Home Blog Page 1299

ស្ពានថ្មី តម្លៃ៣០០លានដុល្លារ នឹងលេចរូបរាងពីផ្សាររាត្រី​ ទៅអរិយក្សត្រ

0

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ នឹងបញ្ចប់នីតិវិធីនានានៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ ខណៈការជ្រើសរើសក្រុមហ៊ុនសាងសង់ នឹងត្រូវអនុម័តនៅចុងឆ្នាំ២០២៤ ខាងមុខនេះ។ស្ពាននេះ មានតម្លៃជិត៣០០ លានដុល្លារអាមេរិកភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង។ស្ពាននេះធ្វើឡើងជាពីរ ដោយទីមួយ ស្ពានឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារក្បែរសណ្ឋាគារសុខា មានប្រវែង ១,១៩ គីឡូម៉ែត្រ និង ស្ពានទី២ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ មានប្រវែង ១,១៨ គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១,១៧ គីឡូម៉ែត្រ៕

 

ក្រៅពីកម្ពុជា ប្រទេសក្នុងតំបន់អាស៊ានណាទៀត ដែលគ្មានទោសប្រហារជីវិត?

0

ទោសប្រហារជីវិត ជាការកាត់ទោសដោយប្រហារជីវិតធ្វើឡើងដោយរដ្ឋទៅលើបុគ្គលណាម្នាក់ ដែលប្រព្រឹត្តអំពើភេរវកម្ម ឃាតកម្មទ្រង់ទ្រាយធំ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឃាតកម្ម ឬការរំលោភ ជាដើម។

សម្រាប់ទោសប្រហារជីវិតនេះផងដែរ នៅក្នុងតំបន់អាស៊ានយើង២តែកម្ពុជា និងហ្វីលីពីន ដែលហាមឃាត់មិនឱ្យមានទោសប្រហារជីវិត ដោយមានត្រឹមតែទោសជាប់ពន្ធនាគារមួយជីវិតតែប៉ុណ្ណោះ។

នៅកម្ពុជា បុគ្គលណាម្នាក់អាចមានទោសជាប់ពន្ធនាគារមួយជីវិតលុះត្រាតែប្រព្រឹត្ត ធ្វើការលួចប្លន់ដែលបណ្តាលឱ្យនរណាម្នាក់ស្លាប់ ឬរំលោភសម្លាប់ និងឃាតកម្មគិតទុកជាមុន សុទ្ធសឹងតែម្រូវឱ្យជាប់ទោសអស់មួយជីវិត។ លើសពីនេះ ក៏នៅមានសកម្មភាពជាច្រើនទៀតផងដែរ ដែលធ្វើឱ្យអ្នកប្រព្រឹត្តអាចជាប់ទោសមួយជីវិតផងដែរ។

ដោយឡែក ចំពោះហ្វីលីពីនវិញ ដើមឡើយពួកគេមានទោសប្រហារជីវិត ក៏ប៉ុន្តែនៅឆ្នាំ១៩៨៩ រដ្ឋធម្មនុញ្ញប្រទេសនេះ បានប្រកាសលុបចោលច្បាប់នេះចោលវិញ៕

បទ «កុំបំភ្លេចគុណគ្រូ» ពីម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ កំពុងឆាបឆក់បេះដូងទស្សនិកជន

0

សំ លីដា ម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «កុំបំភ្លេចគុណគ្រូ» ដែលជាបទចម្រៀងមួយបទពោរពេញដោយអត្ថន័យនិងកំពុងឆាបឆក់បេះដូងទស្សនិក ជាមួយនឹងទឹមដមសំឡេងដ៏ពីរោះរណ្តំរបស់ម្ចាស់ពានវ័យក្មេងរូបនេះ។ លើសពីនេះទស្សនិកជនក៏បានពោលសរសើរទៅដល់ទឹកដៃអ្នកនិពន្ធនិងលើកទឹកចិត្តឱ្យផលិតបទចម្រៀងប្រភេទនេះឱ្យបានកាន់តែច្រើនព្រោះមានប្រយោជន៍ដល់សង្គម។  គេចាំបានថាកាលពីដើមខែធ្នូ ឆ្នាំ២០២៣ តារាចម្រៀងវ័យក្មេង សំ លីដា បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបង្ហើរសំឡេងក្នុងបទចម្រៀងមានចំណងជើងថា «ម្តេចយកប្រពន្ធចោលអូន» ដែលជាសំនៀងដើមរបស់កញ្ញា អ៊ីវ៉ា រហូតដល់ម្ចាស់បទចែករំលែកនៅលើបណ្តាញសង្គមរបស់ខ្លួន និងបានកោតសរសើរទឹកដមក្រអួនក្រអៅរបស់ សំ លីដា ដូចគ្នា។

ជាមួយគ្នានេះដែរ ម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ រូបនេះបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីផលិតកម្មរស្មីហង្សមាសបានទម្លាក់បទថ្មីរបស់ សំ លីដា កាលពីយប់ថ្ងៃទី២៥ មករា មានចំណងជើងថា «កុំបំភ្លេចគុណគ្រូ» ដែលត្រូវនឹងសំឡេងនាងយ៉ាងខ្លាំង ដែលជាការនិពន្ធទំនុកច្រៀង និង ទំនុកភ្លេងដោយ លោក THO MEET។
ទឹកដមសំឡេងដ៏ពីរោះរណ្តំរបស់ សំ លីដា និងបទចម្រៀងដែលពោរពេញដោយអត្ថន័យពីគុណបំណាច់របស់គ្រូបង្រៀនទៀតកាន់តែធ្វើឱ្យទស្សនិកជនពេញចិត្តយ៉ាងខ្លាំងទៅលើបទចម្រៀងនេះ។

អត្ថន័យបទនេះបានលើកឡើងពីទឹកចិត្តគ្រូបង្រៀនដែលជាឪពុកម្តាយទីពីររបស់យើងទោះបីជាសិស្សខុសយ៉ាងណាប៉ុន្តែគ្រូនៅតែមានក្តីសន្តោស និងកុំឱ្យយើងបំភ្លេចគុណគ្រូ ហើយនៅពេលឃើញសិស្សល្អ គ្រូមិនដែលទាមទារអ្វីពីសិស្សនោះទេ។ បទចម្រៀងនេះក៏បានដាស់ស្មារតីដែរថានៅពេលជួបគ្រូទោះមិនមានអ្វីត្រឹមលើកដៃសំពះជម្រាបសួរក៏គ្រូសប្បាយចិត្តហើយ។

«កុំបំភ្លេចគុណគ្រូ» ពីតារាចម្រៀងវ័យក្មេង សំ លីដា និពន្ធដោយលោក THO MEET ត្រូវបានទស្សនិកជនលើកសរសើរថា «បទចម្រៀងល្អ មានប្រយោជន៍ដល់សង្គម សុំលើកទឹកចិត្តឱ្យផលិតបទចឹងៗទៀត ,បទចម្រៀងមានអត្ថន័យល្អហើយអ្នកច្រៀងរឹតតែពីរោះថែមទៀត អរគុណដល់អ្នកនិពន្ធដែលបាននិពន្ធបទចម្រៀងអប់រំ , ចម្រៀងចាក់ដោតសិស្សខ្លះជួបគ្រូសឹងតែដើរបុក, ពីរោះ មានន័យខ្លាំងណាស់, ស្រលាញ់សម្លេងមួយនេះណាស់»៕

 

 

ឈ្វេងយល់! ការជក់បារីនៅទីសាធារណៈ ប្រឈមមុខនឹងទោសទាន់ដូចម្តេច?

0

នៅក្នុងប្រទេសកម្ពុជា ការជក់បារីនៅទីសាធារណៈ គឺជាអំពើខុសច្បាប់ ដែលអ្នកប្រព្រឹត្តខុសនឹងមិនប្រឈមមុខនឹងការដាក់ទោសអ្វីធ្ងន់ធ្ងរនោះទេ ដោយត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ។

អនុក្រឹត្យស្តីពី “វិធានការហាមការជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ” ត្រូវបានដាក់ចូលជាធរមានតាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦មកម្ល៉េះ ដើម្បីការពារសុខុមាលភាពរបស់ប្រជាជន និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់នៅកម្ពុជា។

អនុក្រឹត្យនេះនឹងធ្វើការផាកពិន័យចន្លោះពី២០.០០០(២ម៉ឺន)រៀល ដល់៥០.០០០(៥ម៉ឺន)រៀល ចំពោះជនទាំងឡាយណាដែលជក់បារី ឬផលិតផលថ្នាំជក់នៅទីសាធារណៈ និងម្ចាស់កន្លែងសាធារណៈណា ដែលមិនបានរៀបចំដាក់ស្លាកហាមប្រាមការជក់បារី។

កន្លែងសាធារណៈនេះសំដៅដល់ភោជនីយដ្ឋាន កន្លែងធ្វើការ គ្រឹះស្ថានសាធារណៈ មន្ទីរពេទ្យ សាលារៀន និងសួនច្បារសាធារណៈជាដើម៕

ប្រទេសចិនប្រឆាំងនឹងវៀតណាមជុំវិញបញ្ហាសមុទ្រចិនខាងត្បូង

0

ប្រទេសចិន ៖ ក្រសួងការបរទេសចិនបានលើកឡើង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ថា ការអះអាងភាពជាម្ចាស់កម្មសិទ្ធរបស់ប្រទេសចិន ចំពោះប្រជុំកោះប៉ារ៉ាសែល និងប្រជុំកោះសាប៉េតលី នៅសមុទ្រចិនខាងត្បូង គឺទទួលបានការគាំទ្រពីផ្នែកប្រវត្តិសាស្ត្រ ។ ការអះអាងរបស់ចិនបែបនេះបានកើតឡើង ក្រោយកាលពីពេលថ្មីៗ ប្រទេសវៀតណាមលើកឡើងថា វៀតណាមមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា វៀតណាមអាចទាមទារអធិបតេយ្យភាពលើប្រជុំកោះទាំងនេះ ។US stirs up 'China space threat' to expand space military power, maintain  military hegemony: FM spokesperson - Global Times

ប្រជុំកោះប៉ារ៉ាសែល និងប្រជុំកោះសាប៉េតលី ឬត្រូវបានគេស្គាល់ថា គឺជាប្រជុំកោះវ៉ាងសា និងប្រជុំកោះចឿងសានៅប្រទេសវៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយប្រជុំកោះទាំងនេះជាផ្លូវទឹកដ៏មមាញឹកបំផុតមួយនៅលើពិភពលោក ។ ផ្ទៃទឹកស្ទើរទាំងអស់ត្រូវបានប្រទេសចិនអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិ ខណៈប្រទេសវៀតណាម, ម៉ាឡេស៊ី, ហ្វីលីពីន, តៃវ៉ាន់ និងព្រុយណេ ក៏បានអះអាងថា ពួកគេជាម្ចាស់កម្មសិទ្ធដូចគ្នាដែរ ។Vietnam Squares Off With China in Disputed Seas - The New York Times

ក្រសួងការបរទេសវៀតណាមបញ្ជាក់ថា ប្រទេសវៀតណាមមានភស្តុតាងផ្នែកច្បាប់ និងភស្តុតាងផ្នែកប្រវត្តិសាស្ត្រគ្រប់គ្រាន់បញ្ជាក់ថា វៀតណាមជាម្ចាស់កម្មសិទ្ធលើប្រជុំកោះទាំងពីរនេះ ។ ការលើកឡើងរបស់ក្រសួងការបរទេសវៀតណាមបែបនេះ គឺជាការឆ្លើយតបសំណួរទៅកាន់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងការឈ្លានពានលើប្រជុំកោះប៉ារ៉ាសែលរបស់ចិន កាលពីឆ្នាំ១៩៧៤ ។

ក្រសួងការបរទេសវៀតណាមបញ្ជាក់ទៀតថា វៀតណាមមានសិទ្ធគ្រប់គ្រងលើប្រជុំកោះវ៉ាងសា តាំងពីសតវត្សទី១៧ មកម៉្លេះ នេះបើយោងតាមច្បាប់អន្តរជាតិ ។ ប៉ុន្តែក្រសួងការបរទេសចិនថ្លែងថា ការអះអាងពីភាពជាម្ចាស់កម្មសិទ្ធរបស់ចិន គឺទទួលបានការគាំទ្រយ៉ាងពេញលេញពីផ្នែកប្រវត្តិសាស្ត្រ និងផ្នែកច្បាប់ ។US move pits China vs Vietnam in South China Sea - Asia Times

លោក Wang Wenbin មន្ត្រីនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ៖ «ចិនជាប្រទេសដំបូងគេដែលរកឃើញប្រជុំកោះនេះ ហើយចិនបានដាក់ឈ្មោះកោះ, ធ្វើការអភិវឌ្ឍ និងរៀបចំប្រជុំកោះផងដែរ ។ ដូច្នេះ ប្រទេសចិនអាចប្រើប្រាស់អំណាចរបស់ខ្លួនលើប្រជុំកោះទាំងនេះបាន» ។

លោក Wang Wenbin បន្តថា ៖ «ប្រទេសចិនតែងតែជំទាស់ចំពោះការអះអាងទាំងខុសច្បាប់របស់ប្រទេសពាក់ព័ន្ធមួយចំនួនមកលើទឹកដីរបស់ចិន ហើយចិននៅតែការពារអធិបតេយ្យភាពរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបន្តទៀត» ។After India, Vietnam says Beijing making 'untruthful' claims on South China  Sea | World News - Hindustan Times

ការបញ្ជាក់ពីការទាមទារភាពជាម្ចាស់កម្មសិទ្ធិរបស់វៀតណាម បានកើតឡើងស្របគ្នានឹងការទាមទារយ៉ាងខ្លាំងរបស់ប្រទេសហ្វីលីពីននៅតំបន់ផ្សេងៗរបស់សមុទ្រចិនខាងត្បូង ក្រោយការប្រឈមមុខដាក់គ្នានៅសមុទ្រនាពេលកន្លងមក រវាងកប៉ាល់ចិន និងហ្វីលីពីន នៅជិតតំបន់ជម្លោះ ។

កាលពីខែធ្នូ ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងសម្រេចកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញការកសាងសហគមន៍មានអនាគតល្អរួមគ្នារវាងប្រទេសទាំងពីរ ៕China rebuts Vietnam's claims to disputed South China Sea islands | Reuters

ផ្តល់ចម្លើយបែបនេះជំរុញឱ្យ ឌី បញ្ញាវិមាលា គ្រងមកុដ Miss Grand សៀមរាប

0

បេក្ខនារី ឌី បញ្ញាវិមាលា Miss Grand សៀមរាបប្រាសាទបេងមាលា បានក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតប្រចាំខេត្តក្នុងចំណោមបេក្ខភាព១៥នាក់។ នៅក្នុងវគ្គសំណួរចម្លើយTOP5 ឌី បញ្ញាវិមាលា បានជ្រើសរើសយកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាគំរូសម្រាប់តួនាទីរបស់ស្រ្តីក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងវិស័យអប់រំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-8ab3InnY2H9U8GbBUZvCNa90Z1ROEC095-AXzZLJLgU6pmJr1pMQYMbyCOhN9WNcf_kV2gE4wcGTUYLQcNYV2jhkDdZtI-WzrMS4yx-4-Xg2MsKTaVIH8fNsRxH6Rq3O-cwguN_I7ET2Acb00eZeEFHH06T6tI71eRdEGyz5Y_fz1-mOpod6LplNvVg/s2048/406704951_351321437484707_5884953825934222231_n.jpg

នៅយប់ថ្ងៃទី២៥ មករា កម្មវិធីប្រកួត Miss Grand សៀមរាប បានរកឃើញម្ចាស់ជ័យលាភីហើយដើម្បីតំណាងខេត្តនេះហើយនិងត្រៀមក្នុងការប្រកួតថ្នាក់ជាតិនាពេលខាងមុខដោយបានទៅលើកញ្ញា ឌី បញ្ញាវិមាលា Miss Grand សៀមរាប ប្រាសាទបេងមាលា ដែលមានអាយុ១៨ឆ្នាំ កម្ពស់ ១.៧២ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0sTQ8zfoEQ_U3UiZLzHmxaMbDF-gSpSmj7-ju4bpkClG1yH2sNUsKhAGEnaRLPudy1lhwLJwQUHD3nyqvDDle6ywDf_RteEbs5dCC3UyW6ctZ3ApmReJitnMDZbRQx6KeIjg4HVo1ThCM488phlLQLIZzRCkHMMTi57rzlzRB5Ym4DcjNaEUaxID0MUk/s2048/409922985_354033860546798_8922132710220890554_n.jpg
នៅក្នុងវគ្គសំណួរចម្លើយ TOP5 បញ្ញាវិមាលា បានផ្តល់ចម្លើយថា «សម្រាប់រូបនាង ស្រ្តីពិតជាមានចំណែកខ្លាំងបំផុតសម្រាប់ការចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។ ស្រ្តីគឺជាផ្នែកមួយកាន់តែធ្វើឱ្យសង្គមកាន់តែអស្ចារ្យ ហើយស្រ្តីក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសង្គមផងដែរ។ ក្នុងនាមនាងជាប្រជាជនខ្មែរមួយរូប នាងសូមលើកយកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកធ្វើជាគំរូដ៏ឧត្តុងឧត្តមនៃការជួយសង្គ្រោះជនរងគ្រោះនៃព្រះរាជាណាចក្រកម្ពុជាគ្រប់រូបដោយមិនប្រកាន់ភ្ជាប់និន្នាការនៃការរើសអើងពូជសាសន៍ឬពណ៌សម្បុរណាមួយឡើយ។ ហើយនាងសូមចូលរួមលុបបំពាក់ពាក្យថា ស្រ្តីបង្វិលចង្រា្កនមិនជុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkz-SPb2iAIl7ivNyDQLKY3cNrvFH4WG4cpaDPzbbZE3q3XhcDzVc0Ym-Z9udbDKgiHjqFJI1FrZKXBreGMwjEWAVDFDOpzheb6faw0wRmHl8s6zWW2WdqYP2-NajkdxzhLe0i4_sURdqJca-COonCBpIlgINv9I2NOeQ-4FWQJXHibDFhugoPCVJ_7Q/s2048/413012865_365925759357608_9222436952104268552_n.jpg

ឌី បញ្ញវិមាលា បន្តទៀតថា «សព្វថ្ងៃស្រ្តីក៏អាចធ្វើការងារដូចជាបុរសបានដែរ ដោយបុរសក៏អាចធ្វើបានស្រ្តីក៏អាចធ្វើបានដូចគ្នា ហើយនាងសូមជំនួសដោយពាក្យថា ស្ត្រីគឺជាមាតានៃពិភពលោក ស្រ្តីគឺជាសរសៃឈាមនៃពិភពលោក បើសង្គមណាលុបបំបាត់ការងាររបស់ស្រ្តីមានន័យថា សង្គមនោះនឹងបាត់បង់ដៃម្ខាងរបស់ខ្លួនហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6yCGa_Zx0hLQsuo4cxzMDguq9KOdaA1YqVkp7CKyLDVVepZxBU4uxEYVPvyy9R7MlagiMWjB18qfEy9XXJbEql1nOxU313YdUQkc3Rg0Qzcj5ZLueO7TsqaUDgQsP7PxVoiQ6p6gAxOAbyYmO1KelpSxttwNwST-6l8nLfLLhrYzkq8AMkZ4szmz3m6M/s2048/422575318_400565642630832_4567739976705126018_n.jpg

ការផ្តល់ចម្លើយខាងលើរបស់ ឌី បញ្ញាវិមាលា បានយកឈ្នះបេក្ខនារីផ្សេងទៀតដោយលំដាប់រងទី១បានទៅលើ MGSR ប្រាសាទបាយ័ន លំដាប់រងទី២ MGSR ប្រាសាទភិមានអាកាស លំដាប់រងទី៣ MGSR ប្រាសាទប្រែរូប និងលំដាប់រងទី៤ MGSR ប្រាសាទបន្ទាយស្រី

គួរបញ្ជាក់ថា ឌី បញ្ញាវិមាលា គឺជាម្ចាស់មកុដពីកម្មវិធី Miss Teen International Cambodia 2021 និងបានតំណាងប្រទេសកម្ពុជាទៅប្រកួតនៅប្រទេសឥណ្ឌាក្នុងកម្មវិធី Miss Teen International ដោយបានជាប់ Top10 ក្នុងការប្រកួតផងដែរ៕

 

អាកប្បកិរិយា ៤ យ៉ាងបង្ហាញថាអាពាហ៍ពិពាហ៍របស់អ្នកមិនស្ថិតស្ថេរនោះទេ អាចឈានដល់ទីបញ្ចប់

0

ជីវិតអាពាហ៍ពិពាហ៍មិនងាយស្រួលដូចយើងគិតនោះទេ ទម្រាំមនុស្សម្នាក់ៗសម្រេចចិត្តរៀបការគឺគិតគូរល្អិតល្អន់ណាស់ ព្រោះថាការរៀបអាពាហ៍ពិពាហ៍មិនចេះតែប្រថុយប្រថានបានឡើយ។ ដូច្នេះប្រសិនបើដៃគូររបស់អ្នកបង្ហាញអាកប្បកិរិយា ៤ យ៉ាងនេះ មានន័យថាជីវិតអាពាហ៍ពិពាហ៍របស់អ្នកអាចនឹងឈានដល់ការលែងលះយ៉ាងរហ័សបំផុត។

១.ការរិះគន់៖ ប្រសិនបើដៃគូររបស់អ្នកតែងតែរិះគន់អ្នកជាច្រើនលើកជាច្រើនសារ នោះស្នេហាអ្នកនឹងឈានដល់ការប្រេះឆា។ ជាឧទាហរណ៍ ពួកគេតែងនិយាយថាខ្លួនគេល្អជាអ្នក និងមិនឃើញពីតម្លៃរបស់អ្នក មានន័យថា គេនោះជាមនុស្សអាត្មានិយមណាស់។Divorce or Legal Separation: Which is Better for Family and Finances? -  Spectrum Family Law

២.ការមើលងាយ៖ ការមើលងាយគឺជាការទស្សន៍ទាយច្បាស់បំផុតនៃការលែងលះ ដោយវេជ្ជបណ្ឌិត John Gottman អ្នកចិត្តសាស្រ្តនៅសកលវិទ្យាល័យ Washington សហរដ្ឋអាមេរិក បាននិយាយថា ការនិយាយមើលងាយដៃគូររបស់ខ្លួនដូចជាថា អ្នកល្ងង់ នេះមានន័យថា អាពាហ៍ពិពាហ៍របស់អ្នកមិនស្ថិតស្ថេរនោះទេ និងអាចឈានដល់ទីបញ្ចប់យ៉ាងរហ័សបំផុត។

៣.ការការពារខ្លួន៖ ប្រសិនបើដៃគូរមិនចេះចុះចាញ់ ក៏ដូចជាចង់ធ្វើអ្វីឱ្យឈ្នះអ្នកជានិច្ច និងមិនទទួលស្គាល់កំហុសរបស់ខ្លួននៅពេលដែលពួកគេធ្វើខុស នេះមានន័យថា គេជាមនុស្សការការពារខ្លួនជ្រុល រហូតមិនគិតពីអារម្មណ៍អ្នក ដែលធ្វើឱ្យចំណងអាពាហ៍ពិពាហ៍ងាយនឹងឈានដល់ការលែងលះ។

៤.ប្រងើយកន្តើយ៖ ការប្រងើយកន្តើយ ឬមិនខ្វល់ខ្វាយ ក្នុងអំឡុងពេលឈ្លោះគ្នា ក៏ដូចជាបដិសេធក្នុងការប្រាស្រ័យទាក់ទងរួមមានការដកខ្លួនចេញពីការសន្ទនា ហើយរក្សាភាពស្ងៀមស្ងាត់ដោយចេតនា ខណៈពេលដែលការឈ្លោះប្រកែកគ្នាកំពុងដំណើរការ។ អាកប្បកិរិយានេះអាចបណ្តាលឱ្យឈឺចាប់ ការខកចិត្ត និងការខូចខាតដល់ទំនាក់ទំនង ក៏ដូចជាអាចប្រឈមនឹងការលែងលះផងដែរ៕Divorce: Causes, Signs, Effects & Tips

រូបភាពកាលពីតូចរបស់តារាសម្តែងចិន Dilireba កំពុងធ្វើឱ្យអ្នកប្រើបណ្តាញសង្គមចាប់អារម្មណ៍

0

តារាសម្តែងចិនជួរមុខ Dilraba Dilmurat ហៅកាត់ថា Dilireba ដែលមានដើមកំណើតជនជាតិ អ៊ុយហ្គួ (Uyghur )ត្រូវបានគេទទួលស្គាល់ថាមានភាពស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើលជាមួយនឹងស្បែកចែកចាំងដូចជាចានប៉សឺឡែន និងលក្ខណៈពិសេសដ៏ប្រណីតរបស់នាង។ តួឯកស្រីរូបនេះត្រូវបានគេដាក់ឈ្មោះថាជា «សម្រស់ទាំងបួននៃស៊ីនជាំង» ហើយនាងពិតជាសមនឹងទទួលបានបើសិនជាបានឃើញរូបភាពកាលពីតូចរបស់តារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZoaJDCc466o2wOqw7ofOrl9CVF4OnO0-_esngI8f7viEMGRi9y_fE3fYtZca28HZF6Q3J9ROnuW9a3nwlMPZdtn-J47A8dqycMyBqVPg6MCfBcj64n-bkNdseNg04Q60N-wb_gdatUFjmolRwoJ5HhSR1s_cdYEiroY6V9GEjV8T2uQPq8sirrp5sdEY/s943/image_2024-01-26_09-16-11%20(4).png

ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិត ចាប់ផ្តើមជីកកកាយរូបភាពកាលពីកុមារភាពរបស់ Dilireba ហើយមើលទៅនាងពិតជាស្រស់ស្អាតតាំងពីតូចមកម្ល៉េះ ជាមួយមុខមាត់គួរឱ្យស្រលាញ់ ទាំងភ្នែកនិងថ្ពាល់របស់នាងមើលទៅដូចជាតុក្កតា។ រូបភាពពីក្មេងរបស់តារាសម្តែងរូបនេះមិនយូរប៉ុន្មានបានក្លាយជាប្រធានបទពេញនិយមនៅលើបណ្តាញសង្គមចិន Weibo ដោយមានអ្នកនិយមលេងអ៊ីនធឺណិតភ្ញាក់ផ្អើលនឹងសម្រស់ធម្មជាតិរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl1F6Sa3y3ikyNOrX9WZ9kjThRlQvy2eU9kvGF3-G_UVLXtauxQ-FZxHmGIC3fd778TVUNoWmIwMon_FAgcHuVPcJYyxXRbbpZD4gXFXyyibhjxkkapf4SWL7p8PbLQreX2slRPGfTGKj1eH-j5tNVtcBKYAkX5liK8UFKqiaIzxnPxKg26CscuqeBl7o/s702/image_2024-01-26_09-16-10%20(2).png

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិជាច្រើនដោយបានលើកឡើងថា Dilireba គ្មានការវះកាត់កែសម្ផស្ស, នាងកើតមកដើម្បីជាតារា, នាងដូចឪពុករបស់នាងដែលជាតារាសម្តែងល្បីឈ្មោះក្នុងប្រទេស និងជាតារាចម្រៀងក្នុងក្រុមចម្រៀង និងបានទម្លាយទៀតថា Dilireba ប្រាថ្នាចង់ក្លាយជាអ្នកសម្តែងតាំងពីក្មេងមកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjs9cw-d8VsEDKLHXwBkqgQGnvUFyElya2hEiMq1Inq4IGfVHaGwqhcuPyy9KZ7fZhMm6wL3B2EXABl0WKh67j_xXUasfDfoA4UBVLxtw68yWesPIJZdHjTlHKL0Ma8QoupOqBXF2iEvJELRG93nElIugxZWOO-egcm-Gm_zOW6l-jw1wNzvysCB3LqXY/s450/image_2024-01-26_09-16-11%20(2).png

Dilireba បានចូលរួមក្នុងក្រុមចម្រៀង និងរបាំ Xinjiang បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ ហើយក្រោយមកបានបន្តបរិញ្ញាបត្រផ្នែកសម្ដែងនៅសាលា Shanghai Theatre Academy។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhBIivDb0LlZDWtJoQqgbPIS9qPiruUr8hMP1bLToSoBFGVKr42VdCgiITwZTb86eb3rHV3-a_B3NcX34ABTeZoHhr1TvYbXjpCEA6dvZTcV6lbqOavGajCbTu7cT_FeF9qHnMSov3ahX0R2V4KYZBo9hr5S4xQlan0M4AvRFGKZE_hRRF3NfWTyF93Nw/s1350/image_2024-01-26_09-16-13%20(2).png

Dilireba ទទួលបានការទទួលស្គាល់ជាលើកដំបូងសម្រាប់តួនាទីរបស់នាងនៅក្នុងរឿងភាគរឿង Swords of Legends ក្នុងឆ្នាំ២០១៤ ហើយប្រជាប្រិយភាពរបស់នាងបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីបានសម្តែងក្នុងរឿង Pretty Li Huizhen និង Fantasy romance Eternal Love ក្នុងឆ្នាំ២០១៧។

បច្ចុប្បន្ននេះ Dilireba មានអាយុ៣១ឆ្នាំ ជាតារាស្រីជួរមុខរបស់ប្រទេសចិនដែលក្រសោបពានរង្វាន់ជាច្រើននៅក្នុងដៃ៕

តារាចម្រៀង រតនៈ ពិសី ជាប់ពន្ធ.នាគារបណ្ណោះអាសន្នករណីចេញសែកស្អុយជិត២ម៉ឺនដុល្លារ

0

កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង និងសម្តែង កែវ ពិសី ហៅ រតនៈ ពិសី ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បញ្ជូនខ្លួនទៅតុលាការពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន(សែកស្អុយ)ចំនួន១៩ ២០០ដុល្លារ។ ខណៈពេលនេះ រតនៈ ពិសី ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃស.ម២ បណ្តោះអាសន្នហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibsgFpldIvuW3IMYAE5uliXA5F9B3Fi_owO1dia0R0igmHOe347Kj-PJ2dtVCDYoAkaeS3aVngTKAK0tIRPmKv51J2ivi-YxvKIpQp4xU-s16-vtuBxm5cr85ZPNitGxg-q9ii9sRjqFrAQ9P6jQYo0Z8-MNjjnr9HuXeZGaUzN532rPpfyNq-M_px2mE/s2048/320058569_942849356696187_4733150883841769611_n.jpg

ការឃាត់និងបញ្ជូនខ្លួនតារាសម្តែង កែវ ពិសី ហៅរតនៈ ពិសី ធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រីអាយុ៣១ឆ្នាំដោយបានប្តឹងចោទប្រកាន់ឈ្មោះ កែវ ពិសី ពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីថ្ងៃទី ១៣ ខែ មេសាឆ្នាំ ២០២៣ ។

យោងទៅតាមដីកាបញ្ជាឱ្យចូលខ្លួនពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤បានបញ្ជាក់ថា កែវ ពិសី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ម្ចាស់ក្រុមហ៊ុន ELI KP TRADING CO LTD មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc01CHzAuc7xido8vVhsppQWeq7wSPJJo74dABhLp6VRcpyz58CKmJIpJQeDrUmGO-eeliABjviyg20YHOynstYkwtKE8mZl3lC1u33LcnxZmAKttSELNLOnfBzcZMttpRlJw3BO19m33I06We-rK3BCfEKNO1HC7Z-hnP4NAYei1LlkXYCRMVPLB4CYs/s2048/323105067_991299048514147_1264178013365846991_n.jpg

គួរបញ្ជាក់ផងដែរថា តារាចម្រៀង និងសម្តែង កែវ ពិសី ធ្លាប់ត្រូវបានសមត្ថកិច្ចកោះហៅឱ្យចូលបំភ្លឺជុំវិញករណីចេញសែកគ្មានសាច់ប្រាក់ សែកស្អុយតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលបានដាក់ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_-ADGC8ltC-a3HWlPGRcb_VoR2Ygikww8V4WlNTb9A52AN6HZAaespObeK88drDyK2JW3OQrNbS0uoZhNjHRSdNwizhVmonOVfNKdj6inbBhUBWGk0b7q-5KUzuKHu7JJaztkpA97ZjuzJMT1a7i-W-ToNVZN_95_rPo3MYwueJ-CNtB3lM0MWSQpMvA/s2048/311166531_1220377938511092_5626903799304620360_n.jpg

ជុំវិញជំពាក់ប្រាក់ និងការចេញសែកស្អុយ រតនៈ ពិសី ក៏បានអះអាងកន្លងមកនេះថានាងក៏ចាញ់បោកគេដូចគ្នាដែលមានអ្នកជំពាក់ប្រាក់នាងគេចវះមិនព្រមសងរាប់ម៉ឺនដុល្លារទៅលើការលេងតុងទីន។ ក្នុងនោះដែរ រតនៈ ពិសី ក៏ធ្លាប់បានបញ្ជាក់នាពេលកន្លងមកថានាងបានដាក់ពាក្យបណ្តឹងអ្នកជំពាក់លុយនោះដូចគ្នា។

តារាចម្រៀង និងសម្តែង រតនៈ ពិសី ជាអ្នកសិល្បៈស៊ិចស៊ីមួយរូបមានកេរ្តិ៍ឈ្មោះគួរសម និងលេចមុខតាមកញ្ចក់ទូរទស្សន៍នានាផងដែរ៕

កូរ៉េខាងត្បូងហាមពលរដ្ឋបរិភោគឈើចាក់ធ្មេញបំពងខ្លាញ់

0

ប្រទេសកូរ៉េខាងត្បូង ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ថា ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថប្រទេសកូរ៉េខាងត្បូង បានប្រកាសពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់ពលរដ្ឋ ក្រោយពីការបរិភោគឈើចាក់ធ្មេញបំពងខ្លាញ់ល្បីល្បាញខ្លាំងនៅក្នុងបណ្តាញសង្គមកូរ៉េខាងត្បូង ។เกาหลีใต้เตือน “อย่ากินไม้จิ้มฟัน” หลังชาวเน็ตแห่ลอง-นำไปทอดกรอบปรุงรส

បើតាមវីដេអូដែលគេបង្ហោះក្នុងបណ្តាញសង្គមបង្ហាញថា មានពលរដ្ឋកូរ៉េខាងត្បូងជាច្រើននាក់បានយកឈើចាក់ធ្មេញពណ៌បៃតង ដែលផលិតមកពីម្សៅដំឡូង ឬម្សៅពោត ទៅបំពងខ្លាញ់រហូតដល់ស្រួយ ។ បន្ទាប់មក ពួកគេក៏បានផ្សំគ្រឿងវា ដោយដាក់ម្សៅឈីស ហើយនាំគ្នាបរិភោគយ៉ាងឆ្ងាញ់ដូចនំកញ្ចប់ដែរ ។เกาหลีใต้เตือน “อย่ากินไม้จิ้มฟัน” หลังชาวเน็ตแห่ลอง-นำไปทอดกรอบปรุงรส

ក្រោយការបង្ហោះវីដេអូបរិភោគឈើចាក់ធ្មេញក្នុងបណ្តាញសង្គមឃើញថា មានអ្នកចុច Like និង Share យ៉ាងច្រើនក្នុង TikTok និង Instagram រហូតដល់ល្បីល្បាញ ហើយមនុស្សជាច្រើននាក់បានសាកល្បងបរិភោគតាមគ្នា ។

ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថកូរ៉េខាងត្បូងបញ្ជាក់ថា ក្រសួងនៅពុំទាន់មានការត្រួតពិនិត្យថា តើឈើចាក់ធ្មេញពណ៌បៃតងទាំងនេះអាចបរិភោគបានដែរឬទេ ។ ហេតុនេះ សូមអ្នកទាំងអស់គ្នាកុំបរិភោគវាដាច់ខាត ពីព្រោះវានឹងមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ។เกาหลีใต้เตือน “อย่ากินไม้จิ้มฟัน” หลังชาวเน็ตแห่ลอง-นำไปทอดกรอบปรุงรส

បើទោះជាឈើចាក់ធ្មេញពណ៌បៃតងផលិតឡើងពីម្សៅដំឡូង ឬម្សៅពោតក្តី ប៉ុន្តែគេមិនបានផលិតវាសម្រាប់ឱ្យមនុស្សបរិភោគនោះទេ ។ ការផលិតឈើចាក់ធ្មេញប្រភេទនេះ គឺក្នុងគោលបំណងកុំឱ្យវាប៉ះពាល់ដល់បរិស្ថាន ដោយសារវាអាចរលាយដោយខ្លួនឯងបាន និងកាត់បន្ថយការប្រើប្រាស់ឈើ ៕