ហ៊ានមែន ! រថយន្តមួយគ្រឿងបើកបុកក្បួនដង្ហែរប្រធានាធិបតីអាមេរិកលោកចូ បៃឌិនបណ្តាលឲ្យ…
បើយោងទៅតាមប្រភពព័ត៌មាន TheGuardian បានចុះផ្សាយថា កាលពីថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ វេលាម៉ោង៨នាទីយប់ នៅម្តុំបរិវេណទីក្រុង Wilmington រដ្ឋ North Carolina សហរដ្ឋអាមេរិក គឺបានកើតមានឧបទ្ទវហេតុមួយដោយរថយន្តមួយគ្រឿងបានបើកមកបុកក្បួនដង្ហែររបស់ប្រធានាធិបតីគឺលោកចូ បៃដិន ខណៈលោកប្រធានាធិបតីគឺពុំមានគ្រោះថ្នាក់អ្វីនោះទេ។
ហេតុការណ៍នេះ គឺបានកើតឡើងបន្ទាប់ពីលោកប្រធានាធីបតីត្រូវបានអញ្ជើញឲ្យទៅចូលរួមទទួលទានអាហារពេលល្ងាចជាមួយនឹងបុគ្គលិកនៅហាងមួយកន្លែង ក៏ដូចជាសំណេះសំណាលពីផែនការបោះឆ្នោតសម្រាប់អាណត្តិឆ្នាំ២០២៤។ នៅវេលាប្រហែលម៉ោង៨យប់ ស្របពេលដែលកំពុងមានភ្លៀងខ្លាំងនៅត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តម៉ាក Sedan ពណ៌ទឹកប្រាក់មួយគ្រឿងបានស្ទុះមកបុកក្បួនដង្ហែររបស់លោកប្រធានាធិបតីដោយអចេតនា បណ្តាលឲ្យរងរថយន្តនោះរងការខូចខាតផ្នែកខាងមុខ រីឯអ្នកនៅក្នុងរថយន្តគឺគ្មានរបួសអ្វីឡើយ។
ប៉ូលីសនៅទីក្រុង Wilmington បាននិយាយថា អ្នកបើកបរអាយុ 46 ឆ្នាំម្នាក់ត្រូវបានគេជឿថាកំពុងស្ថិតនៅក្នុងស្ថានភាពស្រវឹង ហើយចៃដន្យបានបើកបុករថយន្ត SUV ចតស្ងៀមរបស់លោកប្រធានាធិបតី ចូ បៃឌិន ខណៈពេលដែលលោកបៃឌិនកំពុងស្ថិតនៅក្នុងពិធីនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ បុរសម្នាក់នោះត្រូវបានគេចោតប្រកាន់ពីបទស្រវឹងហើយបើកបរនិងមិនចេះប្រុងប្រយ័ត្ន ហើយអាជ្ញាធរកំពុងតែដាក់ដំណើរការរឿងនេះទៅតាមផ្លូវច្បាប់ផងដែរ៕


តាមពិតទៅដំបូងឡើយ រាជធានីរបស់ប្រទេសវៀតណាម គឺសៃហ្គន (Saigon) ក៏ប៉ុន្តែក ក្រោយមករដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបានប្តូរឈ្មោះសៃហ្គន ទៅជីហូជីមិញ ដើម្បីជាកិត្តិយសដល់លោកហូជីមិញ (Hồ Chí Minh) ដែលកាលនោះ លោកគឺជាមេដឹកនាំបដិវត្តន៍ ដែលបានជួយឱ្យវៀតណាមប្រកាសឯករាជ្យនៅឆ្នាំ១៩៤៥។
លុះដល់ឆ្នាំ១៩៧៥ វៀតណាមក៏បានផ្លាស់ប្តូរាជនធានីពីហូជីមិញ មកហាណូយវិញ ដោយសារ ទីតាំងយុទ្ធសាស្ត្រ ភូមិសាស្រ្ត និងឥទ្ធិពលនយោបាយ មកទល់បច្ចុប្បន្ន។
បើនិយាយស្រួលសយល់ ហាណូយ ជារាជធានីនៃប្រទេសវៀតណាម និងជាទីក្រុងភាគខាងជើងដ៏សំខាន់ ឬគេចាត់ទុកថាជាកន្លែងធ្វើនយោបាយ និងវប្បធម៌។ ចំណែកទីក្រុងហូជីមិញ(សៃហ្គន) ឬខ្មែរយើងស្គាល់ថាព្រៃនគរ គឺជាទីក្រុងភាគខាងត្បូង ជាអតីតរាជធានីនៃប្រទេសវៀតណាម ដែលជាតំបន់ពោរពេញទៅដោយការកម្សាន្ត ពាណិជ្ជកម្ម និងអាហារតាមផ្លូវដ៏ល្បីបំផុតនៅក្នុងប្រទេសនេះ៕
ប្រភព៖ 










២-ប្រទេសថៃ
៣-តំបន់អឺរ៉ុប
៥-ទីក្រុង Can Tho ៖ ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ និងល្បីល្បាញពីផ្សារបណ្តែតទឹក
៦-កោះបាលី ប្រទេសឥណ្ឌូណេស៊ី
៧-ប្រទេសសិង្ហបុរី
៨-កោះ Phu Quoc (កោះត្រល់) ៖ ស្ថិតនៅភាគខាងត្បូងវៀតណាម បច្ចុប្បន្ន ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់កោះ Phu Quoc បានធ្លាក់ចុះ ហើយធ្វើឱ្យការតភ្ជាប់ផ្លូវធ្វើដំណើរទៅកាន់កោះនេះត្រូវផ្អាក ។
៩-កោះ Phung ៖ គឺជាកោះមួយសម្បូរផ្លែឈើជាច្រើនប្រភេទ ជាពិសេស ផ្លែដូង រួមទាំងអាហារឆ្ងាញ់ៗរបស់ជនជាតិវៀតណាមរស់នៅតំបន់អាគ្នេយ៍
១០-ទីក្រុង Buon Ma Thuot ៖ គឺជាទីក្រុងដ៏ធំបំផុតស្ថិតក្នុងតំបន់ខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម ឬត្រូវបានគេហៅឈ្មោះថា «ទីក្រុងកាហ្វេ» ៕















.jpg)
.jpg)








