ប្រទេសថៃ ៖ តើដឹងឬទេថា ក្រដាសមាស និងក្រដាសប្រាក់ បានផ្ទុកនូវសារធាតុពុលបង្កគ្រោះថ្នាក់ដល់រាងកាយ? យើងអាចឧទ្ទិសទៅកាន់បុព្វបុរសដែលបានចែកឋានទៅកាន់លោកខាងមុខ ហើយកុំភ្លេចថែទាំសុខភាពរបស់យើងផងដែរ ។ ក្រសួងសុខាភិបាលប្រទេសថៃប្រកាសថា ការដុតក្រដាសមាស ក្រដាសប្រាក់ គឺប្រឈមនឹងការកើតជំងឺមហារីក ដោយសារជាតិលោហធាតុស្រោបលើវា ។

ក្រោយពីពិធីចូលឆ្នាំសកលមិនយូរប៉ុន្មាន ពិធីបុណ្យចូលឆ្នាំចិនក៏បានត្រឡប់មកម្តងទៀត ហើយគេនឹងបានឃើញការលក់ទំនិញផ្សេងៗ ដូចជា ៖ សម្លៀកបំពាក់ប្រពៃណីចិនដ៏ស្រស់ស្អាត, ការតុបតែងលំនៅឋានពោរពេញទៅដោយពណ៌ក្រហម, ការចែកអាំងប៉ាវ និងការគោរពបុព្វបុរសដែលបានចែកឋាន ។ตรุษจีน 2566" รู้จัก "กระดาษไหว้เจ้า" 3 ประเภท ใช้ต่างกันยังไง?

ក្នុងពិធីសែនដូនតា គេតែងឃើញការអុជធូប ទៀន ដើម្បីបង្ហាញពីការគោរពដូនតា ។ លើសពីនេះ ក៏មានការដុតក្រដាសមាស ក្រដាសប្រាក់ ដើម្បីបញ្ជូនទៅឱ្យសាច់ញាតិដែលយើងស្រឡាញ់បានទៅកាន់ទីស្ងប់សុខក្រោយពីស្លាប់ ប៉ុន្តែសារធាតុផ្សេងៗដែលចេញពីធូប ឬក្រដាសមាស ក្រដាសប្រាក់នោះអាចបង្កគ្រោះថ្នាក់ដល់រាងកាយរបស់យើងបាន ។

នាយកដ្ឋានសុខាភិបាលនៃក្រសួងសុខាភិបាលប្រទេសថៃបានផ្សព្វផ្សាយថា វត្ថុទាំងនេះមានផ្ទុកនូវសារធាតុពុលប្រភេទលោហធាតុធ្ងន់ ចំនួន៤ប្រភេទ ដូចជា ៖ ក្រូមីញ៉ូម, នីកែល, សំណ និងម៉ង់ហ្គាណែស ។ ក្រៅពីនេះ ផ្សែងធូបក៏មានសារធាតុពុលជាច្រើនដែរ ហើយវាមិនខុសពីការជក់បារី ឬផ្សែងចេញពីបំពង់ស៊ីមាំងរថយន្តទេ ។ชวนลอง Burn It Online หมดยุคเผากระดาษส่งเงินส่งทองแล้ว!!!!!

លើសពីនេះ វាផ្ទុកនូវសារធាតុបង្កជំងឺមហារីកផងដែរ ដូចជា ៖ បេនសៃអេផៃរីន គឺជាសារធាតុបង្កឱ្យកើតមហារីកស្បែក និងសួត ព្រមទាំងសារធាតុបេនស៊ីន និងបិវហាដាយអ៊ីន ហើយវានឹងបង្កជាជំងឺមហារីកឈាម ។ សារធាតុទាំងអស់នេះជាហានិភ័យរយៈពេលវែង ប៉ុន្តែការដុតវត្ថុផ្ទុកនូវសារធាតុគីមីទាំងនេះ ក៏អាចធ្វើឱ្យប៉ះពាល់ក្នុងរយៈពេលខ្លីបាន ។

ផ្សែងចេញពីការដុតវត្ថុសែនដូនតាទាំងនេះ នឹងធ្វើឱ្យយើងកើតការរលាកស្រោមភ្នែក, ក្អក, រលាកបំពង់ក, ពិបាកដកដង្ហើម ហើយអាចធ្វើឱ្យយើងបាត់បង់ស្មារតីទៀតផង ។ ផលប៉ះពាល់ទាំងនេះនឹងមានគ្រោះថ្នាក់ខ្លាំង ជាពិសេស ក្រុមងាយរងគ្រោះ ដូចជា ៖ កុមារ, មនុស្សចាស់, ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺប្រចាំកាយ ។กระดาษไหว้เจ้า วันตรุษจีน มีอะไรบ้าง?  การแสดงความเคารพต่อบรรพบุรุษและมลพิษทางอากาศ

នាយកដ្ឋានសុខាភិបាលនៃក្រសួងសុខាភិបាលថៃបានណែនាំថា គួរតែការពារខ្លួនឯងដោយអនុវត្តតាមចំណុចដូចខាងក្រោមនេះ ៖
១-ដុតក្រដាសមាស ក្រដាសប្រាក់នៅទីកន្លែងធំទូលាយ ដើម្បីឱ្យខ្យល់ចេញ-ចូលស្រួល
២-ប្រើប្រាស់ធូបខ្លី ឬតូច ដើម្បីកាត់បន្ថយបរិមាណផ្សែងឱ្យតិចជាងមុន
៣-ជ្រើសរើសការដុតវត្ថុផ្សេងៗសម្រាប់សែនដូនតាក្នុងអនឡាញជំនួសវិញ ព្រោះវិធីនេះមិនធ្វើឱ្យមានជាតិពុលទេ
៤-បោសសម្អាត និងប្រមូលកាកសំណល់ដាក់ក្នុងធុងសំរាម ក្រោយបញ្ចប់ពិធីដុតសែនដូនតានដើម្បីការពារការសាយភាយ ឬភ្លើងឆេះ និង
៥-ពាក់ម៉ាស់ដើម្បីការពារធូលី និងផ្សែង ។Did you know? ควันจากการเผาในเทศกาลตรุษจีนอันตรายขนาดไหน?

លោក Weerachai Phutthawong ជាសាស្ត្រាចារ្យមុខវិជ្ជាគីមីនៅសាកលវិទ្យាល័យកសិកម្មប្រទេសថៃ បាននិយាយថា ៖ «ផ្សែង និងសារធាតុពុលទាំងនេះ គឺជាមេរោគដែលសម្ងំនៅក្នុងរាងកាយ ហើយទីបំផុត វាក៏ប្តូរជាជំងឺមហារីក» ។

លោកសាស្ត្រាចារ្យបញ្ជាក់ថា បើអាចទៅរួច យើងចង់ឱ្យផ្លាស់ប្តូរមកដុតវត្ថុសែនដែនតាតាមអនឡាញវិញ គឺដូចគ្នានឹងការបណ្តែតប្រទីបដែលប្រទេសថៃបានធ្វើនាពេលកន្លងមក ព្រោះក្រៅពីវាមានគ្រោះថ្នាក់ដល់ខ្លួនយើងហើយ វានឹងបង្កើនកម្រិតធូលីទៅក្នុងបរិយាសកាស ដែលជាបញ្ហានាពេលបច្ចុប្បន្ននេះ» ៕