Home Blog Page 1272

Dua Lipa សារភាពឥតលាក់បាំងជាអ្នកគាំទ្ររបស់ BLACKPINK ទើបសហការជាមួយតារា K-Pop បានច្រើននាក់

0

ថ្មីៗនេះ Dua Lipa តារាចម្រៀងល្បីឈ្មោះបានចេញបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា “Houdini” និងបានផ្តល់បទសម្ភាសឆ្លើយតបសំណួររបស់អ្នកគាំទ្រជាមួយ Warner Music Koreaពីប្រធានបទនៃការសហការរបស់នាងជាមួយតារា K-Pop ។Dua Lipa Wore White Princess Gown at the 2023 Met Gala

Dua Lipa ជាអ្នកចម្រៀង និងជាអ្នកនិពន្ធចម្រៀងជនជាតិអង់គ្លេស និងអាល់បានី បានសហការជាមួយ BLACKPINK ដើម្បីចេញបទ “Kiss and Make Up” របស់ពួកគេក្នុងឆ្នាំ ២០១៨ ហើយបានអញ្ជើញ Jennie សមាជិកក្រុម BLACKPINK ធ្វើជាភ្ញៀវពិសេសសម្រាប់វគ្គនៃផតខាសរបស់នាងក្នុងឆ្នាំ ២០២៣។ លើសពីនេះ Dua Lipa ក៏បានសហការជាមួយ Hwasa សមាជិក MAMAMOO សម្រាប់ ការ Remix នៃ “Physical” ក្នុងឆ្នាំ ២០២០ ហើយត្រូវបានគេប្រទះឃើញនាងដើរលេងជាមួយ CL ផងដែរ។Blackpink Is Already Set Up For Success With Their Upcoming Single

ការបង្ហាញខ្លួនញឹកញាប់ជាមួយសិល្បករកូរ៉េនេះដែរអ្នកគាំទ្រម្នាក់បានសួរថា Dua Lipa ពីការ ដើមចមនៃការបង្កើតទំនាក់ទំនងជាមួយជនជាតិកូរ៉េដោយរបៀបណា?។ សំណួរនេះDua Lipa បានសារភាពថាចំណាប់អារម្មណ៍របស់នាងក្នុងការសហការជាមួយសិល្បករកូរ៉េបានចាប់ផ្តើមដោយសារតែនាងគឺជា “អ្នកគាំទ្រពិតប្រាកដរបស់ BLACKPINK” ។

នៅដើមដំបូងនៃអាជីពរបស់នាងជាមួយតារាកូរ៉េ នាងបានសរសេរបទ “Kiss And Make Up” ហើយផ្ញើវាទៅ BLACKPINK “ដោយក្តីរំភើប” ដោយសួរថាតើពួកគេនឹងចាប់អារម្មណ៍ក្នុងការធ្វើការជាមួយនាងដែរឬទេ។ Dua Lipa បានចែករំលែកថា វាជាការសប្បាយដែលបានឮរបៀបដែលពួកគេបានបកប្រែទំនុកច្រៀងរបស់ [នាង] ហើយធ្វើឱ្យពួកគេក្លាយជារបស់ពួកគេផ្ទាល់នាងបានបញ្ជាក់ថា វាបានចាប់ផ្តើមទំនាក់ទំនងរបស់នាងទៅនឹង “សិល្បករកូរ៉េដែលមានទេពកោសល្យដ៏អស្ចារ្យមួយចំនួន”។នាងបានចែករំលែកថានាងជាមិត្តនឹង BLACKPINK តាំងពីពេលនោះមក ដែលជារបៀបដែល Jennie អាចចូលរួមជាមួយនាងនៅលើផតខាសរបស់នាង៕Peachy Sky on X: "[HQ] 190501 Blackpink x Dua Lipa ???? #블랙핑크 #Blackpink #BLACKPINKinNEWARK https://t.co/HEcQoO2osb" / X

គ្រាន់តែផឹកភេសជ្ជៈទាំងនេះ ក៏អាចជួយព្យាបាលមុនឱ្យបាត់ក្នុងរយៈពេលខ្លីផងដែរ

0

ភេសជ្ជៈខាងក្រោមនេះមិនត្រឹមតែជួយព្យាបាលមុនតាមបែបធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយធ្វើឱ្យស្បែករបស់អ្នកកាន់តែស្រស់ស្អាត ទន់រលោង និងមានសុខភាពល្អថែមមួយកម្រិតទៀតផង។ ដូច្នេះហើយភេសជ្ជៈធម្មជាតិទាំងនេះរួមមាន៖

១.ទឹកផ្លែទទឹម៖ វីតាមីន និងសារធាតុចិញ្ចឹមទាំងនេះនៅក្នុងផ្លែទទឹមជួយការពារអង់ស៊ីមពីការបំបែកកូឡាជែន ដោយហេតុនេះជំរុញការលូតលាស់កោសិកា ប្រឆាំងនឹងដំណើរការនៃភាពចាស់ ក៏ដូចជាប្រឆាំងនឹងការរលាក មុន ឬស្នាមរបួសបើកចំហនៅលើស្បែក។ ទឹកផ្លែទទឹមមិនត្រឹមតែជា “ឱសថដ៏ល្អបំផុត ” សម្រាប់ស្បែកដែលងាយកើតមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងស្បែកពីខាងក្នុងផងដែរ។Pomegranate Juice: Benefits, Side Effects, Dosage

២.ទឹកប្រទាលកន្ទុយក្រពើ៖ ទឹកប្រទាលកន្ទុយក្រពើផ្តល់ឱ្យរាងកាយនូវវីតាមីន A ដែលចាំបាច់សម្រាប់ការបង្កើតឡើងវិញនូវកោសិកា និងវីតាមីន C ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងធ្វើឱ្យស្បែកភ្លឺថ្លា។ លើសពីនេះ ទឹកប្រទាលកន្ទុយក្រពើ សម្បូរទៅដោយវីតាមីនជំនួយសុខភាព និងអាចជួយការពារបញ្ហាដូចជាមុន ឬួមទាំងស្បែកស្ងួតផងដែរ។របៀបធ្វើទឹកប្រទាលកន្ទុយក្រពើ​ How to make Aloe Vera juice at home - YouTube

៣.ទឹកដូង៖ ដូងក៏មានកម្រិតខ្ពស់នៃវីតាមីន C និងសារធាតុរ៉ែ ដែលជួយពន្លឿនការបង្កើតឡើងវិញនូវស្បែក និងការពារការឆ្លងមេរោគនៅតំបន់ស្បែកដែលងាយនឹងកើតមុនផងដែរ។Coconut water - Wikipedia

៤.តែបៃតង៖ សារធាតុប្រឆាំងអុកស៊ីតកម្មដ៏រឹងមាំនៅក្នុងតែបៃតងដូចជា វីតាមីន C វីតាមីន E និងសារធាតុ catechins… អាចជួយប្រឆាំងនឹងការរលាក ធ្វើឱ្យប្រសើរឡើងនូវសារធាតុពណ៌ស្បែក និងការពារភាពចាស់។ លើសពីនេះសមាសធាតុជាច្រើនទៀតដូចជា saponins ប្រេងសំខាន់ៗ និងតានីនក៏ជួយកាត់បន្ថយជាតិខ្លាញ់ ប្រឆាំងបាក់តេរី និងព្យាបាលមុនយ៉ាងមានប្រសិទ្ធភាពផងដែរ៕10 Health Benefits of Green Tea: Know all about how it helps in weight  management, reduces risk of Type 2 Diabetes and more

«ទុកឱ្យពេលវេលាជាអ្នកបកស្រាយ» ពីលោក ឌួង ឆាយ ធ្វើឱ្យមហាជនវែកញែកព្រាត

0

ទោះបីជាលោក ឌួង ឆាយ និងអតីតភរិយា អ្នកនាង ដេត ម៉ាលីណា បានលែងលះគ្នាដាច់ស្រេចហើយក្តីហើយលោក ឌួង ឆាយ ក៏បានរៀបការម្តងទៀតក៏ដោយ ប៉ុន្តែនៅតែមានរឿងរ៉ាវផ្សេងៗបណ្តាក់គ្នាដូចខ្យងទៅលើកូនៗរបស់អ្នកទាំងពីរ។ ជាក់ស្តែងថ្មីៗនេះក៏ផ្ទុះរឿងឯកជនម្តងទៀតហើយលោក ឌួង ឆាយ ក៏បានបង្ហោះសារថា «ទុកឱ្យពេលវេលាជាអ្នកបកស្រាយ» ដែលជាហេតុធ្វើឱ្យអ្នកលេងបណ្តាញសង្គមវែកញែកយ៉ាងច្រើន។May be an image of 3 people, suit, newsroom and text that says 'DOWNTOWN !'

កាលពីថ្ងៃទី៦ មករា អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីឆាតការឆ្លើយឆ្លងគ្នារបស់លោក ឌួង ឆាយ ជាអតីតស្វាមី និងកូនប្រុស ពីរឿងអ្នកនាងចូលរួមកម្មវិធីមង្គលការមួយដោយរៀបរាប់យ៉ាងដូច្នេះថា «ជាដំបូងខ្ញុំសូមជូនពរបងទាំងពីរឱ្យមានសុភមង្គលពេញមួយជីវិត។ ហើយឥឡូវនេះដល់វគ្គមនុស្សមិនចេះកែចរិតពេលខ្លះក៏វាហួសហេតុពេកដែរចេះតែយ៉ាងម៉េចក្នុងខ្លួនបានចេះតែមករករឿងខ្ញុំ ហើយខ្ញុំទៅធ្វើអីអ្នកឯងបានមកខាំខ្ញុំមិនលែងចឹង ហើយកុំមកដើរតួកំសត់ទៀតឱ្យសោះឥឡូវមករករឿងទាំងកូនទៀតមិនដឹងថាជាឪពុកបែបស្អីទេ»។May be an image of 4 people, flower, dais and wedding

អ្នកនាងបន្តថា «ខ្ញុំឃើញហើយកំដៅឡើងពេញខ្លួនមនុស្សស្អីមិនចេះនៅសុខរៀងខ្លួនហើយខ្ញុំទៅធ្វើអីប៉ះពាល់អ្នកឯង ហើយអ្នកណាក៏ទំនេរម្ល៉េះផ្ញើរូបខ្ញុំទៅអ្នកឯងត្រៀមខ្លួនទៅអ្នកពូកែចេះដឹងរឿងគេត្រៀមជួបមេធាវីខ្ញុំទៅកុំឱ្យពូកែទំនេររឿងprivateគេពេក ហើយវាយ៉ាងម៉េចបើគ្រាន់តែខ្ញុំទៅការមិត្តភក្តិបងប្អូនខ្ញុំហ្នឹង ហើយខ្ញុំទៅជាមួយបងប្រុសបង្កើតខ្ញុំតាសវាថី មើលតែគ្រួសារអ្នកឯងឱ្យល្អទៅ ហើយចាំបាច់គំរាមកូន យកលុយមកគំរៀមអត់បង់ថ្លៃសាលាឱ្យកូន ខ្ញុំចិញ្ចឹមកូនខ្ញុំខ្លួនឯង៣ឆ្នាំជាងហើយមិនឱ្យលំបាកទេមើលពេលកូនទាំងបីនៅមួយខ្ញុំហាយសូ ម៉េចលុយខ្ញុំខំធ្វើការេកលុយដើម្បីស្នាមញញឹមកូនពិតៗ ក្មេងគ្នាដឹងអីនាំសំពាធឱ្យកូនរឿងមនុស្សចាស់ កូនទៅធ្វើអីអ្នកឯងកុំធ្វើបាបកូនហួសហេតុពេកហើយ ខ្ញុំអាណិតកូនស្រីភឺលទើប៤ឆ្នាំនិងឌុបឈឺមិនប្រក្រតីផងមិនដឹងសំពាធ ហើយនឹកម្ដាយម៉េចទេ»។

ងាកទៅកាន់លោក ឌួង ឆាយ វិញបន្ទាប់ពីអតីតភរិយាបង្ហោះភស្តុតាងនិងខ្លឹមសារខាងលើនេះលោកបានសរសេរនៅលើបណ្តាញសង្គមថា «ខំប្រឌិតគ្រប់រឿង ការពិតនៅតែជាការពិត។ កាន់តែប្រឌិតកាន់តែអស់តម្លៃ។ ការពិតមាននៅលោកនេះ។ ទុកឱ្យពេលវេលាបកស្រាយអ្វីៗគ្រប់យ៉ាង»។May be an image of 1 person

ក្រោយពីលោក ឌួង ឆាយ បង្ហោះថា ទុកឱ្យពេលវេលាជាអ្នកបកស្រាយ អ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនវែកញែកយ៉ាងច្រើន។ អ្នកប្រើប្រាស់ហ្វេកប៊ុកបានបញ្ចេញមតិថា «I’m proud of you Idol ! ខ្ញុំតែងតែសង្កេតឃើញបងជាអ្នកនិយាយត្រង់ចូលចិត្តស្តាប់បងនិយាយមានអត្ថន័យ មានខ្លឹមសារច្បាស់ៗ អតីតកាលរបស់បងបានបង្រៀនអោយមនុស្សដែលធ្វើខុសហើយ អាចកែប្រែកំហុសខ្លួនឯងឡើងវិញបាន, ពេលណាបានពេលវេលាបងស្រាយបង ចាំពេលណាពេលវេលា live ប្រាប់ខ្ញុំផង , ជាតិក្រោយបានចប់ »។

អ្នកផ្សេងទៀតបានសរសេរថា «យកការពិតមកនិយាយចឹងបង អាណិតពេលវេលាណាស់គ្នាអត់ដឹងអីផងឱ្យគ្នាអ្នកបកស្រាយទៀត គ្នាដឹងតែទៅមុខទេ បានហើយខ្ញុំសុំ ឈប់ទៅ ឈប់ត ឈប់ ចងពារ ចាប់ផ្តើមអានាគតប្រពន្ធថ្មី កុំចងពារនិងអតីតធ្វើអី កូនៗមិនអាចទទួលការស្រឡាញ់យកចិត្តទុកដាក់ទាំងសងខាង មានគិតដល់កូនអត់លោក?? , Unsend chat ជាមួយកូនធ្វើអី? តែដូចនៅតាប៉ែ តោងទាមជាមួយគេម៉្លេះ យកកូនទុកដូចល្បែងអុក ។ មានអាសូរចិត្តកូនទេ? មានដឹងកាតព្វកិច្ចខ្លួនជាឪទេ ខឹងក្មេង គំរាមកូនឈប់បង់សាលាឱ្យ ហួសចិត្ត, ចោរមិនដែលថាខ្លួនចោរទេ ហើយក៏គ្មានអ្នកផុសថាខ្លួនខុសមានតែអ្នកទាមទារត្រូវ , កូនគាត់ចេះដឹងខុសត្រូវណាស់ ក្មេងសោះអូនធំឡើងជាសរសរទ្រូងជាតិ, រាល់ដងពូជាអ្នកឡាយបកស្រាយម៉េចលើកនេះពូទុកឱ្យពេលវេលាអ្នកបកស្រាយវិញពូ»៕May be an image of 3 people, phone and text that says '7:59 <TikTok ខូង ឆាយ U see ur mum So what Is just a wedding And they need to have fun least In daddy family and daddy life style don't have like that. My wedding also not like that Who cares Your business my family business So not my son then Ye Then Then we clear. don't need to pay for ur school anymore U go study somewhere else then'

 

ប្រទេសចិននឹងក្លាយជាទីផ្សារទេសចរណ៍ឈានមុខគេរបស់ពិភពលោកនៅឆ្នាំ ២០២៤

0

បរទេស៖ អ្នកជំនាញមានសុទិដ្ឋិនិយមថា ឆ្នាំនេះប្រទេសចិននឹងងើបឡើងវិញយ៉ាងពេញលេញ ដោយត្រលប់ទៅជាទីផ្សារទេសចរណ៍លំដាប់លេខមួយរបស់ពិភពលោកដូចកាលពីឆ្នាំ ២០១៩។

យោងតាមទិន្នន័យចុងក្រោយបំផុតពីអង្គការទេសចរណ៍ពិភពលោក (UNWTO) កាលពីថ្ងៃទី៧ ខែមករា បានបង្ហាញថា ប្រទេសចិននឹងមានការងើបឡើងវិញយ៉ាងពេញលេញនៅឆ្នាំនេះ ដោយភ្ញៀវទេសចរចិនដែលធ្វើដំណើរអន្តរជាតិងើបឡើងប្រហែល ៥៥% នៃកម្រិតមុនការរាតត្បាតក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣។ រីឯចំនួនអ្នកទេសចរដែលធ្វើដំណើរក្នុងប្រទេសចិនមានលើសពី ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ចំណែកចំនួនសំបុត្រយន្តហោះអន្តរជាតិវិញគឺស្មើនឹង ៥៧% ។China Builds Out the Air as Frustrations Mount Below - The New York Times

លោក Oliver Sedlinger អ្នកប្រឹក្សាទេសចរណ៍អន្តរជាតិនៅទីក្រុងប៉េកាំងបានព្យាករណ៍ថាប្រទេសចិនមានទស្សនវិស័យវិជ្ជមាននៅឆ្នាំ ២០២៤ ក៏ដូចជាសារៈសំខាន់នៃការបង្កើតការតភ្ជាប់ឡើងវិញ និងការធ្វើបច្ចុប្បន្នភាពនិន្នាការទីផ្សារ។ លោក Sedlinger បានវាយតម្លៃថាទីផ្សារចិននឹងមានសក្តានុពលខ្លាំង សម្រាប់ទីផ្សារប្រភពទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់ពិភពលោក។10 Facts About the History of the Iconic Great Wall of China

លោក Wolfgang Arlt នាយកវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍អន្តរជាតិចិនរំពឹងថាការ ប្រទេសចិនក្នុងឆ្នាំនេះនឹងវ៉ាដាច់សហរដ្ឋអាមេរិក អាល្លឺម៉ង់ ក្នុងការត្រលប់មកដឹកនាំពិភពលោកវិញដោយចំនួនអ្នកទេសចរអាចមានកម្រិតខ្ពស់ដូចកាលពីឆ្នាំ ២០១៩ ខណៈដែលកាលពីឆ្នាំ ២០២៣ ប្រទេសទាំងបីនេះមានការប្រកួតប្រជែងស្មើគ្នាក្នុងទីផ្សារទេសចរពិភពលោក។11 amazing places to visit in China | escape.com.au

ទោះជាយ៉ាងណាក៏ដោយ យោងតាមបណ្ឌិតសភាទេសចរណ៍ចិន និង UNWTO ក្នុងឆ្នាំ ២០១៩ ភ្ញៀវទេសចរចិនបានធ្វើដំណើរទៅក្រៅប្រទេសចំនួន ១៥៥ លាននាក់ ដោយចំណាយប្រាក់ ២៥៥ ពាន់លានដុល្លារនៅបរទេស ពោលគឺកើនឡើងទ្វេដងនៃភ្ញៀវទេសចរអាមេរិក និង ៣ ដងនៃជនជាតិអាល្លឺម៉ង់។ របាយការណ៍ថ្មីៗរបស់ក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោកក៏បានបង្ហាញដែរថា ភ្ញៀវទេសចរចិនដីគោកបានវ៉ាដាច់ទីផ្សារផ្សេងទៀតក្នុងការចំណាយទិញទំនិញជាមួយនឹងការធ្វើដំណើរជាមធ្យម ១,៣៥០ ដុល្លារក្នុងមនុស្សម្នាក់ ដែលរួមចំណែកយ៉ាងសំខាន់សម្រាប់ទីផ្សារទេសចរណ៍ពិភពលោក។Lack of Tourists Is Another Big Problem for China's Economy

លោក David Goodger នាយកប្រតិបត្តិនៃអឺរ៉ុប និងមជ្ឈិមបូព៌ានៅផ្នែកសេដ្ឋកិច្ចទេសចរណ៍បាននិយាយថា បច្ចុប្បន្នទេសចរណ៍ចិននឹងចាត់វិធានការបន្ថែមទៀតឆ្ពោះទៅរកការងើបឡើងវិញនៅឆ្នាំ ២០១៤ ដោយយើងព្យាករណ៍ថាការចំណាយទេសចរណ៍អន្តរជាតិនឹងលើសពីឆ្នាំ ២០១៩ នៅឆ្នាំនេះ ហើយភ្ញៀវចិនក៏នឹងទៅទស្សនាគោលដៅកាន់តែច្រើន និងចូលរួមក្នុងសកម្មភាពជាច្រើនទៀតផងដែរ៕China has 259 top-level tourism spots: ministry - Khmer Times

ហ្វេនៗសរសើរទឹកចិត្ត នីកូ ឃើញ ជេន ភ្លើងឆាបឆេះភ្លាមរត់ទៅឱបវឹងមិនខ្វល់ពីអ្វីទាំងអស់

0

ករណីតារាចម្រៀង ជេន ជួបឧបទ្ទវហេតុភ្លើងឆាបឆេះអំឡុងពេលថតបទចម្រៀងថ្មីបានធ្វើឱ្យមហាជនតក់ស្លុតយ៉ាងខ្លាំងចំពោះហេតុការណ៍ដ៏មិននឹកស្មានដល់នេះ ខណៈមកទល់ពេលនេះស្ថានភាពរបស់ ជេន បានធូរស្បើយបានច្រើនហើយ។ ជាមួយគ្នានេះដែរ ហ្វេនៗបានកោតសរសើរទឹកចិត្តរបស់តារាចម្រៀង នីកូ យ៉ាងខ្លាំងក្រោយពីដឹងថាលោកជាអ្នករត់ទៅឱប ជេន ភ្លាមៗពេលជួបហេតុការណ៍តក់ស្លុតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnBIMtXGr1yev1-DrvnwrfM4GzA_TB9OHnORfipco1Nm69T0SOQYwsCtwZVT2-Lz4UZmSNL63I0gmON1mV-I2AwqIpzQXIE9TD2CO5D9AikdoS-H6mY1kckG8xf6tkz-6AQTTzM0RTgPT9MSahgl-R9KV5_lkmD7DURBq_0yE6PxMuZ35CnMtEUVs4LYI/s1081/image_2024-01-08_10-44-37%20(2).png

តាមការឱ្យដឹងពីលោក នីកូ ផ្ទាល់ដែលស្ថិតនៅក្នុងហេតុការណ៍ករណីភ្លើងឆាបឆេះលើដងខ្លួនរបស់ ជេន បានបង្ហើបឱ្យដឹងថាបុរសដែលរត់ទៅឱបជេនគឺជាលោក ហើយភ្លាមៗគឺបញ្ឈប់ការថតតែម្តងបើទោះបីជាការថតបទចម្រៀងថ្មីនោះចំណាយច្រើនយ៉ាងណាក៏ដោយ។ លោក នីកូ បានបញ្ជាក់នៅលើបណ្តាញសង្គមថា «ខ្ញុំរត់ទៅឱបប្អូនភ្លាម ស្លុតណាស់ ព្រោះក្បាលពោះរលាកខ្លាំងរបកស្បែកមក ខ្ញុំសូមនិយាយពីមូលហេតុ គឺមុនថត ឈុតភ្ជាប់និងក្រដាស magic នេះ team work បានតេស្ត៍ដដែលៗ រួចហើយគឺឃើញថាវារលត់ភ្លាមរយៈពេល៣វិនាទី ប៉ុន្តែការឆាបធ្វើឱ្យមានបញ្ហាគឺឆាបពីស្បៃ ខ្ញុំបញ្ឈប់ការថតចោលភ្លាមៗទោះបីជាបទមួយនេះចំណាយច្រើនក៏ដោយ ស្ថានភាពភ្លាមៗសូម្បីតែខ្ញុំនិងជេនក៏មិនដឹងដែរវាមានការរលាកខ្លាំង ព្រោះរយៈពេលនៃការឆេះគឺខ្លីបន្ទាប់ពីដោះឈុតចេញគឺបាននាំជេនទៅកាន់មន្ទីរពេទ្យដើម្បីលាងរបួស »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWo2n16uc-6Pk5pbgZZ9FW3L1BNRbJOl73bEq2WICOEDTx9OXx1knGeX3rYu4mcBMLsjw_f4ejxFMAJc28HTjIQCA2oLDlv3ehReAwDcVKGa3VyoSj3XnQWL5TX358QiuRFjNR6tJhr0AD-wnKZ9rDMVChCPVpb_NSvuP9RxxxcOZq2-af9i0zf4pWlTo/s2048/image_2024-01-05_15-29-55.png

ជាមួយគ្នានេះដែរ នៅលើបណ្តាញសង្គមរបស់ ជេន វិញក៏បានបង្ហាញស្ថានភាពរបួសរបស់ខ្លួនដែលមានការលាកខ្លាំងនៅត្រង់ពោះ និងចង្ការ ក្រោយពេលជួបហេតុការណ៍ភ្លាមៗដែលធ្វើឱ្យមហាជនកាន់តែតក់ស្លុតនៅមានឃើញមានការលាកយ៉ាងខ្លាំងដូចនេះ។ ទោះយ៉ាងណា ម្ចាស់បទ«ថ្នាក់រៀនជាប់គ្នា» រូបនេះមានស្ថានភាពល្អប្រសើរច្រើនហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmPh0TlfXo-uGmaSx7ORUEq6qr1f8-quqqD4yBAbhbXvLqvP62hs9I4aji9GwoF-TMYC5zbJtYAkLobZ7ZMKs7YFomXXjdBZL5xY8Ir1uVBGnpk5Wcg7PjV-0q6iFM5w2AOSteDy4W0Y63AHN-vYMuP55h1-K-oreeLYbAAlcdyB0pXDkUJlvIEjbY3bo/s1920/image_2024-01-08_10-44-38.png

ក្រោយពីមហាជនដឹងថាលោក នីកូ ជាអ្នករត់ទៅឱបជេនភ្លាមៗពេលមានភ្លើងឆាបឆេះធ្វើឱ្យទស្សនិកជនសរសើរលោកយ៉ាងខ្លាំងមិនខ្វល់ពីអ្វីទាំងអស់ យកចិត្តទុក្ខដាក់ផ្ដល់ភាពកក់ក្ដៅដល់ក្រុមការងារនិងសិស្សប្អូនដូចនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ មករា មានវីដេអូចែកចាយលើបណ្តាញសង្គមដ៏តក់ស្លុតពីតារាចម្រៀង ជេន ត្រូវភ្លើងឆាបឆេះអំឡុងពេលថតបទចម្រៀងថ្មី។ ក្រោយពីវីដេអូនោះបានចែកចាយខាងក្រុមការងាររបស់ 3f Music ក៏បានចេញមកបញ្ជាក់មូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះនោះគឺមកពី ក្រដាស magic (ក្រដាសសម្រាប់ដុតលេងសៀក )ឆាបជាមួយស្បៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKyqRwKtM5GSQdSRYkUtiLDDg-KVJbvOB_yDKjk9tVZR7h-1RxRvKbTxEj8hINes9JyXubOumEiW1NuXuaGI8wf4TYJ2kHspLZqExphNhRWmO81GVNAZlebdKvISX9NDwKj1dP9G6znYnonmn3DxQHLAo12b3NJmxyYguioeEax2efimeWosc86GjK2Mc/s2048/image_2024-01-08_10-44-39.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiorpvSN-dzPtOFAf8NI3GhCUIYrQW2yjIaCAiYgM3k1NbfVXcsHx-Ph3Byd2TMY3yzucisgI9koDFhccz_RIPLbSkn6WEVQtT9BIWtbdFMAZzL8tPKKihhqzqK2rAlU3oqIsCUR0dp8jlMgu_MIfX5L6M7VusngfkXbbHy7Q3yzZISrHzv7pbP1T4xes/s2048/image_2024-01-08_10-44-41.png

 

 

រដ្ឋាភិបាល ត្រៀមដំណោះស្រាយស្តារអគារជាប់គាំងនៅខេត្តព្រះសីហនុ

0

នាព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវកម្មវិធីនយោបាយជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ។May be an image of 5 people and text that says 'STPM ELING HYL'
សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖”កាលពីខែ ១១ (២០២៣) ខ្ញុំបានដាក់ជំរុញទេសចរណ៍ខេត្តសៀមរាប ឥឡូវថ្ងៃ ២៥ មករា ២០២៤ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគ នៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន រឿងសំណង់មួយចំនួន ហើយលើកទឹកចិត្តបងប្អូនមួយចំនួន”។

នៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ មានអគារជាប់គាំងដល់ទៅជាង១ពាន់កន្លែង បានបន្សល់ទុកនៅក្នុងខេត្តព្រះសីហនុ៕អគារជាប់គាំងក្នុងខេត្តព្រះសីហនុច្រើនជាង៥០ភាគរយ ពុំមានច្បាប់សាងសង់ត្រឹមត្រូវ

 

 

Kathryn និង Daniel ថាមិនត្រូវគ្នា តែគេឃើញបណ្តើរគ្នាចូលរួមពិធីមង្គលការបន្តបន្ទាប់

0

ថ្មីៗនេះនៅលើបណ្តាញផ្សព្វផ្សាយហ្វីលីពីនមានការចែករំលែកជាច្រើនពីអតីតគូស្នេហ៍ Daniel Padillaនិង Kathryn Bernardo ជាបន្តទៀតបន្ទាប់ពីគេប្រទះឃើញអ្នកទាំងពីរបានចូលរួមពិធីមង្គលការរបស់ពិធីករទូរទស្សន៍ Robi Domingo ជាមួយគ្នា។ កន្លងមកនេះ Kathryn ធ្លាប់បង្ហើបគោលជំហររបស់ខ្លួនមិនត្រូវគ្នាជាមួយអតីតគូស្នេហ៍ឡើយ ប៉ុន្តែអ្នកទាំងពីរនៅតែបន្តការងារជាមួយគ្នាធម្មតាទៅតាមកម្មវិធីផ្សេងៗ ខណៈខាង Daniel បានកែប្រែខ្លឹមសារនៃការបង្ហោះរបស់គេពេលប្រកាសបែកគ្នាជាមួយមិត្តស្រី។LOOK: Kathryn Bernardo and Daniel Padilla attend church wedding of Robi  Domingo and Maiqui Pineda in Bulacan

រូបថតមួយសន្លឹកដែលបានបង្ហោះនៅលើទំព័រអ្នកគាំទ្រនៅលើ Instagram បានបង្ហាញឱ្យទស្សនិកជនឃើញតារាស្រី Kathryn និង Daniel បានថតរូបជាមួយនឹងគូស្វាមីភរិយាថ្មីថ្មោងជាពិធីករទូរទស្សន៍ និងរូបភាពរបស់អ្នកទាំងពីរជាមួយនឹងនាយកប្រតិបត្តិ ABS-CBN Cory Vidanes ដែលពិធីមង្គលការនេះប្រពឹ្រត្តឡើងកាលពីថ្ងៃសៅរ៍ ទី៦ ខែមករា។LOOK: Kathryn Bernardo and Daniel Padilla attend church wedding of Robi  Domingo and Maiqui Pineda in Bulacan

នៅក្នុងវីដេអូដែលបង្ហោះឡើងដោយអ្នកគាំទ្រគេសង្កេតឃើញថា កាយវិការរបស់ Daniel នៅតែយកចិត្តទុកដាក់ជាមួយ Kathryn ដូចជាគូស្នេហ៍ដដែលហាក់បីដូចជាអ្នកទាំងពីរមិនបានបែកគ្នាឡើយ ដែលធ្វើឱ្យហ្វេនៗខ្លះលើកឡើងថាខាងប្រុសទំនងជាតាមស្រលាញ់លួងលោមត្រូវគ្នាវិញជាមួយ Kathryn ខណៈដែលកន្លងមកនេះសារតែធ្លាប់តែប្រកាសបែកគ្នាជាមួយអតីតមិត្តស្រីក៏លោកបានកែប្រែខ្លឹមសារផងដែរ។

ទន្ទឹមនឹងចូលរួមកម្មវិធីពិធីមង្គលការនេះជាមួយគ្នាបានទាំងថតរូបនិងបង្ហាញកាយវិការយកចិត្តទុកដាក់ កន្លងមកនេះអតីតគូស្នេហ៍មួយគូនេះនៅតែអាចបំពេញការងារជាមួយគ្នាដោយរលូនកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ ផងដែរទើបធ្វើឱ្យបណ្តាញសង្គមធ្លាប់ផ្ទុះកក្រើកថាភ្លើងស្នេហ៍ចាស់របស់អ្នកទាំងពីរឆេះឡើងវិញឬយ៉ាងណា។ យ៉ាងណាមិញ នៅលើគណនី Instagram របស់ Kathryn បានបង្ហាញពីគោលជំហររបស់ខ្លួនមិនត្រឡប់ថយក្រោយឡើងគឺមានតែឆ្ពោះទៅមុខប៉ុណ្ណោះ តែចង់បញ្ជាក់ពីទំនាក់ទំនងរបស់នាងនឹងមិនត្រូវគ្នាវិញជាមួយមិត្តប្រុសឡើយ។LOOK: Kathryn Bernardo and Daniel Padilla attend church wedding of Robi  Domingo and Maiqui Pineda in Bulacan

គូសបញ្ជាក់ថា តារាសម្តែង Kathryn Bernardo បានបង្ហោះនៅលើ Instagram កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ថាជីវិតគូរយៈពេល១១ឆ្នាំជាមួយមិត្តប្រុស Daniel Padilla ដែលជាស្នេហាដំបូងរបស់នាងត្រូវបានបញ្ចប់ដែលធ្វើឱ្យអ្នកគាំទ្រទាំងក្នុងនិងក្រៅស្រុកសោកស្តាយយ៉ាងខ្លាំងចំពោះដំណឹងការបែកគ្នារបស់គូស្នេហ៍មួយគូនេះ៕LOOK: Kathryn Bernardo and Daniel Padilla attend church wedding of Robi  Domingo and Maiqui Pineda in Bulacan

យន្តហោះអគ្គិសនីដំបូងគេបានបង្ហាញខ្លួននៅប្រទេសចិន

0

ប្រទេសចិន ៖ យន្តហោះអគ្គិសនីបានអភិវឌ្ឍន៍ និងផលិតឡើងដោយក្រុមហ៊ុនមួយនៅប្រទេសចិន បានសាកល្បងហោះហើរជាលើកដំបូងនៅអាកាសយានដ្ឋានមួយកន្លែងក្នុងខេត្ត Zhejiang ដែលស្ថិតនៅភាគខាងកើតប្រទេសចិន ។ ក្រុមហ៊ុនបានអភិវឌ្ឍន៍យន្តហោះធម្មតាឱ្យទៅជាយន្តហោះអគ្គិសនីដើម្បីផ្តល់អត្ថប្រយោជន៍ និងលើកកម្ពស់ការហោះហើរក្នុងប្រទេស ។China's homegrown AG60E electric aircraft takes maiden flight - CGTN

សារព័ត៌មានបរទេសបានចុះផ្សាយកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ថា យន្តហោះអគ្គិសនីប្រភេទ AG60E នេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនអាកាសចរណ៍ទូទៅនៃឧស្សាហកម្មអាកាសចរណ៍ចិន (CAIGA) ។ វាជាយន្តហោះដែលមានសមត្ថភាពបំលែងទៅជាប្រព័ន្ធអគ្គិសនីតាមរយៈ AG60 ។中国が自主開発した電動飛行機AG60E、初飛行に成功 - ライブドアニュース

យន្តហោះអគ្គិសនីមួយនេះមានប្រវែងសរុប៦,៩ម៉ែត្រ និងមានស្លាបប្រវែង៨,៦ម៉ែត្រ ។ វាអាចហោះហើរបានចម្ងាយផ្លូវ១៨៥គីឡូម៉ែត្រក្នុង១ម៉ោង ដោយប្រើប្រាស់ម៉ាស៊ីនតែ១ប៉ុណ្ណោះ ។ នៅក្នុងយន្តហោះមានកៅអីអង្គុយចំនួន២កន្លែង ដែលផលិតឡើងពីលោហៈទាំងអស់ ។ ក្រុមហ៊ុនបានសាកល្បងការហោះហើរជាលើកដំបូង កាលពីឆ្នាំ២០២០ ។我国自主研制的AG60E电动飞机成功首飞

ក្រុមហ៊ុនអាកាសចរណ៍ទូទៅនៃឧស្សាហកម្មអាកាសចរណ៍ចិន (CAIGA) ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍យន្តហោះធម្មតាឱ្យទៅជាយន្តហោះអគ្គិសនី គឺជាការព្យាយាមមួយដែលផ្តល់នូវអត្ថប្រយោជន៍ និងអាចរួមចំណែកដល់ការលើកកម្ពស់ការហោះហើរ Low-Altitude Economy ។ វាជាឧស្សាហកម្មកើតថ្មី និងរីកចម្រើនជាយុទ្ធសាស្ត្រ របស់ប្រទេសចិន ៕

Elon Musk ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រឿង.ញៀន

0

បរទេស៖ មហាសេដ្ឋីពិភពលោក Elon Musk ត្រូវបានគេចោទប្រកាន់ពីបទប្រើប្រាស់ថ្នាំញៀនមុនពេលចូលរួមកិច្ចប្រជុំ SpaceX ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចសន្យាសម្បទានរបស់រដ្ឋាភិបាលរាប់ពាន់លានដុល្លារ។
យោងតាមប្រភពព័ត៌មាន Business Insider ដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែមករាថ្មីៗនេះថា Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន X និងជាស្ថាបនិក SpaceX បានប្រើប្រាស់ថ្នាំញៀនដូចជា ketamine, LSD, កូកាអ៊ីន, ecstasy និងផ្សិត psychedelic ជាញឹកញាប់នៅឯពិធីជប់លៀងឯកជន។Elon Musk reacts to drug use claims as SpaceX management expresses concerns  | World News - Hindustan Times

នេះបើតាមរបាយការណ៍បានឱ្យដឹងទៀតថា ឧប្បត្តិហេតុនៃការប្រើប្រាស់គ្រឿងញៀនរបស់គាត់រួមមានការប្រើប្រាស់អាស៊ីតនៅឯពិធីជប់លៀង Los Angeles ក្នុងឆ្នាំ ២០១៨, ការជក់កញ្ឆាជាសាធារណៈក្នុងឆ្នាំ ២០១៨ ដូចគ្នា, និងការប្រើប្រាស់ផ្សិត psychedelic នៅម៉ិកស៊ិកក្នុងឆ្នាំ ២០១៩ រួមទាំងការប្រើថ្នាំ ketamine នៅឯពិធីជប់លៀង Art Basel ក្នុងទីក្រុង Miami នៅឆ្នាំ ២០២១។ ដូច្នេះ ការប្រើប្រាស់គ្រឿងញៀនគឺជាការខុសច្បាប់ទាំងស្រុងនៅ SpaceX និង Tesla ហើយនឹងអាចប៉ះពាល់ដល់តួនាទីដឹកនាំរបស់មហាសេដ្ឋីរូបនេះផងដែរ។Elon Musk's alleged drug use raises eyebrows among SpaceX, Tesla board  members

ទោះជាយ៉ាងណាក៏ដោយ Musk បានច្រានចោលការចោតប្រកាន់នេះ ដោយបានអះអាងថា នៅក្នុងខ្លួនរបស់គាត់មិនមានសារធាតុថ្នាំញៀនឡើយ។ Musk បានបន្តទៀតថា ហេតុផលសម្រាប់ការប្រើប្រាស់ថ្នាំទាំងនេះគឺដោយសារ គាត់មានជំងឺ Stress ក៏ដូចជាប្រឈមនឹងការខ្វះដំណេករ៉ាំរ៉ៃផងដែរ។ មហាសេដ្ឋីវ័យ ៥២ ឆ្នាំរូបនេះក៏បាននិយាយដែរថា ជាទូទៅគាត់តែងតែសម្រាកនៅក្នុងការិយាល័យ Tesla និង SpaceX ហើយធ្វើការស្ទើរតែជានិច្ច។Elon Musk Claims “Not Even Trace Amounts” Of Drugs In His System After  Report Detailed Drug Concerns From Tesla, SpaceX Execs

យោងតាមអ្នកនិពន្ធ Walter Isaacson ដែលពិពណ៌នាអំពីជីវប្រវត្តិរបស់ Musk បានឱ្យដឹងថា មហាសេដ្ឋីរូបនេះពិតជាមិនចូលចិត្តការប្រើប្រាស់គ្រឿងញៀនពិតមែន ប៉ុន្តែដោយសារបញ្ហាសុខភាពទើបគាត់ប្រើ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើថ្នាំញៀនគឺខុសច្បាប់និងជាការបំពានគោលការណ៍សហព័ន្ធ ដែលនេះអាចប៉ះពាល់ដល់កិច្ចសន្យាសម្បទានរដ្ឋាភិបាលដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនតែមួយគត់នៅក្នុងសហរដ្ឋអាមេរិក៕

រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិចាប់ផ្តើមដំណើរការនៅអាមេរិក

0

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនរថយន្តតាក់ស៊ីមួយនៅអាមេរិកបានបង្ហាញរថយន្តបើកបរដោយស្វ័យប្រវត្តិ និងសម្រាប់ដឹកមនុស្សចាស់ក្នុងមជ្ឈមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងនៅរដ្ឋអារីហ្សូណា ។ ក្រុមហ៊ុនឱ្យដឹងថា ក្រុមហ៊ុនបានសាកល្បងផ្តល់សេវាកម្មរថយន្តតាក់ស៊ីដឹកមនុស្សចាស់ដោយមិនគិតថ្លៃ ហើយបើទទួលបានជោគជ័យ ក្រុមហ៊ុននឹងពង្រីកសេវាកម្មបន្ថែមទៀតនាថ្ងៃអនាគត ។Self-driving taxi service May Mobility launches for Sun City residents

រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនេះ ពុំចាំបាច់មានបុគ្គលិកប្រចាំការនៅក្នុងរថយន្តទេ ។ វាជារបស់ក្រុមហ៊ុន May Mobility ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅអាមេរិក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅដើមខែមករា ឆ្នាំ២០២៤ ។State Farm invests in AV startup May Mobility | Repairer Driven News

បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិបានដើរតួនាទីយ៉ាងសំខាន់សម្រាប់សេវាកម្មរថយន្តតាក់ស៊ីគ្មានអ្នកបើកបរ ។ បច្ចេកវិទ្យានេះអាចតាមដានស្ថានការណ៍ជុំវិញក្នុងពេលរថយន្តកំពុងបើកបរនៅតាមដងផ្លូវ ។ រថយន្តនឹងទទួលបានទិន្នន័យពីប្រព័ន្ធផ្សេងៗដែលគេបានបំពាក់នៅផ្នែកខាងមុខរថយន្ត ដើម្បីឱ្យរថយន្តអាចសម្រេចចិត្តបញ្ជាប្រព័ន្ធផ្សេងៗដោយខ្លួនវា និងមានសុវត្ថិភាពបំផុត ។Despite High Hopes, Self-Driving Cars Are 'Way in the Future' - The New  York Times

ទោះយ៉ាងណា ក្រុមហ៊ុន May Mobility មិនបានផ្តល់ព័ត៌មានលម្អិតអំពីល្បឿនបើកបររបស់រថយន្តទេ ដោយក្រុមហ៊ុនបញ្ជាក់ថា បានសាកល្បងដំណើរការប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗក្នុងរថយន្ត តាំងពីខែមេសា ឆ្នាំ២០២៣ ។ បន្ទាប់មក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនបានផ្តល់សេវាកម្មរថយន្តនេះនៅមជ្ឈមណ្ឌលថែទាំមនុស្សចាស់ក្នុងរដ្ឋអារីហ្សូណាជាផ្លូវការ ដោយអ្នកជិះពុំចាំបាច់ចំណាយប្រាក់ទេ ។Self-driving taxis take to the streets of San Francisco

ពលរដ្ឋអាមេរិកមានអាយុច្រើនអាចហៅរថយន្តនេះជិះបាន តាមរយៈការដោនឡូតកម្មវិធីក្នុងទូរស័ព្ទដៃ ហើយក្រុមហ៊ុនបានកំណត់ទីកន្លែងសម្រាប់ដឹកមនុស្សចាស់ក្នុងចម្ងាយផ្លូវប្រមាណជាង៧គីឡូម៉ែត្រ ។ ក្នុងការសាកល្បងជំហានដំបូង រថយន្តបើកបរដោយស្វ័យប្រវត្តិបានដឹកមនុស្សចាស់ស្មើជិត៤ម៉ឺននាក់ ទៅកាន់ទីកន្លែងផ្សេងៗ ដូចជា ៖ កន្លែងស្នាក់នៅ, មន្ទីរពេទ្យ និងទីកន្លែងសំខាន់ៗ ។

ក្រុមហ៊ុនបញ្ជាក់ថា បើការសាកល្បងរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនេះទទួលបានជោគជ័យ ក្រុមហ៊ុននឹងពង្រីកការផ្តល់សេវាកម្មបន្ថែមទៀតទៅកាន់ទីប្រជុំជននានានៅលើពិភពលោក ៕