កក់ក្តៅខ្លាំង! ស្រីស្អាត ឡូរីន តាមថែ វណ្ណដា សឹងគ្រប់ទីកន្លែងរហូតហ្វេនៗលើកឡើងបែបនេះ
ស្រីស្អាត ឡូរីន ដែលជាសង្សាររបស់តារាចម្រៀងរ៉េប វណ្ណដា ជាញឹកញាប់បានបង្ហាញខ្លួននៅជាមួយ វណ្ណដា តាមកម្មវិធីប្រគំតន្រ្តីតូចធំនានាមិនដែលដាច់ តាមមើលថែសង្សារយ៉ាងដិតដល់កក់ក្តៅជាទីបំផុតសូម្បីតែចេញទៅក្រៅប្រទេសនាពេលថ្មីៗមកនេះនាងក៏បានទៅដែរ។ លើសពីនេះ គូស្នេហ៍មួយគូនេះត្រូវបានហ្វេនៗលើកឡើងថា ទីណាមាន វណ្ណដា ទីនោះមានអាយដលថ្លៃ ដែលចង់សម្តៅដល់ស្រីស្អាត ឡូរីន។.jpg)
ឡូរីន កាន់តែស្រស់ស្អាតនិយមលេងខ្លួនស៊ិចស៊ីពីមួយថ្ងៃទៅមួយថ្ងៃតាមបែបស្ទាយយុវវ័យសម័យថ្មី និងបានបញ្ចេញថ្វីដៃឱ្យហ្វេនៗមើលមិនចេះដាច់នូវការធ្វើម្ហូបរបស់នាង។ មិនត្រឹមតែស្រស់ស្អាតពូកែធ្វើម្ហូបប៉ុណ្ណោះទេ បើនិយាយពី វណ្ណដា វិញ ដឹងតែទទួលបានភាពកក់ក្តៅពេញទំហឹងតែម្តងព្រោះតែសង្សាររបស់ខ្លួនតាមមើលថែលោកសឹងតែគ្រប់ពេល នៅពេលលោកចេញទៅសម្តែងម្តងៗមិនថាទីជិតឬទីឆ្ងាយឡើយ។
មិនត្រឹមតែតាមថែសង្សាររបស់ខ្លួនក្នុងប្រទេសប៉ុណ្ណោះទេ សូម្បីតែពេល វណ្ណដា ចេញទៅសម្តែងនៅប្រទេសថៃក្នុងថ្ងៃប្រគំតន្ត្រី Wonderfruit កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះក៏មានវត្តមានរបស់ ឡូរីន ជាសង្សារទៅជាមួយគ្នាផងដែរ។

ថ្មីៗនេះទៀតសោតក្នុងថ្ងៃប្រគំតន្រ្តីធំប្រចាំឆ្នាំនិងការស្វែងរកម្ចាស់ពានកម្មវិធីប្រលងចម្រៀងរ៉េប ឡូរីន ក៏បានទៅចូលរួមក្នុងព្រឹត្តិការណ៍ដ៏សប្បាយនេះដូចគ្នាហើយត្រូវហ្វេនៗសរសើរមិនដាច់ពីមាត់ថានាងស្រស់ស្អាត និងមានភាពរួសរាយរាក់ទាក់ជាមួយអ្នកគាំទ្រ ប៉ុន្តែអ្នកគាំទ្រខ្លះទៀតក៏លើកឡើងថា ឡូរីន មិនសូវរួសរាយនោះទេ។ ជាមួយគ្នានេះ ហ្វេនៗក៏បានលើកឡើងទៀតថា «ទីណាមានអូន ទីនោះមានបង idol ថ្លៃលះសាហាវ»។
គួរបញ្ជាក់ផងដែរថា វណ្ណដា និង ស្រីស្អាត ឡូរីន បានបើកចំហចំណងស្នេហ៍ជាសាធារណៈកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ បន្ទាប់ពីអ្នកទាំងពីរបើកចំហសេ្នហារួចពូកគេចាប់ផ្តើមបង្ហោះរូបភាពគូ និងវីដេអូផ្អែមល្ហែមជាបន្តបន្ទាប់និងចែករំលែកក្តីស្រលាញ់ជាមួយគ្នាញឹកញយ ខណៈដូចអ្នកគាំទ្រក៏បានឃើញស្រាប់ ឡូរីន តាមថែសង្សាររបស់ខ្លួនយ៉ាងដិតដល់ជាទីបំផុតនាពេលកន្លងមកនេះ៕








គេរកឃើញក្នុងរថយន្តកាលពីថ្ងៃទី២៧ ខែធ្នូ។ Lee Sun Kyun បានបន្សល់ទុកសំបុត្រអត្តឃាត ដោយសុំទោសភរិយា និងក្រុមហ៊ុនគ្រប់គ្រងរបស់លោក ដោយបង្ហាញថាលោក “គ្មានជម្រើសផ្សេងទេ”។ យោងតាម ក្រុមហ៊ុន Yahoo ដោយសារតែរឿងអាស្រូវនេះ លោក Lee Sun Kyun ប្រឈមនឹងសំណងរហូតដល់ ១០ពាន់លានវ៉ុន(ប្រមាណជាង ៧លាន៧៧ម៉ឺនដុល្លារ) ខណៈភរិយារបស់ Lee Sun Kyun បានលក់ផ្ទះរបស់ខ្លួនដើម្បីដោះស្រាយសំណងតាមកិច្ចសន្យា៕






















:max_bytes(150000):strip_icc()/GettyImages-683247839-5a58fd1c96f7d0003779562a.jpg)









