បរទេស៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សហរដ្ឋអាមេរិកបានប្រឈមមុខនឹងភាពត្រជាក់ដ៏គ្រោះថ្នាក់ជាមួយនឹងព្យុះទឹកកក ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៩១ នាក់ស្លាប់ទាក់ទងនឹងឧប្បត្តិហេតុអាកាសធាតុ។
យោងតាមគេហទំព័រអន្តរជាតិ CBS News ដែលបានរាយការណ៍កាលពីថ្ងៃទី២១ ខែមករាថា តំបន់ត្រជាក់បំផុតគឺនៅភាគខាងកើតសហរដ្ឋអាមេរិក ដោយមានការប្រកាសអាសន្នអំពីខ្យល់ត្រជាក់ដ៏គ្រោះថ្នាក់ និងព្រិលទឹកកកធ្ងន់ធ្ងរលាតសន្ធឹងដល់ភាគខាងជើងរដ្ឋផ្លរីដា ដែលបណ្តាលឱ្យមនុស្សរាប់សិបលាននាក់ប្រឈមនឹងភាពត្រជាក់។ បាតុភូតនេះកើតឡើងដោយសាររលកនៃខ្យល់ត្រជាក់ពីតំបន់អាក់ទិកហូរចូលសហរដ្ឋអាមេរិក។Death toll tops 60 across U.S. as arctic blast leaves dangerous icy  conditions

ដូច្នេះហើយ យ៉ាងហោចណាស់មានមនុស្សចំនួន ៩១ នាក់បានបាត់បង់ជីវិតទាក់ទងនឹងអាកាសធាតុត្រជាក់ខ្លាំងពេកនៅទូទាំងប្រទេសកាលពីសប្តាហ៍មុន។ ហេតុនេះហើយ រដ្ឋដែលបានរាយការណ៍ពីការស្លាប់ជាច្រើនទាក់ទងនឹងឧប្បត្តិហេតុអាកាសធាតុរួមមាន៖ រដ្ឋ Tennessee, Illinois, Pennsylvania, Mississippi, Washington, Kentucky, Wisconsin, New York, New Jersey…។At least 2 dead as bomb cyclone brings subzero conditions and warnings to  millions

អ្នកជំនាញបាននិយាយថា ស្ថានភាពត្រជាក់ រួមជាមួយព្រិលទឹកកកអាចនឹងបន្តរហូតដល់ពាក់កណ្តាលសប្តាហ៍នេះ។ ខ្យល់ត្រជាក់ពីតំបន់អាក់ទិកនឹងរួមផ្សំជាមួយសំណើមនៅតំបន់ឆ្នេរ ដើម្បីបង្កើតភាពត្រជាក់លាតសន្ធឹងពីអូក្លាហូម៉ា ដល់រដ្ឋអ៊ីលីណយ។ អ្នកជំនាញក៏បានផ្តល់អនុសាសន៍ថា មនុស្សត្រូវតែស្លៀកសំលៀកបំពាក់ច្រើនស្រទាប់ ហើយយកចិត្តទុកដាក់ចំពោះរោគសញ្ញាដែលអាចកើតមាននៃការថយចុះកម្តៅ។ អាកាសធាតុត្រូវបានគេរំពឹងថានឹងឡើងកម្តៅនៅពាក់កណ្តាលសប្តាហ៍ ដែលបណ្តាលឱ្យទឹកកករលាយ ហើយអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ និងទឹកជំនន់នៅតំបន់មួយចំនួនទៀតផង។More than 50 dead as freezing temperatures expected to linger

ទោះជាយ៉ាងណាក៏ដោយ ការដាច់ចរន្តអគ្គិសនីក៏បានកើតឡើងនៅក្នុងរដ្ឋជាច្រើនផងដែរ ដោយរដ្ឋ Oregon នៅតែស្ថិតក្នុងភាពអាសន្ន ខណៈដែលព្យុះទឹកកកជាច្រើនបានបោកបក់មកក្នុងតំបន់ ដែលបណ្តាលឱ្យមនុស្សជាង ៤៥,០០០ នាក់គ្មានអគ្គិសនីប្រើប្រាស់។ ដូច្នេះរដ្ឋជាច្រើនត្រូវតែណែនាំប្រជាជនឱ្យប្រើប្រាស់ទឹកឆ្អិន ពីព្រោះបំពង់ផ្គត់ផ្គង់ទឹកនៅក្នុងតំបន់ជាច្រើនត្រូវបានកក ហើយមិនអាចផ្គត់ផ្គង់ទឹកម៉ាស៊ីនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃបានទេ៕