បរទេស៖ ក្រសួងទេសចរណ៍ និងបុរាណវិទ្យាអេហ្ស៊ីបកំពុងអនុវត្តគម្រោងមួយដើម្បីអភិវឌ្ឈប្រាសាទពីរ៉ាមីត Menkaure ប៉ុន្តែត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនរិះគន់ ដោយពួកគេបាននិយាយថា ការជួសជុលអភិវឌ្ឈនេះនឹងអាចបាត់បង់រូបរាងដើមរបស់ប្រាសាទ។Menkaure Pyramid in Giza, Egypt, January 29. Photo: AFPកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមវីដេអូមួយដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម Facebook បានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីអ្នកជំនាញក៏ដូចជាអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន។ ដោយក្នុងវីដេអូនោះបង្ហាញឱ្យឃើញថា កម្មកររាប់សិបនាក់កំពុងរើដុំថ្មក្រានីតធំៗ និងជួសជុលតួខាងក្រៅរបស់ពីរ៉ាមីតឱ្យដូចទៅនឹងសភាពដើមរបស់វាដែលត្រូវបានសាងសង់ឡើងដំបូង។Papyrus Reveals From Where The Rocks Used To Build The Great Pyramid Came  From

ក្រសួងទេសចរណ៍ និងបុរាណវិទ្យាអេហ្ស៊ីប បាននិយាយថា ខ្លួនបានសហការជាមួយគណៈប្រតិភូជប៉ុន ដើម្បីអនុវត្តគម្រោងស្តារសម្បកថ្មក្រានីតនៃពីរ៉ាមីត Menkaure តូចបំផុតទាំងបីនៅ Giza ក្នុងគោលបំណងស្តាររូបរាងដើមរបស់ប្រាសាទពីរ៉ាមីត។

ទោះជាយ៉ាងណា ការជួសជុលនេះត្រូវបានមនុស្សចំនួនមិនពេញចិត្តហើយក៏បញ្ចេញមតិថា មិនអាចទៅរួច ព្រោះការជួសជុលនេះមិនមែនស្តារឱ្យដូចដើមទេ គឺអាចបំផ្លាញឱ្យបាត់បង់សភាពដើមវិញទេ។ អ្នកខ្លះក៏ខំមិនថា តាមគោលការណ៍អន្តរជាតិទាំងអស់ គឺគេហាមឃាត់លើការជួសជុលនិងការធ្វើអន្តរាគមន៍បែបនេះ។Looking At How Pyramids Were Built Using Their Casing Stones | Hackaday

លោក Ibrahem Badr អ្នកជំនាញការស្ដារ និងអភិរក្សជនជាតិអេហ្ស៊ីប ក៏បានបង្ហាញនៅលើ X ថា “នេះគឺជាករណីធ្ងន់ធ្ងរ” វាចាំបាច់ក្នុងការពិចារណាដោយប្រុងប្រយ័ត្ននូវអនុសញ្ញាអន្តរជាតិស្តីពីការស្តារ និងព្យាបាលវត្ថុបុរាណ។

គួរបញ្ជាក់ដែរថា ការជួសជុលនេះនឹងចំណាយរយៈពេល ៣ ឆ្នាំ រួមទាំងការស្រាវជ្រាវ ការវាស់វែង ការស្កែនឡាស៊ែរ និងចុងក្រោយការសាងសង់សែលថ្មដែលដឹកនាំដោយលោក Mostafa Waziri មេដឹកនាំនៃឧត្តមក្រុមប្រឹក្សាបុរាណវិទ្យាអេហ្ស៊ីប។ លោក Waziri បានពិពណ៌នាថា “ដំណើរការនៃការស្តារស្រទាប់ថ្មនេះគឺជាគម្រោងនៃសតវត្ស ហើយក៏ជាអំណោយរបស់អេហ្ស៊ីបដល់ពិភពលោកក្នុងសតវត្សទី ២១ ផងដែរ”។Science demonstrates that structures like the Egyptian pyramids or the stone  walls of Saksaywaman would be difficult or impossible to build even with  modern technology. Therefore, could aliens have played a role

ប្រាសាទពីរ៉ាមីតមានអាយុកាលតាំងពី ៤,៥០០ ឆ្នាំមុន ហើយជាផ្នូររបស់ស្តេច Pharaoh Menkaure ដែលគ្រប់គ្រងរាជវង្សទី ៤ នៃប្រទេសអេហ្ស៊ីប។ បច្ចុប្បន្នពីរ៉ាមីតមានកម្ពស់ ៦១ ម៉ែត្រ ដោយកាលពីមុនមានកម្ពស់ជាង ៦៥ ម៉ែត្រ។ កំរាលថ្មខាងក្រៅចំនួន ១៦ ជាន់គឺថ្មក្រានីតក្រហម ៧ ជាន់នៅដដែល រីឯជាន់ខាងលើត្រូវបានគ្របដោយថ្មកំបោរពណ៌ស។ ហេតុនេះហើយ គម្រោងជួសជុលសំបកខាងក្រៅនឹងចំណាយពេលប្រហែល ៣ ឆ្នាំ ដែលនឹងរួមបញ្ចូលការស្កេនឡាស៊ែរ និងឯកសារជាច្រើន មុនពេលប្លុកថ្មក្រានីតណាមួយត្រូវបានផ្លាស់ប្តូរ៕