បវរកញ្ញាថៃម្នាក់លាលែងតំណែងថ្នាក់ខេត្តមិនចូលប្រកួត Miss Grand Thailand 2024 ដោយសារមូលហេតុនេះ
ម្ចាស់ជ័យលាភី Miss Grand Ranong 2024 Bam Pailin Wongsa ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគ្រងមកុដថ្នាក់ខេត្តបានជិត២ខែស្រាប់តែនាងសុំបោះបង់សិទ្ធិក្នុងការប្រកួតរបស់នាងដំណើរឆ្ពោះទៅការប្រកួត Miss Grand Thailand 2024។ ទោះយ៉ាងណា ក្នុងការផ្តល់បទសម្ភាសសន្និសីទសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះ Bam Pailin បានទម្លាយថាការលាលែងតំណែងនេះដោយសារតែពេលនេះនាងកំពុងមានផ្ទៃពោះទើបមិនអាចចូលរួមប្រកួតបាន។
អ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍ជាខ្លាំងទៅលើទំព័រហ្វេសប៊ុករបស់ Miss Grand Ranong បង្ហោះសារជូនដំណឹងពីការដកបេក្ខភាពម្ចាស់ជ័យលាភី Miss Grand Ranong 2024 Bam Pailin ចេញភ្លាមៗដោយមិនទាន់បញ្ជាក់មូលហេតុច្បាស់លាស់។ ក្នុងការបង្ហោះនោះ PD Miss Grand Ranong បានបញ្ជាក់ថានឹងមានការធ្វើសន្និសីទសារព័ត៌មានស្តីពីការប្រកាសដកបេក្ខភាពបវរកញ្ញារូបនេះចេញពីតំណែងនៅថ្ងៃទី៣០ ខែមករា ដោយសារបច្ចុប្បន្នរូបលោកជាប់ធ្វើជំនួញនៅបរទេស។
មិនឱ្យខកសម្តី Miss Grand Ranong 2024 រួមជាមួយនឹងលោក Nitipong Kaewmanee PD នៃ Miss Grand Ranong បានធ្វើសន្និសីទសារព័ត៌មាន ដោយ Bam Pailin បានបកស្រាយថា នាងនឹងក្លាយជាអ្នកម្តាយឆាប់ៗនេះមិនអាចបន្តការប្រកួតបានទេ។ នាងបន្តថា បន្ទាប់ពីទទួលបានតំណែងជា Miss Grand Ranong 2024 នៅពេលដែលដឹងថានាងមានផ្ទៃពោះ នាងបានសម្រេចចិត្តបោះបង់តំណែងនេះ។
ចំពោះអាយុគភ៌ Bam Pailin មិនបានទម្លាយប្រាប់អ្នកសារព័ត៌មាននោះទេដោយនាងនឹងត្រូវទៅជួបគ្រូពេទ្យម្តងទៀត។ ការលាលែងតំណែងនេះបវរកញ្ញាដែលជំនួស Bam Pailinគឺជាលំដាប់រងទី១ Komkaem Natthavikarn នឹងចូលកាន់តំណែង Miss Grand Ranong ហើយនឹងត្រៀមខ្លួនចូលប្រកួត Miss Grand Thailand 2024 នាពេលខាងមុខ។
គួរបញ្ជាក់ថា Bam Pailin បានក្លាយជា Miss Grand Ranong 2024 កាលពីយប់ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៣។ មុននឹងក្លាយជាម្ចាស់មកុដថ្នាក់ខេត្ត Bam Pailin គឺជាអ្នកចម្រៀងម្នាក់ដែលមានឈ្មោះបោះសំឡេងនៅក្នុងពិភពកម្សាន្តថៃផងដែរ៕



















ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ អេន ចរិយា បានធានាចំពោះមុខសមត្ថកិច្ច និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ និងធ្វើវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក៕

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមកាសែត Mainichi Shimbun ដែលជាកាសែតធំមួយនៅក្នុងប្រទេសជប៉ុន បានរាយការណ៍ថា រដ្ឋាភិបាលខេត្ត Tokushima បានចំណាយប្រាក់ចំនួន ២,៨០០ ដុល្លារដើម្បីទិញតុក្កតាមួយ ដែលត្រូវបានគេស្គាល់ថា ជាតុក្កតាប្រើសម្រាប់ថតរឿងអាសអាភាស ដើម្បីយកមកផ្សព្វផ្សាយទេសចរណ៍នៅក្នុងទីក្រុង។









កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមវីដេអូមួយដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម Facebook បានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីអ្នកជំនាញក៏ដូចជាអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន។ ដោយក្នុងវីដេអូនោះបង្ហាញឱ្យឃើញថា កម្មកររាប់សិបនាក់កំពុងរើដុំថ្មក្រានីតធំៗ និងជួសជុលតួខាងក្រៅរបស់ពីរ៉ាមីតឱ្យដូចទៅនឹងសភាពដើមរបស់វាដែលត្រូវបានសាងសង់ឡើងដំបូង។



