Home Blog Page 1271

ប្រាសាទអង្គរវត្តកម្ពុជា ជាប់លេខ១ជាកន្លែងចំប្លង់ថ្ងៃរះនិងថ្ងៃលិចស្អាតជាងគេបំផុតលើសកលលោក

0

កាលពីពេលថ្មីៗ ការស្ទង់មតិរបស់គេហទំព័រអន្តរជាតិមួយបានបង្ហាញថា ប្រាសាទអង្គវត្តនៃប្រទេសកម្ពុជាបានឈរលើកំពូលតារាង ជាកន្លែងទៅទស្សនាថ្ងៃរះនិងថ្ងៃលិចបានស្អាតជាងគេបំផុតក្នុងភូមិភាគអាស៊ីអាគ្នេយ៍និងពិភពលោក។Best Time to See Sunrise and Sunset at Angkor Wat in Cambodia 2024

កូនខ្មែរគ្រប់រូបស្គាល់យ៉ាងច្បាស់ហើយថា ប្រាសាទអង្គរវត្តដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប ទឹកដីនៃប្រទេសកម្ពុជា ដែលបានសាងសង់ឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទអង្គរវត្តក៏បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ សំណង់អច្ឆរិយៈនេះ បានទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមិនដែលដាច់នោះឡើយ ក្នុងនោះក៏មានទាំងតារាល្បីៗ មហាសេដ្ឋីពិភពលោកបានមកគយគន់ប្រាង្គប្រាសាទដ៏អស្ចារ្យនេះផងដែរ។Angkor Wat Private Sunset Cruise at Angkor Thom 2024 - Siem Reap

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ យោងតាមការស្ទង់មតិរបស់គេហទំព័រចក្រភពអង់គ្លេស Morning.co.uk បានធ្វើការស្ទង់មតិស្វែងរកកន្លែងទៅមើលថ្ងៃរៀបលិចនិងថ្ងៃរៀបរះបានស្អាតជាងគេបំផុតនៅលើពិភពលោក។ ក្នុងនោះផងដែរគឺបានរកឃើញថា ប្រាសាទអង្គរវត្តកម្ពុជាបានក្លាយជាកន្លែងល្អឥតខ្ចោះទី១ក្នុងចំណោម៧២ប្រទេស សម្រាប់អ្នកដែលចង់ទៅទស្សនាថ្ងៃរះនិងថ្ងៃលិចបានស្អាតនិងច្បាស់ត្រជាក់ភ្នែកបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcNjYZqbJ0sKjq4FEACBW4gKduq3qEuF-MqXkwgCfY0e_XSh-fvhLDFGId__3ALhikgJVEt02nmJw42Z5sXtB3Ik8ZhgXB1K9fvnzo7SJe3tRusmNWRUGjPEms4vq05baVzDrHz4l-A6dhzA6wPFoHznWSBBbsshx_8ZikGeVwR6ySerYPHO7CAKFTJAU/s1200/angkor-wat1.jpg

នេះគឺបានសបញ្ជាក់ឲ្យឃើញថា ប្រាសាទអង្គរវត្តកម្ពុជាគឺបានវ៉ាដាច់ទាំងក្នុងភូមិភាគអាស៊ីអាគេ្នយ៍និងពិភពលោក មិនថាជាការមើលប្រាសាទអច្ឆរិយៈលើពិភពលោក និងជាប្លង់កន្លែងថ្ងៃរះនិងលិចស្អាតបំផុតនោះទេ គឺប្រាសាទអង្គរវត្តតែងតែឈរលើកំពូលតារាងជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfNnorvtxqH7QJRyh-BFqjIy2oGaOg1kGrv79spFTwqYWWwFpKb_-XqijwQsQOQvOWU__Cldxjr_KwxN0JhyPbVjqyUYDva0VlULuFQjNl-btJy4VorIP7Qgy-VH6UddtqbH95BrS1qkivI3rpsEY6pQ_nTsSlp8rmOzVnksjo7ip95ukOwnAskTSlebI/s1400/Angkor-Wat-Sunrise-Cover.jpg

កាន់តែអស្ចារ្យជាងនេះទៅទៀតនេះ ជាញឹកញយគេតែងតែឃើញថានៅពេលដែលថ្ងៃរៀបលិចនិងរៀបរះ គឺពន្លឺនៃថ្ងៃបានចាំងជះមកលើតួប្រាសាទអង្គរវត្តទាំងមូលក្លាយទៅជាពណ៌មាសស្រស់ស្អាតរកអ្វីប្រៀបផ្ទឹមពុំបាន។ ភ្ញៀវទេសចរណ៍គ្រប់ៗរូប បើបានមកលេងខេត្តសៀមរាប ជាពិសេសគឺប្រាសាទអង្គរវត្តនេះផ្ទាល់តែម្តង តែងតែលាន់មាត់ថា WOW! គ្រប់ៗគ្នានិងសរសើរមិនដាច់ពីមាត់ពីភាពល្អឯកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHdcxBYyiWmEoa869r37tFF81QIjxiYpZ1DQOuNR6O7YnaStJeFIbSEeNx4bDjaGc6dYRqNqTxko3hmF_S654iTOm7jtmpJBt8cX0d69dXRcpwZ4E7FvNOKRjMnbqSDCsEX2mfuKzFns5TE4GPCnRu74hnAN2Mv-P8MGRfZKouZH_wAKrMZjVymJFua-w/s696/Equinox-at-Angkor-Wat-696x435.jpg.webp

ទាំងនេះហើយគឺបានសបញ្ជាក់ឲ្យឃើញអំពីភាពមហោសច្ចារ្យនៃសម្បត្តិវប្បធម៌អរិយធម៌ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ។ ដូច្នេះ កូនខ្មែរគ្រប់រូបមិនគួរមើលរំលងនិងត្រូវតែខិតខំថែរក្សាទុកសម្បត្តិដ៏មានតម្លៃនេះឲ្យបានគង់វង្សជាដរាបតរៀងទៅផងដែរ៕

ប្រ៊ុយណេបានក្លាយជាប្រទេសដែលល្បីបំផុតខាងការអប់រំ និងការថែទាំសុខភាពដោយឥតគិតថ្លៃ

0

ប្រ៊ុយណេគឺជាប្រទេសដែលមានស្តង់ដាររស់នៅខ្ពស់បំផុតមួយក្នុងពិភពលោក ដោយសារធនធានប្រេង និងឧស្ម័នដ៏សម្បូរបែបរបស់ខ្លួន។ ដូច្នេះប្រជាជននៃរដ្ឋដ៏តូចនេះមិនត្រូវការបង់ពន្ធលើប្រាក់ចំណូលឡើយ ហើយការថែទាំសុខភាព និងការអប់រំគឺឥតគិតថ្លៃសម្រាប់ពលរដ្ឋ។

ប្រ៊ុយណេក៏ជាប្រទេសដែលកាន់សាសនាអ៊ីស្លាមមានផ្ទៃដីជាង ៥,៧០០ គីឡូម៉ែត្រការ៉េ ស្ថិតនៅលើគែមខាងជើងនៃកោះ Borneo ជាប់នឹងប្រទេសម៉ាឡេស៊ី ក្រោមរបបរាជានិយមដាច់ខាត។Be ready for crisis through sustainable education system: Brunei sultan |  The Star

ប្រទេសនេះ បានផ្ដល់សេវាសុខភាពឥតគិតថ្លៃដល់ពលរដ្ឋទាំងអស់ តាមរយៈមន្ទីរពេទ្យសាធារណៈ។ ដូច្នេះប្រជាជនប្រ៊ុយណេ បានទទួលការព្យាបាលនៅមន្ទីរពេទ្យ និងមណ្ឌលវេជ្ជសាស្ត្រ ក្នុងតម្លៃបន្ទាប់បន្សំ ១ ដុល្លារប្រ៊ុយណេ ដោយកុមារអាយុក្រោម ១២ ឆ្នាំគឺឥតគិតថ្លៃទាំងស្រុង។ រដ្ឋាភិបាលក៏រ៉ាប់រងលើការចំណាយលើការបញ្ជូនពលរដ្ឋទៅបរទេសដើម្បីទទួលបានការព្យាបាល និងសម្ភារៈបរិក្ខារដែលមិនមានក្នុងស្រុកផងដែរ។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រទេសនេះគ្មានសាលាវេជ្ជសាស្ត្រទេ ហេតុនេះហើយ អ្នកដែលមានបំណងក្លាយជាគ្រូពេទ្យត្រូវតែទៅសិក្សានៅបរទេស ដើម្បីធានាបាននូវការថែទាំសុខភាពសាធារណៈ។Ministry of Education, Brunei Darussalam

សម្រាប់សិស្សប្រ៊ុយណេវិញចាប់ពីអាយុ ៥ ដល់ ១៨ ឆ្នាំអាចសិក្សាដោយឥតគិតថ្លៃនៅសាលារដ្ឋ ដោយការចំណាយផ្សេងទៀតដូចជាសៀវភៅសិក្សា សម្ភារៈសិក្សា និងអាហារសាលាក៏ត្រូវបានបង់ដោយរដ្ឋាភិបាលផងដែរ។ ទោះបីជាភាសាម៉ាឡេជាភាសាផ្លូវការរបស់ប្រទេសប្រ៊ុយណេក៏ដោយ ភាសាអង់គ្លេសគឺជាភាសាសំខាន់នៃការបង្រៀននៅក្នុងសាលាភាគច្រើន។ ដូច្នេះហើយ ប្រទេសប្រ៊ុយណេបានជាប់ចំណាត់ខ្ពស់បំផុត ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលល្បីបំផុតខាងការអប់រំ និងការថែទាំសុខភាពដោយឥតគិតថ្លៃសម្រាប់ប្រជាជនរបស់ខ្លួន៕Brunei lifts daily hospital visitor limit as Covid-19 situation continues  to improve | The Star

ព្រលានយន្តហោះថ្មីមួយទៀត​ នឹងលិចរូបរាងនៅខេត្តភាគឦសាន

0

យោងតាមសេចក្តីជូនដំណឹងលេខ ៤១ សជណ.ហធ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា សម្រេចឱ្យសម្ព័ន្ធក្រុមហ៊ុន FOCUS Consortium សិក្សា និងវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរីថ្មី។

គម្រោងសាងសង់ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានសិក្សាតាំងពីឆ្នាំ ២០១៩ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។ សម្រាប់ជំហានដំបូង គម្រោងនេះនឹងត្រូវសាងសង់លើដី ៣០០ហិកតា ហើយពង្រីកជា ៦០០ហិកតាវិញ។

ក្រៅពីគម្រោងសាងសង់អាកាសយានដ្ឋាន រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនមួយនេះអាចវិនិយោគអភិវឌ្ឍជាទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាសនៅខេត្តមណ្ឌលគិរី ក្រោមទម្រង់ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ថែមទៀតផងដែរ៕

 

 

អតីតអភិបាលក្រុងកែប លោក ខេង យ័ន ជាប់ចោទពីបទសម្អាតប្រាក់

0

លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត បានសម្រេចឃុំខ្លួនពីបទរំលោភអំណាច និងបទសម្អាតប្រាក់ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

អតីតអភិបាលក្រុងកែបរូបនេះ បានរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប៕

 

ផ្អើលពេញបណ្តាញសង្គម! ក្រោយថៅកែចិនទិញនារីឡាវយកទៅថ្លឹងគីឡូ

0

បរទេស៖ កាលពីពេលថ្មីៗនេះ យោងតាមឃ្លីបវីដេអូមួយដែលបានចែកចាយពេញបណ្តាញសង្គមបានឱ្យដឹងថា មានថៅកែចិនម្នាក់បានទិញនារីជនជាតិឡាវតាមជនបទ ដោយឱ្យថ្លឹងគីឡូ និងបង់ថ្លៃត្រឹមតែ ១៥ ដុល្លារអាមេរិកប៉ុណ្ណោះ ដើម្បីធ្វើការជាមួយពួកគេ ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិមិនសមរម្យទៅលើឃ្លីបវីដេអូនោះថាជាការជួយដូរស្ត្រីឡាវដើម្បីពេស្យាកម្ម។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ មានវីដេអូឃ្លីបមួយបានលេចចេញជុំវិញពិភពលោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលវីដេអូនោះត្រូវបានថតដោយថៅកែចិនម្នាក់ បានប្រមូលផ្តុំនារីៗជនជាតិឡាវជាច្រើននាក់ឱ្យឈរលើជញ្ជីងដើម្បីថ្លឹងគីឡូរបស់ពួកគេ រួចបង់ប្រាក់ឱ្យនារីៗនោះត្រឹមតែ ១៥ ដុល្លារសម្រាប់ម្នាក់ ធ្វើឱ្យឃ្លីបវីដេអូនោះមានការរិះគន់យ៉ាងខ្លាំង ក្នុងចំណោមប្រជាជនឡាវ។ดราม่า 'พ่อค้า' ซื้อหญิงสาว ราคากิโลละ 510 บาท ต้องชั่งน้ำหนักคล้ายสัตว์

អ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបានផ្តល់ព័ត៌មានបន្ថែមថា ការជួញដូរគីឡូនេះសម្រាប់ស្ត្រីឡាវបានកំពុងដំណើរការមួយរយៈមកហើយ ដោយជនជាតិចិនតែងតែមកទិញក្មេងស្រីឡាវដែលរស់នៅជនបទដើម្បីធ្វើការជាមួយពួកគេ រាប់ចាប់ពីការងារទូទៅ ការផ្សាយបន្តផ្ទាល់ VK ឬសូម្បីតែពេស្យាចារ។

លោក Thitsaeng ដែលជាបុគ្គលល្បីល្បាញម្នាក់ក្នុងប្រទេសឡាវ ក៏បានចេញមុខផ្តល់ព័ត៌មានថា លោកនៅមិនទាន់ដឹងការពិតអំពីឃ្លីបនេះ ថាតើពិតជាការលក់នារីឡាវ ឬយ៉ាងណានោះទេ ដោយសារតែបុរសចិនក្នុងឃ្លីបនេះមិននិយាយពីការជួញដូរទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ ឃ្លីបនេះត្រូវបានប្រជាជនឡាវ រិះគន់រួចមកហើយ ដោយថាសម័យនេះ ស្ត្រីឡាវហ៊ានលះបង់សេចក្តីថ្លៃថ្នូរ ជាថ្នូរនឹងប្រាក់ ១០ ២០ ដុល្លារ។ดราม่า 'พ่อค้า' ซื้อหญิงสาว ราคากิโลละ 510 บาท ต้องชั่งน้ำหนักคล้ายสัตว์

ជាមួយគ្នានេះ ប្រជាពលរដ្ឋឡាវមួយចំនួនក៏បានបញ្ចេញមតិដែរថា វីដេអូរបស់ស្រ្តីជនជាតិឡាវម្នាក់ឡើងថ្លឹងគីឡូមិនទាន់បង្ហាញការពិតនៅឡើយទេ។ ប៉ុន្តែស្ត្រីឡាវមួយក្រុមនេះបានបាត់បង់តម្លៃ និងសេចក្តីថ្លៃថ្នូរ រួមទាំងត្រូវបានមនុស្សជាច្រើននិយាយអវិជ្ជមានចំពោះនារីវ័យក្មេងក្នុងឃ្លីបនោះថាមិនសមនឹងធ្វើដូច្នេះទេ។

ទោះជាយ៉ាងនេះក្តី ចំពោះជនជាតិថៃ ដែលមកតាមដានព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ មនុស្សជាច្រើនបានផ្តល់ព័ត៌មានថា ជាការជួញដូរស្ត្រីឡាវ ដើម្បីពេស្យាកម្ម បង្កើតឃ្លីបអាសអាភាស ហើយលក់វានៅលើបណ្តាញសង្គមក្នុងប្រទេសចិន ហើយផ្នែកខ្លះត្រូវបានបែកធ្លាយ និងផ្សព្វផ្សាយនៅលើ Twitter VK ផងដែរ៕ดราม่า 'พ่อค้า' ซื้อหญิงสาว ราคากิโลละ 510 บาท ต้องชั่งน้ำหนักคล้ายสัตว์

សមត្ថកិច្ចចាប់ខ្លួនឈ្មួញជួ.ញដូ.រស្ត្រីថៃទៅលក់នៅប្រទេសជិតខាង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃចុះផ្សាយថា សមត្ថកិច្ចថៃបានចាប់ខ្លួនឈ្មួញជួញដូរមនុស្សទៅលក់នៅប្រទេសជិតខាង ។ ឈ្មួញរូបនេះបានលួងលោមស្ត្រីថៃជាច្រើននាក់ទៅធ្វើការនៅប្រទេសជិតខាង ហើយបើនារីណាមានមុខមាត់ស្អាតបាត គេនឹងបញ្ជូននាងឱ្យទទួលភ្ញៀវ ។ ស្ត្រីថៃដែលត្រូវបានគេជួញដូរទាំងនេះត្រូវតែទទួលភ្ញៀវយ៉ាងហោចណាស់ ២៥នាក់ ទើបនាងអាចត្រឡប់មកប្រទេសថៃវិញបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCPKe3Zvbnj-MF_M6nhBtHqZjiKN8cUrNOXwMkUCfIBzF31ZWpCG7aAb9YfCAFSGTJQ0nQA_SSxdMzr2FcA9ZXCN8xT0oDXRtGfgwBZbV5WSghnXnGev1kcJ9uhf-ZnwkzOsxIrfAQpTLu0z751hs0u7KfjDloeagSUv3J99BG7a6LGKv-YgX0TfN28qU/s1280/photo_2024-01-15_09-05-48.jpg

សមត្ថកិច្ចបានចាប់ខ្លួនជនល្មើសឈ្មោះ ម៉ៃណុកផាដូន ឌីអ៊ីន អាយុ៣៦ឆ្នាំ គឺជាឈ្មួញជួញដូរមនុស្សនៅតំបន់លាតប្រាវ ទីក្រុងបាងកក ក្រោយពីសមត្ថកិច្ចទទួលបានរបាយការណ៍ពីភ្នាក់ងារសម្ងាត់ ។ ជនល្មើស ម៉ៃណុកផាដូន គឺជាជំនួយការរបស់បុរសតៃវ៉ាន់ឈ្មោះ អាលៀង ដែលជាប្រធានក្រុម Call Center ។ សមត្ថកិច្ចបានចាប់ខ្លួនជនល្មើសនៅក្នុងខុនដូមួយកន្លែង ព្រមទាំងរឹបអូសវត្ថុតាង ដូចជា ៖ កាំភ្លើ.ងជាច្រើនដើម, ថ្នាំញៀន និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួនទៀត ។

ស្ត្រីថៃម្នាក់បានរត់គេចពីឈ្មួញជួញដូរមនុស្ស និងប្រាប់សមត្ថកិច្ចថា ក្រុម Call Center បានលួងលោមស្ត្រីថៃដែលគ្មានការងារធ្វើឱ្យទៅធ្វើការនៅប្រទេសជិតខាង ហើយបើអ្នកណាមានមុខមាត់ស្អាតបាត គេនឹងបញ្ជូននាងឱ្យទៅដេកជាមួយទទួលភ្ញៀវ ។ ស្ត្រីរូបនេះបន្តថា ខ្លួននាងបានចាញ់បោកពួកគេ ហើយនាងបានរស់នៅប្រទេសជិតខាងអស់ជាច្រើនខែ ។ใหม่  29 ยอด

បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា ការិយាល័យ Call Center ស្ថិតនៅក្នុងអគារចំនួន៨ជាន់ ។ រីឯជនជាតិថៃដែលជិតស្និទ្ធជាមួយបុរសតៃវ៉ាន់ឈ្មោះ អាលៀង ដែលជាប្រធានក្រុម Call Center គឺជនល្មើសឈ្មោះ ម៉ៃណុកផាដូន ។ ជនល្មើសជាអ្នកប្រចាំការនៅប្រទេសថៃ និងមានតួនាទីស្វែងរកមនុស្សទៅធ្វើការនៅប្រទេសជិតខាង ក្នុងនោះគេបានស្វែងរកអ្នកគ្មានការងារធ្វើ តាមរយៈការជជែកក្នុងហ្វេសប៊ុក និងតិកតុក ។

សេចក្តីរាយការណ៍បញ្ជាក់ថា ជនល្មើស ម៉ៃណុកផាដូន បានព្យាយាមលោងលោមស្ត្រីថៃជាច្រើនរូប ហើយចុងក្រោយនេះ គេបានលួងលោមស្ត្រីថៃចំនួន២រូបទៀត បន្ទាប់មក រូបគេក៏បង្ខំពួកនាងឱ្យប្រើប្រាស់ថ្នាំញៀន ។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ជនល្មើសត្រៀមបញ្ជូននារី២រូបចុងក្រោយនេះទៅប្រទេសជិតខាង ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនមុន គឺចាប់ខ្លួននៅថ្ងៃទី១៣ ខែមករា ។ใหม่  29 ยอด

ស្ត្រីជនរងគ្រោះម្នាក់បានចង្អុលទៅកាន់ជនល្មើស និងប្រាប់ថា ជននេះហើយដែលបាននាំនាងទៅធ្វើការនៅប្រទេសជិតខាង ។ ស្ត្រីជនរងគ្រោះប្រាប់ថា ៖ «ពេលដំបូង គាត់បានបបួលខ្ញុំទៅធ្វើការនៅក្រៅប្រទេស ហើយខ្ញុំបានឃើញគាត់កាន់កាំភ្លើងតាមខ្លួន ទើបខ្ញុំភ័យខ្លាចតែម្តង» ។

ចំណែកជនល្មើស ម៉ៃណុកផាដូន និយាយថា មូលហេតុដែលខ្លួនប្រកបមុខរបរនេះ ដោយសារខ្លួនធ្លាប់ឃើញសង្សារមានទំនាក់ទំនងស្នេហាជាមួយឪពុកចិញ្ចឹម ទើបខ្លួនបែកអារម្មណ៍ និងព្យាយាមចង.កសម្លាប់ខ្លួននៅលើដើមស្វាយ ។ ប៉ុន្តែមិនស្លាប់ ដោយសារមានចោរមកលួចបេះស្វាយក្នុងពេលនោះ ។ ក្រោយមក ខ្លួនក៏ប្រកបមុខរបរជាក្រុម Call Center ជាមួយបុរសតៃវ៉ាន់នៅប្រទេសកម្ពុជា អស់រយៈពេលជាង៣ឆ្នាំ ដោយខ្លួនមានតួនាទីរកមនុស្សទៅធ្វើការនៅទីក្រុងប៉ោយប៉ែត ។24 ชม.ระทึก! ตร.ลากคอ 'นายใหม่ 29 ยอด แก๊งคอล' ช่วยเหยื่อก่อนถูกหลอก ส่งไปข่มขืน

ជនល្មើសបញ្ជាក់ថា បើខ្លួនអាចរកបានមនុស្សម្នាក់ទៅធ្វើការនៅក្រៅប្រទេស ខ្លួននឹងទទួលបានថ្លៃឈ្នួលពីថៅកែតៃវ៉ាន់ ចំនួន៥.០០០បាត ។ ជនល្មើសនិយាយបណ្តើរយំបណ្តើរថា ៖ «សូមទោស ដែលខ្ញុំធ្វើបែបនេះ ។ បើខ្ញុំមិនធ្វើទេ ខ្ញុំខ្លាចស្លាប់ ។ ថៅកែនិយាយថា បើខ្ញុំមិនធ្វើការងារនេះទេ គាត់នឹងចាប់បងប្អូនខ្ញុំទាំងអស់» ។

ចុងក្រោយ សមត្ថកិច្ចបានចោទប្រកាន់ជនល្មើសចំនួន៦ករណី រួមមាន ៖
១-ជួញដូរមនុស្ស
២-បង្ខំឱ្យប្រើប្រាស់កម្លាំងពលកម្ម
៣-គំរាមកំហែងអ្នកដទៃ
៤-ឃុំឃាំងអ្នកដទៃ
៥-បានរួមចំណែកជាមួយក្រុមឈ្មួញជួញដូរមនុស្សឆ្លងប្រទេស
៦-ប្រើប្រាស់ថ្នាំញៀន និងកាំភ្លើ.ង ៕

ត្រៀមៗ! កម្ពុជា នឹងចុះត្រជាក់ជាងមួយសប្តាហ៍ដល់១៦អង្សាសេ

0

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដែលមានការចុះត្រជាក់ជាងមួយសប្តាហ៍ពីថ្ងៃទី១៥ ដល់២០ ខែមករា ឆ្នាំ២០២៤។

១-តំបន់វាលទំនាប៖
⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប៖
⁃ សីតុណ្ហភាពអប្បបរមាពី១៦-២២°C សីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី
⁃ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៨°C។

៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ៕

ក្រុមហ៊ុនអាកាសចរណ៍ Jetstar Australia បានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីចំអករូបិយប័ណ្ណវៀតណាម

0

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ Jetstar Australia បានរងការរិះគន់យ៉ាងខ្លាំងក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ បន្ទាប់ពីបង្ហោះពាក្យមិនសមរម្យតាមហ្វេសប៊ុកថា លុយវៀតណាម ដែលគេស្គាល់ថាជាលុយដុងគឺគួរឱ្យអស់សំណើច។

កាលពីថ្ងៃទី១០ ខែមករា យោងតាមគេហទំព័រអន្តរជាតិ Daily Mail បានឱ្យដឹងថា Fanpage ដែលមានអ្នកតាមដាន ៧៨០,០០០ របស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar Australia បានបង្ហោះខ្លឹមសារមួយនៅលើហ្វេសប៊ុកថា “សុំទោស ប៉ុន្តែលុយវៀតណាម ដែលគេស្គាល់ថាជាលុយដុងគឺគួរឱ្យអស់សំណើចណាស់”។ នៅក្រោមការបង្ហោះនេះ Fanpage របស់ក្រុមហ៊ុននេះបានបន្តបញ្ចេញមតិបែបកំប្លែងទៀតថា “មួយលានដុងស្មើនឹង ៦៥ ដុល្លារអូស្ត្រាលី ដូច្នេះប្រសិនបើខ្ញុំមាន ៦៥ ដុល្លារអូស្ត្រាលី ខ្ញុំនឹងក្លាយជាមហាសេដ្ឋី”។Jetstar apologies for social post making fun of Vietnamese currency | Daily  Telegraph

ទោះជាយ៉ាងណាក៏ដោយ ការបង្ហោះនេះត្រូវបានលុបចោលភ្លាមៗ នៅពេលដែលមនុស្សជាច្រើនមានការប្រតិកម្មយ៉ាងខ្លាំង ដោយពួកគេបាននិយាយថា មានតែមនុស្សល្ងីល្ងើទេដែលអាចនិយាយលេងបែបនេះបាន។ អ្នកខ្លះទៀតក៏និយាយថា ក្រុមហ៊ុនអាកាសចរណ៍ Jetstar Australia ត្រូវតែចេញលិខិតសុំទោសជាផ្លូវការដល់ប្រជាជនវៀតណាម។ ចំពោះអ្នកផ្សេងទៀតក៏និយាយដែរថា រឿងកំប្លែងនេះគ្មានវិជ្ជាជីវៈ មិនគោរពវប្បធម៌របស់គេ និងរើសអើងជាតិសាសន៍។

ដូច្នេះហើយ កាលពីថ្ងៃទី ១២ ខែមករា ក្រុមហ៊ុនអាកាសចរណ៍នេះបានធ្វើការសុំទោសជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួន ដោយទទួលស្គាល់ថាការបង្ហោះ Facebook គឺ “មិនសមរម្យ” និង “មិនគួរត្រូវបានបង្ហោះ” នោះទេ ។ ក្រុមហ៊ុនក៏សូមអភ័យទោសដោយស្មោះចំពោះបទល្មើសដែលបង្កឡើង ហើយបានសន្យាថានឹងពិនិត្យមើលដំណើរការរបស់ខ្លួនឡើងវិញ ដើម្បីធានាថាកំហុសស្រដៀងគ្នានេះនឹងមិនកើតឡើងទៀតទេ។Jetstar is forced to apologise over 'racist' joke after furious customers  vowed to 'never fly with the airline again' | Daily Mail Online

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនអាកាសចរណ៍ Jetstar Australia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ Qantas ដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី និងប្រតិបត្តិការបណ្តាញហោះហើរក្នុងស្រុក តំបន់ និងអន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការជាចម្បងនៅព្រលានយន្តហោះ Melbourne ដោយបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះមានជើងហោះហើរទៅកាន់ប្រទេសវៀតណាមពីទីក្រុងស៊ីដនី និងមែលប៊ន៕

ដានជើងអាថ៌កំបាំងដ៏ធំនៅលើថ្មបង្កើតចម្ងល់ដល់ពលរដ្ឋថៃ

0

ប្រទេសថៃ ៖ នៅដើមឆ្នាំ២០២៤នេះ ពលរដ្ឋថៃជាច្រើននាក់បានចាប់អារម្មណ៍នឹងដានជើងដ៏ធំមួយនៅលើថ្មថា តើវាជាដានជើងរបស់យក្ស ឬដានជើងអ្វីឱ្យប្រាកដ? ដានជើងដ៏ធំនេះស្ថិតនៅភូមិហួយសាយ ឃុំបានម៉ៃ ស្រុកខនបុរី ខេត្តនគររាជសីម៉ា ។ អ្នកបានឃើញដានជើង លើកឡើងថា វាស្រដៀងគ្នានឹងដានជើងរបស់មនុស្សមាឌធំ ពីព្រោះដានជើងមានប្រវែងរហូតដល់២ម៉ែត្រឯណោះ ។

មេភូមិហួយសាយ អ្នកស្រី កាន់ចាផន ឈើងកាថូក លើកឡើងថា បច្ចុប្បន្ន មនុស្សជាច្រើនចាប់អារម្មណ៍នឹងដានជើងដ៏ធំ និងចែកចាយក្នុងបណ្តាញសង្គម ។ ពួកគេសន្និដ្ឋានថា វាជាដានជើងរបស់មនុស្សមាឌធំ ។ ប៉ុន្តែអ្នកភូមិចាស់ៗរស់នៅក្នុងតំបន់បានឃើញដានជើងនេះអស់រយៈពេលរាប់សិបឆ្នាំមកហើយ ហើយមនុស្សភាគច្រើនទើបតែចាប់អារម្មណ៍ ។รวมรูปภาพของ รอยเท้ายักษ์ปริศนาให้โชคที่โคราช จนต้องจัดบวงสรวงให้ทุกปี  เชื่อเป็นรอยพระพุทธบาท รูปที่ 2 จาก 9

អ្នកស្រីមេភូមិបន្តថា មានអ្នករស់នៅខេត្តឧទ័យថានី ២-៣នាក់បានសុបិនឃើញដានជើងព្រះពុទ្ធកើតឡើងនៅបរិវេណនេះ ហើយពួកគេក៏នាំសាច់ញាតិធ្វើដំណើរមកកាន់កន្លែងនេះដើម្បីឱ្យដឹងថា តើវាពិតជាមានដានជើងដូចការសុបិនដែរឬទេ ? នៅពេលធ្វើដំណើរមកដល់កន្លែងនេះ ស្រាប់តែពួកគេឃើញមានដានជើងដ៏ធំពិតមែន ហើយនាំគ្នាក្រាបសំពះ ដោយសារជឿថា នេះជាដានជើងរបស់ព្រះពុទ្ធ ។

អ្នកស្រីមេភូមិនិយាយថា ៖ «ក្រុមអ្នករស់នៅខេត្តឧទ័យថានី បានសុបិនឃើញដានជើង ហើយពួកគេក៏នាំគ្នាធ្វើដំណើរមកបួងសួងនៅទីនេះ ។ កាលពី៥ឆ្នាំមុន មានព្រះសង្ឃ និងអាចារ្យវត្ត ដែលបានមកស្នាក់នៅទីនេះ និងបានឃើញដានជើងនេះដែរ ប៉ុន្តែមិនបានអភិរក្សអ្វីទេ» ។รวมรูปภาพของ รอยเท้ายักษ์ปริศนาให้โชคที่โคราช จนต้องจัดบวงสรวงให้ทุกปี  เชื่อเป็นรอยพระพุทธบาท รูปที่ 1 จาก 9

មនុស្សមួយចំនួនធំបានមកសុំពរពីដានជើងនេះ ហើយពួកគេក៏សម្រេចបំណងប្រាថ្នារៀងៗខ្លួន ដូចជា ៖ ត្រូវឆ្នោតរង្វាន់ធំ ជាដើម ។ ហេតុនេះ អ្នកមានជំនឿតែងតែមកបួងសួងជារៀងរាល់ឆ្នាំ ហើយភាគច្រើន ពួកគេមកបួងសួងនៅខែមីនា និងខែមេសា ។ អ្នកស្រុកសង្ឃឹមថា នៅថ្ងៃអនាគត តំបន់នេះនឹងក្លាយជាកន្លែងសម្រាប់សូត្រធម៌ ឬកន្លែងទេសចរណ៍ ។

ចំណែកអ្នកលេងបណ្តាញសង្គមថៃនិយាយថា ៖ «បើប្រាប់ថា គឺជាដានជើងរបស់យក្ស ខ្ញុំនឹងទៅមើលដែរ តែនេះប្រាប់ថា ជាដានជើងព្រះពុទ្ធ ។ ដូច្នេះ ទុកឱ្យមេភូមិមើលតែម្នាក់ឯងទៅ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ទីនេះ អាចមានយក្សរស់នៅកាលពីសម័យបុរាណ» ។

រីឯជនជាតិថៃម្នាក់ទៀតនិយាយថា ៖ «តើព្រះពុទ្ធធ្លាប់ធ្វើដំណើរមកប្រទេសថៃមែនទេ? មិនធ្លាប់មកទេ ដោយសារព្រះពុទ្ធគង់នៅប្រទេសឥណ្ឌា» ៕พบ รอย เท้า คน ยักษ์ ปริศนา ชาว บ้าน เคารพ บูชา

រកឃើញទីក្រុងសម្ងាត់មួយដែលបានបាត់កាលពី ២ ពាន់ឆ្នាំមុននៅកណ្តាលព្រៃអាម៉ាហ្សូន

0

បរទេស៖ ថ្មីនេះៗ អ្នកបុរាណវិទូបានរកឃើញទីក្រុងមួយដែលបានបាត់បង់នៅក្នុងព្រៃអាម៉ាហ្សូន កាលពី ២,០០០ ឆ្នាំមុន ដែលធ្លាប់មានប្រជាជនរស់នៅយ៉ាងហោចណាស់ ១០,០០០ នាក់។

នៅថ្ងៃទី១២ ខែមករា យោងតាមទីភ្នាក់ងារសារព័ត៌មានបរទេសមួយបានរាយការណ៍ថា បុរាណវិទូ Stephen Rosten បានរកឃើញអត្ថិភាពនៃទីក្រុងបុរាណមួយ នៅតំបន់អេក្វាឌ័រ ដោយគាត់បានរកឃើញគំនរដី និងផ្លូវដែលបង្កប់ក្នុងដី ប៉ុន្តែគាត់មិនច្បាស់ថាវាជាអ្វីពិតប្រាកដនោះទេ។Valley of lost cities that flourished 2,000 years ago found in Amazon |  Archaeology | The Guardian

ទោះជាយ៉ាងណាក៏ដោយ យោងតាមការធ្វើផែនទីចុងក្រោយដោយប្រើបច្ចេកវិទ្យាឡាស៊ែរ និងការស៊ើបអង្កេតនៅមជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្ររបស់ប្រទេសបារាំង បានបង្ហាញថាផ្លូវលំគឺជាផ្នែកនៃបណ្តាញដ៏ក្រាស់នៃការតាំងទីលំនៅ និងផ្លូវតភ្ជាប់។ វាត្រូវបានលាក់នៅក្នុងព្រៃភ្នំ Andes ដែលមានរយៈពេលប្រហែលមួយពាន់ឆ្នាំ ដោយក្រុមអ្នកបុរាណវិទូផ្សេងទៀតបាននិយាយថា “វាជាជ្រលងភ្នំនៃទីក្រុងដែលធ្លាប់បាត់បង់”។Valley of lost cities that flourished 2,000 years ago found in Amazon |  Archaeology | The Guardian

តំបន់នេះត្រូវបានតាំងទីលំនៅដោយប្រជាជន Upano នៅចន្លោះប្រហែល ៣០០ និង ៥០០ ដល់ ៦០០ មុនគ.ស ដែលនេះគឺជាសម័យកាលមួយដែលស្រដៀងនឹងចក្រភពរ៉ូមនៅអឺរ៉ុបដែរ។
អ្នកស្រាវជ្រាវបានរកឃើញទៀតថា អគារស្នាក់នៅ និងពិធីនានាត្រូវបានសាងសង់លើដី ៦.០០០ ដែលហ៊ុព័ទ្ធដោយវាលស្រែសិកម្មដែលមានប្រឡាយបង្ហូរទឹក ដោយផ្លូវធំបំផុតមានទទឹង ១០ ម៉ែត្រ បណ្តោយ ១០-២០ គីឡូម៉ែត្រ ។นักโบราณคดีพบ 'หุบเขาแห่งเมืองที่สาบสูญ' อายุหลายพันปีในป่าแอมะซอน

អ្នកបុរាណវត្ថុវិទូបាននិយាយថា ការប៉ាន់ប្រមាណចំនួនប្រជាជនគឺពិបាកណាស់។ ប៉ុន្តែគេបានប៉ាន់ស្មានថា ទីតាំងនេះគឺជាផ្ទះរបស់អ្នករស់នៅយ៉ាងហោចណាស់ ១០,០០០នាក់ ហើយប្រហែលជាមានរហូតដល់ ១៥,០០០ ឬ ៣០,០០០ នៅកំពូលរបស់វា។ នេះបង្ហាញពីការកាន់កាប់ដ៏ក្រាស់ក្រែល និងសង្គមដ៏ស្មុគស្មាញមួយដែលអ្នកជំនាញបុរាណវិទ្យានៃសាកលវិទ្យាល័យ Florida លោក Michael Heckenberger បានសិក្សាកន្លងមក។