Home Blog Page 1299

តើអ្នកគួរញ៉ាំអ្វីដើម្បីការពារបញ្ហាសក់ជ្រុះ?

0

មនុស្សមួយចំនួនប្រាកដជាធ្លាប់ជួបប្រទះនឹងបញ្ហាសក់ជ្រុះ ដែលធ្វើឱ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ការជ្រុះសក់អាចបណ្តាលមកពីហេតុផលជាច្រើន រួមទាំងរបៀបរស់នៅ របបអាហារ ភាពតានតឹង និងការប្រែប្រួលអ័រម៉ូន។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចកែលម្អវាបានទាំងស្រុងជាមួយនឹងរបបអាហារដែលមានតុល្យភាព។ ដូច្នេះខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអាចបន្ថែមទៅក្នុងរបបអាហារដើម្បីឱ្យសក់មានសុខភាពល្អ និងស្អាតជាងមុន៖

១.ផ្លែឈើសម្បូរវីតាមីន C៖ ផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ដូចជា គីវី ក្រូច និងក្រូចឃ្វិច គឺជាប្រភពដ៏ល្អនៃវីតាមីន C ដែលជួយឱ្យរាងកាយស្រូបយកជាតិដែកបានកាន់តែមានប្រសិទ្ធភាព ដោយហេតុនេះជំរុញការលូតលាស់សក់ និងការពារការបាត់បង់សក់។Fruits rich in vitamin C: our top 15 - Plantura

២.ទឹកដោះគោជូរ៖ កាល់ស្យូមរបស់ទឹកដោះគោជូរ គឺជាសារធាតុរ៉ែដ៏សំខាន់បំផុតសម្រាប់ការលូតលាស់សក់។ ដូច្នេះអ្នកគួរបន្ថែមទឹកដោះគោជូរ ឬយ៉ាអួរទៅក្នុងបញ្ជីអាហារសម្រន់របស់អ្នក ក៏ដូចជាលាយគ្រាប់ធញ្ញជាតិដូចជា Walnut និង flaxseeds ដើម្បីផ្តល់សារធាតុចិញ្ចឹមបន្ថែមទៀត។Milk And Orange Juice: Best 5 Key Benefits And Healthy Recipes

៣. Oatmeal៖ គ្រាប់ធញ្ញជាតិ Oatmeal មិនត្រឹមតែជាប្រភពដ៏ល្អនៃជាតិសរសៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា ជាតិដែក ស័ង្កសី និងអាស៊ីតខ្លាញ់អូមេហ្គា ៦ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាអាស៊ីតខ្លាញ់មិនឆ្អែត (PUFA) ដែលមានសារៈសំខាន់ក្នុងការថែរក្សាសុខភាពស្បែក និងសក់។ អ្នកអាចញ៉ាំ oats សម្រាប់អាហារពេលព្រឹកពីរបីដងក្នុងមួយសប្តាហ៍ ដើម្បីធានាថាសក់របស់អ្នកទទួលបានសារធាតុចិញ្ចឹមទាំងអស់ដែលវាត្រូវការ។Is Oatmeal Good for Weight Loss? - Is Oatmeal Good for Losing Weight?

៤.ដំឡូងជ្វា៖ ដំឡូងជ្វាមានសារៈសំខាន់ក្នុងការស្រូបយកវីតាមីន A ព្រោះវាសម្បូរទៅដោយសារធាតុ Beta-carotene ។ វីតាមីន A នេះមានសារៈប្រយោជន៍សម្រាប់បណ្តុះសក់ឱ្យក្រាស់ និងផលិតជាតិខ្លាញ់ រក្សាសក់ឱ្យមានសុខភាពល្អ រួមទាំងមានសំណើមតាមបែបធម្មជាតិ។ វិធីមួយដើម្បីបន្ថែមដំឡូងជ្វាទៅក្នុងអាហារគឺ ស្ងោរ ជំហុយ ឬចៀនវាជាមួយបន្លែផ្សេងទៀត។តើចង់ដឹងអត់ថាដំឡូងជ្វា​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះដល់​សុខភាព​រាង​កាយ?  KohSantepheap.TV

៥.ការ៉ុត៖ ការ៉ុតមិនត្រឹមតែមានប្រយោជន៍សម្រាប់ភ្នែករបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពដ៏ល្អឥតខ្ចោះនៃវីតាមីន A ដែលសក់របស់អ្នកត្រូវការផងដែរ។ ការ៉ុតមានជីវជាតិសម្រាប់ស្បែកក្បាល និងផ្តល់សំណើមដល់សក់យ៉ាងយូរពីគល់ដល់ចុង។Carrots: Calories, Health Benefits and Nutrition Facts

៦.ស៊ុត៖ ស៊ុតគឺជាប្រភពនៃប្រូតេអ៊ីន និង biotin ដែលជួយពង្រឹងសក់ កង្វះប្រូតេអ៊ីនតែងតែជាប់ទាក់ទងនឹងការជ្រុះសក់ ខណៈដែល biotin មានសារៈសំខាន់សម្រាប់ការផលិត keratin ដែលជាប្រូតេអ៊ីនសក់ផងដែរ៕Fried egg - Wikipedia

អាជ្ញាធរថៃរឹតបន្តឹងការត្រួតពិនិត្យពលករបរទេសខុសច្បាប់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ចថៃបានចាប់ខ្លួនពលករមីយ៉ាន់ម៉ាលួចចូលមកប្រទេសថៃដោយខុសច្បាប់ បើទោះជាពួកគេលាក់ខ្លួនក្នុងឡាំងផ្លែឈើក្តី ក៏គេចមិនផុតពីការត្រួតពិនិត្យរបស់សមត្ថកិច្ចដែរ ។

សារព័ត៌មានថៃរាយការណ៍បន្តថា ក្រុមទាហានឈុតខ្មៅថៃ ព្រមទាំងភ្នាក់ងារពាក់ព័ន្ធបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចព្រំដែនផាឡាក់ ដែលស្ថិតក្នុងភូមិទី៣ ឃុំខាក់ណេជឺ ស្រុកម៉ែរ៉ាណាត ខេត្តតាក ដើម្បីត្រួតពិនិត្យមើលការដឹកជញ្ជូនទំនិញខុសច្បាប់គ្រប់ប្រភេទ ។ ក្នុងអំឡុងពេលនោះ ស្រាប់តែប្រទះឃើញមានរថយន្តដឹកទំនិញ១គ្រឿងបើកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចព្រំដែនផាឡាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTM8fo9gggOkowgU3NG8qliKmi8AHEx9n_Wo9HiADY-E9guHDRCE4oYtEuOHaCIOjYmTz3PjAHrWrMO_6ymq4T8QcXIaopxgOy9NyGSspSj2LSa_2C2NSSdm_Q6CNSnixjj_X8PHFz_JWZc4xmvJ4qvM3izrb02m6zcaDpWUCEDA_hjeWtKo18wo38BGI/s749/Screenshot%202023-12-18%20154439.png

ពេលនោះ ក្រុមទាហានឈុតខ្មៅថៃបានបញ្ជាឱ្យរថយន្តនេះឈប់ដើម្បីត្រួតពិនិត្យ ។ សមត្ថកិច្ចប្រទះឃើញថា អ្នកបើកបររថយន្តនេះជាស្ត្រី អាយុ២៧ឆ្នាំ ហើយនាងបាននិយាយមកកាន់សមត្ថកិច្ចដោយស្នាមញញឹម និងពាក្យសម្តីផ្អែមល្ហែមផ្សេងៗ ដើម្បីកុំឱ្យសមត្ថកិច្ចចាប់អារម្មណ៍លើទំនិញក្នុងរថយន្ត ។ ប៉ុន្តែសមត្ថកិច្ចមិនបានជឿតាមពាក្យសម្តីរបស់នាងទេ ហើយក៏បានត្រួតពិនិត្យទំនិញក្នុងរថយន្តយ៉ាងលម្អិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQNv7jM6hskn4tq_KzQxHZNtYRhB6hcPDmJjtCHGf9xB1b7LIdm9ukfL4nGmiCY8Gx7y-xmEaoLklYl1DGCJG6xSuM7lj-wuUW5sqoO9KzoR_bcqYJpQ6AruSXI-gHuVhjSoH16OPMUuaSWnuNexm4O_rdxbcKYXMfl8jqxCFg9j_uXrlTZT0o9QLBJmk/s731/Screenshot%202023-12-18%20154456.png

ក្នុងអំឡុងពេលសមត្ថកិច្ចកំពុងតែរើអីវ៉ាន់ក្នុងរថយន្តនោះ ស្រាប់តែប្រទះឃើញភាពមិនប្រក្រតី គឺឡាំងដាក់ផ្លែឈើអាចកម្រើកដោយខ្លួនឯងបាន ។ ភ្លាមនោះ សមត្ថកិច្ចក៏ប្រញាប់ពិនិត្យក្នុងឡាំងផ្លែឈើ ហើយបានឃើញពលករមីយ៉ាន់ម៉ាខុសច្បាប់ ក្នុងនោះមានបុរស៣នាក់ និងស្ត្រី៤នាក់ ។ ពួកគេទាំងអស់បានសម្ងំលាក់ខ្លួននៅក្នុងឡាំងផ្លែឈើទាំងនេះ និងគិតថា សមត្ថកិច្ចមិនចាប់អារម្មណ៍ ។

បន្ទាប់មក សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ និងពលករខុសច្បាប់ទាំងអស់បញ្ជូនទៅកាន់ស្ថានីយប៉ូលិសប្រចាំស្រុកម៉ែរ៉ាណាត ខេត្តតាក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI-Q6gkrWlTHxehHHhMN25ZG6KXkRwo1TDVZMKZ2vssq146GgiBe1A99QkJsuhp_P0f9Jrq2-N4jlzZHqK8q-H6bu-z5mBA0-NiHBbbfP_yQ9vCIqYLEu_-wRlMNm7xefOVPeqHQdxalDix90njOzSiwHmt4fwVVrxEGawEQYlDoiH-RJ6qSexS1RX1So/s753/Screenshot%202023-12-18%20154520.png ប្រភព ៖ Mono News

កម្ពុជា ឡាវ វៀតណាម សន្យានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

0

នាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម បានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ព្រមទាំងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីជំរុញពាណិជ្ជកម្ម។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងនាយករដ្ឋមន្ត្រីរបស់ប្រទេសឡាវលោក Sonexay Siphandone អំឡុងពេលទទួលទានអាហារពេលព្រឹកនៅទីក្រុងតូក្យូ មុនពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី៥០ ដោយវាយតម្លៃលើការបន្តទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីបានបង្រួបបង្រួម និងអភិវឌ្ឍន៍លើវិស័យជាច្រើន។

ទាក់ទងនឹងពាណិជ្ជកម្ម នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពថា កម្ពុជា ឡាវ វៀតណាម នឹងបង្កើនការតភ្ជាប់សេដ្ឋកិច្ច រួមទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ រួមគ្នាកសាងសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅលើឆាកអន្តរជាតិ និងប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ ប្រទេសនានានឹងដាក់ចេញនូវគោលនយោបាយអំណោយផលបន្ថែមទៀត ដើម្បីអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែន និងប្រព័ន្ធច្រកទ្វារព្រំដែនគោក។

ប្រទេសទាំងបីក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីការពារសន្តិសុខតាមព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ ការជួញដូរមនុស្ស និងរួមគ្នាកសាងព្រំដែនសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។ លើសពីនេះ នាយករដ្ឋមន្ត្រីទាំងបីក៏បានឯកភាពគ្នាក្នុងការសម្របសម្រួលដើម្បីរក្សាសាមគ្គីភាព ជំហរ និងតួនាទីកណ្តាលរបស់អាស៊ានក្នុងបញ្ហាតំបន់ផងដែរ។

គួរបញ្ជាក់ដែរថា នៅឆ្នាំ ២០២៤ ប្រទេសឡាវនឹងកាន់តំណែងជាប្រធានអាស៊ាន ដោយនាយករដ្ឋមន្ត្រីឡាវបាននិយាយថា ការផ្តោតសំខាន់នៃអាស៊ានឆ្នាំ ២០២៤ គឺដើម្បីពង្រឹងការតភ្ជាប់និងភាពធន់របស់អាស៊ាន។ ក្នុងនោះនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានអះអាងដែរថា វៀតណាមនឹងផ្តល់ការគាំទ្រជាអតិបរមា ដើម្បីជួយឡាវឱ្យទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRlT58bpLTCT_Cnxh13LfZuatk1LyeJmHAHlEWNOfhP_NtTUmV0PZqnZaXh3eAhBpS3WZx3Yffu5Cy42FiC3X4ZpSzsgvIfMYJTlfTC-SkAwvWoXi5mmG18HFA59qMDfZlLzr7KRAnVejj55fYyDgrIfeJoKc1cC-I4XqKRaytu5Lt-KiWRTomGrd5DUU/s790/photo_2023-12-18_14-57-19.jpg

ទង្វើរបស់ ជី ដេវីត ធ្វើឱ្យ នី មុន្នីនាថ នៅអត់សុខចេញមុខនិយាយបែបនេះ

0

តារាសម្តែងទឹកភ្នែក នី មុន្នីនាថ មានអារម្មណ៍នៅមិនសុខបន្ទាប់ពីឃើញទង្វើដ៏ល្អរបស់តារាចម្រៀងរ៉េប ជី ដេវីត ម្តងហើយម្តងទៀតរហូតហ៊ានចេញមុខនិយាយចំៗបង្ហាញទៅកាន់សាធារណជនថា ជី ដេវីត គឺជាអាយដលនាងដោយសម្អាងលើហេតុផល៣យ៉ាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhZDJHDEzOVIb-C2NnBYREW-8mvDSHT5eUseLlpTBnRRbvgEWVVRwBojU3_KjSlYs8Xxo4-epmI_BFdhy8W4ZGo1lOmEE4ZLDAB9dmuuVhOjJ2k3TeWHP6FeGftGqbXYMEAepz1odWNEhFafbDh6NVuotj6qc-Y5Jr1YkzoO7uS5TYtidfGbqrTyPCYVM/s2048/379775229_899646674863018_6661799443286735319_n.jpg

កញ្ញា នី មុន្នីនាថ ជាតារាសម្តែងល្បីឈ្មោះមួយរូបក្នុងអាជីពសិល្បៈជាពិសេសតារាស្រីរូបនេះត្រូវបានទស្សនិកជនលើកសរសើរពីការសម្តែងរបស់នាងពីឆុតឆាកកំសត់ៗ ទឹកភ្នែកហូរខ្ចាយគឺសម្តែងបានល្អខ្លាំងរហូត នី មុន្នីនាថ ត្រូវទស្សនិកជនហៅថាតារាទឹកភ្នែក។ ក្រៅពីអាជីពសម្តែងតារាសម្តែងរូបនេះក៏ធ្វើឱ្យមានចំណងជើងលើកិច្ចការសប្បុរសធម៌ផងដែរថែមទាំងធ្លាប់ត្រូវបានអតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង កោតសរសើរផងដែរកាលពីខែមិថុនា កន្លងមកនេះបន្ទាប់ពីរូបនាងបានកៀងគរអ្នកសិល្បៈជាច្រើនរូបចូលរួមក្នុងព្រឹត្តិការណ៍ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-VL-1XCqDJGhf0EHDzhrcbNu0cWYly72hIt9gSyOSwqRMHkrjyfs4UvPDUZF2-axjq7btHwDFfKLWAfsrdUMZ9ksx8x2P30_gT6nXJWAh3dBHTxz3T8bxwdhy0m-MrlVZMMYRFWGvXer4wDo_BHYCNRWgfXb9i8h6QPl0ktJgA0xKEF9E_pg-XULjp4c/s2048/408721113_944877617006590_5362554284603515698_n.jpg

ថ្មីៗនេះទៀតសោត ពោលគឺល្ងាចថ្ងៃទី១៧ ធ្នូ តារាសម្តែង នី មុន្នីនាថ ចេញមុខមកនិយាយពីតារាចម្រៀងរ៉េប ជី ដេវីត ថាជាតារាម្នាក់ដែលនាងហៅថាអាយដលព្រមទាំងលើកពីហេតុផលផងដែរ។ ចំណុចល្អទី១ ដែល មុន្នីនាថ ហៅ ជី ដេវីតជាបុគ្គលគម្រូនោះគឺតារាចម្រៀងរូបនេះឱ្យតម្លៃទៅលើ fans និងមនុស្សជុំវិញខ្លួន យកចិត្តទុកដាក់ទៅលើការងារ ភាពសាមញ្ញព្រមទាំងរួសរាយរាក់ទាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUHKqhGrWMzD6TbvyXmEF2w-eRkS0FyNRbhIvgico6qD0OzLa2oY5JxQ6aEtjei4K9xDYlb1gRNinRBo1YyvgpntF2hMtlStivq0qXC2WhQKrD8hGaSz4GUrYXctmAUUbwkGuIv6eitF5RJyoy6sjZjg2BiQjY2yqMQFNGXDmt9PFSxdU2rWKXU_yXCtQ/s1757/410212999_950206233140395_7389626581126467665_n.jpg

ហេតុផលទី២ ជី ដេវីត បានលើកស្ទួយវិស័យតន្ត្រីឱ្យកាន់តែមានគេស្គាល់ច្រើន និងមានការរីកចម្រើន។ នី មុន្នីនាថ បានលើកឡើងចំណុចទី៣ នោះគឺ ជី ដេវីត បានចូលរួមគ្រប់សកម្មភាពមនុស្សធម៌ និង សប្បុរសធម៌ ព្រមទាំងលើកទឹកចិត្តឱ្យអ្នកគាំទ្រយកតារាចម្រៀង ជី ដេវីត ធ្វើជាបុគ្គលគម្រូផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaZdtOblWagx7vIW6nSbgZyaS061bHj-sCIPD82zWVPGafmbn4yiYJ3z2BVoNLrfjCPk2aB0xncwFcMkK3aUE6kjanRaonETZ6iCn5azuTLbBME3s9GYNRu2mXe7_cg9Ij589-v0ffrVlldM3Sns7OtbQPUBcSHJ5KiLCj2znntTu5lf7PI64jKxNziL4/s2048/410410999_960186098804048_2825577993825475628_n.jpg

គួរបញ្ជាក់ផងដែរថា ដ្បិតថាលោក ជី ដេវីត និយាយលេងខ្លួនជាមួយរថយន្តទំនើបៗ និងលម្អខ្លួនជាមួយគ្រឿងពេជ្ររាប់ម៉ឺនដុល្លារក្តី ប៉ុន្តែលោកក៏មិនភ្លេចការងារសប្បុរសធម៌ផងដែរដូចជាចូលរួមបរិច្ចាគឈាម សាងសង់សាលារៀន និងទីវត្តអារាមដែលលោកបានបួសជាព្រះសង្ឃផងដែរ៕

 

ម្តាយកូនជនជាតិខ្មែរពីរនាក់ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនពីបទ…

0

ម៉ាឡេស៊ី៖ ស្ត្រីខ្មែរម្នាក់អាយុ ៤៧ឆ្នាំ និងកូនប្រុសរបស់នាងអាយុ ២២ឆ្នាំ បានបើកអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទបង្ហោះវីដេអូរិះគន់ប្រជាជនម៉ាឡេស៊ីថា “ខ្ជិល” តាមរយៈ Tiktok។

យោងតាមគេហទំព័រអន្តរជាតិ Free Malaysia Today ដែលបានចុះផ្សាយនៅខែធ្នូថ្មីៗនេះថា ស្ត្រីពាណិជ្ជករខ្មែរម្នាក់ និងកូនប្រុសរបស់នាង ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចោទប្រកាន់ពីបទប្រើប្រាស់ពាក្យសម្តីមិនសមរម្យប្រមាទប្រជាជនម៉ាឡេស៊ី ដែលបទល្មើសនេះស្ថិតក្រោមមាត្រា ៥០៥ (គ) នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់ពីពួកគេបានបង្ហោះវីដេអូមួយនៅលើ TikTok និយាយថា “ប្រជាជនកម្ពុជាឆ្លាតជាង និងឧស្សាហ៍ព្យាយាមជាងជនជាតិម៉ាឡេស៊ី”។Cambodia Woman's Son In Big Trouble For Making lazy Malays' remark

នៅក្នុងវីដេអូនេះផងដែរ បានធ្វើឱ្យប្រជាជនម៉ាឡេស៊ីជាច្រើនមានការមិនពេញចិត្តយ៉ាងខ្លាំង ក្រោយមកនាងនិងកូនប្រុសរបស់នាងក៏ត្រូវបានចាប់ខ្លួន។ ស្ត្រីជនជាតិខ្មែរ Mariya Yaakob និងកូនប្រុសរបស់នាង Ezuan Hafsham Mohd Hisyam ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់អតិបរមាចំនួន ៥០,០០០ រីងហ្គីតម៉ាឡេស៊ី (ប្រមាណជាង ១ ម៉ឺនដុល្លារអាមេរិក) ហើយនឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់បន្ថែមទៀតចំនួន ១,០០០ រីងហ្គីតម៉ាឡេស៊ី (ប្រមាណ ២១៣ ដុល្លារ) ជារៀងរាល់ថ្ងៃក្នុងអំឡុងពេលដែលបទល្មើសនេះត្រូវបានប្រព្រឹត្ត។Cambodian woman, son plead not guilty over 'lazy Malays' video | Daily  Express Malaysia - Sabah's Leading News Portal

ទោះជាយ៉ាងណាក៏ដោយ មេធាវីរបស់ម្តាយកូនរូបនេះ បានធ្វើការស្នើសុំឱ្យតុលាការបន្ថយការនៅក្រៅឃុំ ដោយសារម៉ារីយ៉ា ជាម្តាយទោលនិងជាអ្នកជំនួញដែលត្រូវរកប្រាក់ ឬធ្វើដំណើរទៅធ្វើការនៅបរទេស រីឯកូនប្រុសរបស់នាង Esuan កំពុងសិក្សានៅសាកលវិទ្យាល័យ ហើយអ្វីៗគឺនាងជាអ្នករ៉ាប់រងទាំងអស់។

ហេតុនេះហើយ តុលាការក៏សម្រេចចិត្តឱ្យពួកគេនៅក្រៅឃុំដោយត្រូវដាក់ប្រាក់ធានាប្រមាណ ៣,២០០ ដុល្លារសម្រាប់ Mariyah និង ២,១០០ ដុល្លារសម្រាប់ Ezuan។ ប៉ុន្តែពួកគេត្រូវបានតុលាការដកហូតលិខិតឆ្លងដែន ក៏ដូចជាឱ្យពួកគេទាំងពីរបដិសេធមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយដែលអាចប៉ះពាល់ដល់ដំណើរការរបស់តុលាការឡើយ៕Controversial Cambodian entrepreneur and social media influencer to be  charged tomorrow

អាជី ប៊ិះស្លា.ប់ប៊ិះរស់ តែត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនចោទថាជាការសម្តែង

0

អ្នកជំនួញអនឡាញ អាជី ធ្វើឱ្យអ្នកលេងបណ្តាញសង្គមវែកញែកជាថ្មីបន្ទាប់ពីមានវីដេអូមួយបង្ហោះលើបណ្តាញសង្គមរបស់នាងក្នុងស្ថានភាពបែកពពុះមាត់ ឈាមច្រមុះ ខណៈ អាជី ប៊ិះស្លាប់ប៊ិះរស់ តែត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថាគ្រាន់តែជាការសម្តែង។ ដោយសារតែខ្លួនកំពុងតែមានទុក្ខតែបែរជាមានពាក្យសម្តីវាយប្រហារ ស្វាមីអាជីក៏បានបកស្រាយថាមិនមែនជាការសម្តែងនោះទេ ព្រមទាំងទម្លាយវីដេអូ អាជី កំពុងសម្រាកនៅមន្ទីរពេទ្យផងដែរ។No photo description available.

កាលពីថ្ងៃទី១៦ ធ្នូ គណនីហ្វេកប៊ុករបស់ Ah Gi Leader បានបង្ហោះវីដេអូមួយដោយភ្ជាប់ជាមួយសំណេរថា «បុណ្យដែលខ្ញុំបានធ្វើទាំងអស់សូមជួយឱ្យប្រពន្ធខ្ញុំមិនកើតអីហើយជាមកដូចដើមផង»។ នៅក្នុងវីដេអូនោះ អាជី មានសភាពបែកពពុះមាត់ ថែមទាំងមានឈាមច្រមុះទៀត ដែលហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទោះយ៉ាងនេះក្តី អ្នកលេងបណ្តាញសង្គមមួយចំនួនបានលើកឡើងថា នេះគ្រាន់តែជាការសម្តែងរបស់អាជី ប៉ុណ្ណោះដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជន។No photo description available.

ដោយសារតែរងនូវមតិថា ជាការសម្តែងទាំងអាជី ប៊ិះស្លាប់ ប៊ិះរស់ នេះដែរនៅក្នុងគណនីរបស់ Ah Gi Leader ក៏បានបង្ហោះវីដេអូមួយទៀតដែលក្នុងសភាព អាជី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ភ្ជាប់ជាមួយវីដេអូក៏មាន caption ដែរថា «ផ្ញើទៅអ្នកដែលថាប្រពន្ធខ្ញុំសម្តែង ហើយក៏អរគុណអ្នកដែលជូនពរឆាប់ជា»។

បើតាមការឱ្យដឹងពីគណនីហ្វេកប៊ុកលោក អៀង អេងឡាយ ត្រូវជាស្វាមីរបស់ អាជី ក៏បានបង្ហើបដែរថាកាលដែលអាជីមានសភាពបែកពពុះមាត់ និងមានឈាមច្រមុះនេះដោយសារតែលេបថ្នាំងងុយគេង។No photo description available.

អត្ថន័យទាំងស្រុងលោក អៀង អេងឡាយ បានរៀបរាប់ថា «ឱ!អូនអើយអូន បងទើបតែឃើញរូបនេះនៅក្នុងទូរសព្ទអូន ហេតុអីអូនលាក់បងមកដល់ពេលនេះ អូនធ្វើបែបនេះ ធ្វើឱ្យបងពិបាកចិត្តខ្លាំងណាស់ បងឃើញហើយបងស្លុតចិត្តមិនគួរណាអូនលាក់ប្ដី បងប្រាប់ហើយថាឱ្យឈប់លេបថ្នាំងងុយគេងនឹងទៅតែអូនមិនស្ដាប់លួចលេបរហូតដល់ចង់ហួសពេលហើយ តើឱ្យបងជួយអូនយ៉ាងណាហើយក៏សូមដាស់តឿបងប្អូនទាំងអស់គ្នាសូមកុំប្រើថ្នាំងងុយគេងអីបើមិនចង់ដូចប្រពន្ធខ្ញុំទេ វាជារឿងពិតដែលខ្ញុំកំពុងតែជួប ហើយក៏អរគុណបងប្អូនដែលជូនពរឱ្យគាត់ឆាប់ជា»។No photo description available.

គួរបញ្ជាក់ផងដែរថា អាជី មានឈ្មោះពិតថា តេង ស៊ីណាត គឺជាអ្នកលក់អនឡាញមួយរូប ហើយត្រូវបានមហាជនរិះគន់ជារឿយៗតាមរយៈសកម្មភាពរបស់នាងដូចជាការសម្តែងស៊ិចស៊ីនិងសកម្មភាពមួយចំនួនទៀត៕

 

មិនធម្មតាមែន! Lisa នៅក្បែរជាមួយបុគ្គលសុទ្ធតែអភិជន

0

Lisa សមាជិកក្រុម BLACKPINK បានធ្វើឱ្យកក្រើកលើបណ្តាញអ៊ីនធឺណិត នៅពេលដែលនាងត្រូវបានគេប្រទះឃើញកំពុងញ៉ាំអាហារនៅភោជនីយដ្ឋានក្នុងស្រុកមួយក្នុងទីក្រុងបាងកកជាមួយ Lee Won Ju ដែលកូនស្រីរបស់ប្រធាន Samsung Lee Jae Yong ។ ការបង្ហាញខ្លួនរបស់ Lisa ជាមួយសម្រស់ធម្មជាតិ និងបុគ្គលអភិជននេះដែរបានធ្វើឱ្យមានការស្ងើចសរសើរយ៉ាងខ្លាំងនិងភាពអស្ចារ្យនៃពិភពតារារបស់ Lisa ។ ការជួបគ្នាដែលមិននឹកស្មានដល់នេះរវាង Lisa និង Lee Won Ju បានធ្វើឱ្យមានការចង់ដឹងក្នុងចំណោមអ្នកគាំទ្រក្រុម BLACKPINK និងគ្រួសារ ដែលមានឥទ្ធិពលនេះមានទំនាក់ទំនងអ្វីជាមួយគ្នា។BLACKPINK's Lisa spotted with Samsung chairman's daugther in Thailand

នៅប្រទេសថៃថ្មីៗនេះ Lisa សមាជិកក្រុម BLACKPINK កំពុងធ្វើឱ្យកក្រើកតាមអ៊ីនធឺណិតដោយកាលពីថ្ងៃទី ១៦ ខែធ្នូ Lisa ត្រូវបានគេប្រទះឃើញកំពុងញ៉ាំអាហារនៅភោជនីយដ្ឋានក្នុងទីក្រុងបាងកក។ តារាស្រីរូបនេះបានស្លៀកពាក់បែបសាមញ្ញ និងគ្មានការតុបតែងខ្លួន បង្ហាញសម្រស់ធម្មជាតិរបស់នាង ដែលបញ្ជាក់ថាភាពទាក់ទាញរបស់នាងទោះបីមិនរៀបចំខ្លួនហាយសូក៏នៅតែទាក់ទាញដែរ។ អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅខាងក្រៅភោជនីយដ្ឋានដោយអន្ទះសាចង់ឃើញ Lisa ដែលជាអាយដលជាទីស្រឡាញ់របស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSSM27kxr3VeZcgH2ZCZvdnwuKf_3YO5s9hL_Sy0MmyFeAutwVyXM2_5p3d47Nno8JqnVFFZ519QmGloqsrqPLSqCGK6UcMQEaR88VJ5P7clJ29hKBqRLka822yLCMpvtTDMjOqnIRBXR0JeUDufOeH9pbJ31R4bEpqVvIuSNjDm-dN1hchUrekhUNFHs/s1440/image_2023-12-18_11-59-57.png

អ្វីដែលធ្វើឱ្យកាន់តែចាប់អារម្មណ៍កាន់តែខ្លាំងទៅលើ Lisa ការចេញមកញុំាអាហារបែបសាមញ្ញានេះ ក៏មានវត្តមាន Lee Won Ju កូនស្រីរបស់ប្រធាន Samsung Lee Jae Yong ។ ភាពភ្ញាក់ផ្អើលពីអ្នកនិយមលេងអ៊ីនធឺណិតព្រោះកូនស្រីរបស់ប្រធាន Samsung ជាកូនស្រីអភិជននិងជាអ្នកជំនួញ។
ទំនាក់ទំនងជាមួយកូនស្រីរបស់ប្រធានក្រុមហ៊ុន Samsung បន្ថែមភាពគួរឱ្យចាប់អារម្មណ៍មួយទៅរឿងនេះ ដែលបង្កឱ្យមានការចង់ដឹងចង់ឃើញក្នុងចំណោមអ្នកតាមដានទាំង BLACKPINK និងគ្រួសារអ្នកជំនួញដ៏មានឥទ្ធិពល។ ជំនួបភ្លាមៗនេះនៅភោជនីយដ្ឋានក្នុងស្រុកថៃមិនត្រឹមតែធ្វើឱ្យអ្នកគាំទ្ររីករាយប៉ុណ្ណោះទេ ថែមទាំងបានបង្កើតការភ្ញាក់ផ្អើលនៅក្នុងសហគមន៍អនឡាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhMjFWyPB6NTCt-qDt0YMnYfXKj4DScRZdHmv8kxU08QmFEXm91RJYHLsrwjkpV318lXOaGLctBvYaB6zS2YuWr5PKUteB0Puvv-XCYQdxYcSMMNyvYW9NIprexhDMbL3B7-kfffw_UFWGTaqN2T5j1AxoJHdl_mYtad0IlZGy6um87qsaixD3HSnIxdw/s1440/image_2023-12-18_11-59-56.png

Lisa គឺជាតារាចម្រៀងK Pop មានដើមកំណើតថៃម្នាក់ដែលត្រូវបានមហាជនស្ងើចសរសើរខ្លាំងព្រោះនាងលេចមុខជាមួយបុគ្គលអភិជនជាច្រើនសូម្បីពាក្យចចាមអារ៉ាមស្នេហារបស់នាងក្តីក៏កើតឡើងជាមួយកូនមហាសេដ្ឋីលំដាប់ពិភពលោកផងដែរ៕

ប្រទេសប៉ាគីស្ថានបង្កើតភ្លៀងសិប្បនិម្មិតជាលើកដំបូង

0

ប្រទេសប៉ាគីស្ថាន ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរប្រចាំទីក្រុង Lahore ដែលជាទីក្រុងធំលំដាប់ទី២ និងស្ថិតនៅភាគខាងកើតប្រទេសប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយថា យន្តហោះចំនួន២គ្រឿងរបស់ភ្នាក់ងារមកពីសហព័ន្ធអារ៉ាប់រួម (United Arab Emirates-UAE) បានបង្កើតភ្លៀងសិប្បនិម្មិតក្នុងតំបន់ចំនួន១០ នៅទីក្រុង Lahore ដោយជោគជ័យ និងមានភ្លៀងធ្លាក់មកកាលពីថ្ងៃ១៦ ខែធ្នូ កន្លងមក ។Pakistan Uses Artificial Rain For First Time To Combat Smog In Lahore

នេះជាលើកដំបូងហើយដែលមានការបង្កើតភ្លៀងសិប្បនិម្មិតនៅប៉ាគីស្ថាន ដែលជាប្រទេសមួយបានប្រឈមនឹងការបំពុលបរិយាកាសខ្ពស់បំផុតនៅលើពិភពលោក ។ កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសប៉ាគីស្ថានបានប្រឈមនឹងការបំពុលបរិយាកាសធ្ងន់ធ្ងរ ដោយសារការប្រើប្រាស់ថាមពលហ្វូស៊ីលក្នុងកម្រិតខ្ពស់ ក៏ដូចជាការដុតចម្ការជាច្រើននៅជិតដល់ពេលរដូវដាំដុះ ស្របពេលប្រទេសនេះមានកាន់តែត្រជាក់ខ្លាំងក្នុងរដូវរងាផងដែរ ។Pakistan uses artificial rain for the first time to fight pollution |  Environment News | Al Jazeeraចំណែកលទ្ធផលការវាស់វែងកម្រិតខ្យល់ PM 2.5 ជាពិសេស នៅទីក្រុង Lahore កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញថា វាមានកម្រិតខ្ពស់ជាងកម្រិតគ្រោះថ្នាក់ដែលកំណត់ដោយអង្គការសុខភាពពិភពលោក (WHO) រហូតដល់៦៦ដងឯណោះ ។ ហេតុនេះ កម្រិតខ្យល់ពុលនៅលើបរិយាកាសបានធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋប៉ាគីស្ថាន និងការរស់នៅរបស់ពលរដ្ឋក្នុងទីក្រុងយ៉ាងខ្លាំង ៕ Does-cloud-seeding-really-workប្រភព ៖ daily news

១០ យ៉ាងដែលត្រូវចងចាំសម្រាប់អ្នកដែលចង់ធ្វើដំណើរទៅប្រទេសជប៉ុន

0

យោងតាមគេហទំព័រ Lonely Planet បានឱ្យដឹងថា ភ្ញៀវទេសចរដែលចង់ធ្វើដំណើរទៅប្រទេសជប៉ុនចាំបាច់ត្រូវយល់ដឹងពីតិចនិចទាំងនេះ ដើម្បីងាយស្រួលធ្វើដំណើរ ក៏ដូចជាទទួលបានបទពិសោធន៍ល្អៗ ព្រោះដោយសារប្រទេសជប៉ុនជាធម្មតាមានពិធីសាសនាជាច្រើន ដែលជួនកាលអាចបង្កភាពមិនស្រួលដល់ភ្ញៀវទេសចរ។ ដូច្នេះខាងក្រោមនេះគឺ ១០ ចំណុចដែលអ្នកត្រូវចងចាំមុនពេលធ្វើដំណើរទៅប្រទេសជប៉ុន៖

១.ធ្វើការកក់ទុកមុន និងមកដល់ឱ្យទាន់ពេល៖ អ្នកទេសចរគួរតែកក់កន្លែងស្នាក់នៅឱ្យបានឆាប់ ជាពិសេសក្នុងឱកាសកំពូលដូចជាសប្តាហ៍ដំបូងនៃខែមករា ពិធីបុណ្យផ្ការីក ចុងខែមីនាដល់ខែមេសាជាដើម នឹងត្រូវមកដល់ឱ្យទាន់ពេល ពីព្រោះបុគ្គលិកទាំងអស់សុទ្ធតែកំណត់ពេលវេលាច្បាស់លាស់ក្នុងការពិនិត្យ ដូច្នេះនៅពេលអ្នកមកយឺត ឬហួសម៉ោងបុគ្គលិកអាចនឹងអវត្តមាន ។Japanese Hostels and Capsule Hotels | KCP International

២.រៀបចំអីវ៉ាន់របស់អ្នក៖ បន្ទប់នៅក្នុងប្រទេសជប៉ុនជាទូទៅមានទំហំតូច ដូច្នេះមិនមានកន្លែងច្រើនសម្រាប់ដាក់វ៉ាលីសំពីងសំពោងទេ។ លើសពីនេះ ការយកវ៉ាលីធំៗក៏បង្កភាពរអាក់រអួលសម្រាប់ភ្ញៀវទេសចរពេលប្រើមធ្យោបាយធ្វើដំណើរសាធារណៈផងដែរ។ ហេតុនេះហើយ អ្នកទេសចរគួរតែខ្ចប់អីវ៉ាន់ស្រាលៗពេលធ្វើដំណើរទៅប្រទេសជប៉ុន។Hostels in Japan

៣.ទិញស៊ីមដែលមានសមត្ថភាពទិន្នន័យខ្ពស់៖ អាស័យដ្ឋាននៅប្រទេសជប៉ុនមានការពិបាកក្នុងការរុករកខ្លាំងណាស់ សូម្បីតែអ្នកស្រុកក៏ដោយ។ ដូច្នេះ អ្នកទេសចរគួរតែទិញស៊ីមកាតដែលមានសមត្ថភាពទិន្នន័យខ្ពស់ ដើម្បីប្រើប្រាស់សម្រាប់កំណត់ទីតាំងក្នុងពេលធ្វើដំណើរ។How to Use the New AI-Powered Features on Google Maps

៤.ពាក់ស្បែកជើងដែលងាយស្រួលដោះចេញ៖ ក្រៅពីកត្តាផាសុកភាព អ្នកទស្សនាគួរតែជ្រើសរើសស្បែកជើងដែលងាយស្រួលដោះចេញ។ ព្រោះពេលមកដល់ប្រទេសជប៉ុន អ្នកទេសចរតែងតែទៅលេងកន្លែងកម្សាន្តបែបសាសនា ផ្ទះសំណាក់បែបប្រពៃណី និងញ៉ាំអាហារនៅភោជនីយដ្ឋានជាដើម ដោយកន្លែងទាំងនេះជារឿយៗតម្រូវឱ្យដោះស្បែកជើងចេញ។Two Reasons Ninja Shoes Have a Split-Toe — Fried Chicken & Sushi

៥.រៀនពីរបៀបប្រើបង្គន់៖ នៅប្រទេសជប៉ុន បង្គន់អេឡិចត្រូនិចមានប្រជាប្រិយភាពខ្លាំងជាមួយនឹងមុខងារសម្អាតនៅពេលចុចប៊ូតុង។ លើសពីនេះបង្គន់ជារឿយៗខ្វះកន្សែង និងមិនមានម៉ាស៊ីនសម្ងួតដៃ ដូច្នេះភ្ញៀវត្រូវរៀបចំយ៉ាងសកម្មផងដែរ។What Is A Japanese Toilet And Why Do You Need One?

៦.នាំយកសាច់ប្រាក់៖ ប្រសិនបើការធ្វើដំណើរទៅកាន់តំបន់ជនបទ ប័ណ្ណឥណទាន ឬការទូទាត់តាមអេឡិចត្រូនិកប្រហែលជាមិនត្រូវបានទទួលយកទេ។ ដូច្នេះភ្ញៀវត្រូវរៀបចំសាច់ប្រាក់ ក៏ដូចជាត្រូវដាក់លុយ និងកាតនៅក្នុងថាសក្បែរកន្លែងដាក់ប្រាក់ ជំនួសឱ្យការបង់ប្រាក់ដោយផ្ទាល់ទៅអ្នកគិតលុយ។Japanese Money | YEN / JPY | Japan City Tour

៧.ត្រូវដឹងពីរបៀបឈរ៖ នៅពេលប្រើជណ្តើរយន្ត អ្នកទស្សនាត្រូវតែឈរនៅម្ខាងជានិច្ច អាស្រ័យលើទីតាំង។ ជាឧទាហរណ៍ នៅតំបន់ Kanto និងភាគខាងកើត អ្នកត្រូវឈរនៅខាងឆ្វេង ប៉ុន្តែនៅ Kansai និងតំបន់ភាគខាងលិចវិញ អ្នកត្រូវឈរនៅខាងស្តាំ។Why Japanese People Stand in Lines so Well

៨.ត្រូវដឹងពីរបៀបជិះរថភ្លើង៖ រថភ្លើងក្រោមដីនៅក្នុងទីក្រុងដំណើរការរហូតដល់ម៉ោង ១ កណ្តាលអាធ្រាតនៅពេលចុងក្រោយបំផុត។ ប្រសិនបើអ្នកខកខានការធ្វើដំណើរនេះ ជម្រើសតែមួយគត់របស់អ្នកគឺហៅតាក់ស៊ី ហើយវានឹងមានតម្លៃថ្លៃខ្លាំងណាស់។How to Survive the Last Train in Tokyo | All About Japan

៩.ពេលព្រឹកនៅទីក្រុងតូក្យូ៖ សម្រាប់អ្នកក្រុងតូក្យូ ការទៅធ្វើការពេលព្រឹកចាប់ពីម៉ោង ៧:៣០ ព្រឹកដល់ម៉ោង ៩:០០ ព្រឹក មនុស្សរាប់លាននាក់បានប្រមូលផ្តុំគ្នានៅលើរថភ្លើងនៅក្នុងទីក្រុង។ ដូច្នេះអ្នកដំណើរត្រូវមកឱ្យទាន់ពេលព្រោះអាចមិនមានកន្លែងអង្គុយគ្រប់គ្រាន់។10 Best Things to Do in Tokyo at Night | Japan Wonder Travel Blog

១០.រៀនពាក្យជាមូលដ្ឋានមួយចំនួន៖ ភាសាអង់គ្លេសគឺមានការពេញនិយមយ៉ាងខ្លាំងនៅតាមទីក្រុង និងតំបន់ទេសចរណ៍។ ទោះយ៉ាងណាក៏ដោយ នៅតំបន់ជនបទ ភាសានេះប្រហែលជាមិនមានប្រយោជន៍ទេ។ ជំនួសមកវិញ អ្នកទស្សនាគួរតែរៀនឃ្លាមូលដ្ឋានមួយចំនួនសម្រាប់ការទំនាក់ទំនងដូចជា អារីហ្គាតូ (សូមអរគុណ), តូរី (បន្ទប់ទឹក), ម៉ូឈីការី (យកទៅឆ្ងាយ), តេនណៃ ដឺ (ញ៉ាំនៅនឹងកន្លែង) ជាដើម៕

ចិនប្រើប្រាស់បច្ចេកវិទ្យាទំនើបធ្វើឱ្យវត្ថុបុរាណមានភាពរស់រវើក

0

ប្រទេសចិន ៖ សារមន្ទីរនានានៅទូទាំងប្រទេសចិនបានស្វែងរកវិធីថ្មីៗជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណា ឱ្យការដាក់តាំងវត្ថុបុរាណនានាមានភាពរស់រវើក និងជួយឱ្យអ្នកចូលទស្សនាងាយយល់ពីវត្ថុបុរាណទាំងនេះផងដែរ ។ គេសង្កេតឃើញថា សារមន្ទីរទាំងនេះបានបំពាក់នូវបច្ចេកវិទ្យាទំនើប និងមានឧបករណ៍ជំនួយ ដើម្បីឱ្យអ្នកទស្សនាទទួលបានបទពិសោធន៍ជាច្រើន តាមរយៈការទស្សនា, ការស្តាប់ និងការប៉ះពាល់ដោយផ្ទាល់ ។em>Gazing at Sanxingdui</em> exhibition to be held in Hong Kong -  Chinadaily.com.cn

សារមន្ទីរ Sanxingdui គឺជាសារមន្ទីរថ្មីមួយក្នុងខេត្តស៊ីឈួន ប្រទេសចិន ដែលបានរៀបចំឡើងតាមបែបបច្ចេកវិទ្យាទំនើប និងមានការបង្ហាញវត្ថុបុរាណផ្នែកវប្បធម៌ជាច្រើន ។ សារមន្ទីរនេះមានបន្ទប់ដាក់វត្ថុបុរាណ ដែលគេបានបំពាក់ដោយបច្ចេកវិទ្យា 3D ដើម្បីឱ្យអ្នកចូលទស្សនាទទួលបានបទពិសោធន៍ផ្នែកបុរាណវិទ្យាដោយខ្លួនឯង ហើយពួកគេក៏អាចទស្សនាវត្ថុបុរាណផ្នែកវប្បធម៌យ៉ាងជិតស្និទ្ធ ។Gazing at Sanxingdui: New Archaeological Discoveries in Sichuan | Hong Kong  Tourism Board

រីឯសារមន្ទីរមួយកន្លែងទៀតឈ្មោះ Liang Zhu ស្ថិតនៅស្រុក Yuhang ទីក្រុង Hangzhou ខេត្ត Zhejiang ក៏បានប្រើប្រាស់បច្ចេកវិទ្យាទំនើបផងដែរ ។ សារមន្ទីរនេះ អនុញ្ញាតឱ្យអ្នកទស្សនាអាចពាក់វ៉ែនតានាំផ្លូវដ៏ឆ្លាតវៃ គឺនៅពេលពួកគេបានពាក់វ៉ែនតានេះហើយ ពួកគេនឹងអាចមើលឃើញវត្ថុបុរាណវប្បធម៌ឌីជីថលបាន ។Guanghan Sanxingdui Museum - All You Need to Know BEFORE You Go (with  Photos)

ជាមួយគ្នានេះ ការពាក់វ៉ែនតានាំផ្លូវឆ្លាតវៃធ្វើឱ្យពួកគេអាចឮសូរសំឡេងពន្យល់អំពីប្រវត្តិរបស់វត្ថុបុរាណនីមួយៗ ។ ដូច្នេះ វាធ្វើឱ្យវត្ថុបុរាណដែលដាក់បង្ហាញនៅសារមន្ទីរ Liang Zhu មានភាពរស់រវើក និងធ្វើឱ្យអ្នកចូលទស្សនាសារមន្ទីរកាន់តែងាយយល់ជាងមុន ៕Sanxingdui Museum | Sichuan, China | Attractions - Lonely Planet ប្រភព ៖ China face