មនុស្សជាច្រើនប្រាកដជាចង់បានធ្មេញសស្អាត ដើម្បីបង្កើនភាពទាក់ទាញ ដូច្នេះមានជម្រើសជាច្រើនដើម្បីធ្វើឱ្យធ្មេញស ប៉ុន្តែប្រសិនបើអនុវត្តមិនត្រឹមត្រូវនឹងធ្វើឱ្យធ្មេញខូច ឬសឹកជាដើម។ ទោះជាយ៉ាងណា ក្នុងអត្ថបទនេះយើងនឹងប្រាប់ពីវិធីមួយចំនួនដើម្បីធ្វើឱ្យធ្មេញសដោយមិនបណ្តាលឱ្យសំណឹកធ្មេញនោះទេ។
១.ប្រើ baking soda៖ ប្រើ baking soda ស្ងួតដោយយកម្សៅ baking soda បន្តិច ទៅលាបវាឱ្យស្មើៗគ្នាពេញធ្មេញ បន្ទាប់ពីប្រហែល ១ នាទី, លាងជម្រែះមាត់របស់អ្នកយ៉ាងហ្មត់ចត់ជាមួយទឹកជាការស្រេច។
២.ប្រើធ្យូង៖ យកធ្យូងទៅដុសលើធ្មេញឱ្យសព្វ រួចលាងជម្រែះមាត់របស់អ្នកជាមួយទឹក នោះអ្នកនឹងឃើញធ្មេញសស្អាតភ្លាមៗ។ មិនត្រឹមតែប៉ុណ្ណោះធ្យូងក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីផងដែរ នៅពេលដុសធ្មេញ អ្នកគួរតែអនុវត្តយ៉ាងទន់ភ្លន់ ដោយប្រយ័ត្ន ជាពិសេសនៅតំបន់ជុំវិញអញ្ចាញធ្មេញ។
៣.ប្រើទឹកខ្មះប៉ោម៖ ទឹកខ្មេះប៉ោមក៏អាចត្រូវបានប្រើដើម្បីយកបន្ទះកខ្វក់ចេញពីផ្ទៃធ្មេញផងដែរ។ អ្នកអាចជ្រលក់ច្រាសដុសធ្មេញរបស់អ្នកនៅក្នុងទឹកខ្មេះ cider ផ្លែប៉ោម បន្ទាប់មកដុសធ្មេញរបស់អ្នកប្រហែល ២-៣ នាទី រួចលាងមាត់របស់អ្នកឱ្យបានហ្មត់ចត់ជាមួយទឹកស្អាតជាការស្រេច។
៤.ប្រើប្រេងដូង៖ ដើម្បីធ្វើវិធីនេះ អ្នកអាចជ្រលក់ច្រាសដុសធ្មេញរបស់អ្នកនៅក្នុងប្រេងដូង បន្ទាប់មកដុសធ្មេញថ្នមៗ ប្រហែល ២-៣ នាទី រួចលាងជម្រះជាមួយទឹក ដោយអ្នកអាចធ្វើវិធីនេះ ២-៣ ដងក្នុងមួយសប្តាហ៍ ដើម្បីរក្សាមាត់ឱ្យស្អាត។
៥.ទឹកអង្ករ៖ វីតាមីន PP ដែលមាននៅក្នុងទឹកអង្ករនឹងកម្ចាត់ភាពកខ្វក់ជុំវិញឫសធ្មេញ សម្អាតធ្មេញដែលពុកផុយ និងការពារការរលាកអញ្ចាញធ្មេញ។ នេះក៏ជាវិធីសាស្ត្រសម្អាតធ្មេញធម្មជាតិដ៏មានប្រសិទ្ធភាព និងមិនអស់ថវិការច្រើននោះទេ ដោយអ្នកអាចធ្វើវិធីនេះជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើឱ្យធ្មេញស ដោយប្រើវិធីសាស្ត្រធម្មជាតិនេះ ទាមទារឱ្យមានការតស៊ូយូរអង្វែង គ្រាន់តែប្រើទឹកអង្ករដុសធ្មេញជារៀងរាល់ថ្ងៃដើម្បីទទួលបានធ្មេញសដូចប្រាថ្នា៕










