មនុស្សយន្ត Anna អាចជួយធ្វើការងារផ្ទះតាមរយៈការបញ្ជាពីចម្ងាយ
អ្នកមិនចូលចិត្តបោសសម្អាតផ្ទះដោយខ្លួនឯង ឬត្រូវបំពេញការងារពេញ១ថ្ងៃ រហូតដល់គ្មានពេលវេលាសម្អាតផ្ទះ ពួកគេនឹងចូលចិត្តមនុស្សយន្តប្រភេទនេះមិនខាន ។ ក្រុមហ៊ុនមួយនៅប្រទេសដាណឺម៉ាក បានផលិតមនុស្សមេផ្ទះដើម្បីជួយសម្អាតផ្ទះ និងធ្វើការងារផ្ទះផ្សេងៗឱ្យយើងបានយ៉ាងស្ទាត់ជំនាញ និងរហ័សរហួន ។ ហេតុនេះ យើងពុំចាំបាច់ហត់នឿយដោយសារការងារផ្ទះបន្តទៀតទេ ។
ក្រុមហ៊ុនបានផលិតមនុស្សយន្ត Anna ដែលមានសមត្ថភាពអាចធ្វើការផ្ទះបានជាច្រើនមុខ និងមានប្រព័ន្ធបញ្ជាពាក់កណ្តាលស្វ័យប្រវត្តិ ។ មនុស្សយន្តនេះមានភាពស្រដៀងគ្នានឹងមនុស្សពាក់កណ្តាល ហើយវាមានកម្ពស់ប្រមាណ១៣០សង់ទីម៉ែត្រ និងមានទទឹង៧០សង់ទីម៉ែត្រ ។ នៅចំណុចកណ្តាលនៃខ្លួនមនុស្សយន្ត គេអាចពង្រីកឡើងទៅលើបាន ដើម្បីឱ្យវាអាចចាប់យកវត្ថុនៅទីខ្ពស់ ឬធ្វើការនៅកន្លែងខ្ពស់ ។
ចំណែកទម្ងន់មនុស្សយន្តវិញ គឺស្មើប្រមាណពី៥០គីឡូក្រាម ទៅ៧០គីឡូក្រាម ។ គេបានបំពាក់នូវកាមេរ៉ានៅលើដើមទ្រូងរបស់វា និងបំពាក់ឧបករណ៍ត្រួតពិនិត្យបរិស្ថានជុំវិញ ។ ជំហានដំបូង មនុស្សយន្តនឹងដំណើរការពាក់កណ្តាលស្វ័យប្រវត្តិ តាមរយៈការបញ្ជាពីចម្ងាយរបស់បុគ្គលិកក្រុមហ៊ុន ។ ហេតុនេះ បុគ្គលិកក្រុមហ៊ុនមានតួនាទីបង្រៀនការងារដល់មនុស្សយន្ត តាមរយៈឧបករណ៍បញ្ជាពីចម្ងាយ ។
មុខមាត់របស់មនុស្សយន្តនេះមានប្រព័ន្ធបញ្ជាសម្រាប់ចាប់សញ្ញាការធ្វើចលនារបស់មនុស្ស និងបញ្ជូនមកកាន់មនុស្សយន្តឱ្យរៀនធ្វើការងារផ្សេងៗ ។ ហេតុនេះ វានឹងរៀនសូត្រតាមមនុស្ស រហូតដល់វាអាចបំពេញការងារដោយស្វ័យប្រវត្តិ ។
ក្រុមហ៊ុនផលិតមនុស្សយន្តយល់ឃើញថា នៅថ្ងៃអនាគត មនុស្សយន្តនឹងអាចរៀនសូត្រពីការងារផ្សេងៗ ហើយវានឹងជួយធ្វើការងារផ្ទះឱ្យយើង ។ វាអាចធ្វើការបានច្រើនមុខ ដូចជា ៖ ជួយលាងចាន, តម្រៀបចានក្នុងទូរ, ជញ្ជូនរបស់របរដាក់ទូរ, បូមធូលីលើកម្រាល និងលាងបន្ទប់ទឹក ជាដើម ។![]()
ទោះយ៉ាងណា មនុស្សយន្ត Anna ទទួលបានការឆ្លើយតបផ្សេងៗគ្នាពីបណ្តាញសង្គម ក្នុងនោះមនុស្សខ្លះសប្បាយចិត្ត និងចង់ឃើញមនុស្សយន្តថ្មីៗមកជួយធ្វើការងារផ្ទះ ។ ប៉ុន្តែអ្នកខ្លះទៀតគិតថា មនុស្សយន្តនេះត្រូវការឱ្យបុគ្គលិកក្រុមហ៊ុនគ្រប់គ្រង និងបញ្ជាពីចម្ងាយ មើលទៅ វាមិនងាយស្រួលប៉ុន្មានទេ ។ ពួកគេបារម្ភពីសុវត្ថិភាព ដោយសារអ្នកបញ្ជាមនុស្សយន្ត នឹងមើលឃើញបរិវេណក្នុងផ្ទះរបស់ពួកគេ ។
មនុស្សយន្ត Anna ត្រូវបានរចនាម៉ូត និងផលិតដោយក្រុមហ៊ុន AnnaOne ApS ដែលជាក្រុមហ៊ុនមនុស្សយន្ត និងធ្វើការពាក់ព័ន្ធនឹង Computer Hardware នៅប្រទេសដាណឺម៉ាក ។ បច្ចុប្បន្ន ក្រុមហ៊ុននេះស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍មនុស្សយន្តបន្ថែមទៀត ហើយក្រុមហ៊ុនពុំទាន់បានរៀបចំគម្រោងដាក់លក់ជាផ្លូវការ ឬកំណត់តម្លៃលក់នៅឡើយទេ ៕




ស្របពេលដែលមានគោលការណ៍ថ្មីរបស់កម្មវិធី Miss Universe មិនកំណត់អាយុ ស្រី្តមានកូន ស្រ្តីកែភេទ អាចចូលប្រកួតបាន ស្រ្តីអាយុ៦៩ឆ្នាំម្នាក់មានឈ្មោះថា Jocelyn Cubales (ចូសេលីន គូបាលេស) បានសម្រេចចិត្តចូលប្រលងនៅប្រទេសរបស់ខ្លួនដើម្បីប្រាថ្នាចង់ក្លាយជាបេក្ខភាពម្នាក់ដោយមិនខ្វល់ពីការរិះគន់ទៅលើអាយុរបស់ខ្លួនឡើយ។
បេក្ខភាព MUPH-Quezon City រូបនេះជាម្ចាស់ក្រុមហ៊ុនធ្វើម្ហូបមួយ ហើយក៏ស្ម័គ្រចិត្តជាមួយអង្គការដែលជួយកុមារដែលខ្វះខាត។ អ្នកស្រីបាននិយាយថា «ខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមក្នុងការប្រលងបវរកញ្ញាចក្រវាលហ្វីលីពីនទីក្រុង Quezon។ វាគឺជាឱកាសមួយដើម្បីធ្វើឱ្យខ្លួនខ្ញុំស្គាល់ពិភពលោក និងលើកទឹកចិត្តដល់ស្ត្រីដទៃទៀត»។






















.png)






