ម៉ាឡេស៊ី៖ ក្មេងស្រីជនជាតិម៉ាឡេស៊ីអាយុ ៥ ឆ្នាំម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីម្តាយរបស់នាង ទុកចោលអស់រយៈពេល ៤ ម៉ោង នៅក្នុងឡានបិទជិត ដែលចតនៅមន្ទីរពេទ្យ ក្នុងទីក្រុង Selangor ។

ស្រ្តីម្នាក់ដែលជាម្តាយរបស់កុមារីរងគ្រោះ បានធ្វើការនៅមន្ទីរពេទ្យ Shah Alam ក្នុងទីក្រុង Selangor ប្រទេសម៉ាឡេស៊ី បានបើកឡានទៅទទួលកូនរបស់នាងពីសាលាមត្តេយ្យនៅម៉ោង ២:០០ រសៀល ថ្ងៃទី ៣០ ខែមករា ដោយឱ្យកូនរបស់នាងអង្គុយកៅអីក្រោយ ហើយត្រឡប់ទៅធ្វើការវិញ។ ប៉ុន្តែពេលនោះនាងបានភ្លេចថាកូនរបស់នាងនៅគេងខាងក្រោយកៅអីរថយន្ត ទើបគាត់បិទម៉ាស៊ីន ចាក់សោររថយន្ត រួចបន្តទៅធ្វើការនៅមន្ទីរពេទ្យ។Five-year-old girl dies in Malaysia after mother leaves her in car - CNA

លុះដល់ម៉ោងប្រហែល ៦ ល្ងាច ទើបប្តីរបស់នាងទូរស័ព្ទមក ទើបស្ត្រីអាយុ ៣៤ ឆ្នាំដឹងថា កូនស្រីរបស់នាងនៅក្នុងរថយន្ត ហើយក៏រត់សំដៅទៅរថយន្តបើកទ្វារឡាន ស្រាប់តែឃើញកូនស្រីបានសន្លប់ស្តូកស្តឹងនៅពេលនោះ ហើយត្រូវបានគេយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Shah Alam តែម្តង។ ទោះជាយ៉ាងណា គ្រូពេទ្យបានបញ្ជាក់ថា ក្មេងស្រីម្នាក់នោះបានស្លាប់បាត់ទៅហើយ។

អធិការប៉ូលិសស្រុក Shah Alam លោក Mohd Iqbal Ibrahim បាននិយាយថា គ្មានរបួសណាមួយត្រូវបានរកឃើញលើក្មេងស្រីនោះទេ។ រឿងនេះកំពុងត្រូវបានស៊ើបអង្កេតក្រោមច្បាប់កុមារម៉ាឡេស៊ី។ មន្ត្រីម៉ាឡេស៊ីក៏បានដាស់តឿនឱ្យឪពុកម្តាយ ឬអាណាព្យាបាលទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នពេលដឹកជញ្ជូនកុមារតូចៗដើម្បីការពារឧប្បត្តិហេតុសោកនាដកម្មស្រដៀងគ្នានេះ។8-Month-Old Baby In M'sia Dies After Being Left In Car For 10 Hours

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលករណីនេះបានកើតឡើង ប្រហែលបីខែមុន ឧប្បត្តិហេតុស្រដៀងគ្នានេះក៏បានកើតឡើងលើទារកអាយុ ២ ឆ្នាំម្នាក់បន្ទាប់ពីម្តាយរបស់គាត់ទុកក្នុងឡានអស់រយៈពេល ៧ ម៉ោងផងដែរ។ ជាមួយគ្នានេះដែរកាលពីខែតុលា ឆ្នាំ២០២៣ ក្មេងស្រីអាយុ ១៦ ខែនៅប្រទេសម៉ាឡេស៊ី ក៏បានស្លាប់ដោយសារតែឪពុករបស់នាងទុកនាងនៅក្នុងឡានអស់រយៈពេលជាច្រើនម៉ោង។ ក្នុងខែដដែលនោះ ទារកអាយុ ៨ ខែម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានគេទុកចោលក្នុងរថយន្តរយៈពេល ១០ ម៉ោងក្នុងទីក្រុង Kuala Lumpur ផងដែរ៕