ចម្លែកមែន ! យកសត្វក្ងានមកយាមអ្នកទោសនៅពន្ធនាគារវិញ
ប្រទេសប្រេស៊ីល ៖ ពន្ធនាគារមួយកន្លែងនៅប្រទេសប្រេស៊ីលបានរកឃើញវិធីថ្មីមួយ ដើម្បីការពារកុំឱ្យអ្នកទោសលួចរត់ចេញពីពន្ធនាគារ ។ វិធីថ្មីនេះ គឺការប្រើប្រាស់ហ្វូងសត្វក្ងានឱ្យយាមអ្នកទោស ហើយទទួលបានលទ្ធផលល្អ ជាងការប្រើប្រាស់សត្វឆ្កែ ។
ពន្ធនាគារនេះស្ថិតនៅរដ្ឋសាន់តា ខាតារិណា ភាគខាងត្បូងប្រទេសប្រេស៊ីល បានយកសត្វក្ងានមកចិញ្ចឹមក្នុងពន្ធនាគារ ដើម្បីជួយយាមអ្នកទោសកុំឱ្យលួចរត់ចេញពីពន្ធនាគារ ។ គេបានចិញ្ចឹមហ្វូងក្ងានទាំងនេះនៅត្រង់ចន្លោះរបងពន្ធនាគារ ហើយក្ងាននឹងបញ្ចេញសំឡេងព្រមៗគ្នា នៅពេលវាឃើញអ្នកទោសផ្លោះទៅរបងម្ខាងទៀត ។មន្ត្រីពន្ធនាគារនិយាយថា ក្ងាន គឺជាសត្វមួយប្រភេទដែលមានទម្លាប់ប្រុងប្រយ័ត្ន វាមិនចូលចិត្តឱ្យអ្នកណាម្នាក់ចូលមកកាន់កន្លែងរបស់វាទេ ហើយវាចូលចិត្តភ្ញាក់ទៀតផង ។

ហេតុនេះ វាមានតួនាទីយាមអ្នកទោសកុំឱ្យរត់ចេញពីពន្ធនាគារ បានល្អជាងសត្វឆ្កែទៅទៀត ។ លើសពីនេះ ពន្ធនាគារបានចំណាយប្រាក់តិចជាងមុន ពីព្រោះការចិញ្ចឹមក្ងាន ពុំចាំបាច់មើលថែទាំអ្វីច្រើនដូចការចិញ្ចឹមឆ្កែទេ ។
ក្រៅពីការចិញ្ចឹមសត្វក្ងានទុកសម្រាប់យាមអ្នកទោស កុំឱ្យរត់ចេញពីពន្ធនាគារហើយ ពន្ធនាគារនេះក៏បានបំពាក់ប្រព័ន្ធការពារសុវត្ថិភាពតាមស្តង់ដារផងដែរ ដូចជា ៖ របងអគ្គិសនី, កាមេរ៉ាសុវត្ថិភាព និងការយាមល្បាតយ៉ាងតឹងរ៉ឹងរបស់មន្ត្រីពន្ធនាគារ ។ ដូច្នេះ ហ្វូងក្ងានបានជួយឱ្យប្រព័ន្ធការពារសុវត្ថិភាពក្នុងពន្ធនាគារនេះកាន់តែរឹងមាំជាងមុន ៕ ប្រភព ៖ nation








ថ្វីបើបុណ្យណូអែល ត្រូវបានប្រារព្ធឡើងស្ទើតែគ្រប់ប្រទេសលើពិភពលោកយ៉ាងណាក្តី ក៏នៅមានប្រទេសមួយចំនួន នៅតែប្រឆាំងការប្រារព្ធពិធីបុណ្យនេះ នៅក្នុងប្រទេសរបស់ខ្លួន ដែលនាក់ប្រព្រឹត្តអាចឈានដល់ការជាប់ពន្ធនាគារថែមទៀតផងដែរ។
ខាងក្រោមនេះជាប្រទេស៥ ដែលដែលចាត់ទុកការប្រារព្ធបុណ្យណូអែល ជាអំពើខុសច្បាប់៖
• ប្រ៊ុយណេ (Brunei) ជាប្រទេសកាន់សាសនាអុីស្លាម ហេតុដូច្នេះការប្រារព្ធបុណ្យណូអែលនៅតាមសាធារណៈជាអំពើខុសច្បាប់ ក៏ប៉ុន្តែអាចប្រារព្ធបាននៅក្នុងតែព្រះវិហារប៉ុណ្ណោះ
• អារ៉ាប៊ីសាអូឌីត (Saudi Arabia) មិនត្រឹមតែ ហាមមិនឱ្យប្រារព្ធបុណ្យណូអែលនោះទេ សូម្បីតែបុណ្យ Halloween ក៏ត្រូវបានហាមប្រាមនោះដែរ ដោយជាប្រទេសកាន់សាសនាអុីស្លាម
• ចិន (China) នៅក្នុងប្រទេសចិន មានតែទីក្រុង ឈ្មោះថា Wenzhou នៃភាគខាងលិចប្រទេសចិន តែមួយគត់ ដែលហាមមិនឱ្យប្រារព្ធបុណ្យណូអែល ខណៈនៅទីក្រុងផ្សេងប្រព្រឹត្តបានធម្មតា
• កូរ៉េខាងជើង (North Korea) កាលដើមឡើយ ប្រទេសនេះធ្លាប់ប្រារព្ធបុណ្យណូអែល ក៏ប៉ុន្តែចាប់តាំងពីត្រកូល គីម (Kim) ឡើងកាន់តំណែង ការប្រារព្ធបុណ្យណូអែល ក្លាយជាអំពើខុសច្បាប់៕









ប្រាសាទចៅសាយទេវតា ជាប្រាសាទមួយមានទ្រង់ទ្រាយតូច និងមធ្យមក្នុងចំណោមប្រាសាទរចនាបថអង្គរវត្ត ជាប្រាសាទមួយមានចម្លាក់ក្បូរក្បាច់ល្អវិចិត្រ តួប្រាសាទមានរាងតូចច្រឡឹង រចនាបថស្ថាបត្យកម្មមានលក្ខណៈពេញលេញស្មើគ្នា មានភាពលំដាប់លំដោយ និងសម្បូរបែប ហើយសំណង់នីមួយៗនៃប្រាសាទមានលក្ខណៈច្បាស់លាស់រវាងគោល និងបន្ទាប់បន្សំ មានភាពរស់រវើកដែលបង្កើតបានជាលក្ខណៈពិសេសរបស់ខ្លួន៕



















