ប្លែក! បុរសម្នាក់រស់នៅជាមួយប្រពន្ធ៤នាក់ និងមិត្តស្រី២នាក់ ដោយប្រាថ្នាចង់បានកូន ៥៤ នាក់
ប្រទេសជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់មានប្រពន្ធ ៤ នាក់និងមិត្តស្រី ២ នាក់ ហើយកំពុងស្វែងរកដៃគូផ្សេងទៀត ដោយប្រាថ្នាចង់បានកូន ៥៤ នាក់។
រឿងរ៉ាវរបស់ប្តីម្នាក់ រស់នៅជាមួយប្រពន្ធបួននាក់ និងមិត្តស្រី២នាក់ រួមទាំងកូនបីនាក់ក្នុងប្រទេសជប៉ុន បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅលើអ៊ីនធឺណិត នេះបើយោងតាមសារព័ត៌មាន The Star ដែលបានចុះផ្សាយនៅថ្ងៃទី២៨ ខែធ្នូ។
លោក Ryuta Watanabe អាយុ ៣៥ ឆ្នាំមកពី Sapporo កោះ Hokkaido ត្រូវបានបង្ហាញខ្លួននៅក្នុងកម្មវិធីព័ត៌មាន AbemaTV របស់ប្រទេសជប៉ុន។ Ryuta បាននិយាយថា គាត់មិនមានការងារធ្វើអស់រយៈពេល ១០ ឆ្នាំហើយ ដោយបច្ចុប្បន្នប្រពន្ធ៤នាក់ និងមិត្តស្រី២នាក់របស់គាត់ គឺជាអ្នកជួយគាត់ផ្នែកហិរញ្ញវត្ថុ ដោយចំណាយឱ្យគាត់ ៨៥០,០០០ យន់ (ប្រមាណ ៦,០០០ ដុល្លារអាមេរិក) ជារៀងរាល់ខែ។ នៅក្នុងបទសម្ភាសន៍នៃកម្មវិធីទូរទស្សន៍ “Abema Prime” Ryuta ក៏បានបន្តទៀតថា គាត់មានបំណងស្វែងរកដៃគូបន្ថែមទៀត និងប្រាថ្នាចង់បានកូន ៥៤ នាក់ ដោយចង់បំបែកកំណត់ត្រាពិភពលោក។
យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា សព្វថ្ងៃបុរសជនជាតិជប៉ុនម្នាក់នេះគឺជាអ្នកទទួលខុសត្រូវលើបញ្ហាគ្រួសារដូចជា ចម្អិនអាហារ ឬសម្អាតផ្ទះ និងមើលថែកូនៗជាដើម ដោយប្រពន្ធ និងមិត្តស្រីរបស់គាត់គឺជាអ្នកចេញទៅធ្វើការនៅខាងក្រៅវិញ។
ទោះជាយ៉ាងណាក៏ដោយ ការមានពហុពន្ធភាពគឺជារឿងខុសច្បាប់នៅក្នុងប្រទេសជប៉ុន ដូច្នេះ Ryuta មិនអាចចុះបញ្ជីអាពាហ៍ពិពាហ៍របស់គាត់ជាមួយប្រពន្ធរបស់គាត់ទាំងអស់បានទេ។ ប៉ុន្តែសម្រាប់ការស្ម័គ្រចិត្តរួមរស់ជាមួយគ្នានៅក្រោមដំបូលតែមួយ គឺច្បាប់ត្រូវបានអនុញ្ញាត។
អ្នកទស្សនាកម្មវិធីនោះ បានបញ្ចេញមតិនៅលើអ៊ីនធឺណិតថា បុរសម្នាក់នេះពិតជាសំណាងណាស់។ អ្នកខ្លះក៏និយាយថា ប្រពន្ធនិងមិត្តស្រីរបស់គាត់ពិតជាអស្ចារ្យណាស់ដែលរស់នៅជាមួយគ្នាបាន។ ហើយអ្នកខ្លះទៀតក៏និយាយថា Ryuta អាចជាបុរសម្នាក់ដែលមានលក្ខណៈពិសេសមួយចំនួនហើយមើលទៅ បានជាមនុស្សស្រីគ្រប់គ្នាចង់នៅជាមួយគាត់យ៉ាងនេះ៕






















តែនៅគ្រានោះ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានបើកបេះដូងមនុស្សធម៌ឱ្យនាវា Westerdam ចូលចតដោយមិនខ្លាចឆ្លងមេរោគកូវីដ១៩ ឡើយ ហើយសម្ដេចតេជោ ក៏បានអញ្ជើញទទួលនាវា Westerdam ដោយផ្ទាល់៕










ជុំវិញករណីនេះ ឯកឧត្តម ជួន ណារិន្ទ ក៏បានផ្ញើសារអំពាវនាវដល់ជនបង្កដែលបើករថយន្ដបុកមនុស្ស បណ្ដាលឱ្យបាត់បង់ជីវិតនេះ ឱ្យចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសនៅចំពោះមុខសមត្ថកិច្ច ខណៈសមត្ថកិច្ចរបស់លោកនឹងមិនដកដៃថយឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវស្វែងចាប់ខ្លួនឱ្យខាងតែបាន។
សូមជម្រាបថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ហើយរថយន្ដបើកគេចខ្លួនបាត់នៅចំណុចទល់មុខផ្ទះលេខ 53E ផ្លូព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម៉ូតូជនរងគ្រោះ ម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ (ប្ដី ប្រពន្ធ និងកូនអាយុ២ឆ្នាំ) បើកបរទិសដៅពីត្បូងទៅជើង ចំណែកភាគីរថយន្តបង្កមិនស្គាល់ម៉ាក (សង្ស័យរថយន្ដ Hammer) មិនចាំផ្លាកលេខ បើកបរទិសដៅស្របគ្នា បានបុក ម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង៕

ជាច្រើនដល់សុខភាពរបស់យើង ។ ការបរិភោគស្តៅ អាចជួយកាត់បន្ថយភាពក្តៅក្នុងខ្លួន និងធ្វើឱ្យយើងចង់បរិភោគអាហារផងដែរ ។ ស្តៅចំនួន១០០ក្រាម នឹងផ្តល់ថាមពលដល់រាងកាយ ចំនួន៧៦កាឡូរី, ជាតិសរសៃ ២.២ក្រាម, កាល់ស្យូម ៣៥៤មីលីក្រាម និងផ្តល់វីតាមីនជាច្រើនប្រភេទទៀត ៕

