សូមប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់! ការបរិភោគអាហារប្រចាំថ្ងៃពិតជាសំខាន់ណាស់សម្រាប់សុខភាព
កាលពីពេលថ្មីៗនេះ ការចែកចាយរូបភាពក្នុងបណ្តាញសង្គមដែលមានប្រភពមកពីប្រទេសវៀតណាម អំពីគ្រឿងសមុទ្របង្កកខុសច្បាប់ និងគ្មានអនាម័យបំផុត ហើយបើពិសារចូលទៅនឹងប៉ះពាល់យ៉ាងធ្ងង់ធ្ងរដល់សុខភាព ក៏ដូចជាកើតមាននូវជំងឺរ៉ាំរៃផ្សេងៗ។
តាមរយៈរូបភាពដែលបានបែកធ្លាយនោះគឺបានបង្ហាញឲ្យឃើញថា ម្ចាស់ហាងបានយកបន្ទប់ទឹក ដែលជាកន្លែងគ្មានអនាម័យទាល់តែសោះមករក្សាទុកគ្រឿងសមុទ្រ និងសាច់បង្កក ជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ គ្រឿងសមុទ្រទាំងនោះទៀតសោត មើលសភាពទៅគឺគេដាក់បង្កកខ្លាំង រហូតច្រឡំស្មានថាជាដុំទឹកកក១ដុំៗទៅហើយ។
ទោះជាយ៉ាងណា តាមការស្រាវជ្រាវអំពីផលប៉ះពាល់នៃការពិសារគ្រឿងសមុទ្របង្កក រឺសាច់បង្កកដែលគ្មានស្តង់ដារត្រឹមត្រូវនេះ វានឹងអាចផ្តល់នូវផលប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រោះថាការរក្សារទុកគ្រឿងសមុទ្របង្កកមិនបានត្រឹមត្រូវឬយូរពេក អាចនឹងបង្ករឲ្យមានការកើនឡើងនៃកម្រិតបាក់តេរីមិនល្អជ្រៀតចូលទៅក្នុងសាច់បង្កកនោះ។
ម៉្យាងវិញទៀត វានឹងធ្វើឲ្យបាត់បង់នូវរសជាតិនិងអាហារូបត្ថម្ភ ជំនួសដោយនាំមកវិញនូវឆ្លងនូវមេរោគផ្សេងៗទៅក្នុងរាងកាយរបស់យើង។ ជាងនេះទៅទៀត សម្រាប់អ្នកដែលមានបញ្ហាអាឡែហ្សីវិញ បើទទួលទានរបស់គ្មានគុណភាពទាំងនេះចូលទៅនឹងមានប្រតិកម្មភ្លាមៗតែម្តង។
គ្រឿងសមុទ្របង្កកគឺត្រូវលាយជាមួយសារធាតុបារតដើម្បីរក្សាទុកឲ្យបានយូរ ដូច្នេះហើយបើនៅក្នុងការបង្កកទាំងនោះមានជាតិបារតច្រើនខ្លាំងពេក ប្រាកដណាស់ថាអ្នកនឹងទទួលទានបានទំាងជាតិបារតចូលទៅក្នុងខ្លួនដែរ ដែលនេះពិតជាប៉ះពាល់យ៉ាងខ្លាំងចំពោះស្រ្តីមានផ្ទៃពោះនិងកុមារតូចៗ។
ដូច្នេះ សូមអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមធ្វើការប្រុងប្រយ័ត្នខ្ពស់ចំពោះចំណីអាហារ ជាពិសេសគឺសាច់និងគ្រឿងសមុទ្របង្កកនេះផ្ទាល់តែម្តង។ មុននឹងធ្វើការជាវយកមកទទួលទាន សូមពិនិត្យនិងរកប្រភពឲ្យបានច្បាស់លាស់ផងដែរ៕










ភាពបន្ទាន់នៃការពិភាក្សានេះ ព្រោះខាងភាគីថៃចង់បញ្ចប់កិច្ចពិភាក្សា មុនពេលអាណត្តិរបស់រដ្ឋាភិបាលបច្ចុប្បន្នបញ្ចប់ ដោយស្របតាមការព្រមព្រៀងរបស់កម្ពុជា និងដើម្បីផលប្រយោជន៍រវាងគ្នានិងគ្នាទៅវិញទៅមក។

ដោយឡែក មហាបានជនអ្នកលេងបណ្តាញសង្គមបានសម្តែងការហួសចិត្ត ដោយលើកយកហេតុការណ៍មួយដែលមានសិស្សមួយក្រុម បានព្រួតវាយសិស្សស្រីម្នាក់ ដោយជនបង្កបានទៅផ្តន្ទាទោស ចោទពីបទហិង្សាដោយចេតនា ខណៈបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរារូបនេះ ក៏បានប្រើហិង្សា ហើយថែមទាំងទៅលើកុមារថែមទៀត តែបែរជាគ្រាន់តែសូមទោសក៏រួចខ្លួនទៅវិញ។
























