ប្រទេសថៃ ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃឈ្មោះ MGR online បានចុះផ្សាយថា អ្នកជំនាញផ្នែកកសិកម្មថៃបានលើកឡើងអំពីលទ្ធផលការប្រកួតអង្ករល្អបំផុតនៅលើពិភពលោក ហើយអង្ករវៀតណាមជាប់ចំណាត់ថ្នាក់ជាអង្ករល្អបំផុត ដោយសារប្រទេសថៃមិនបានយកអង្ករក្រអូបថៃទៅប្រកួត ។ ប្រទេសថៃបានដកខ្លួនចេញពីសមាជិក The World’s Best Rice 2023 ដោយសារអ្នកពាក់ព័ន្ធមើលឃើញថា វាជាការធ្វើពាណិជ្ជកម្ម ឬនយោបាយច្រើនពេក ។Thai jasmine rice gain global popularity among consumers - Pattaya Mail

ស្ថាប័នមួយឈ្មោះថា The Rice Trader (TRT) បានប្រកាសលទ្ធផលប្រកួតអង្ករល្អបំផុតនៅលើពិភពលោក «The World’s Best Rice 2023» ក្នុងសនិ្នសីទអង្ករពិភពលោក (2023 International IWRC) នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ។ លទ្ធផលបង្ហាញថា អង្ករពូជ ST25 របស់ប្រទេសវៀតណាម បានទទួលរង្វាន់ជាអង្ករល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៣ ។

អង្កររបស់វៀតណាមបានឈ្នះអង្ករប្រមាណ៣០ប្រភេទទៀតដែលប្រទេសជាច្រើនយកមកប្រកួត ហើយក្នុងនោះមានអង្ករតែ៣ពូជប៉ុណ្ណោះ ដែលទទួលបានចំណាត់ថ្នាក់កំពូលចំនួន៣ គឺអង្កររបស់កម្ពុជា, អង្ករឥណ្ឌា និងអង្ករវៀតណាម ។ ហេតុនេះ ធ្វើឱ្យសារព័ត៌មានមួយចំនួនរិះគន់ថា អង្កររបស់ប្រទេសថៃមិនជាប់ចំណាត់ថ្នាក់ ។B.B. Comex Co. LTD.

លោក Sakda Sriniwet អ្នកជំនាញផ្នែកកសិកម្មថៃបានបង្ហោះសារក្នុងហ្វេសប៊ុករបស់លោកថា ៖ «សារព័ត៌មានមួយបានចុះផ្សាយពីលទ្ធផលការប្រកួតអង្ករល្អបំផុតលើពិភពលោក (The World’s Best Rice 2023) គឺនៅឆ្នាំ២០២៣ នេះ ប្រទេសថៃមិនបានយកអង្ករក្រអូបថៃទៅប្រកួតទេ ។ យើងបានដកខ្លួនចេញពីសមាជិក The World’s Best Rice 2023 ដោយសារអ្នកពាក់ព័ន្ធមើលឃើញថា វាជាការធ្វើពាណិជ្ជកម្ម ឬនយោបាយច្រើនពេក ។ មិនមែនប្រទេសថៃចុះចាញ់ ឬថ្នាក់ចំណាត់ថ្នាក់នោះទេ ។ រឿងនេះ មិត្តភក្តិរបស់ខ្ញុំ ដែលជាម្ចាស់អង្ករពូជ ST25 បានប្រាប់ខ្ញុំថា ប្រទេសថៃមិនបានយកអង្ករទៅប្រកួត» ៕ ប្រភព ៖ MGR online