នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនជាប់ចោទចំនួន ២នាក់ ក្រោយការស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណីព្រួតវាយសិស្សស្រីម្នាក់។

ជនត្រូវបានឃុំខ្លួនមានចំនួន២នាក់ រួមមាន៖
ទី១ ឈ្មោះ អាត សំណាង ហៅលីហ្សា ហៅឆើរី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស
ទី២ ឈ្មោះ យាន រស្មី ហៅម៉ី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស

ជនទាំងពីរនេះ ជាប់ចោទពីបទហិង្សាដោយចេតនា និងបច្ចុប្បន្នត្រូវបាន ឃុំខ្លួនជាបណ្តោះអាសន្ន នៅមណ្ឌលយុវនីតិសម្បទា (ព្រៃស)។

ដោយឡែកយុវតី៣នាក់ទៀតត្រូវបានតុលាកាសម្រេចចដោះលែងឱ្យនៅនៅក្រៅឃុំ តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ដែលមានចំនួន៣នាក់រួមមាន៖
ទី១ ឈ្មោះ ហូយ ម៉ូលុច្យ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស
ទី២ ឈ្មោះ គង់ សុីណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស
ទី៣ ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស