កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង និងសម្តែង កែវ ពិសី ហៅ រតនៈ ពិសី ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បញ្ជូនខ្លួនទៅតុលាការពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន(សែកស្អុយ)ចំនួន១៩ ២០០ដុល្លារ។ ខណៈពេលនេះ រតនៈ ពិសី ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃស.ម២ បណ្តោះអាសន្នហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibsgFpldIvuW3IMYAE5uliXA5F9B3Fi_owO1dia0R0igmHOe347Kj-PJ2dtVCDYoAkaeS3aVngTKAK0tIRPmKv51J2ivi-YxvKIpQp4xU-s16-vtuBxm5cr85ZPNitGxg-q9ii9sRjqFrAQ9P6jQYo0Z8-MNjjnr9HuXeZGaUzN532rPpfyNq-M_px2mE/s2048/320058569_942849356696187_4733150883841769611_n.jpg

ការឃាត់និងបញ្ជូនខ្លួនតារាសម្តែង កែវ ពិសី ហៅរតនៈ ពិសី ធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រីអាយុ៣១ឆ្នាំដោយបានប្តឹងចោទប្រកាន់ឈ្មោះ កែវ ពិសី ពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីថ្ងៃទី ១៣ ខែ មេសាឆ្នាំ ២០២៣ ។

យោងទៅតាមដីកាបញ្ជាឱ្យចូលខ្លួនពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤បានបញ្ជាក់ថា កែវ ពិសី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ម្ចាស់ក្រុមហ៊ុន ELI KP TRADING CO LTD មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc01CHzAuc7xido8vVhsppQWeq7wSPJJo74dABhLp6VRcpyz58CKmJIpJQeDrUmGO-eeliABjviyg20YHOynstYkwtKE8mZl3lC1u33LcnxZmAKttSELNLOnfBzcZMttpRlJw3BO19m33I06We-rK3BCfEKNO1HC7Z-hnP4NAYei1LlkXYCRMVPLB4CYs/s2048/323105067_991299048514147_1264178013365846991_n.jpg

គួរបញ្ជាក់ផងដែរថា តារាចម្រៀង និងសម្តែង កែវ ពិសី ធ្លាប់ត្រូវបានសមត្ថកិច្ចកោះហៅឱ្យចូលបំភ្លឺជុំវិញករណីចេញសែកគ្មានសាច់ប្រាក់ សែកស្អុយតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលបានដាក់ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_-ADGC8ltC-a3HWlPGRcb_VoR2Ygikww8V4WlNTb9A52AN6HZAaespObeK88drDyK2JW3OQrNbS0uoZhNjHRSdNwizhVmonOVfNKdj6inbBhUBWGk0b7q-5KUzuKHu7JJaztkpA97ZjuzJMT1a7i-W-ToNVZN_95_rPo3MYwueJ-CNtB3lM0MWSQpMvA/s2048/311166531_1220377938511092_5626903799304620360_n.jpg

ជុំវិញជំពាក់ប្រាក់ និងការចេញសែកស្អុយ រតនៈ ពិសី ក៏បានអះអាងកន្លងមកនេះថានាងក៏ចាញ់បោកគេដូចគ្នាដែលមានអ្នកជំពាក់ប្រាក់នាងគេចវះមិនព្រមសងរាប់ម៉ឺនដុល្លារទៅលើការលេងតុងទីន។ ក្នុងនោះដែរ រតនៈ ពិសី ក៏ធ្លាប់បានបញ្ជាក់នាពេលកន្លងមកថានាងបានដាក់ពាក្យបណ្តឹងអ្នកជំពាក់លុយនោះដូចគ្នា។

តារាចម្រៀង និងសម្តែង រតនៈ ពិសី ជាអ្នកសិល្បៈស៊ិចស៊ីមួយរូបមានកេរ្តិ៍ឈ្មោះគួរសម និងលេចមុខតាមកញ្ចក់ទូរទស្សន៍នានាផងដែរ៕