កាលពីថ្ងៃទី២៥ ខែមករានេះ អ្នកកាន់សាសនាហិណ្ឌូនៅឯប្រទេសម៉ាឡេស៊ី បានប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់បំផុតមួយក្នុងចំណោមពិធីបុណ្យទាំងអស់របស់ពួកគេ ដែលត្រូវបានគេស្គាល់ថា Thaipusam ដើម្បីបង្ហាញពីការលះបង់របស់ពួកគេនៅក្នុងក្បួនដង្ហែរដ៏ធំមួយព្រមទាំងធ្វើពិធីទម្លុះរាងកាយរបស់មនុស្សម្នាក់ៗជាមួយនឹងទំពក់ឬរបស់មុតស្រួចចូលទៅក្នុងស្បែក។People smashing coconuts on the ground along a street in Penang

ពិធីនេះបានប្រារព្ធឡើងនៅឯភ្នំ Batu Caves ជាយក្រុងកូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ដែលមានការអញ្ជើញចូលរួមយ៉ាងគគ្រឹកគគ្រេងពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក៏ដូចជាអ្នកបូជាសាសនាដោយការចាក់ទម្លុះសាច់។ ពិធីបុណ្យ Thaipusam គឺជាបុណ្យដើម្បីរំលឹកគុណដល់ថ្ងៃដែលព្រះនាង Parvati ដែលបានប្រគល់លំពែងអាទិទេព ទៅឱ្យបុត្រារបស់ខ្លួនគឺ Lord Murugan ដើម្បីកម្ចាត់បិសាចអាក្រក់ដែលបានគ្រប់គ្រងឋានសួគ៌ និងចាប់សត្វឋានសួគ៌ជាឈ្លើយសឹក។A man seen from the side with hooks attached to his back. People next to him are carrying milk on their heads

ពិធីបុណ្យនេះទៀតសោតគឺតំណាងឱ្យការតស៊ូយកឈ្នះរវាងអំពើល្អ និងអំពើអាក្រក់ ហើយត្រូវបានប្រារព្ធឡើងមិនមែនមានតែក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែនៅឯប្រទេសសិង្ហបុរី ឥណ្ឌា ស្រីលង្កា និងប្រទេសដទៃទៀតដែលមានប្រជាជនតាមីលច្រើន គឺសុទ្ធតែប្រារព្ធពិធីនេះដូចគ្នា។A man with a white beard and moustache having his tongue and cheeks pierced with a metal rod.

អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាស្ងប់ស្ងែងនោះ តាមរយៈការប្រារព្ធពិធីនេះគឺមានអ្នកកាន់សាសនាហិណ្ឌូមួយចំនួនហ៊ានចាក់ទម្លុះសាច់ស្រស់ខ្លួនឯងជាមួយដែកមុតស្រួចភ្ជាប់ជាមួយនឹងខ្សែសណ្តោងដែកដ៏ធំដែលមានទម្ងន់រហូតដល់ទៅ ១០០ គីឡូក្រាម។ រីឯអ្នកខ្លះទៀតក៏បានធ្វើការចាក់ទម្លុះអណ្តាត និងថ្ពាល់របស់ខ្លួនដោយបន្ទះដែកដើម្បីជាការបង្ហាញពីការអរព្រះគុណ និងការអាណិតអាសូរ។ ទោះជាយ៉ាងណា ពួកគេទាំងនោះហាក់ដូចជាមិនមានអារម្មណ៍ឈឺចាប់ ឬហូរឈាមពីការចោះនោះទេ។People praying in the river near the Batu Caves temple. They are pictured from above throwing flowers and petals.

គួរបញ្ជាក់ផងដែរថា ប៉ុន្មានសប្តាហ៍មុនពេលរហូតដល់បញ្ចប់ពិធីបុណ្យ Thaipusam នេះគឺ អ្នកកាន់សាសនាជាធម្មតាប្រារព្ធវគ្គអធិស្ឋានជាប្រចាំថ្ងៃ ហាមរួមភេទ និងរក្សារបបអាហារបួសយ៉ាងតឹងរឹងដើម្បី “បន្សុទ្ធ” រាងកាយរបស់ពួកគេផងដែរ៕A man walking with hooks attached to his back. They are pulling his skin