បេះដូង Nebula ដែលត្រូវបានគេស្គាល់ថាជាវត្ថុតារាសាស្ត្រដ៏អស្ចារ្យមួយដែលបានទាក់ទាញអ្នកមើលមេឃជាច្រើនជំនាន់។ វាគឺតែងតែបំភាយឧស្ម័នអ៊ីដ្រូសែនពណ៌ក្រហមភ្លឺ និងពពកធូលី ដែលបានបញ្ចេញរូបរាងនិងពណ៌ ដែលស្រដៀងគ្នាទៅនឹងបេះដូងមនុស្សស្ថិតនៅលើមេឃ។
Nebula គឺជាដុំពពកឬឧស្ម័នបំភាយដ៏ធំ ដែលស្ថិតនៅចម្ងាយប្រហែល ៧ ៥០០ ឆ្នាំពន្លឺពីផែនដី។ នេះមានន័យថា ពន្លឺដែលយើងឃើញពី nebula សព្វថ្ងៃនេះបានចាប់ផ្តើមដំណើររបស់វាមកកាន់ផែនដីកាលពី ៧.៥០០ ឆ្នាំមុនមកម្លេះ។ បើទោះបីជា វាស្ថិតនៅលើមេឃជាដរាបមកហើយក៏ដោយ ក៏យើងមិនអាចមើលវាឃើញរហូតពេញមួយឆ្នាំនោះទេ ដែលពេលវេលាល្អនឹងអាចមើលវាឃើញនោះគឺនៅពាក់កណ្តាល់អធ្រាត្រនៃពាក់កណ្តាលខែធ្នូ។
ក្នុងឆ្នាំ ១៧៨៧ បេះដូង Nebula ត្រូវបានរកឃើញដោយតារាវិទូជនជាតិអាល្លឺម៉ង់ម្នាក់ដែលមានឈ្មោះថា William Herschel ។ បេះដូង Nebula ត្រូវបានដាក់ឈ្មោះបែបនេះគឺព្រោះតែរូបរាងប្លែករបស់វា ដែលស្រដៀងនឹងបេះដូងមនុស្ស។ ចាប់តាំងពីការរកឃើញរបស់វា បេះដូង Nebula ត្រូវបានសិក្សាយ៉ាងទូលំទូលាយដោយតារាវិទូជុំវិញពិភពលោក។ វាគឺជាគោលដៅដ៏ពេញនិយមមួយសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ ដោយសារតែរូបរាងដ៏ពិសេសរបស់វា និងផ្កាយវ័យក្មេងដែលត្រូវបានបង្កប់នៅក្នុង nebula ។
បេះដូង Nebula ជួនកាលត្រូវបានគេហៅថា “Love Heart Nebula” ដោយសារតែវាស្រដៀងទៅនឹងបេះដូងនៃក្តីស្រឡាញ់។ បេះដូង Nebula ត្រូវបានផ្សំឡើងជាចម្បងដោយឧស្ម័នអ៊ីដ្រូសែន ដែលត្រូវបានអ៊ីយ៉ូដដោយវិទ្យុសកម្មខ្លាំងពីផ្កាយនៅក្បែរនោះ។ អ៊ីយ៉ូដនេះធ្វើឲ្យឧស្ម័នបញ្ចេញពន្លឺតាមរយៈរលកពន្លឺជាក់លាក់ ដែលផ្តល់ឲ្យ nebula មានពណ៌ក្រហម ។ ណេប៊ូឡាគឺជាជម្រកនៃផ្កាយធំៗជាច្រើន រួមទាំងផ្កាយមួយដែលត្រូវបានគេប៉ាន់ស្មានថាមានម៉ាស់ ៥០ ដងនៃព្រះអាទិត្យ។
គួរបញ្ជាក់ផងដែរថា បេះដូង Nebula គឺជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកថតរូបតារាសាស្ត្រ ដោយសារតែរូបរាងប្លែក និងពណ៌រស់រវើករបស់វា។ ដើម្បីចាប់យករូបភាពដ៏អស្ចារ្យនៃ nebula អ្នកនឹងត្រូវការកាមេរ៉ា និងកែវយឺត ឬកែវ telephoto ផងដែរ៕










