បរទេស៖ ទើបតែខែមករា ឆ្នាំ២០២៤ សោះក្រុមហ៊ុនបច្ចេកវិទ្យាជិត ១០០ ដូចជា Meta, Amazon, Microsoft, Google, TikTok,YouTube និង Salesforce បានកាត់បន្ថយបុគ្គលិករាប់ម៉ឺននាក់ ដោយសារការកែទម្រង់ថ្មី ក៏ដូចជាវិបត្តិសេដ្ឋកិច្ច និងការងើបឡើងវិញនៃអាជីវកម្មយឺត។Nearly 25,000 tech workers were laid off in the first weeks of 2024. Why is  that? | Georgia Public Broadcasting

យោងតាមវេទិកាតាមដានការងារតាមអ៊ីនធឺណិត layoffs.fyi កាលពីថ្ងៃទី២៩ ខែមករា បានឱ្យដឹងថា ក្រុមហ៊ុនជាច្រើនកំពុងកែសម្រួលបុគ្គលិកតាមវិធីចាប់ពីការកាត់បន្ថយតូចៗនៅក្នុងនាយកដ្ឋានរហូតដល់ការបញ្ឈប់បុគ្គលិកខ្នាតធំតែម្តង។ ដូច្នេះសរុបមក មនុស្សចំនួន ២៥,០០០ នាក់នៅក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកនឹងត្រូវបញ្ឈប់ពីការងារចាប់ពីដើមឆ្នាំ ២០២៤ នេះតទៅ។

លោក Jeff Shulman សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Washington’s Foster School of Business បាននិយាយថា ការបញ្ឈប់ការងារកើតឡើងនៅពេលដែលក្រុមហ៊ុនតូចៗអស់ប្រាក់ ខណៈដែលអាជីវកម្មធំៗរកឃើញថាការកាត់បន្ថយបុគ្គលិកជួយឱ្យពួកគេដំណើរការកាន់តែប្រសើរ។ ហេតុនេះហើយ តម្លៃភាគហ៊ុននៅលើទីផ្សារជារឿយៗកើនឡើងបន្ទាប់ពីការកែតម្រូវបុគ្គលិកនីមួយៗ។L.A. Times to lay off 94 workers: union president | CTV News

រលកនៃការបញ្ឈប់ការងារនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាបានចាប់ផ្តើមនៅចុងឆ្នាំ ២០២២ ហើយបានសាយភាយពេញមួយឆ្នាំ ២០២៣។ យោងតាម គេហទំព័រ layoffs.fyi ចំនួនសរុបនៃការបាត់បង់ការងារនៅក្នុងវិស័យបច្ចេកវិទ្យាកាលពីឆ្នាំមុនមានចំនួន ២២៤,៥០៣ នាក់។ រីឯនៅដើមឆ្នាំ ២០២៤ វិញចំនួនមនុស្ស ២៥,០០០ នាក់ដែលត្រូវបានបញ្ឈប់ពីការងារចាប់តាំងពីខែមករាគឺជិតមួយភាគបួននៃមនុស្ស ៨៩,៥៥៤ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕