Home Blog Page 1298

បែលហ្ស៊ិកបានប្រែក្លាយព្រះវិហារចាស់មួយទៅជាកន្លែងជិះស្គីទឹកកកសម្រាប់បុណ្យណូអែល

0

បរទេស៖ ព្រះវិហារ Minderbroeders ដែលបានសាងសង់ក្នុងសតវត្សទី ១៨ នៅទីក្រុង Sint-Truiden ប្រទេសប៊ែលហ្ស៊ិក បច្ចុប្បន្នបានប្រែក្លាយទៅជាកន្លែងជិះស្គីទឹកកកសម្រាប់ពិធីបុណ្យណូអែល។

យោងតាមគេហទំព័រអន្តរជាតិ Reuters ដែលបានចុះផ្សាយនៅថ្ងៃទី២២ ខែធ្នូថ្មីៗនេះថា អ្នកទេសចរណ៍ទាំងអស់អាចមកជិះស្គីទឹកកកក្នុងព្រះវិហារ Minderbroeders ដោយសេរី ជាមួយនឹងការចាក់តន្ត្រីជាបន្តបន្ទាប់ រួមទាំងមានរូបភាពភ្លើងពណ៌នៃរាត្រីដែលមានផ្កាយបញ្ចាំងនៅលើពិដានដ៏ស្រស់ស្អាតផងដែរ។Christmas revellers ice skate down the aisle at Belgian church rink |  ReutersElla-june Briers អាយុ ១២ ឆ្នាំបាននិយាយថា “ការជិះស្គីទឹកកកនៅក្នុងព្រះវិហារធ្វើឱ្យបរិយាកាសបុណ្យណូអែលកាន់តែសប្បាយខ្លាំង និងអស្ចារ្យណាស់សម្រាប់នាង”។
ជាធម្មតា អ្នករៀបចំពិព័រណ៍បុណ្យណូអែលនៅទីក្រុង Sint-Truiden ដែលជាទីក្រុងមួយនៅភាគខាងកើតប្រទេសបែលហ្ស៊ិក បានបង្កើតកន្លែងជិះស្គីលើទឹកកកនៅខាងក្រៅ ប៉ុន្តែនៅឆ្នាំនេះ ពួកគេបានរើកន្លែងជិះស្គីក្នុងព្រះវិហារវិញ ដើម្បីជៀសវាងភាពត្រជាក់ និងទាញយកអត្ថប្រយោជន៍ពីកន្លែងប្រពៃណីផងដែរ។Christmas revellers ice skate down the aisle at Belgian church rink,  Lifestyle News - AsiaOne

លោក Philip Bronckaerts ប្រធានសមាគមពាណិជ្ជកម្ម Sint-Truiden ដែលជាអ្នករៀបចំពិព័រណ៍បាននិយាយថា “នេះគឺជាកន្លែងជិះស្គីអេកូឡូស៊ី ដែលមិនមានការបំភាយឧស្ម័ន CO2 ឡើយ ដោយព្រះវិហារនេះបានឈប់ធ្វើជាកន្លែងគោរពបូជាតាំងពីយូរយារណាស់មកហើយ”។

ទោះជាយ៉ាងណាក៏ដោយ កន្លែងជិះស្គីលើទឹកកក និងពិព័រណ៍បុណ្យណូអែលរបស់ទីក្រុងគឺបើករហូតដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤។
គួរបញ្ជាក់ដែរថា វិហារ Minderbroeders ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៧៣១ ដោយស្ថាបត្យកម្ម Baroque និងគោរពបូជា Saint Francis Solanus ដែលជាព្រះសង្ឃអេស្ប៉ាញដែលគោរពបូជាភាគច្រើននៅអាមេរិកខាងត្បូង៕

វៀតណាមសហការជាមួយថៃ និងហ្វីលីពីនជំរុញការនាំចេញអង្ករ

0

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសថៃ និងហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក ។ ការសហការគ្នានេះ មានគោលបំណងធានានូវសន្តិសុខស្បៀងលំដាប់ពិភពលោក និងតំបន់ ។

ការសម្រេចបាននូវកិច្ចព្រមព្រៀងរួមគ្នាបានកើតឡើងនៅពេលលោក Pham Minh Chin នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ។Vietnam cooperate on rice exports with Thailand and Philippines - Rice News  Today

បច្ចុប្បន្ន ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅតំបន់អាស៊ាន ។ ជាមួយគ្នានេះ ថៃ គឺជាវិនិយោគិនបរទេសលំដាប់ទី៩ របស់វៀតណាមផងដែរ ។ ប្រទេសវៀតណាម និងថៃ មានគំនិតផ្តួចផ្តើមលើការភ្ជាប់ផ្នែកចំនួន៣ ហើយប្រទេសទាំងពីរនឹងផ្តល់ភាពសំខាន់លើកិច្ចសហការថ្មីៗ ដូចជា ៖ ការឈានទៅរកបច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចបៃតង ។Thailand projects rice exports of up to 8.8mln tonnes | ASEAN | Vietnam+  (VietnamPlus)

នាយករដ្ឋមន្ត្រីវៀតណាម និងប្រធានាធិបតីហ្វីលីពីនបានយល់ព្រមបង្កើនកិច្ចសហការនាំចេញអង្ករ ដើម្បីធានានូវសន្តិសុខស្បៀងលំដាប់ពិភពលោក និងតំបន់ ខណៈប្រទេសទាំងពីរនេះបាននាំចេញអង្ករទៅកាន់បណ្តាប្រទេសជាច្រើន ។Vietnam halts new rice export contracts as it reviews stocks

ប្រទេសហ្វីលីពីន ក៏បាននាំចូលអង្ករពីវៀតណាមផងដែរ ហើយក្នុងចំណោមប្រទេសនាំចូលអង្ករពីវៀតណាម គឺហ្វីលីពីនបាននាំចូលអង្ករវៀតណាមច្រើនបំផុត ។ ជាក់ស្តែង ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ ហ្វីលីពីនបាននាំចូលអង្ករវៀតណាម រហូតដល់២លាន៤សែនតោនឯណោះ ។

នៅឆ្នាំ២០២៣ នេះ តម្លៃជាមធ្យមរបស់អង្ករវៀតណាម គឺស្មើនឹង៥៦៨ដុល្លារអាមេរិកក្នុង១តោន កើនឡើង១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ៕ ប្រភព ៖ AEC connect

មុនឈានដល់ប្រើពាក្យថា «លែងលះ» Love Riya ធ្លាប់ទុកឱកាសឱ្យស្វាមីជាច្រើនដងតែមិនព្រមកែ

0

កាន់តែមានហានិភ័យខ្ពស់ហើយសម្រាប់លោក ហេង គីមហៀង ស្វាមីរបស់អ្នកជំនួញអនឡាញ Love Riya បន្ទាប់ពីភរិយាទ្រាំទ្រលែងរួចធ្លាប់ទុកឱកាសឱ្យជាច្រើនដង ប៉ុន្តែនៅតែមិនកែអាចឈានដល់ការលែងលះហើយ។ ខណៈ Love Riya ថាមិនមែនឈ្លោះគ្នាលើកទី១សុំលែងប្តីទេ ហើយក៏គ្មានមនុស្សស្រីណាចង់មានឈ្មោះថា មានប្តីច្រើនដែរ ប៉ុន្តែម្តងជាពីរដង ស្វាមីនៅតែមិនកែសាងកំហុសជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ការសម្រេចចិត្តនឹងលែងលះ របស់ Love Riya ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនមិនយល់ស្របការសម្រេចចិត្តនេះឡើយថែមទាំងរិះគន់ទៅកាន់ Love Riya ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjxt9NTZk7IgFiEYITX-isujlHlSGX6RZS_Aa1zmxn3mkRsyFmAID9VILn2guyX1qQ4J952PJOAujbF21tgms9duUb3tBbl-w9GxfyE7R9KNq9_pdxoS-qYE6ZsW4ghNW9X0l3G3Rn-tN5qmYs0-1X_o7DwdvsldgKTL-idBxfsjLR4oKqlL_hTImL0l8/s2048/410839072_1133442177645559_7804371498833539271_n.jpg

មហាជនមួយចំនួនជ្រាបខ្លះៗមកហើយថាអ្នកជំនួញអនឡាញ Love Riya ដែលហ៊ានចងដៃលោកស្រី ទ្រី ដាណា ចំនួន១ម៉ឺនដុល្លារបានព្រលយពាក្យលែងលះលោក ហេង គីមហៀង ជាស្វាមីទាំងខ្លួនកំពុងនៅក្រៅប្រទេសរហូតឈានដល់ អ្នកនាង ខាត់ សុឃីម ត្រូវបានទាញចូលទៅជាប់ពាក់ព័ន្ធថែមទៀតបន្ទាប់ពីតារាពហុជំនាញរូបនេះបង្ហោះសារប៉ុន្មានម៉ាត់។ យ៉ាងណាមិញ បន្ទាប់ពីឈានជើងដល់ទឹកដីកំណើត Love Riya ក៏បានLive បញ្ជាក់ទៅកាន់មហាជនដូចគ្នាកាលពីយប់ថ្ងៃទី២១ ធ្នូ មូលហេតុដែលខ្លួនសម្រេចចិត្តប្រើពាក្យថាលែងលះដាក់ស្វាមី។

នៅក្នុងការរៀបរាប់របស់ Love Riya ថាគ្មានអ្នកណាឈ្លោះគ្នាម្តងជាមួយប្តីហើយនិយាយពាក្យថាលែងនោះទេ ហើយក៏គ្មានអ្នកណាចង់មានឈ្មោះថាមនុស្សស្រីមានប្តីច្រើនដូចគ្នា យកអ្នកណាក៏មិនបានយូរដែរ។ អ្នកជំនួញអនឡាញរូបនេះថាខ្លួនធ្លាប់បានផ្តល់ឱកាសឱ្យស្វាមីជាច្រើនដងប៉ុន្តែស្វាមីនៅតែមិនព្រមកែបង្កើតកំហុសម្តងហើយម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjlj371UpdYg6xu54Vki_0fEddivLZOdwVhSRzQL254m8ZImyC2QGoPC1AywGm-r571rszQ3BceZLhK3fXHx6v2ZVtNpprFX_MOecHs0N9RnS2ASVCCOxIf3Ua-sPsl3JzNZFWG1jVYoizm3tiFM5ti60vF5coYhX8AU2d2QQmFHNZAGSLbZ6l5sx_kQw/s1080/410886666_1135376270785483_94985679776345332_n.jpg

Love Riya ថាលើកដំបូងនាងសុំលែងលោក ហេង គីមហៀង តែត្រូវស្វាមីតបមកវិញថា កំហុសលើកទី១ ឈ្លោះគ្នាលើកទី១លែងគ្នាយ៉ាងមិច ខណៈខ្លួនក៏បានលើកលែងកុំឱ្យហ្វេនថាខ្លួនអាងអីលែងប្តីៗ។ លើកទី២ Love Riya ថាខ្លួនចង់យកស្វាមីទៅអួតមនុស្សស្រីដែល រាប់អានជាបងហើយអួតថាបានប្តីល្អ តែបែរជាចេះដឹងរឿងគ្រួសារគេក៏បានប្រកែកគ្នា ហើយស្វាមីនាងក៏បានទៅផឹកស្រវឹងបើកបរប៉ះទ្រូងផ្លូវអស់ឡានមួយចំហៀង ខណៈដែលខ្លួនយកឡានទៅធ្វើដោយមិនមានមាត់អ្វីទាំងអស់ទុកកិត្តិយសឱ្យប្តី។

Love Riya ថាលើកទី៣ ដែលលោក គីមហៀង ផឹកស្រវឹងខ្លួនមានទម្ងន់កូនក្នុងពោះហើយធ្វើតាមការណែនាំរបស់គ្រូពេទ្យដោយមិនលើករបស់ធ្ងន់ហើយមិនបានលើកកូនស្រីដាក់លើគ្រែឡើង ប៉ុន្តែត្រូវស្វាមីរអ៊ូដដែលៗ ព្រមទាំងបានយំយកដៃដាល់ជញ្ជាំងទាំងកណ្តាលយប់ ហើយថានាងស្រលាញ់តែកូននៅក្រៅអត់ស្រលាញ់កូនក្នុងពោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvM3AoazmlI7I4gjU4HQ7mhZgyVyZqd-vFcrz4ivrdZ8JlmiPaP5AEmrOSQDZNC_HFSnJniddC8oBqIlMcfRtGKrghX_t1Ly0xM13LFBguh2F2i-MuefzbKcoE08ndDd-P-FmTecuGBz2Gg5Pi2iOx9hlM3NCr9dgYwYiGN5ncm4uaKsO4u9QZb_hxd8k/s1440/411201317_376661518278020_6122518034214182379_n.jpg

នៅក្នុង Live មានអ្នកគាំទ្រជាច្រើនបានសំណូមពរឱ្យ Love Riya ទុកឱកាសឱ្យលោក គីម ហៀង ម្តងទៀត ខណៈអ្នកនាង Love Riya និយាយទាំងទឹកភ្នែកថា ហេតុអ្វីបានជាលោក គីមហៀង មិនស្តាប់កែខ្លួនពេលទុកឱកាសឱ្យ។ Love Riya ក៏បានលើកឡើងទៀតថា ខ្លួនហ៊ានផឹកទឹកសម្បថឱ្យស្លាប់បានបើខ្លួនបំពាននិងបំភ្លើស មនុស្សដូចខ្លួនអត់សាងកំហុសលើនរណាទេ៕

ទោះមិនទាន់រៀបការក្តីពេលនេះ ថុល សុភិទិ និង ម៉ានីន មានកូនដំបូងជាមួយគ្នាហើយ

0

នៅទីបំផុតចំណងស្នេហ៍ជាង១ឆ្នាំតារាចម្រៀង ថុល សុភិទិ និង ឡុង ម៉ានីន ជាគូស្នេហ៍អ្នកជំនួញអនឡាញទទួលបានចំណងដៃកូនដំបូងជាមួយគ្នាហើយ។ នេះបើតាមការបង្ហោះរូបភាពពិនិត្យអេកូដែល ឡុង ម៉ានីន បង្ហោះផ្ទាល់នៅលើបណ្តាញសង្គម។ ទោះយ៉ាងណាអ្នកទាំងពីរពុំទាន់បានរៀបការឡើងដោយគូស្នេហ៍ ភិទិ ធ្លាប់បានបញ្ជាក់ថាមិនមែនពួកគេមិនមានលុយសម្រាប់រៀបការនោះទេគ្រាន់តែពួកគេរវល់នឹងការងាររកស៊ីទើបមិនទាន់បានសម្រេចគោលបំណងដឹកដៃគ្នាចូលរោងការតាមប្រពៃណី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTQQtyeJ6kQ-7h0AkEXEYZcuCYjhEhsMtovH0dmYlqGFICjex3ydY_TARJQutDg3W7p5hSF_BaQ787ujjbNTqevmEACxpyVEohk-NcarqURf4WmqdBrAbg0TTfc4ujGG7Aoit_vfGUtafn8ITcNUDLy6XJDbPO_lXfgu-rKGRE-WgvTjtz80EKb1HGtX4/s1440/399405406_913328923698002_7242759515380370714_n.jpg

កាលពីល្ងាចថ្ងៃទី២១ ធ្នូ នៅលើបណ្តាញសង្គមរបស់ ឡុង ម៉ានីន គូស្នេហ៍តារាចម្រៀងហង្សមាស ថុល សុភិទិ បានបង្ហោះរូបភាពដោយបញ្ជាក់ពីដំណឹងល្អរបស់ខ្លួននូវរូបភាពនៃការពិនិត្យអេកូ អ្នកទាំងពីរទទួលបានកូនដំបូងជាមួយគ្នាហើយ។ ជាមួយគ្នានេះដែរ កាលពីល្ងាចថ្ងៃទី២០ ធ្នូ ម៉ានីន បានបង្ហោះរូបភាពឧបករណ៍ពិនិត្យរហ័សដោយមានសញ្ញា២ឆ្នូតដែលបញ្ជាក់ថាមានផ្ទៃពោះដូចគ្នា។

បើតាមរូបភាពដែល ម៉ានីន បង្ហោះ Story បានបញ្ជាក់ឱ្យដឹងថារូបនាងបានទៅពិនិត្យអេកូកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ពោលបន្ទាប់ពីមានជម្លោះស្បថស្បែបាន១ថ្ងៃ ខណៈថ្ងៃកើតហេតុអ្នកក្នុងរង្វង់អនឡាញឈ្លោះគ្នាផ្អើលប្រទេសកាលពីរំលងអាធាត្រឈានចូលថ្ងៃទី៧ ធ្នូ ។ កាលពីថ្ងៃទី៥ ធ្នូ អ្នកជំនួញអនឡាញរូបនេះក៏ធ្លាប់បង្ហាញដំរួយដែរថា ខ្លួនកំពុងតែមានទម្ងន់ ប៉ុន្តែត្រូវហ្វេនៗគិតថាជារឿង Prank ដោយសារតែកន្លងមករូបនាងធ្លាប់បង្ហោះរូបភាពប្រៀបដូចជាមានផ្ទៃពោះ ប៉ុន្តែនាងមិនមានផ្ទៃពោះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIoKDBXgrkiLFmx01JH3f9mttpJwPtcitH7eMJFyhXPCOprBpZpvW7l35ib_G-Fy34wxX3sPJY4MZbpsKKsRQ_V7vIbORsLuqo8s6PALykQuo9ygf0C7h0c5xmwD6Ysqb1J0wkChqt6pFhS7cU2zGvvPBhlYJobNrqsqY1MzGi9TE67aXPEcqj5LnxR6o/s1440/384264150_890318779332350_4821845934385056742_n.jpg

ថុល សុភិទិ និង ឡុង ម៉ានីន មានទំនាក់ទំនងស្នេហាជាមួយគ្នាជាង១ឆ្នាំ ទោះបីជាស្រលាញ់គ្នាត្រឹមរយៈពេលខ្លីក្តីអ្នកនាង ម៉ានីន ថាខ្លួនមានក្តីសុខដែលស្រលាញ់មនុស្សម្នាក់ស្រលាញ់ខ្លួនពិតប្រាកដ ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីបញ្ជាក់ចិត្តស្មោះរបស់ខ្លួនទោះបីជាកន្លងមកនេះពួកគេមានបញ្ហាបន្តិចបន្តួចជាមួយគ្នាក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiek5HsGHZlFKoFKJ6KzA5KHcX-NqRjtYRAxuCoCNF8_In0nrylsLpSAOjKB1MsyWkbm3JnO2DjmVdYHVO-fC9Y1gYo2T-A4KBAmelPb-4sdTfceW6c5ZKBtWyxGvObnrUTVSyxBO7S7kx1EWTCDe0I0e_N3Qabpuos-BiPQao7ztcBIh_kdxy9NvQQ4Rg/s1440/410564132_938243151206579_11658087217957784_n.jpg

ទោះជាយ៉ាងណា ការទទួលបានចំណងដៃកូនដំបូងជាមួយគ្នាទាំងមិនទាន់រៀបការតាមប្រពៃណីក្តី ឡុង ម៉ានីន ធ្លាប់បានប្រាប់ហ្វេនៗថា ការពិត ថុល សុភិទិ ពិតជាចង់ដឹកដៃនាងចូលរោងការសម្រេចក្តីសុបិននាងណាស់ ព្រោះកន្លងមកទោះបីជាខ្លួនមានកូនមួយហើយក្តីប៉ុន្តែនៅមិនទាន់បានរៀបការនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3X6gPw2aXtzSU2zAMbv-KYAE3DyaGDEc2TAoYfS7cZH6Ydwdn_jQ9GvSgF7-5odUaORwjZXnwtQP2JBjWFhDLyL3Ag4aUBm_wA5YIUo_AldaCNDNSqJALBpg3wMdc2gzCkMwzl_k5yxgr6ioj6GMiF3P9Fu-7AlWzNK_f23fu7LQQBG_H4LvIfhQa-bQ/s1440/411307904_937667274597500_9014369775971634004_n.jpg

ក្នុងវីដេអូនោះដែរ ម៉ានីន បានលើកឡើងទៀតថា មិនមែន ភិទិ គ្មានសមត្ថភាពរៀបចំពិធីមង្គលការអ្វីនោះទេ ដូចមហាជនដឹងស្រាប់ការងាររបស់ ភិទិ ពេលខ្លះមាន២ទៅ៣កម្មវិធីឯណោះ ស្របពេលនាងបង្ហាញលុយដុល្លារទាំងបាច់ៗ។ អ្នកលក់អនឡាញរូបនេះ លើកឡើងទៀតថាខ្លួនមិនប្រាថ្នារៀបចំពិធីមង្គលការធំពេកអីដែរព្រោះខ្លួនគិតថា សុភមង្គលពិតប្រាកដមិនមែនស្ថិតទៅលើការរៀបការធំឬតូចនោះទេ គឺស្ថិតនៅលើការស្រលាញ់រវាងមនុស្សពីរនាក់ ខណៈនាង និង ភិទិ មិនទាន់រៀបការព្រោះតែនាងរវល់ការងាររកស៊ី៕

 

ក្រុមហ៊ុន Toyota បានប្រមូលរថយន្តជាង ១.១ លានគ្រឿងនៅទូទាំងពិភពលោកត្រឡប់មកវិញ

0

ជប៉ុន៖ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនបានប្រកាសថា ខ្លួននឹងប្រមូលរថយន្តចំនួន ១.១ លានគ្រឿងនៅទូទាំងពិភពលោកឱ្យត្រឡប់មកវិញ ដោយសារការរកឃើញភាពមិនប្រក្រតីទៅលើរថយន្ត ក៏ព្រោះតែឧបករណ៍ចាប់សញ្ញាចរន្តខ្លីដែលបណ្តាលឱ្យពោងសុវត្ថិភាពមិនត្រូវបានដាក់ពង្រាយដូចដែលបានរចនា។Toyota recalls 1 million vehicles over airbag sensor glitch | CNN Business

យោងតាមគេហទំព័រអន្តរជាតិ The Business Times ដែលបានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូថា ក្រុមហ៊ុន Toyota បានប្រកាសប្រមូលរថយន្តស៊េរីឆ្នាំ ២០២០-២០២២ នៅទូទាំងពិភពលោករួមមានម៉ូដែល Toyota Avalon, Camry, Corolla, RAV4, Highlander, Sienna Hybrid, Lexus ES250, ES300H, ES350, RX350 model ។ ដូច្នេះក្នុងចំណោមរថយន្តដែលខូចខាតជាង ១,១ លានគ្រឿងនេះ គឺមានមួយលានគ្រឿងនៅទីផ្សារអាមេរិក និងសល់ប៉ុន្មានគ្រឿងទៀតគឺនៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ី។Toyota recalling 1.12 million vehicles over potential airbag issue | by B A  Little - The Caffeinated Writer | Read All About It | Dec, 2023 | Medium

ការរកឃើញភាពមិនប្រក្រតីទៅលើប្រភេទម៉ូដែលរថយន្តទាំងនេះ អាចបណ្តាលឱ្យឧបករណ៍ចាប់សញ្ញា Occupant Classification System (OCS) បរាជ័យ។ OCS គឺជាឧបករណ៍ចាប់សញ្ញាទម្ងន់ដែលដាក់នៅក្រោមកៅអី សម្រាប់វាស់ភាពតានតឹងនៃខ្សែក្រវ៉ាត់កៅអី ដើម្បីកំណត់ថាតើកុមារដែលអង្គុយនៅលើកៅអីនោះពាក់ខ្សែក្រវ៉ាត់ ឬគ្រាន់តែដាក់វត្ថុធ្ងន់នៅលើកៅអី។ នៅពេលវិភាគទិន្នន័យ នឹងមានភ្លើងសញ្ញានៅលើផ្ទាំងគ្រប់គ្រង ដើម្បីឱ្យអ្នកបើកបរដឹងថា តើពោងសុវត្ថិភាពកៅអីអ្នកដំណើរត្រូវបានបិទ ឬបើក។ ដូច្នេះនៅពេលឧបករណ៍ចាប់សញ្ញានេះមិនដំណើរការ វាអាចបង្កគ្រោះថ្នាក់ដល់មនុស្សនៅក្នុងរថយន្ត ក៏ដូចជាអាចបណ្តាលឱ្យស្លាប់ ឬរបួសក្បាល ក និងឆ្អឹងខ្នងផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានរកឃើញសៀគ្វីខ្លីនៅក្នុងឧបករណ៍ចាប់សញ្ញា OCS ដែលបណ្តាលឱ្យប្រព័ន្ធដំណើរការមិនត្រឹមត្រូវ ហើយបង្កហានិភ័យនៃការមិនដាក់ពង្រាយ ដូចដែលបានរចនាឡើងក្នុងករណីមានគ្រោះថ្នាក់។ ហេតុនេះហើយ ក្រុមហ៊ុនជប៉ុននឹងចាប់ផ្តើមជូនដំណឹងដល់ម្ចាស់យានយន្តនៅទូទាំងពិភពលោក ដើម្បីប្រមូលរថយន្តមកវិញនៅខែកុម្ភៈ ឆ្នាំ២០២៤ ក៏ដូចជាត្រួតពិនិត្យឧបករណ៍ចាប់សញ្ញាឱ្យបានត្រឹមត្រូវឡើងវិញផងដែរ៕

តារាជាច្រើនរូបបានដកខ្លួនចេញពីកម្មវិធី K-pop នៅទីក្រុងហាណូយ

0

នៅថ្ងៃទី២១ ខែធ្នូ តាមរយៈក្រុមហ៊ុនតំណាងឱ្យក្រុមក្រុមចម្រៀង Infinite, The Wind, Highlight លោក Kim Jae Joong បានប្រកាសក្នុងពេលដំណាលគ្នាថាពួកគេនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍នេះទេ “ដោយសារតែអ្នករៀបចំមិនបានអនុវត្តឱ្យបានត្រឹមត្រូវនូវបទប្បញ្ញត្តិកិច្ចសន្យា” ។ ខណៈកន្លងមកតារាវៀតណាម២រូប ក៏ដកខ្លួនដោយហេតុផលដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះនៅព្រឹកថ្ងៃទី២២ ធ្នូ នេះក៏មានតារាមួយចំនួនទៀតដូចជាសមាជិក2PM ជាដើមក៏បានដកខ្លួនផងដែរ។Weverse KIM JAE JOONG Community

ដំបូងឡើយ នៅពេលដែលមានតែ Infinite ដកខ្លួនចេញ អ្នករៀបចំបាននិយាយថា ពួកគេជួបបញ្ហាដោយសារតែការអញ្ជើញសិល្បករតាមរយៈអន្តរការី។ ក្រោយពីមានអ្នកសិល្បៈធ្វើការសម្រេចចិត្តជាបន្តបន្ទាប់ អ្នករៀបចំនៅមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។ ទោះបីជាមិនមានព័ត៌មានអំពីការលុបចោលការប្រគំតន្ត្រីក៏ដោយ ប៉ុន្តែអ្នកគាំទ្ររំពឹងថា កម្មវិធីនេះមិនអាចប្រព្រឹត្តទៅបានទេ នៅពេលដែលសិល្បករជាងពាក់កណ្តាលអវត្តមាន។History of K-Pop: INFINITE — The Kraze
មួយថ្ងៃមុននេះ អ្នករៀបចំបានចាប់ផ្តើមផ្លាស់ប្តូរខ្សែដៃសម្រាប់អ្នកទិញសំបុត្រ ហើយឆាកប្រគំតន្ត្រីក៏ត្រូវបានរៀបចំរួចរាល់ហើយដែរ។ បណ្តាញចែកចាយបានប្រកាសថា “សំបុត្របានលក់អស់” ប្រហែលមួយសប្តាហ៍មុន។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកទស្សនាចំនួន ២ម៉ឺននាក់ជារៀងរាល់យប់។ ពេលនេះ អ្នករៀបចំបានប្រកាសទៅកាន់អ្នកគាំទ្ររបស់សិល្បករដែលចូលរួម (បណ្តាញចែកចាយសំបុត្រមួយ) ថាពួកគេនឹងសងប្រាក់វិញ។ ទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើនបាននិយាយថាពួកគេបានខាតបង់ជាច្រើនទៀត ។

ក្រៅពីការខាតបង់ផ្នែកហិរញ្ញវត្ថុ អ្នកគាំទ្រជាច្រើនបាននិយាយថា ពួកគេខកចិត្តដោយសារពួកគេបានរង់ចាំអស់មួយខែ។ អ្នកគាំទ្រមួយចំនួនរបស់ Kim Jae Joong, D&E Super Junior, Chanyeol (EXO) បានចំណាយប្រាក់ច្រើន ដើម្បីបង្ហាញសកម្មភាពស្វាគមន៍ Idol ដូចជាការផ្សាយពាណិជ្ជកម្មនៅលើ LED តុបតែងឡានក្រុង និងរៀបចំស្តង់ជាដើម។SUPER JUNIOR-D&E | Spotifyពីមុនព្រឹត្តិការណ៍នេះត្រូវបានរិះគន់ចំពោះ តម្លៃសំបុត្រខ្ពស់របស់ខ្លួន នៅពេលប្រកាសនៅថ្ងៃទី១៥ ខែវិច្ឆិកា។ សំបុត្រខ្ពស់មានតម្លៃ ១៥ លានដុងប្រមាណជាង៦០០ដុល្លារ និង ទាបបំផុតមានតម្លៃ ៩០ម៉ឺនដុងប្រមាណ៣៧ដុល្លារ។ នេះគឺជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានសម្រាប់កម្មវិធី Kpop នៅវៀតណាម។ នៅក្នុងខែតុលា ព្រឹត្តិការណ៍ជាមួយក្រុម Super Junior LSS, Chanyeol (EXO), CIX, និង iKon នៅទីក្រុងហូជីមិញ មានតម្លៃសំបុត្រខ្ពស់បំផុត ៣.៨ លានដុង។ កាលពីខែកក្កដា នៅពេលដែល Blackpink ធ្វើការប្រគំតន្ត្រីនៅទីក្រុងហាណូយ តម្លៃសំបុត្រខ្ពស់បំផុតគឺ ជិត ១០ លានដុង ។ ក្រៅពីបញ្ហាតម្លៃសំបុត្រកម្មវិធីគ្រោងរៀបចំនៅថ្ងៃទី២៣-២៤ ធ្នូ នេះក៏មានបញ្ហាជាច្រើនទៀតដូចគ្នា។OPEN AIR #2 K-POP FESTIVAL - DAY 2 | ACTIUP.NET

នៅថ្ងៃទី ៦ ខែធ្នូ Chanyeol (EXO) គឺជាសិល្បករចុងក្រោយដែលបានប្រកាសបង្ហាញខ្លួនបន្ទាប់ពីអ្នករៀបចំបានលក់សំបុត្រនៅលើបណ្តាញចែកចាយផ្សេងទៀត។ ដូច្នេះហើយ អ្នកគាំទ្ររបស់គាត់មិនអាចទិញក្នុងតម្លៃបញ្ចុះ ១០% ដូចអ្នកគាំទ្រផ្សេងទៀតទេ។ លើសពីនេះ វត្តមានរបស់សិល្បករវៀតណាមមួយចំនួនទៀត ក៏បានធ្វើឱ្យអ្នកស្នេហាវិស័យ Kpop រិះគន់កម្មវិធីថាជាព្រឹត្តិការណ៍ “ផ្លាស់ប្តូរវប្បធម៌” ច្រើនជាងការប្រគំតន្ត្រីសម្រាប់អ្នកគាំទ្រ៕

ប្រទេសថៃមិនដំឡើងពន្ធប្រេងឥន្ធនៈខ្លាចប៉ះពាល់ជីវភាពពលរដ្ឋ

0

ប្រទេសថៃ ៖ កន្លងមក លោក Suriya Jungrungruangkit រដ្ឋមន្ត្រីក្រសួងគមនាគមន៍ប្រទេសថៃ មានគំនិតថា នឹងដំឡើងពន្ធប្រេងសាំងនៅតាមស្ថានីយចាក់ប្រេងក្នុងទីក្រុងបាងកក និងបរិវេណជុំវិញ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈច្រើនជាងមុន ។ លើសពីនេះ វាជាការយកប្រាក់បានពីការប្រមូលពន្ធដាក់ក្នុងមូលនិធិ ដើម្បីគាំទ្រការចំណាយតាមគោលការណ៍រថភ្លើងអាកាស ចំនួន២០បាត ។Suriya Juangroongruangkit | Thai PBS World : The latest Thai news in  English, News Headlines, World News and News Broadcasts in both Thai and  English. We bring Thailand to the world

ចំណែកលោក Peeraphan Saleerathaviphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលលើកឡើងថា លោកពុំបានជ្រាបពីករណីនេះទេ ព្រោះការដំឡើងពន្ធប្រេងឥន្ធនៈ គឺស្ថិតនៅលើរដ្ឋាភិបាល ។ ប៉ុន្តែសម្រាប់ខ្លួនលោក នឹងមិនដំឡើងពន្ធទេ ពីព្រោះក្រសួងថាមពលមានវិធានការកាត់បន្ថយពន្ធ ហើយលោកសូមបញ្ជាក់ថា នៅពុំទាន់មានការទាក់ទង ឬការជូនដំណឹងពីក្រសួងគមនាគមន៍ទេ ។Piraphan" orders agencies to come to a conclusion by October. | RYT9

លោក Peeraphan Saleerathaviphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពល លើកឡើងថា ៖ «នៅមានវិធីផ្សេងជាច្រើនទៀត ហើយការដំឡើងពន្ធប្រេងនឹងបង្កបញ្ហា និងទុក្ខលំបាកដល់ពលរដ្ឋ ខណៈរដ្ឋាភិបាលកំពុងតែបារម្ភអំពីបញ្ហានេះ ។ ដូច្នេះ យើងអាចពិភាក្សាគ្នាបាន តែពុំទាន់មានការពិភាក្សានៅឡើយទេ» ។

លោករដ្ឋមន្ត្រីក្រសួងថាមពលបន្តថា ការដំឡើងពន្ធប្រេងឥន្ធនៈនឹងធ្វើឱ្យអ្នករស់នៅទីក្រុងបាងកក និងបរិវេណជុំវិញមិនពេញចិត្តទេ ។ ហេតុនេះ ត្រូវតែទៅសួរលោក Suriya Jungrungruangkit រដ្ឋមន្ត្រីក្រសួងគមនាគមន៍ ព្រោះលោកមិនមែនជាអ្នកចង់ដំឡើងពន្ធប្រេងឥន្ធនៈទេ ។Driving in Thailand: A Visitor's Guide | QEEQ Blog

នៅពេលអ្នកសារព័ត៌មានសួរថា តើការដំឡើងពន្ធប្រេងឥន្ធនៈ គឺជាការប្រឆាំងនឹងគោលនយោបាយរបស់លោក Peeraphan រដ្ឋមន្ត្រីក្រសួងថាមពល ឬយ៉ាងណា ខណៈលោកចង់ជួយសម្រាលបន្ទុកពលរដ្ឋ? លោក Peeraphan លើកឡើងថា ៖ «រដ្ឋមន្ត្រីគ្រប់រូបអាចកំណត់គោលនយោបាយបាន តែអ្វីដែលពាក់ព័ន្ធគ្នា គឺត្រូវពិភាក្សាគ្នាថា តើគួរអនុវត្តបែបណា» ៕ ប្រភព ៖ Mono News

ប្រទេសតែមួយគត់នៅតំបន់អាស៊ានដែលហាមមិនឱ្យប្រារព្ធពិធីបុណ្យណូអែល

0

នៅសល់ប៉ុន្មានថ្ងៃទៀតពិធីបុណ្យណូអែល ឬគេហៅថា Christmas នឹងត្រូវបានប្រារព្ធស្ទើរទូទាំងពិភពលោក។ បុណ្យណូអែលគឺជាពិធីសម្រាប់គ្រីស្ទសាសនា ដែលប្រារព្ធឡើងដើម្បីរលឹកពីកំណើតរបស់ព្រះយេស៊ូវ។ បុណ្យនេះមានដើមកំណើតនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីប្រហែលឆ្នាំ ៣៣៦ នៃគ្រិស្តសករាជ ហើយក៏បានរីករាលដាលដល់ផ្នែកផ្សេងទៀតនៃពិភពលោក ក៏ដូចជាសាយភាយនៅអាស៊ី និងបានជ្រៀតចូលក្នុងប្រទេសកម្ពុជាយើងផងដែរ។Christmas days out 2023 | Hampshire | National Trust

ទោះជាយ៉ាងណាក៏ដោយ នៅតំបន់អាស៊ានមានប្រទេសតែមួយគត់ប៉ុណ្ណោះដែលហាមមិនឱ្យប្រារព្ធពិធីបុណ្យណូអែល នោះគឺប្រទេសប្រ៊ុយណេ។ ប្រ៊ុយណេគឺជាប្រទេសដែលកាន់សាសនាអ៊ីស្លាមដ៏តឹងរឹង ហើយប្រទេសនេះបានចាត់ទុកពិធីបុណ្យណូអែលគឺជាការខុសច្បាប់។ ដូច្នេះមនុស្សដែលល្មើសនឹងច្បាប់នេះអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ទៅ ២ ម៉ឺនដុល្លារអាមេរិក ក៏ដូចជាជាប់ពន្ធនាគាររយៈ ៥ ឆ្នាំផងដែរ។Sultan of Brunei to make a state visit on November 14 - Khmer Times

យោងតាមក្រសួងព្រះរាជកិច្ចបានថ្លែងថា ច្បាប់នេះក៏ត្រូវបានដាក់ចេញដើម្បីគ្រប់គ្រងបុណ្យណូអែលដែលត្រូវបានប្រារព្ធដោយបើកចំហ និងហួសហេតុពេក ដោយគេបារម្ភថាថ្ងៃឈប់សម្រាកអាចបំផ្លាញលទ្ធិសាសនារបស់សហគមន៍ឥស្លាម។Christians reflect on true spirit of Christmas, harking back to simpler times - The Scoop

ហេតុនេះហើយ ប្រហែល ២ ភាគ ៣ នៃចំនួនប្រជាជននៅក្នុងប្រទេសប្រ៊ុយណេគឺជាអ្នកកាន់សាសនាអ៊ីស្លាម និងមានតែមួយភាគបីប៉ុណ្ណោះដែលមិនកាន់សាសនាអ៊ីស្លាម។ ដូច្នេះពួកគេអាចទៅព្រះវិហារ ឬប្រារព្ធពិធីឯកជននៅក្នុងផ្ទះរបស់ពួកគេដោយស្ងប់ស្ងាត់ ហើយបើអ្នកណាចង់ធ្វើពិធីបុណ្យនេះត្រូវតែជូនដំណឹងដល់អាជ្ញាធរឱ្យដឹងជាមុនផងដែរ៕

ពលរដ្ឋថៃតវ៉ាកសិដ្ឋានមួយកន្លែងដាំកញ្ឆានៅក្បែរទីប្រជុំជន

0

ប្រទេសថៃ ៖ ពលរដ្ឋជាច្រើននាក់បានប្រមូលផ្តុំគ្នាមកតវ៉ាករណីកសិដ្ឋានមួយកន្លែងបានដាំកញ្ឆានៅលើផ្ទៃដីជាង៤០រ៉ៃ (ឬស្មើជាង៦ហិកតា) ស្ថិតនៅឃុំសាមឺងនឿ ស្រុកសាមឿង ខេត្តឈៀងម៉ៃ ប្រទេសថៃ ។ ពួកគេលើកឡើងថា ការដាំកញ្ឆានៅក្បែរទីប្រជុំជនបានធ្វើឱ្យពលរដ្ឋ និងកុមារនៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមាររងផលប៉ះពាល់ដោយសារក្លិន និងសំឡេងអស់រយៈពេលជាច្រើនខែ ។

បុរសមកតវ៉ាម្នាក់និយាយថា ៖ «បច្ចុប្បន្ន អ្នកស្រុករស់នៅទីនេះបានរងផលប៉ះពាល់ ដោយសារតែគេយកកញ្ឆាមកដាំក្នុងភូមិ ។ លើសពីនេះ ក៏មានសំឡេងរំខានទាំងថ្ងៃ ទាំងយប់ ហើយនៅពេលកញ្ឆាចេញផ្កា វាបញ្ចេញក្លិនថែមទៀត ។ អ្នករស់នៅឆ្ងាយពីកសិដ្ឋានដាំកញ្ឆាប្រមាណ៥០០ម៉ែត្រ សុទ្ធតែរងផលប៉ះពាល់ទាំងអស់» ។ในประเทศ - สายเขียวเฮ! กมธ.เคาะปลูกกัญชา ในบ้านได้ไม่เกิน10ต้น

រីឯស្ត្រីមកតវ៉ាម្នាក់ទៀតប្រាប់ថា ៖ «ការដាំដុះកញ្ឆានៅក្នុងភូមិនេះ យើងព្រួយបារម្ភអំពីសុខភាពក្មេងៗនៅក្នុងមណ្ឌលថែទាំ ហើយវានឹងបង្កផលប៉ះពាល់រយៈពេលវែងទៅមុខទៀតដល់ពួកគេ» ។

កាលពីខែកញ្ញា ឆ្នាំ២០២៣ ភ្នាក់ងារគ្រប់គ្រងបរិស្ថានប្រចាំឃុំសាមឺងនឿ ធ្លាប់ទទួលពាក្យបណ្តឹងពីអ្នកភូមិ ។ ភ្នាក់ងារនេះក៏បានធ្វើការត្រួតពិនិត្យ ដោយហៅអ្នកដាំកញ្ឆាមកចរចា និងយល់ព្រមដោះស្រាយបញ្ហារួមគ្នា ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន នៅតែកើតបញ្ហាជាបន្តបន្ទាប់ ។Thailand's Marijuana Business Is Growing Despite Regulatory Risks - The New  York Times

លោក ប្រាក់ជួប ឡាចៃ នាយកភ្នាក់ងារគ្រប់គ្រងបរិស្ថានប្រចាំឃុំសាមឺងនឿ លើកឡើងថា លោកមិនអាចចាត់វិធានការតាមផ្លូវច្បាប់ជាមួយខាងកសិដ្ឋានដាំកញ្ឆាបានទេ ដោយសារប្រទេសថៃចាត់ទុកថា កញ្ឆាមិនមែនជាថ្នាំញៀន ឬកញ្ឆាសេរី ។ ម្យ៉ាងទៀត ពួកគេពុំបានសុំការអនុញ្ញាតដាំដុះកញ្ឆាទេ ។

លោក ប្រាក់ជួប ឡាចៃ និយាយថា ៖ «ភ្នាក់ងាររបស់យើងគ្មានអំណាចគ្រប់គ្រាន់ដើម្បីឱ្យកសិដ្ឋាននេះឈប់ដាំកញ្ឆា ឬអនុញ្ញាតឱ្យដាំកញ្ឆាឬអត់ ។ បញ្ហាសំខាន់ គឺរដ្ឋាភិបាលបានអនុញ្ញាតឱ្យដាំកញ្ឆា ទើបមានបញ្ហារហូតមកដល់បច្ចុប្បន្ន ។ ដូច្នេះ បើចង់ដោះស្រាយបញ្ហានេះ ត្រូវតែដោះស្រាយបញ្ហាពីខាងលើចុះមកក្រោម ហើយរដ្ឋាភិបាលគួរតែមានច្បាប់ច្បាស់លាស់ថា តើអនុញ្ញាតឱ្យដាំកញ្ឆាក្នុងកម្រិតណា ឬអាចដាំកញ្ឆាឆ្ងាយពីទីប្រជុំជនប៉ុន្មានគីឡូម៉ែត្រ» ។Thai marijuana entrepreneurs and farmers urge government to assure marijuana  law due to fear over its first withdrawal - The Pattaya News

បច្ចុប្បន្ន ផលប៉ះពាល់ដោយសារកសិដ្ឋានដាំកញ្ឆាបានកើតឡើងជាច្រើនកន្លែងនៅខេត្តឈៀងម៉ៃ ។ កន្លងមក ពលរដ្ឋដែលរងផលប៉ះពាល់ធ្លាប់បានដាក់ពាក្យបណ្តឹងទៅស្ថាប័នពាក់ព័ន្ធជាច្រើនលើក ប៉ុន្តែគ្មានដំណោះស្រាយបញ្ហានេះទេ ៕ ប្រភព ៖ Thai PBS News

ការចូលរួមបរិច្ចាគឈាមរបស់កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ គឺជាគំរូដ៏ល្អជួយសង្គ្រោះជីវិតមនុស្ស

0

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជា ធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការ នៅថ្ងៃនេះថា ថ្នាក់ដឹកនាំ និងកម្មករ​និយោជិត​​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ បានចូលរួមបរិច្ចាគ​ឈាមដោយស្ម័គ្រចិត្ត ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាម​ មានរហូតដល់១៧៨នាក់ ដោយក្នុងនោះស្ត្រីមានចំនួន ៦៩នាក់  និងនៅតាមបណ្តាសាខា​ខេត្ត សរុបចំនួន ៤១០នាក់ ក្នុងនោះស្រ្តីមានចំនួន ៩៣នាក់ ក៏បានចូលរួមបរិច្ចាគឈាមនៅតាមមន្ទីរពេទ្យបង្អែក​នៃ​ខេត្តនីមួយៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggwrB_lmAZawfKntejZ0njrlcgQgyMSMFrIQ50uaK4unAWnHzixJVDNlt6gPVbwFarRqz7Unyy8p0nzUILM21z-A9sEztdbLDyKnlCSTJnnTWJ5yanbCkf99IxkyoKk22f8-XTmgwNh7sfUGN5g7oAQPdD8kthaxNPUAf7lw8MUiX-T2Hj2uus7fsXdkc/s7952/TF_00513.jpg

លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិអភិបាលកិច្ច ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយសង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាមដើម្បីព្យាបាលជំងឺ។ ម្យ៉ាងវិញទៀតការចូលរួមចំណែកក្នុងកិច្ចការសង្គមដ៏មានសារៈសំខាន់មួយនេះ កម្មករ​និយោជិត ធនាគារ អេស៊ីលីដា បានចូល​រួម​បរិច្ចាគ​ឈាមដោយ​ស្ម័គ្រចិត្ត​ចំនួន ០៦ដង រួចមកហើយ គឺកាលពីថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ​២០១២ លើកទីពីរ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ លើកទី៣ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ លើកទី៤ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ លើកទី៥ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ និងលើកទី៦ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaiS1v_MO1KsZ41DduMg6jmJovp-SoJ1BXECo61sO5iJeDTEYnD3OKRuwQ3_uea7RRsyDfxuNNonl88Z-hV3atYw1582XDMkq_4UduPv3P1gwXxybPDULeQzCXgZyKZxMUZOiap-m3-u7YgJekoKea5Q5LDXMhNAeAxbZr9v1e5mltGA3_zikTpfw8bFE/s7557/TF_00221.jpg

សម្រាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ដូច្នេះនៅថ្ងៃនេះគឺជាលើកទី០៧ហើយ ដែលកម្មករ​និយោជិត​​ធនាគារ អេស៊ីលីដា គ្រប់​លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ សរុបចំនួន ១៧៨នាក់ និងនៅ តាមបណ្តាសាខា​ខេត្ត សរុបចំនួន ៤១០នាក់ទៀត ក៏បានបន្តចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម​ និង​​មនុស្សធម៌ សម្រាប់បំពេញតម្រូវការកង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិត ជូនដល់​មជ្ឈមណ្ឌលជាតិ​ផ្តល់​ឈាម សម្រាប់​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាមជាចាំបាច់​ ជាពិសេស​សម្រាប់ជួយជីវិត​មនុស្ស ដែលត្រូវការសង្គ្រោះបន្ទាន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_4_fPInVE87OhXz2ano8mx8P4BXMyXX6ELoxmqMOo94THZ0-V-rNU4or4QD8YYS_R3NlWw-zOAIV3jz7nmhJZU9_LeFzUYvkVj7Uoxw3eXcm4dqNEKrkGpr6gYctbGDxajhySrA7BpyIrNnUZvWwYb8N4ppQ-hpj8dODCfYfgUIJv2dKaHDw2cwmN7fs/s7952/TF_00123.jpg

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមាន​ប្រសាសន៍​ថា សកម្មភាព​បរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បាន​ចាប់ផ្តើម​ផុលផុស​បណ្តើរៗ ឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលរួចមក។ សព្វថ្ងៃនេះ យើង​មិនទាន់មាន​ឈាម ដែលមានប្រភពពី​អ្នកស្ម័គ្រចិត្ត ​គ្រប់​គ្រាន់​សម្រាប់​ជួយ​សង្គ្រោះជីវិតមនុស្ស ដែលត្រូវការ ឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ ១៥០ប្លោក​ សម្រាប់​ជួយ​សង្គ្រោះ​ជនរង​គ្រោះ និង​​​​​​​​អ្នកជំងឺ ហើយនៅទូទាំងប្រទេស​ត្រូវការឈាមប្រមាណ ២០០ប្លោក ជា​រៀងរាល់​​ថ្ងៃ ដូចនេះ យើង​ត្រូវការឈាមបន្ថែមទៀត ​ដើម្បីសង្គ្រោះ​ជីវិតមនុស្ស​បន្ទាន់។ ​លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និងអំពាវ​នាវទៅកាន់ប្រជាពលរដ្ឋខ្មែរ​ទូទាំងប្រទេស ជា​ពិសេស​​​ក្រុម​យុវជន មេត្តាចូលរួមបរិច្ចាគឈាម ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែក យ៉ាងខ្លាំង លើការជួយសង្រ្គោះជីវិតមនុស្ស។ លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា ​បើសិនជាគ្មាន ការចូលរួមចំណែក ពីសប្បុរស​ជនស្ម័គ្រចិត្តទាំងឡាយនោះទេ​ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យ ទាំងអស់ ព្រមទាំងគ្រួសារអ្នកជំងឺ ពិតជាមានការលំបាកដោយសារឈាមមានប្រភពពីក្នុងចំណោមប្រជាជន យើង ដូច្នេះ ការ​ចូលរួមរបស់​បងប្អូន​ពិត​ជា​មានសារៈ​សំខាន់​យ៉ាងខ្លាំងណាស់។  លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគ​ឈាម​ជូនមជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់​ជនរងគ្រោះ​ដែលត្រូវ​ការឈាមជា​ចាំបាច់នោះ​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV8x-YP3Ihc6vlG-KKxba9itHM3X6WOXWEPQUzELCmb2V9MxpiGOXMT0wPrkQ6HtsH84GuYoBcAcapOTOaDfGMJR9TcwSTlpAH4Pkm2NViX0WwJPX6YAonjPw6mmziGoAFN2k3VvJfJab8lzSlroGOh2C2snJ7J4j4EhqTp31N8Tq3Oy7bZWBvrY-nIt4/s7952/TF_00107.jpg

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូ ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០២៣នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុប ចំនួនជាង ៩,៤០ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៥៧ប៊ីលាន ដុល្លារអាមេរិក និងប្រាក់បញ្ញើ សន្សំសរុបចំនួន ៦,៩២ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៤៣ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ៣,១៣លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ៣១១.១៦៦ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៣៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjttaq9Bv9EgeEglF7oSPQ9BQaWs6IHi39UFW-y4WmkNMygrv2_lmTd-YOOgbUtaZ84LsEeAG4bdo24t62ZRVkIVooXg-MQ3GN_E0-uWoGSLOQPmeRoJZacByKEbYtZFzjSgnWEM5VK2jgbzA0vAlGxiLCSaPEi7jddLSoirIAngLJLt0BpErqfN1vXh3s/s7802/TF_00025.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZgKTt17PMUWXfd4GdxA87GOFGqDA_SLzfmXclhmgC3xICWvfhu4ilPb_DNcyht2W_rh7ulzW-DbdLqCoKVHSzpoL7oic1ehZMvQIuMYMri1FWS3Cs7wrKofCtdKoD_nb_yajYCUBMwFFGXS1zeH_Tg8innt5csrWWxXKYmJ8xOQAFr0H0kHJa7lrmoIk/s7952/TF_00139.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMa13lypMR9vjyWERyQtk6-JyLr0dHP7Q7qHwE0eATX-9YT6iqzMs4jOwAvy5wNKkrGuOoU8kMj0ja9FuaGGtK7bP3fpT1QMjV7NjI34FZ8n4SkU81xTwBM2mhpyqy4yVTtMbfEMMRjESGKLNXchbw8mDDv0y4BOwALPR3-WW-93M0k3X2vjqI6N_wiVQ/s7649/TF_00144.jpg