បរទេស៖ ប្រធានាធិបតីបារាំងលោក Macron បានតែងតាំងរដ្ឋមន្ត្រីអប់រំ Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ដោយគាត់បានក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងប្រវត្តិសាស្ត្របារាំងនៅអាយុ ៣៤ ឆ្នាំ។
នៅថ្ងៃទី៩ ខែមករា ទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា លោក Gabriel Attal ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង ជំនួសឱ្យលោកស្រី Elisabeth Bourne ដែលជានាយករដ្ឋមន្ត្រីបារាំងកាលពីមុនបានលាលែងពីតំណែង។Macron calls for unity in France after Hamas attacks – POLITICO

លោក Gabriel Attal កាលពីមុនគឺជារដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវបានមនុស្សជុំវិញពិភពលោកចាប់អារម្មណ៍គាត់ ដោយសារគាត់មានអាយុត្រឹមតែ ៣៤ ឆ្នាំ ដោយគេចាត់ទុកថាគាត់ជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងប្រវត្តិសាស្ត្របារាំង ហើយក៏ជានាយករដ្ឋមន្ត្រីបារាំងដំបូងគេដែលហ៊ានចេញមុខប្រាប់មហាជនថាគាត់ជាមនុស្សស្រលាញ់ភេទដូចគ្នាដោយបើកចំហផងដែរ។Gabriel Attal becomes France's youngest ever prime minister | World News |  Sky News

ក្នុងពេលកាន់តំណែងនេះលោក Attal គឺមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាជន រួមទាំងអ្នកប្រឆាំងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក Attal នឹងមានកិច្ចការដ៏លំបាកមួយនៅចំពោះមុខគាត់ ដូចជាការដឹកនាំរដ្ឋាភិបាលបារាំងក្នុងការបោះឆ្នោតក្រុមប្រឹក្សាអឺរ៉ុបក្នុងខែមិថុនា។Macron names Gabriel Attal as France's new prime minister | M.News World

គួរបញ្ជាក់ដែរថា មុនពេលគាត់ឡើងធ្វើជានាយករដ្ឋមន្ត្រី ក៏ត្រូវបានពលរដ្ឋមួយចំនួនរិះគន់ផងដែរ ដោយសារកាលពីមុនគាត់គឺជារដ្ឋមន្ត្រីក្រសួងអប់រំ បានចេញបទប្បញ្ញត្តិហាមឃាត់សិស្សមិនឱ្យស្លៀកសម្លៀកបំពាក់អាបាយ៉ា ចូលក្នុងសាលារៀន ដែលជាសំលៀកបំពាក់ដែលស្ត្រីមូស្លីមតែងតែពាក់។ បន្ទាប់ពីការហាមឃាត់នេះ មានភាពចម្រូងចម្រាសខ្លាំង ភាពលេចធ្លោក្នុងឆាកនយោបាយរបស់លោក Attal ក៏កាន់តែមានប្រជាប្រិយភាពផងដែរ៕