ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មានពលករមីយ៉ាន់ម៉ាម្នាក់ត្រូវបានឈ្មួញកណ្តាលជនជាតិឥណ្ឌា សម្លាប់នៅបន្ទប់ជួលស្ថិតនៅផ្លូវសាកែង៉ាម តំបន់បាងខុនធៀន ទីក្រុងបាងកក ប្រទេសថៃ ហើយបានលាក់ទុកសាកសពក្នុងទូរទឹកកក ។ រីឯឈ្មួញកណ្តាលរូបនេះបានរត់គេចខ្លួនទៅប្រទេសឥណ្ឌាហើយ ។

ក្រោយការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចលើកឡើងថា បុរសមីយ៉ាន់ម៉ាបានស្លាប់នៅក្នុងបន្ទប់ជួល ដែលមានជនជាតិឥណ្ឌាជាឈ្មួញកណ្តាលស្វែងរកពលករមកធ្វើការនៅប្រទេសថៃ បានមកជួលបន្ទប់នេះឱ្យពលករស្នាក់នៅ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។ នៅក្នុងបន្ទប់ជួល មានជនជាតិមីយ៉ាន់ម៉ាចំនួន៥នាក់ស្នាក់នៅ និងរង់ចាំឱ្យគេបញ្ជូនទៅធ្វើការនៅតាមកន្លែងផ្សេងៗ ។พล.ต.ต.นพศิลป์ พูลสวัสดิ์ รอง ผบช.น.នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ជនជាតិមីយ៉ាន់ម៉ា៤នាក់បានចេញពីបន្ទប់ជួលទៅធ្វើការនៅខាងក្រៅ ហើយនៅសល់ជនជាតិមីយ៉ាន់ម៉ាម្នាក់ទៀតពុំទាន់ទទួលបានការងារធ្វើទេ ។ ក្រោយមក ជនជាតិមីយ៉ាន់ម៉ាផ្សេងទៀតបានត្រឡប់មកយកកាបូបនៅបន្ទប់ជួលវិញ ប៉ុន្តែមិនអាចចូលបន្ទប់បាន ពេលនោះ រូបគេក៏ទម្លុះទ្វារចូលក្នុងបន្ទប់ ស្រាប់តែឃើញមិត្តភក្តិខ្លួនត្រូវបានគេសម្លាប់ញាត់ក្នុងទូរទឹកកក ។

សមត្ថកិច្ចឱ្យដឹងថា ជំហានដំបូង ត្រូវរង់ចាំសួរចម្លើយសាក្សីជាជនជាតិមីយ៉ាន់ម៉ាចំនួន៤នាក់សិន ដោយសារសភាពសពត្រូវបានគេកាត់ដៃទាំងពីរ និងមានរបួសនៅត្រង់ពោះ និងជើងផងដែរ ។ ហេតុនេះ សមត្ថកិច្ចជឿថា អ្នកស្លាប់អាចឈ្លោះប្រកែកគ្នាជាមួយឈ្មួញកណ្តាលជនជាតិឥណ្ឌា ដោយសារសមត្ថកិច្ចបានឃើញភាពខុសប្រក្រតីនៅបន្ទប់ដេក, បន្ទប់ទឹក និងចំណុចកើតហេតុ ។ตำรวจ เผย นายหน้าชาวอินเดีย ต้องสงสัยหั่นร่างหนุ่มเมียนมา บินกลับประเทศไปแล้ว

សមត្ថកិច្ចផ្នែកស៊ើបអង្កេតបានប្រមូលភស្តុតាងទាំងអស់ដើម្បីសន្និដ្ឋានថា តើហេតុការណ៍នេះកើតឡើងដោយសារអ្វី? គេរាយការណ៍ថា ឈ្មួញកណ្តាលជនជាតិឥណ្ឌារូបនេះទើបតែចាកចេញពីប្រទេសថៃ ទៅកាន់ទីក្រុងចេនណៃ ប្រទេសឥណ្ឌា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ។

មិត្តភក្តិរបស់សព និយាយថា អ្នកស្លាប់ឈ្មោះ អាសេខែ អាយុ៣៥ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា បានមកស្វែងរកការងារធ្វើនៅប្រទេសថៃ ។ ចំណុចកើតហេតុ គឺជាកន្លែងស្នាក់នៅសម្រាប់ពលករមីយ៉ាន់ម៉ារង់ចាំទៅធ្វើការ ដែលមានលោក SUNDARAVEL PRAGADEESH KUMAR អាយុ២៣ឆ្នាំ ជនជាតិឥណ្ឌា ជាឈ្មួញកណ្តាលស្វែងរកការងារឱ្យពលករនៅប្រទេសថៃ និងមានការិយាល័យនៅសាធុប្រាឌីត ។ตำรวจ เผย นายหน้าชาวอินเดีย ต้องสงสัยหั่นร่างหนุ่มเมียนมา บินกลับประเทศไปแล้ว

ការចាយវាយក្នុងការស្វែងរកការងារនៅប្រទេសថៃ គឺពលករម្នាក់ៗត្រូវចំណាយប្រាក់ចំនួន១៥.០០០បាត និងចំណាយប្រាក់ថ្លៃឯកសារចំនួន៧.០០០បាតទៀត ។ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោក SUNDARAVEL បានមកជួលអគារនេះដើម្បីឱ្យពលករមីយ៉ាន់ម៉ាស្នាក់នៅ ហើយពលករមីយ៉ាន់ម៉ាចំនួន៥នាក់ បានចូលស្នាក់នៅទីនេះ នៅថ្ងៃទី១៨ ខែមករា ។

នៅថ្ងៃ១៩ ខែមករា ឈ្មួញកណ្តាលជនជាតិឥណ្ឌាបានមកទទួលពលករមីយ៉ាន់ម៉ា ចំនួន៤នាក់ទៅធ្វើការ ហើយនៅសល់ពលករមីយ៉ាន់ម៉ាម្នាក់ស្នាក់នៅក្នុងបន្ទប់ម្នាក់ឯង ។ ក្រោយមក មិត្តភក្តិរបស់អ្នកស្លាប់បានទូរស័ព្ទមកជជែកជាមួយអ្នកស្លាប់ជាធម្មតា ប៉ុន្តែឃើញបើកញើសពេញខ្លួន ហើយពួកគេក៏វីដេអូខលទៅឈ្មួញកណ្តាលជនជាតិឥណ្ឌាផងដែរ ដោយឈ្មួញកណ្តាលប្រាប់ថា កំពុងតែមកទទួលអ្នកស្លាប់ទៅធ្វើការ ។ตำรวจ เผย นายหน้าชาวอินเดีย ต้องสงสัยหั่นร่างหนุ่มเมียนมา บินกลับประเทศไปแล้ว

បន្ទាប់មក មិត្តភក្តិរបស់អ្នកស្លាប់ មិនអាចទាក់ទងអ្នកទាំងពីរបានទេ (គឺឈ្មួញកណ្តាលជនជាតិឥណ្ឌា និងពលករមីយ៉ាន់ម៉ា) ទើបពួកគេធ្វើដំណើរមករកមិត្តរបស់ខ្លួននៅបន្ទប់ជួល ហើយឃើញមិត្តស្លាប់ក្នុងសភាពបែបនេះ ៕