ប្រផ្នូលសុខសប្បាយ! ត្រីបាឡែនជិតផុតពូជមួយប្រភេទបង្ហាញខ្លួនចំថ្ងៃនៃក្ដីស្រលាញ់
មិនងាយនឹងបានឃើញនោះទេ! ត្រីបាណន់គីង្គក់ ជាប្រភេទត្រីទឹកប្រៃដែលជិតផុតពូជ បានហែលបង្អួតខ្លួនចំថ្ងៃនៃសេចក្ដីស្រឡាញ់ នៅប្រជុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ នេះជាដំណឹងដ៏ល្អមួយ ដែលឆ្លុះបញ្ចាំងពីវត្តមានរបស់ជីវៈចម្រុះកម្រថាកំពុងមានវត្តមានរស់នៅក្នុងដែនសមុទ្រកម្ពុជា។
យោងតាមការបង្ហោះលើផេករបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នាថ្ងៃចន្ទទី១៦ ខែកុម្ភៈ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ ត្រីបាណន់គីង្គក់មួយក្បាលបានហែលមកក្បែរទូកដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត របស់ក្រុមការងារអង្គការអភិរក្ស MCC នៅប្រជុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
.jpg)
តាមការបញ្ជាក់របស់ក្រសួងកសិកម្ម ត្រីបាឡែននេះគឺជាត្រីវ័យជំទង់ ដែលជាទូទៅតែងតែបង្ហាញនូវការចង់ដឹងចង់ឃើញពីមជ្ឈដ្ឋានធម្មជាតិខាងក្រៅ ដែលធ្វើឱ្យពួកវាហែលមកជិតទូក និងអ្នកជ្រមុជទឹក មុនពេលហែលត្រឡប់ទៅបាតសមុទ្រវិញ។
តែទោះជាយ៉ាងណា ប្រសិនបើលោកអ្នកមានសំណាងបានជួបសត្វដ៏អស្ចារ្យទាំងនេះ សូមរក្សាចម្ងាយសុវត្ថិភាព បន្ថយល្បឿនទូក និងដាច់ខាតកុំប៉ះពាល់ពួកវា។ លើសពីនេះ ការចាប់ ការសម្លា.ប់ ឬការជួញដូរប្រភេទត្រីនេះ គឺជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន។.jpg)
សូមជម្រាបថា បាណន់គីង្គក់ គឺជាប្រភេទត្រីកម្រជិតផុតពូជ។ ជាទូទៅគេប្រទះឃើញវាប្រមាណ១០ដងក្នុងមួយឆ្នាំៗ នៅប្រជុំកោះរ៉ុង កោះតាង និងកោះស្តេច។ ត្រីបាណន់គីង្គក់ មានប្រវែងរហូតដល់៦ម៉ែត្រ និងអាយុវែងរហូតដល់ជាង១០០ឆ្នាំ។ វាស៊ីកូនបង្គា មឹក និងកូនត្រី ជាអាហារ។ ត្រីមួយប្រភេទនេះ ស្ថិតក្នុងក្រុមរងគ្រោះជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN ផងដែរ៕







.jpg)
.jpg)

.jpg)






.jpg)




.jpg)

.jpg)



.jpg)
.jpg)
.jpg)


.jpg)

.jpg)


.jpg)
.jpg)
.jpg)

.jpg)
.jpg)



