ប្រទេសថៃ ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃឈ្មោះ Khaosod រាយការណ៍ថា ប៉ូលិសបានចាប់ខ្លួនព្រះចៅអធិការវត្តល្បីមួយកន្លែងនៅខេត្តឈៀងម៉ៃ ពីបទបំពានលើលោកនេន និងក្មេងវត្តអស់រយៈពេលជាច្រើនឆ្នាំ ។ ប៉ូលិសបានបញ្ជូនព្រះចៅអធិការវត្តអង្គនេះទៅផ្សឹកត្រៀមស៊ើបអង្កេតបន្ថែមទៀត ហើយមានមនុស្សចំនួន៨នាក់ដែលបានរងគ្រោះ ។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា មានលោកនេនចំនួន៣អង្គ ព្រមទាំងក្មេងវត្តម្នាក់ទៀត ដែលស្នាក់នៅក្នុងវត្តមួយកន្លែងនៅឃុំបានកាត ស្រុកម៉ែវ៉ាង ខេត្តឈៀងម៉ៃ ប្រទេសថៃ ប្តឹងថា ត្រូវបានព្រះចៅអធិការវត្តបានប្រព្រឹត្តទង្វើអនាចា.រ ។ ខ្លះទៀតត្រូវបានចៅអធិការវត្តរំលោ.ភបំពានអស់ជាច្រើនឆ្នាំ រហូតពួកគេទ្រាំលែងបាន ក៏ប្រាប់ទៅអាណាព្យាបាលឱ្យទំនាក់ទំនងទៅខាងសារព័ត៌មាន និងភ្នាក់ងារពាក់ព័ន្ធជួយសង្គ្រោះ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEOOJOYFlcTQiqU8tdSwfHhWmdGnqpGAKnQ2CmPdCg4cjj_LPGkAtTbK8fnXCGx4AXYJDcdN3Ytu6KM2vRxu9IrRcCJPeMYCQ2RMU5nJ4UaMi5VlL1YZHgBeQ0Z8oc8Fk1XzE8MPrWhx4iQJHCUxzq3wpFALYZC0A31g3wufSW8wBr_1UiyXlgf0lhgR4/s600/photo_2023-12-07_16-43-03.jpg

ជនរងគ្រោះម្នាក់បានចូលមកប្តឹងនៅស្ថានីយប៉ូលិសប្រចាំស្រុកម៉ែវ៉ាង នៅថ្ងៃទី៧ ខែធ្នូ ដើម្បីឱ្យប៉ូលិសស៊ើបអង្កេត និងចាប់ខ្លួនព្រះចៅអធិការវត្ត ។ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ប៉ូលិសក៏បានមកចាប់ខ្លួនចៅអធិការវត្តរូបនេះក្នុងវត្ត និងអញ្ជើញព្រះអង្គឱ្យសឹក ។ ជំហានដំបូង ប៉ូលិសបានចោទប្រកាន់ពីបទបានប្រព្រឹត្តអំពីអនាចា.រ ហើយបន្តឃុំខ្លួនចៅអធិការវត្ត ដើម្បីសាកសួរបន្ថែមទៀត ។

លោកវរសេនីយ៍ទោ សាខន សុខភូមិផុង លើកឡើងថា ការចាប់ខ្លួនចៅអធិការវត្ត គឺជាការអនុវត្តតាមដីកាចាប់ខ្លួន ដោយចោទប្រកាន់ពីបទប្រព្រឹត្តអំពើអនាចា.រ ដោយសារជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅថ្ងៃទី៦ ខែធ្នូ កន្លងមក ។ ហេតុនេះ ក៏មានការចេញដីកាចាប់ខ្លួន និងអញ្ជើញចៅអធិការវត្តឱ្យសឹកដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHQ7GlOyk-AuaNAXGwBILxSgakk0aRkeT4iEseTvpnYL-GbBQodSfq546juDlOeVrlYgh-cQ2TYBwUHXKbAU2XRDaQoTuZX3CsN6kq2llM8WyAuVaREyv8lRLsY8CJrqHkDQpSh7oV-3H1H5sF0VsmJHRasaY-ELSp37M2a03dKYcRGOjJLO2Xb29JJe4/s1200/photo_2023-12-07_16-43-04.jpg

លោកវរសេនីយ៍ទោ សាខន សុខភូមិផុង បន្តថា នៅថ្ងៃទី៧ ខែធ្នូ ដដែលនេះ លោកបានសាកសួរលោកនេនចំនួន៣អង្គ និងក្មេងវត្តម្នាក់ទៀត ដែលស្នាក់នៅក្នុងវត្តមកផ្តល់ព័ត៌មានបន្ថែមឱ្យប៉ូលិស ។ សរុប មានជនរងគ្រោះចំនួន៨នាក់ ហើយបច្ចុប្បន្ន ពួកគេទទួលបានការថែទាំពីភ្នាក់ងារអភិវឌ្ឍន៍សង្គម និងសន្តិសុខរបស់មនុស្ស ។ ចំណែកការចោទប្រកាន់បន្ថែមលើចៅអធិការវត្តនេះឬអត់នោះ គឺអាស្រ័យលើសាក្សី និងភស្តុតាងនានា ។ ដូច្នេះ ករណីនេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត ៕ ប្រភព ៖ khaosod