ប្រភេទភេសជ្ជៈទាំង ៣ មុខខាងក្រោមនេះ គឺសក្តិសម និងល្អបំផុតក្នុងការទទួលទាននៅពេលយប់ ដើម្បីជួយបន្សុទ្ធរាងកាយ ជួយឱ្យគេងលក់ស្រួល សុខភាពល្អ អាយុវែង ព្រោះភេសជ្ជៈទាំងនេះ សម្បូរទៅដោយសារធាតុចិញ្ចឹមទ្វេដង។
១.ទឹកដោះគោក្តៅ៖ នៅពេលដែលអ្នកចូលគេង ការផឹកទឹកដោះគោក្តៅគឺល្អបំផុតសម្រាប់រាងកាយ ព្រោះវានឹងបន្សាបជាតិពុល ក៏ដូចជាព្យាបាលការគេងមិនលក់បានយ៉ាងប្រសើរ រួមទាំងភ្ញាក់ពីដំណេកអារម្មណ៍ស្រឡះល្អទៀតផង។
២.ទឹកឃ្មុំក្តៅឧណ្ណៗ៖ នៅពេលយប់ ការផឹកទឹកឃ្មុំក្តៅឧណ្ណៗ គឺមានប្រសិទ្ធភាពបំផុតក្នុងការជួយព្យាបាលជំងឺពោះវៀន កាត់បន្ថយអារម្មណ៍តានតឹង ថប់បារម្ភ និងគេងលក់ស្រួល រួមទាំងជួយបន្សុទ្ធរាងកាយ ធ្វើឱ្យចិត្តស្ងប់ផងដែរ។![]()
៣.ទឹកទំពាំងបាយជូរ៖ ទឹក Raisin ឬទឹកទំពាំងបាយជូរ នឹងជួយឱ្យអ្នកគេងលក់ស្រួល ដុតបំផ្លាញជាតិខ្លាញ់លើស និងដុតបំផ្លាញកាឡូរីបានយ៉ាងល្អ។ លើសពីនេះ ទឹកទំពាំងបាយជូរក៏មានជាតិកាល់ស្យូម វីតាមីន និងសារធាតុរ៉ែជាច្រើនទៀត។ ដូច្នេះហើយ ប្រសិនបើអ្នកផឹកទឹកទំពាំងបាយជូរមុនពេលចូលគេង វាជារឿងល្អដែលអាចជួយឱ្យអ្នកគេងលក់ស្រួល៕










