ថ្មីៗនេះមានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅឯប្រទេសថៃ ដោយកីឡាករជំនាញលោតឆ័ត្រយោងជនជាតិអង់គ្លេសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ដោយហេតុថាឆ័ត្រយោងរបស់គាត់មិនដំណើរការ ពោលគឺវាមិនអាចគ្រលាស់ឆ័ត្របាន ក្នុងអំឡុងពេលដែលគាត់ព្យាយាមបើកនៅពេលទម្លាក់ខ្លួនចុះមក។British base jumper dies after parachute fails to open in 29-storey Thailand  building stunt - reports | UK News | Sky News

យោងតាមគេហទំព័រ The Independent បានឲ្យដឹងថា បុរសម្នាក់នេះត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Nathy Odinson អាយុ ៣៣ ឆ្នាំ ជាអ្នកជំនាញលោតឆ័ត្រយោងជនជាតិអង់គ្លេស។ មុនពេលដែលលោតចុះមក លោកក៏បានចែករំលែករូបថតនិងវីដេអូដ៏ស្រើបស្រាលរបស់លោកនៅលើគេហទំព័រ Facebook ផងដែរ ដែលមានអ្នកតាមដានជាង១០.០០០នាក់។British base jumper dies in Thailand after parachute fails

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដោយសមត្ថកិច្ចថៃបានរកឃើញសាកសពបុរសម្នាក់នេះនៅលើដីរួចទៅហើយ ក្រោយពីគេដឹងថាគាត់បានលោតឆ័ត្រយោងលើអគារកម្ពស់ ២៩ ជាន់ នៅទីក្រុងផាតាយ៉ា ប្រទេសថៃ។

ភ្នាក់ងារស៊ើបអង្កេតថៃបានលើកឡើងថា ឆ័ត្រយោងនោះទំនងជាដំណើរការខុសប្រក្រតី ទើបធ្វើឲ្យគ្រលាស់វាឡើងមិនបាន ជាហេតុបណ្តាលឲ្យលោកធ្លាក់ស្លាប់ភ្លាមៗបែបនេះ។Harrowing video captures base jumper leaping to death

គួរបញ្ជាក់ដែរថា បុរសអង់គ្លេសម្នាក់នេះ គឺជាអ្នកមានបទពិសោធន៍ផ្នែកលោកឆ័ត្រយោងម្នាក់ ហើយនាពេលកន្លងមក លោកក៏ធ្លាប់បានលោតក្នុងប្រទេសជាច្រើន រួមទាំងចក្រភពអង់គ្លេស បារាំង ស្វីស ព័រទុយហ្គាល់ អាហ្វ្រិកខាងត្បូង និងថៃជាដើម ហើយតែងតែបានថតវីដេអូបង្ហាញពីសកម្មភាពផ្សេងៗមុននឹងលោកបន្តបេសកម្មឆ័ត្រយោងផងដែរ៕