Home Blog Page 1294

ផ្ទុះការរិះគន់សាច់ញាតិកូនកំលោះចងអៀមចុងភៅឱ្យកូនក្រមុំ

0

ប្រទេសចិន ៖ សារព័ត៌មានចិនរាយការណ៍ថា សាច់ញាតិកូនកំលោះបានចងអៀមចុងភៅឱ្យកូនក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ និងធ្វើឱ្យភ្ញៀវចូលរួមកម្មវិធី ក៏ដូចជាអ្នកលេងបណ្តាញសង្គមនៅប្រទេសចិនរិះគន់យ៉ាងខ្លាំង ។ មនុស្សមួយចំនួនសួរថា តើនាងរៀបការដើម្បីក្លាយជាអ្នកបម្រើខាងប្រុស មែនទេ? ខណៈអ្នកខ្លះទៀតសួរថា តើនាងរង់ចាំធ្វើការងារក្នុងផ្ទះកូនកំលោះឬ? ប៉ុន្តែអ្នកស្រុកនៅក្បែរនោះប្រញាប់ឆ្លើយថា វាមិនមែនដូចការគិតនោះទេ ។男家在婚紗外綁圍裙網民怒斥:逼新娘進門做家務當地人咁解釋

ពិធីអាពាហ៍ពិពាហ៍មួយនៅទីក្រុងយុនហ្វូ ខេត្តក្វាងទុង ប្រទេសចិន បានក្លាយជាការរិះគន់របស់អ្នកលេងបណ្តាញសង្គម ក្រោយពីមានការផ្សព្វផ្សាយវីដេអូបង្ហាញពីសាច់ញាតិកូនកំលោះចងអៀមចុងភៅឱ្យកូនក្រមុំ ។ មនុស្សភាគច្រើននិយាយថា គ្រួសារកូនកំលោះចង់ឱ្យកូនក្រមុំធ្វើការងារក្នុងផ្ទះ នៅពេលនាងចូលមករស់នៅក្នុងគ្រួសារពួកគេ ។在婚紗外綁圍裙男方家人遭網批:逼新娘進門做家務...當地人揭真相| 翻牆來尋奇| 兩岸| 聯合新聞網

ក្នុងវីដេអូនេះបង្ហាញថា ក្រោយពីកូនក្រមុំចុះពីរថយន្តភ្លាម ខាងបងប្អូនកូនកំលោះ ក៏បានដើរមកឈរព័ទ្ធជុំវិញនាង ហើយពួកគេបានយកអៀមចុងភៅមកពាក់ឱ្យនាងតែម្តង ។ ប៉ុន្តែអ្នកស្រុករស់នៅក្នុងតំបន់ប្រាប់ថា មូលហេតុដែលសាច់ញាតិកូនកំលោះចងអៀមចុងភៅឱ្យកូនក្រមុំបែបនេះ ដោយសារនាងមានផ្ទៃពោះ ហើយអៀមចុងភៅ គឺសំដៅទៅលើក្មេងៗ និងការជូនពរផ្សេងៗផងដែរ ។ ហេតុនេះ ក្រៅពីវាបានការពារទារកនៅក្នុងផ្ទៃហើយ អៀមចុងភៅនៅមានប្រយោជន៍ជាច្រើនទៀត ។

ក្រោយពីបានទស្សនាវីដេអូនេះ នារីម្នាក់និយាយថា ៖ «ខ្ញុំមកពីទីក្រុងយុនហ្វូ នៅពេលខ្ញុំរៀបការ ខ្ញុំក៏ពាក់អៀមចុងភៅដែរ ។ ក្រោយមក ខ្ញុំបានទៅរស់នៅជាមួយស្វាមី ខ្ញុំមិនបានធ្វើការងារផ្ទះទេ» ។ អ្នកលេងបណ្តាញសង្គមម្នាក់ទៀតថា ៖ «ការពាក់អៀមចុងភៅ គឺបង្ហាញឱ្យគេដឹងថា កូនក្រមុំកំពុងតែពរពោះ ។ យើងគ្រប់គ្នាត្រូវប្រយ័ត្ន និងកុំប៉ះពាល់ខ្លួនកូនក្រមុំខ្លាំងពេក» ។

ចំណែកអ្នកលេងបណ្តាញសង្គមផ្សេងទៀតមិនយល់ស្របជាមួយទម្លាប់បែបនេះទេ ដោយពួកគេសួរថា អីចឹង ត្រូវតែប្រកាសឱ្យគេគ្រប់គ្នាដឹងថា កូនក្រមុំកំពុងមានផ្ទៃពោះមុនរៀបការ មែនទេ? ប្រភព ៖ khaosod

មួយករណីទៀតហើយ! មន្ត្រីកិច្ចសន្យាម្នាក់ រងការចោទប្រកាន់ ក្រោយប្រើពាក្យសម្តីមិនសមរម្យដាក់ពលរដ្ឋ

0

នារសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មានករណីពលរដ្ឋ២រូបដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាន បានប៉ះពាក្យសម្ដីគ្នាជាមួយមន្ត្រីកិច្ចសន្យាផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅគោលដៅចរាចរណ៍ កាំកូសុីធី កាលពីវេលាម៉ោង៣ និង៣៨នាទីរសៀល។

ទន្ទឹមគ្នានោះ ពលរដ្ឋ២រូបនោះ បានបង្ហោះនៅលើគណនីហ្វេកប៊ុករបស់ខ្លួន ដោយស្នើសុំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ជួយពិនិត្យមើលបុគ្គលម្នាក់ថាជាមន្ត្រីនគរបាល ឬជាអ្វីឱ្យប្រាកដ? ដោយពលរដ្ឋ២រូបនោះសំអាងថា៖”បុគ្គលនោះគ្មានឯកសណ្ឋានត្រឹមត្រូវ ពួនស្ទាក់ចាំបោះដៃតាមវិទ្យុទាក់ទង និងថាបុគ្គលនោះមិនអនុវត្តតាមច្បាប់ត្រឹមត្រូវ ថែមទាំងប្រើពាក្យសំដី និងអកប្បកិរិយាមិនសមរម្យមកលើប្រជាពលរដ្ឋ”។បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖” បើតាមរបាយការណ៍ដែលទទួលបាន ពេលនោះមានអ្នកបើកបរម៉ូតូ២នាក់ បានថតរូបភាពមន្ត្រីកិច្ចសន្យា ទាំងដែលមន្ត្រីនោះមិនមានកាន់វិទ្យុទាក់ទង បោះដៃឱ្យមន្ត្រីនគរបាលចរាចរណ៍ហៅឃាត់យានយន្ត ដូចការចោទប្រកាន់ ហើយមន្ត្រីនោះក៏សួរទៅអ្នកបើកបរម៉ូតូរកមូលហេតុនៃការថតរូប ដោយខាងភាគីម៉ូតូបានឆ្លើយថា “ថតលោកឯងអត់បានមែន?” រួចក៏មានការប៉ះពាក្យសម្តីគ្នាទៅវិញទៅមក។

ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្តី ក្រសួងមហាផ្ទៃ បានទទួលការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកថា ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី បានកោះហៅមន្ត្រីជាប់កិច្ចសន្យារូបនោះ មកសាកសួរ និងធ្វើការអប់រំណែនាំទាំងការប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាននោះហើយ៕

 

ទៅថ្ងៃមុខ! កម្ពុជា នឹងមានថ្នាក់ទារកដា្ឋន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ

0

នាថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្តីពីការបង្កើត និងគ្រប់គ្រងទារកដ្ឋាន ក្នុងគោលដៅជួយសម្រាលបន្ទុកមាតាបិតា ក៏ដូចជាបន្ថែមការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សតាំងពីវ័យក្មេង តបតាមអនុសាសន៍របស់ សម្ដេច ហ៊ុន ម៉ាណែត ដែលកំណត់ការអភិវឌ្ឍធនធានមនុស្សជាវិស័យអាទិភាព និងត្រូវយកចិត្តទុកដាក់តាំងពីតូច ក៏ដូចជាចង់ឱ្យមាមានទារកដ្ឋានសម្រាប់គ្រួសារកម្មករ និយោតជិតនៅតាមសហគ្រាសរោងចក្រ។

កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការវិភាគផលប៉ះពាល់ បន្ទុកចំណាយ និងផលចំណេញនៃការរៀបចំបង្កើតទារកដ្ឋាន និងសិក្សាបញ្ហាប្រឈមនានា បង្កើតជាស្ដង់ដាទារកដ្ឋាន និងការរៀបចំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធក្នុងការតាក់តែងសេចក្តីព្រាងអនុក្រឹត្យ៕May be an image of 2 people, child, people studying, childrens toy and text

តើអ្នកដឹងទេថា នៅលើពិភពលោកមានទ្វីបទាំងអស់ប៉ុន្មាន? ហើយទ្វីបណាដែលមានប្រទេសច្រើនជាងគេ?

0

នៅលើពិភពលោកមានប្រទេសសរុបទាំងអស់ចំនួន ១៩៥ ក្នុងនោះ ១៩៣ ជាសមាជិករបស់អង្គការសហប្រជាជាតិ ដូច្នេះមានតែពីប្រទេសប៉ុណ្ណោះដែលមិនទាន់ចូលជាសមាជិករបស់អង្គការសហប្រជាជាតិគឺ បុរីវ៉ាទីកង់ និងប៉ាឡេស្ទីន។ ទោះជាយ៉ាងណាក៏ដោយយោងតាមគេហទំព័រអន្តរជាតិ World Population Review បានឱ្យដឹងថា នៅលើពិភពលោកមានទ្វីបសរុបទាំងអស់ចំនួន ៦ ក្នុងនោះមានទ្វីបអាហ្វ្រិក, ទ្វីបអាស៊ី, ទ្វីបអឺរ៉ុប, ទ្វីបអាមេរិកឡាទីន, ទ្វីបអាមេរិកខាងជើង និងទ្វីបអូសេអានី។
ហេតុនេះហើយតើអ្នកដឹងទេថា ទ្វីបណាដែលមានប្រទេសច្រើនជាងគេបង្អស់នៅលើពិភពលោក?A-Z list of Countries and Regions in the World :: Nations Online Project

១.ទ្វីបអាហ្វ្រិក៖ អាហ្វ្រិកគឺជាទ្វីបដែលមានប្រទេសច្រើនជាងគេបង្អស់នៅលើពិភពលោក ដោយទ្វីបនេះមានប្រទេសចំនួន ៥៤ រួមមាន សាធារណរដ្ឋកុងហ្គោ កេនយ៉ា នីហ្សេរីយ៉ា លីប៊ី ស៊ីមបាវ៉េ ស៊ូដង់ ស៊ូដង់ខាងត្បូង សូម៉ាលី សំប៊ី អាល់ហ្សេរី អាហ្វ្រិកខាងត្បូង អេត្យូពី និងជាច្រើនប្រទេសទៀត។Map of Africa highlighting countries. | Download Scientific Diagram

២.ទ្វីបអាស៊ី៖ ទ្វីបអាស៊ីជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោកជាទ្វីបដែលមានផ្ទៃដីធំជាងគេបង្អស់ ដោយមានប្រទេសសរុបចំនួន ៤៨ រួមមាន កម្ពុជា ថៃ វៀតណាម ជប៉ុន ចិន កូរ៉េខាងជើង កូរ៉េខាងត្បូង នេប៉ាល់ បង់ក្លាដែស ប៉ាគីស្ថាន ព្រុយណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ម៉ុងហ្គោលី យេម៉ែន លីបង់ សិង្ហបុរី ស្រីលង្កា ហ្វីលីពីន ឥណ្ឌា និងជាច្រើនប្រទេសទៀត។What Are The Five Regions Of Asia? - WorldAtlas

៣.ទ្វីបអឺរ៉ុប៖ នៅទ្វីបអឺរ៉ុបមានប្រទេសចំនួន ៤៦ រួមមាន ក្រិក ក្រូអាស៊ី សាធារណរដ្ឋឆែក ដាណឺម៉ាក ហូឡង់ ន័រវេស បារាំង ប៉ូឡូញ ប៊ែលហ្ស៉ិក ព័រទុយហ្កាល់ រុស្ស៉ី រ៉ូម៉ានី លុចសំបួ បុរីវ៉ាទីកង់ ស៊ុយអែត ស្វីស ហុងគ្រី ហ្វាំងឡង់ ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីស្លង់ អ៊ីតាលី អ៊ុយក្រែន អេស្តូនី និងអេស្ប៉ាញជាដើម។How Many Countries Are In Europe? - WorldAtlas

៤.ទ្វីអាមេរិកឡាទីន៖ ទ្វីបអាមេរិកឡាទីនត្រូវបានបែងចែកជា ៣ តំបន់ធំៗរួមមាន តំបន់អាមេរិកខាងត្បូង តំបន់អាមេរិកកណ្ដាល និងតំបន់សមុទ្រការីបង់។ ដូច្នេះនៅអាមេរិកខាងត្បូងមានចំនួន ១២ ប្រទេស រីឯនៅអាមេរិកកណ្ដាលវិញមានប្រទេសចំនួន ៧ ចំណែកតំបន់សមុទ្រការីបង់វិញមានប្រទេសតូចៗចំនួន ១៤។ ហេតុនេះប្រទេសដែលស្ថិតនៅទ្វីបអាមេរិកឡាទីនមានសរុបទាំងអស់ ៣៣ ប្រទេស។History of Latin America | Meaning, Countries, Map, & Facts | Britannica

៥.ទ្វីបអាមេរិកខាងជើង៖ ទ្វីបអាមេរិកខាងជើងមាន ២៣ ប្រទេសរួមមាន កាណាដា សហរដ្ឋអាមេរិក ម៉ិកស៊ិក គុយបា ប៉ាណាម៉ា សាធារណរដ្ឋដូមីនីក ហៃទី ហ្គាតេម៉ាឡា បេលីស អែលសាល់វ៉ាឌ័រ ហុងឌូរ៉ាស នីការ៉ាហ្គា កូស្តារីកា ប៉ាណាម៉ា និងជាច្រើនប្រទេសទៀត។North America Map - Countries and Cities - GIS Geography

៦.ទ្វីបអូសេអានី៖ ចំពោះទ្វីបអូសេអានីវិញមានប្រទេសចំនួន ១៤ រួមមាន អូស្ត្រាលី គិរីបាទី ណូរូ តុងហ្កា ទូវ៉ាលូ នូវែលសេឡង់ ប៉ាពូអាស៊ីនូវែលហ្គីណេ ប៉ាឡូ ប្រជុំកោះម៉ាស្សល មីក្រូណេស៊ី វ៉ានូទូ សាម័រ ប្រជុំកោះសូឡូម៉ុន និងហ្វីជី៕List of Oceanian countries by population - Wikipedia

កសិករថៃសម្រុកដាំម្រះចិន ដោយសារតែបានទិន្នផលខ្ពស់ និងលក់បានថ្លៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃបានចុះផ្សាយថា កសិកររស់នៅខេត្តណាខនប៉ាធុម ប្រទេសថៃ បាននាំគ្នាងាកមកដាំដុះម្រះចិន ដោយសារតែពួកគេអាចទទួលបានប្រាក់ចំណូលខ្ពស់ និងចំណាយពេលវេលាតិចក្នុងការដាំដុះ ។

កសិករនិយាយថា មូលហេតុដែលធ្វើឱ្យពួកគេងាកមកដាំដុះម្រះចិន ដោយសារវាមានតម្រូវការខ្ពស់នៅលើទីផ្សារ ។ ពួកគេបានចំណាយពេលដាំវាត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ គឺទទួលបានផលហើយ និងពុំចាំបាច់ស្រោចទឹកច្រើនទេ ។อาชีพทำเงิน เกษตรกรหันปลูก มะระจีน ตลาดต้องการสูง ขายสร้างรายได้งาม

លោក ថេវ៉ាន់ ស៊ីវ៉ាផុងសាគុន អាយុ៥០ឆ្នាំ ជាម្ចាស់ចម្ការម្រះចិន ដែលមានទីតាំងនៅឃុំហួងខ្វាង ស្រុកកំផែងសែន ខេត្តណាខនប៉ាធុម បានរៀបចំផ្ទៃដីសម្រាប់ដាំដុះបន្លែរយៈពេលខ្លីៗ ។ លោកបានសម្រេចចិត្តដាំម្រះចិន ដោយសារវាមានតម្រូវការខ្ពស់នៅលើទីផ្សារ ហើយលោកចំណាយពេលត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ គឺអាចបេះវាយកទៅលក់បាន ។อาชีพทำเงิน! ปลูก "มะระจีน" ขายสร้างรายได้งาม ให้ผลผลิตเร็ว - ใช้น้ำ

លោកថា ៖ «ខ្ញុំទទួលបានប្រាក់ចំណូលខ្ពស់ពីការលក់ម្រះចិន ខណៈវាងាយស្រួលថែទាំ និងចំណាយកម្លាំងតិចជាងការដាំបន្លែផ្សេងទៀត ។ កាលពីមុន ខ្ញុំបានដាំដើមខ្ទឹម តែតម្លៃមិនសូវថ្លៃទេ» ។

លោកបន្តថា ការដាំដំណាំត្រូវប្រើប្រាស់បច្ចេកទេស ហើយក្នុងចម្ការរបស់លោកបានដាំម្រះចិននៅលើផ្ទៃដីជាង៨រ៉ៃ (ឬស្មើជាង១ហិកតា) ។ លោកបានដាំវាជាជួរៗ ដោយដាក់បង្គោលឫស្សី និងធ្វើដំបូលផងដែរ ហើយលោកអាចប្រមូលផលបានចំនួន១.៥០០គីឡូក្រាមក្នុង១ថ្ងៃ ។ ចំណុចសំខាន់ វាអាចដុះលូតលាស់ល្អនៅរដូវត្រជាក់ ហើយលោកគ្រោងប្រមូលផលម្រះលក់យកប្រាក់ចំណូលនៅចុងឆ្នាំ២០២៣ ។อาชีพทำเงิน! ปลูก "มะระจีน" ขายสร้างรายได้งาม ให้ผลผลิตเร็ว - ใช้น้ำ

ដំណាំម្រះចិនបានផ្តល់ទិន្នផលល្អ និងមានផ្លែធំវែងៗ ។ នៅពេលប្រមូលផលរួច កសិករទាំងអស់បានអង្គុយច្រកផ្លែម្រះដាក់ក្នុងថង់ទៅតាមទំហំតូច-ធំ ដើម្បីត្រៀមយកទៅលក់នៅទីផ្សារ ។ ពួកគេប្រាប់ថា អាចលក់វាក្នុងតម្លៃចាប់ពី៣០បាត ទៅ៣៥បាតក្នុង១គីឡូក្រាម ៕ ប្រភព ៖ Technology chaoban

ប្រាក់ចំណូល Lisa រកបានពីការបង្ហោះពាណិជ្ជកម្មម្តងលើ Instagram អាចឈានដល់ខ្ទង់លានដុល្លារ

0

ក្នុងនាមជាសិល្បករដ៏ល្បីល្បាញម្នាក់ក្នុងពិភពសិល្បៈក្នុងវិស័យកម្សាន្ត Lisa សមាជិកBLACKPINK មិនត្រឹមតែជាតារាចម្រៀង K-Pop ល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបុគ្គលដែលមានឥទ្ធិពលខ្លាំងលើបណ្ដាញសង្គមផងដែរ។ គណនី Instagram ផ្លូវការរបស់ Lisa គិតត្រឹមថ្ងៃទី២០ ធ្នូ នេះមានអ្នកតាមដានជិត ១០០លាននាក់ ខណៈតួលេខនេះជំរុញឱ្យនាងស្ថិតក្នុងបញ្ជីតារាស្រីដែលមានឥទ្ធិពលបំផុតនៅលើ Instagram រួមជាមួយ Selena Gomez, Beyoncé និង Rihanna ។Luxury brands remove Blackpink Lisa's photos on social media | Thai PBS  World : The latest Thai news in English, News Headlines, World News and  News Broadcasts in both Thai and English.

នៅពេល Lisa បង្ហោះរូបម្តងៗនៅលើគណនីរបស់ខ្លួនទទួលបានការចុច liked រាប់លាននាក់ដែលជាតួលេខឈានមុខគេក្នុងចំណោមសិល្បករអាស៊ី។ ហេតុផលដែល Lisa រក្សាភាពទាក់ទាញខ្លាំងបែបនេះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ មិនត្រឹមតែដោយសារតែភាពល្បីល្បាញរបស់នាងជាមួយ BLACKPINK ឬអាជីពចម្រៀងទោលរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែរូបរាងនិងស្ទាយ៍ដ៏គួរឱ្យចាប់អារម្មណ៍របស់នាងក្នុងការរៀបចំខ្លួនដូចគ្នា។Blackpink's Lisa is a force to be reckoned with in fashion | The Star

យោងតាម inBeat បានបង្ហាញពីប្រាក់ចំណូលប៉ាន់ស្មានរបស់ Lisaនៅលើបណ្តាញសង្គមInstagram ជាមួយតួលេខដ៏គួរឱ្យភ្ញាក់ផ្អើល។ ការផ្សាយពាណិជ្ជកម្មរបស់សមាជិក BLACKPINK រូបនេះមានចំនួនទឹកប្រាក់ប៉ាន់ស្មានពី ៩១៨,០០០ ដុល្លារ ទៅ ១.២៥លានដុល្លារអាម៉េរិក ។ ការបង្ហាញនេះបានឱ្យហ្វេនឃើញថាពេល Lisa បង្ហោះ Story មួយអាចរកចំណូលបានពី ៤៥៩,០០០ដុល្លារ ទៅ ៦២១,០០០ដុល្លារ ខណៈPost ពាណិជ្ជកម្មមួយអាចទទួលបានពី ១.២ លានដុល្លារ ទៅ ១.៦២លានដុល្លារ។ ទោះយ៉ាងណានេះគ្រាន់តែជាតួលេខប៉ាន់ស្មានប៉ុណ្ណោះ ប៉ុន្តែប្រភពនេះពិតជាបង្ហាញពីឥទ្ធិពល និងការទាក់ទាញរបស់ Lisa នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈពីមុន Lisa គឺជាសិល្បករ K-pop តែមួយគត់ដែលត្រូវបានចុះបញ្ជីនៅក្នុង “2023 Instagram Rich List” ដោយ Hopper HQ ។Blackpink's Lisa: 4 Things You Didn't Know About the K-Pop Superstar |  Tatler Asia

យោងតាមការវិភាគរបស់ Social Media Gold តម្លៃសម្រាប់ការបង្ហោះនៅលើគណនី Instagram របស់ Lisa ត្រូវបានគេប៉ាន់ស្មានថាមានដល់ទៅ ៥៧៥,០០០ដុល្លារ នៅពេល Lisa មិនទាន់ទទួលអ្នកតាមដានបានជិត១០០លាននាក់។ ចំនួនដ៏ច្រើននេះត្រូវបានវិភាគដោយផ្អែកលើអត្រានៃការបង្ហោះរបស់ Lisa ដែលសមរម្យសម្រាប់ចំនួនអ្នកតាមដានដែលវាយលុកទីផ្សារបានយ៉ាងឆាប់រហ័ស និងចំនួនអ្នកតាមដាន (Follower) បន្តកើនឡើងឥតឈប់ឈរនៅលើគណនីរបស់នាង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFaqEFI4D2Fnsa7vYzouEv6Ys6dEFW7xiH5ESgYymnoYyxxPfSiYZoij8BYktEAfgu0XzY6rKFCs0WbH-4s4jJWAY1og5JX9Zlbky1dUd__ucFog4Rkj4ZTdF1jMxGKkIvLkDVGaj0RgwVqdrsokgsAe5au8dA5nc9bTAsTKcq5Ur8K40B308uU0PZNLE/s470/1%20(5).png

រន្ធត់ណាស់! ឪពុកម្តាយរួមគំនិតគ្នាស.ម្លា.ប់កូនស្រីរបស់ខ្លួនចោលដោយសារ…

0

បរទេស៖ ប្តីប្រពន្ធជនជាតិប៉ាគីស្ថានមួយគូត្រូវបានតុលាការរបស់ប្រទេសអ៊ីតាលីកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទសម្លាប់កូនស្រីអាយុ ១៨ ឆ្នាំរបស់ពួកគេចោល ដោយសារតែនាងបដិសេធមិនព្រមរៀបការ។

យោងតាមគេហទំព័រអន្តរជាតិ BBC ដែលបានរាយការណ៍នៅថ្ងៃទី១៩ ខែធ្នូថា តុលាការនៃទីក្រុង Reggio Emilia ភាគខាងជើងប្រទេសអ៊ីតាលី បានសម្រេចកាត់ទោសលោក Shabbar Abbas និង Nazia Shaheen ដែលជាឪពុកម្តាយបង្កើតរបស់ជនរងគ្រោះឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ បន្ទាប់ពីប៉ូលីសបានរកឃើញសាកសពរបស់ជនរងគ្រោះ Saman Abbas នៅក្រោមផ្ទះកសិដ្ឋានមួយនៅភាគខាងជើងប្រទេសអ៊ីតាលី ខណៈដែលក្មេងស្រីរងគ្រោះរូបនេះបានបាត់ខ្លួនអស់រយៈពេល ១៨ ខែហើយតាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មកម្លេះ។Italian police hunt Pakistani family over suspected honour killing | Daily  Mail Online

គ្រួសារនេះគឺជាពលរដ្ឋប៉ាគីស្ថាន ប៉ុន្តែបានធ្វើអន្តោប្រវេសន៍ទៅប្រទេសអ៊ីតាលី ហេតុនេះហើយទើបតុលាការរបស់ប្រទេសអ៊ីតាលីជាអ្នកកាត់ទោសអ្នកពីរ។ ទោះជាយ៉ាងណាក៏ដោយ ឪពុករបស់ជនរងគ្រោះគឺលោក Shabbar Abbas បច្ចុប្បន្នត្រូវបានចាប់ខ្លួនហើយ ខណៈដែលភរិយារបស់គាត់ត្រូវបានគេជឿថាកំពុងលាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមក្រុមសិទ្ធិមនុស្ស បានឱ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ ស្ត្រីមូស្លីមរាប់រយនាក់នៅក្នុងប្រទេសប៉ាគីស្ថាន ក្លាយជាជនរងគ្រោះនៃ “ការសម្លាប់ និងការគំរាមកំហែង” យ៉ាងខ្លាំងពីសាច់ញាតិរបស់ពួកគេ។Italy court hands lifetime sentence to Pakistani parents in 'honor killing'  case – The Frontier Post

យោងតាមរដ្ឋអាជ្ញាអ៊ីតាលីបានកំណត់ថាក្មេងស្រីរងគ្រោះអាយុ ១៨ ឆ្នាំរូបនេះ ត្រូវបានឪពុកម្តាយរបស់នាងសម្លាប់ពិតប្រាកដមែន ដោយពួកគេបានស៊ើបអង្កេតកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ ក៏ដូចជាធ្វើកោសល្យវិច័យបានបង្ហាញថាជនរងគ្រោះមានបាក់ឆ្អឹងកប្រហែលដោយសារការច្របាច់ក។ ព្រះរាជអាជ្ញាបាននិយាយថា គ្រួសាររបស់ Saman ដែលជាជនរងគ្រោះមានការខឹងសម្បារនៅពេលដែលពួកគេដឹងថាកូនរបស់ខ្លួនមានមិត្តប្រុសនៅប្រទេសអ៊ីតាលី ហើយមិនគោរពសាសនាអ៊ីស្លាម ក៏ដូចជាមិនពាក់ក្រម៉ា ធ្វើឱ្យឪពុកម្តាយរបស់នាងខឹងយ៉ាងខ្លាំង ក៏សម្រេចធ្វើរឿងឃោឃៅនេះតែម្តង៕Life sentence for Pakistani parents for 'honor killing'

វត្ថុ ៥ យ៉ាងដែលអ្នកមិនគួរទុកនៅក្រោមគ្រែ

0

គ្រែគេងជាទូទៅមានទំហំធំទូលាយណាស់ ដូច្នេះមនុស្សមួយចំនួនតែងតែយករបស់របរពួកគេមករក្សាទុកក្រោមគ្រែ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយរបស់ប្រើប្រាស់ ៥ យ៉ាងដូចខាងក្រោមនេះមិនអាចរក្សាទុកនៅក្រោមគ្រែបានទេ។

១.ស្បែកជើង៖ ស្បែកជើងគឺជាវត្ថុសំខាន់មួយដែលគ្រួសារជាច្រើនមានទម្លាប់ទុកវានៅក្រោមគ្រែ។ ទោះជាយ៉ាងណាក៏ដោយ ទីតាំងនេះច្រើនតែសើម ប្រសិនបើយើងទុកស្បែកជើងនៅទីនេះយូរ ពួកវានឹងដុះផ្សិតបន្តិចម្តងៗ ដោយនៅខាងក្នុងស្បែកជើងគឺពោរពេញទៅដោយបាក់តេរី និងមានក្លិនមិនល្អ ដែលនេះអាចធ្វើឱ្យមានគ្រោះថ្នាក់ខ្លាំងដល់រាងកាយនៅពេលយប់។Hold N' Storage Under Bed Shoe Organizer Hidden Shoes Storage Gray -  Walmart.com

២. ឧបករណ៍អេឡិចត្រូនិច៖ ពិតណាស់ នៅក្នុងគ្រួសារនីមួយៗភាគច្រើនតែងតែមានឧបករណ៍អេឡិចត្រូនិកនៅក្នុងផ្ទះ។ ដូច្នេះនៅពេលដែលមិនប្រើ មនុស្សជាច្រើនតែងតែដាក់វានៅក្រោមគ្រែ ដើម្បីចំណាំ ឬស្រួលយកទៅប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ ទីតាំងនេះគឺមានជាតិសំណើមខ្លាំងណាស់ ដែលវាងាយស្រួលក្នុងការបំផ្លាញសៀគ្វី និងវីស បណ្តាលឱ្យច្រេះ ធ្វើឱ្យឧបករណ៍ឆាប់ខូច ក៏ដូចជាបញ្ចេញឧស្ម័នពុលដែលអាចប៉ះពាល់ដល់រាងកាយផងដែរ។Electric Blanket Guide | Best Electric Blankets | Silentnight

៣.លុយ និងឯកសារសំខាន់ៗ៖ នៅក្រោមគ្រែមិនគួររក្សាទុកឯកសារសំខាន់ៗដូចជាសំបុត្រកំណើត លិខិតឆ្លងដែន និងលុយបានទេ ព្រោះវាអាចនឹងមានសត្វកណ្ដុរ ឬកន្លាត មកកកេរ ដែលជាហេតុធ្វើឱ្យខូចខាតទ្រពសម្បត្តិ និងឯកសារមានតម្លៃជាច្រើន។Is Marblehead Taxpayer Money Under a Mattress? | Marblehead Beacon

៤.វត្ថុអនុស្សាវរីយ៍៖ ជៀសវាងការរក្សាទុកវត្ថុដែលមានតម្លៃមនោសញ្ចេតនា ឬការចងចាំនៅក្រោមគ្រែដូចជា រូបថត អក្សរ ឬអ្វីទាំងអស់ដែលជាផ្នែកនៃអតីតកាលដែលអ្នកកំពុងព្យាយាមបំភ្លេច ព្រោះអាចនឹងជារឿងមិនល្អដែលធ្វើឱ្យរំខានដល់អារម្មណ៍របស់អ្នក។9 Things You Should Never Store Under the Bed | Apartment Therapy

៥.សៀវភៅ និងកាសែត៖ យោងតាមអ្នកជំនាញហុងស៊ុយ និងស្ថាបត្យករ Anjie Cho របស់សហរដ្ឋអាមេរិក បានណែនាំកុំឱ្យដាក់សៀវភៅ ឬកាសែតនៅក្រោមគ្រែ ព្រោះរបស់ទាំងនេះអាចជាកម្លាំងចិត្ត និងជាពេលវេលាដ៏ល្អបំផុតក្នុងការស្រូបយកថាមពលបញ្ញា កាលណាដែលទុកសៀវភៅ ឬកាសែតនៅក្រោមគ្រែ អាចធ្វើឱ្យអ្នកមានអារម្មណ៍ធុញថប់និងរបស់ទាំងនេះ៕Under Bed Organization Ideas - How to Organized Under Your Bed

អាណិតខ្លោចចិត្ត! ចាន់ សុបញ្ញា ម្ចាស់ពានមួយរូបកើតជំងឺទឹកនោមប្រៃទាំងវ័យក្មេង

0

មហាជនពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងរួមទាំងសម្តែងក្តីអាណិតអាសូរយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថា ចាន់ សុបញ្ញា ម្ចាស់ពាន X Factor Cambodia មានជំងឺទឹកនោមប្រៃរយៈពេល៣ឆ្នាំមកហើយទាំងខ្លួនវ័យក្មេង។ ទោះបីជាយ៉ាងនេះក្តី ចាន់ សុបញ្ញា នៅតែខំប្រឹងទាំងការសិក្សានិងសិល្ប: ខណៈរូបគេប្រលងជាប់បាក់ឌុបទទួលបាននិទ្ទេសCក្នុងឆ្នាំសិក្សា២០២២។No photo description available.

តាមរយៈវីដេអូមួយ បង្ហោះដោយលោក Eco Vaksong ជា អ្នកដឹកនាំសម្តែងនៅហង្សមាស បានឱ្យដឹងថា ចាន់ សុបញ្ញា មានជំងឺទឹកនោមប្រៃរយៈពេល៣ឆ្នាំមកហើយដូច្នេះរបបអាហារហូបចុកត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ តារាចម្រៀងវ័យក្មេងជាម្ចាស់ពានកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia បាននិយាយប្រាប់ថា ឆ្នាំដំបូងដែលកើតជំងឺនេះមានភាពលំបាកខ្លាំងពេលមិនតបប្រៃមានសភាពហើមដៃហើមជើង និងមុខផងដែរ។ ប៉ុន្តែនៅពេលហូបអាហារសាបមិនមានបញ្ហាហើមនោះទេហើយពេលនេះក៏ស្រួលខ្លួនមិនពិបាកដូចពេលដំបូងៗឡើយ។May be an image of 1 person, hat, batik-print clothing and text

លោក Eco Vaksong បាននិយាយថា ចាន់ សុបញ្ញា ជាមនុស្សស្លូតបូតខិតខំតស៊ូតាំងពីស្នាក់នៅក្នុងវត្ត មកប្រលងចម្រៀងរហូតទទួលជ័យលាភី ហើយក៏រស់នៅជាមួយមិត្តភក្តិនៅភ្នំពេញ ខណៈលោកក៏និយាយលើកទឹកចិត្ត ចាន់ សុបញ្ញា ឱ្យខិតខំបន្តទៀតនៅក្នុងឆាកជីវិត។ ក្នុងវីដេអូនោះដែរបានបង្ហាញឱ្យយើងឃើញថា ចាន់ សុបញ្ញា ម្ចាស់បទ «ស្រលាញ់អ្នកណាក៏គេមានសង្សារ» បានហូបបាយជាមួយពងទាសាបដោយមិនជ្រលក់អ្វីទាំងអស់ ខណៈអ្នកផ្សេងហូបអាហារឆ្ងាញ់ៗ។No photo description available.

គួរបញ្ជាក់ផងដែរថា ចាន់ សុបញ្ញា បានក្លាយជាម្ចាស់ពាន X-Factor Cambodia ទាំងវ័យក្មេងក្នុងវ័យ១៤ឆ្នាំក្នុងកម្មវិធីលំដាប់ពិភពលោកកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានយកឈ្នះ ចាន់ កូម៉ែន, គង់ ចំរើន និង សំ សុវណ្ណារ៉ាក់ ក្នុងវគ្គផ្តាច់ព័ត្រ។ សុបញ្ញា ជាអ្នកខេត្តកំពង់ចាម ដែលរស់នៅក្នុងជីវភាពលំបាកផងដែរ៕May be an image of 1 person and fire

ស្ត្រីថៃម្នាក់រិះគន់តម្លៃបើកបរលើផ្លូវល្បឿនលឿននៅកម្ពុជា ថាថ្លៃ

0

នៅខែធ្នូ ឆ្នាំ២០២៣ នេះ មានទំព័រហ្វេសប៊ុករបស់ជនជាតិថៃម្នាក់ឈ្មោះ «Natcha NCS» ដែលស្ត្រីជាម្ចាស់ទំព័រហ្វេសប៊ុកនេះបានបង្ហោះវីដេអូពីការបើកបររថយន្តរបស់ខ្លួន និងថតបង្ហាញពីទិដ្ឋភាពនៅប្រទេសកម្ពុជា ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍នោះ គឺភាគច្រើន នាងពុំបានលើកឡើងពីចំណុចល្អនៅកម្ពុជា ប្រាប់ទៅអ្នកទស្សនាទេ ។ ផ្ទុយទៅវិញ នាងបានលើកឡើងពីចំណុចអវិជ្ជមានយ៉ាងច្រើននៅក្នុងវីដេអូ ជាពិសេស នាងរិះគន់ផ្លូវល្បឿនលឿននៅកម្ពុជា ថាថ្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigwxyWcIOaahMhsZmpLk20bHtoYT23lQrRO7udf5wQa4CT58bgTQFIvR8ZmZC0CJwpA64pRR7FRzg-AbHjuC8j6kui8XPJmkBNzWP0FFSs5x4eWc2lQK89185Oo-3H_8Hpx3Ae3GKx0yVg3r37XqpqiIC1dgt2tJBADjlN9BdjxC3G1-m2Rk9U8f70sc4/s347/Screenshot%202023-12-20%20143906.png

នៅក្នុងវីដេអូនេះ ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «Natcha NCS» ដែលនាងជា YouTubers ម្នាក់បានដាក់ចំណងជើងថា «ទស្សនាផ្លូវល្បឿនលឿននៅកម្ពុជា» តើវាមានលក្ខណៈបែបណាខ្លះ? ។ ក្នុងវីដេអូនេះ គេបានឃើញនាងកំពុងតែបើកបររថយន្ត ហើយនិយាយថា ផ្លូវនៅកម្ពុជាស្អាត ហើយគ្មានរថយន្តបើកបរផងដែរ ។ នាងបន្តថា ការបើកបរនៅប្រទេសកម្ពុជាប្រកាន់ស្តាំ ហើយនៅតាមផ្លូវមានការផ្សព្វផ្សាយគ្រឿងស្រវឹងទៀតផង គ្រាន់តែឃើញផ្ទាំងឃោសនាគ្រឿងស្រវឹង ក៏ហៀរទឹកមាត់ដែរ ។

បន្ទាប់មក នាងក៏បានចតរថយន្តនៅចំណតមួយកន្លែង ដែលចំណតនេះមានស្ថានីយចាក់ប្រេង, ភោជនីយដ្ឋាន បន្ទប់ទឹក និងមានកន្លែងគោរពផងដែរ ។ នាងប្រាប់ថា អ្នកដំណើរអាចចុះមកសំពះនៅទីនេះបាន ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0RhVC_09iUAKJhp6xVwqtBfHp_S8xoZ9UwFBk_4DXNoaLU_-W_nHGXAuODkR46TwH792-WqCtfFmzZ9gf4yoBDeLgVCtYsXDlEBEvGD3EtFmu4QsegHoUqvtd5E1F5h2DDaeZ8UW_X-Zhp18RHhkpT1jv_m1Hmhp_LX8zIaFi1q5YSX1xOFpSFpQs60g/s285/Screenshot%202023-12-20%20143949.png

នារីដដែលនេះក៏បានបង្ហាញពីសំបុត្រធ្វើដំណើរតាមផ្លូវល្បឿនលឿន គឺស្មើនឹង១១.៩៧ដុល្លារអាមេរិក (ឬស្មើនឹង៤១៨បាត) សម្រាប់ចម្ងាយផ្លូវ ២០០គីឡូម៉ែត្រ ។ នាងនិយាយថា តម្លៃនេះថ្លៃខ្លាំងណាស់ ហើយបើថ្លៃបែបនេះ នាងគ្មានប្រាក់ចាក់ប្រេងរថយន្តរបស់នាងទេ ។ បន្ទាប់មក នាងក៏បានចតរថយន្តនៅស្ងៀមមួយកន្លែង និងដើរត្រឡប់ទៅផ្ទះវិញ ។

ក្រោយនារីថៃខាងលើបង្ហោះវីដេអូនេះក្នុងបណ្តាញសង្គម ធ្វើឱ្យពលរដ្ឋខ្មែរចូលមកបញ្ចេញមតិ ក្នុងនោះពលរដ្ឋខ្មែរម្នាក់និយាយថា ៖ «សូមនិយាយឱ្យសមរម្យបន្តិច ប្អូនស្រី ។ ស្ថានភាពប្រទេសខុសគ្នា ការរស់នៅ ក៏ខុសគ្នា ។ ការនិយាយខ្លះ បានត្រឹមតែបង្កើតការស្អប់ខ្ពើមជាតិសាសន៍ប៉ុណ្ណោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqioLb7hT_DcAaVp5w0h9bqmwLNLFR4NIB7K2OZ-m6NoM_SISBaO1kZPTUj-1S70UNJLMwe4fzSFQ6PQ3aNcgIK91sl-3Kzw6DY6giEGXZxQdwaDLtbUMXXZo9bUB3QlO3j4Qy0uw2g-ORoqpXI8jE67lUuQkKsG6g_2q9BokI6m-SfcNe4U6o_JHBLyc/s342/Screenshot%202023-12-20%20144016.png

ពលរដ្ឋខ្មែរម្នាក់ទៀតនិយាយថា ៖ «គាត់និយាយមានចំណុចល្អច្រើនពីខាងដើមវីដេអូ ប៉ុន្តែនៅចុងវីដេអូ គាត់បញ្ចេញអាកប្បកិរិយា សំឡេង និងទឹកមុខរបៀបចំអកឱ្យប្រទេសយើង ។ គោលការណ៍ និងស្ថានភាពស្រុកទេសមិនដូចគ្នាទេ ហើយសេដ្ឋកិច្ច GDP ក៏ខុសគ្នាដែរ ។ ប៉ុន្តែបើគាត់និយាយធម្មតា ប្រៀបធៀបបែបធម្មតាៗ វាមិនអីទេ ព្រោះវាជាការយល់ឃើញរបស់គាត់ ។ តែនេះ គឺគាត់បង្ហាញចេញជាការចំអក តើគាត់ធ្វើក្នុងចេតនាអ្វី? បើជាតិសាសន៍ដទៃគេឃើញវីដេអូរបស់គាត់ គេលែងចង់មកលេងប្រទេសយើង យើងជាអ្នកខាត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqtAwkf_Mmmh2uxTffWf2RaDOZQyaERTHDjh3aDeI3TxNm3pE0qsaQ25Mmq_xKNzcQaj_WNIPy_OTqtECWS_o0iZnyTbedW_Tlobxk7hTcFGq3ioxlWR7dYfY8Hzc35hS7WsXclUeClb46fTbvSiZ9kI7zRfDafysP9X_5w0qaZa7hkzNkT3Emqoqqm4o/s366/Screenshot%202023-12-20%20143930.png

ពលរដ្ឋខ្មែរផ្សេងទៀតនិយាយថា ៖ «ខ្ញុំពិតជាខ្មាស់អ្នកណាស់ ដែលនៅក្នុងប្រទេសរបស់យើងមិនអាចមានថ្លៃសេវាល្អជាងប្រទេសរបស់អ្នក ។ ក្នុងនាមខ្ញុំជាប្រជាជនម្នាក់នៅប្រទេសកម្ពុជា ខ្ញុំមិនអាចធ្វើអីបានទេ តែខ្ញុំសូមណែនាំថា អ្នកអាចដើរកម្សាន្តនៅកន្លែងផ្សេងៗទៀតបាននៅប្រទេសខ្ញុំ ។ បើអ្នកនៅតែមិនពេញចិត្ត ខ្ញុំក៏មិនអាចជួយអ្នកបានដែរ តែសូមអ្នកបើកចិត្តឱ្យទូលាយ និងរីករាយក្នុងការមកកម្សាន្តនៅប្រទេសរបស់ខ្ញុំ ។ បើនៅតែពិបាក ឬអ្នកគិតថាមិនល្អ គឺមានតែឈប់មក» ៕ ប្រភព ៖ Natcha NCS