អ្នកនិយមលេងអ៊ីនធើណែតមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអ្នកឡើងភ្នំមួយក្រុមបានពុះពារឡើងទៅដល់ខាងលើកំពូលភ្នំអេវឺរ៉េស កម្ពស់ ៨.៨៤៩ម៉ែត្រ ហើយក៏បានផ្តឹតយកនូវរូបភាព ឃើញភ្នំទាំងមូលជាមួយនឹងកាមេរ៉ា 360 ដឺក្រេ។ ទិដ្ឋភាពនៃកំពូលភ្នំនេះគឺបានធ្វើឱ្យអ្នកទស្សនាមានការរំភើបជាមួយនឹងភាពស្រស់ស្អាតដ៏អស្ចារ្យ ប្រៀបដូចទៅនឹងពិភពនិមិត្ត។Breathtaking': 360 Degree View From The Top Of Mount Everest Amazes  Internet - News18

ខ្សែវីដេអូដែលថតដោយអ្នកជំនាញឡើងភ្នំមួយក្រុម បានផ្តល់នូវការមើលឃើញដែលមិនធ្លាប់មានពីមុនមកដ៏គួរឱ្យស្ញប់ស្ញែង និងកោតសរសើរចំពោះដំណើរផ្សងព្រេងដ៏លំបាករបស់ទៅគេទៅលើកំពូលភ្នំកម្ពស់ខ្ពស់មួយនេះ។

យោងតាមគណនី @aelzarka គឺបានធ្វើការបង្ហោះវីដេអូរបស់ខ្លួននៅលើសង្គម X ដែលទទួលបានការចូលមើលជាង ២៧០K ក៏បានធ្វើអ្នកនិយមលេងអ៊ីនធើណែតចូលមកបញ្ចេញមតិជាមួយនឹងអារម្មណ៍ចម្រុះជាច្រើន។ អ្នកខ្លះបានបង្ហាញទាំងការកោតសរសើរចំពោះភាពក្លាហាន និងភាពប៉ិនប្រសប់ផ្នែកបច្ចេកទេសនៃក្រុមដែលបានបានផ្តឹតយកនូវទិដ្ឋភាពជាមួយកាមេរ៉ា ៣៦០ ដឺក្រេ ឲ្យមើលឃើញនូវភាពស្រស់ស្អាតអស្ចារ្យនៃភ្នំហិមាល័យនេះ អមជាមួយនឹងភាពស្រៀវស្រាញនៃកំពូលភ្នំដ៏ខ្ពស់នេះ។At least three dead on Everest amid safety worries over crowded summit

ទោះជាយ៉ាងណា ព្រមជាមួយនឹងអារម្មណ៍នៃភាពអស្ចារ្យ ខ្សែវីដេអូនេះក៏បានបង្កឲ្យមានការលើកឡើងអំពីគ្រោះថ្នាក់ និងបញ្ហាប្រឈមដែលអ្នកឡើងភ្នំជួបប្រទះនៅលើភ្នំអេវឺរេសផងដែរ ព្រោះថាពួកគេត្រូវប្រើប្រាស់រយៈពេលវែងឆ្ងាយសម្រាប់ឡើងលើភ្នំដ៏ខ្ពស់និងទំហំធំនេះ។ ម៉្យាងវិញទៀត ក៏នៅមានបញ្ហាអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន ដែលជាហានិភ័យអាចនឹងកើតមានដោយចៃដន្យសម្រាប់ពួកគេផងដែរ៕