Home ព័ត៌មានអន្តរជាតិ អ្នកវិទ្យាសាស្ត្ររកឃើញពូជសត្វសមុទ្រថ្មីចំនួន១០០ នៅដែនទឹកនូវែលសេឡង់

អ្នកវិទ្យាសាស្ត្ររកឃើញពូជសត្វសមុទ្រថ្មីចំនួន១០០ នៅដែនទឹកនូវែលសេឡង់

102
0

ប្រទេសនូវែលសេឡង់ ៖ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកវិទ្យាសាស្ត្រចំនួន២១នាក់ បានធ្វើដំណើរទៅកាន់ដែនទឹកដែលពួកគេពុំទាន់បានស្រាវជ្រាវក្នុងបាតសមុទ្រ Bounty នៅបរិវេណឆ្នេរសមុទ្រនៃកោះខាងត្បូងប្រទេសនូវែលសេឡង់ ។ ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា ពួកគេនឹងរកឃើញពូជសត្វសមុទ្រថ្មីៗនៅទីនេះ ។

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុង Wellington ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ថា លោក Alex Rogers អ្នកស្រាវជ្រាវផ្នែកសមុទ្រ និងជាប្រធានដឹកនាំក្រុមស្រាវជ្រាវនិយាយថា ការស្រាវជ្រាវលើកនេះពិតជាមានប្រយោជន៍ ដោយសារពួកគេបានរកឃើញពូជសត្វសមុទ្រថ្មីចំនួន១០០ ហើយតួលេខនេះនឹងកើនឡើងបន្ថែមទៀត ។https://www.telegraph.co.uk/content/dam/world-news/2024/03/11/TELEMMGLPICT000370202947_17101742192820_trans_NvBQzQNjv4BqW59J98bm5rsKMnvsEp3MCthzdq7Pin0bA3rc5usGNZA.jpeg?imwidth=480

លោក Alex Rogers និយាយថា ៖ «ខ្ញុំសង្ឃឹមថា ចំនួនពូជសត្វសមុទ្រនឹងកើនឡើង នៅពេលយើងសិក្សាពីគំរូបន្ថែមទៀត ។ ខ្ញុំគិតថា ពូជសត្វសមុទ្រ មិនមែនមានតែ១០០ពូជនោះទេ ប៉ុន្តែវាមានរហូតដល់រាប់រយពូជឯណោះ» ។

ក្នុងចំណោមពូជសត្វសមុទ្រថ្មីៗដែលគេស្រាវជ្រាវឃើញ គឺមានសត្វមួយប្រភេទដែលធ្វើឱ្យក្រុមអ្នកស្រាវជ្រាវងឿងឆ្ងល់ ដោយសារវាមានរូបរាងដូចផ្កាយ និងមានអង្កត់ផ្ចិតប្រមាណ១សង់ទីម៉ែត្រ ។ ក្រុមអ្នកស្រាវជ្រាវមិនអាចបញ្ជាក់បានថា វាជាសត្វអ្វីទេ ប៉ុន្តែពួកគេជឿថា វាអាចជាផ្កាថ្ម ។https://media.cnn.com/api/v1/images/stellar/prod/1-ocean-census-mystery-find-credit-ocean-census-niwa.jpg?q=w_1110,c_fill

ការស្រាវជ្រាវនេះគាំទ្រដោយ Ocean Sensus ជាភ្នាក់ងារមិនស្វែងរកប្រាក់ចំណេញ និងមានតួនាទីស្វែងរកសត្វរស់នៅក្នុងមហាសមុទ្រលើពិភពលោក សហការជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវទឹក និងបរិយាកាស ព្រមទាំងសារមន្ទីរ Te Papa Tongarewa របស់ប្រទេសនូវែលសេឡង់ផងដែរ ។https://images.sbs.com.au/dims4/default/e409ef1/2147483647/strip/true/crop/6720x3780+0+0/resize/1280x720!/quality/90/?url=http%3A%2F%2Fsbs-au-brightspot.s3.amazonaws.com%2F60%2Fc4%2F003833d14998a9fb93b2b069208f%2Fnew-box-jellyfish-species-discovered-in-china-24-april-2023-aap.jpg

លោក Alex Rogers បន្តថា គេប៉ាន់ស្មានថា មហាសមុទ្រនៅលើពិភពលោក មានសត្វសមុទ្ររស់នៅរហូតដល់ជាង២លានពូជឯណោះ ប៉ុន្តែយើងស្គាល់ពូជសត្វសមុទ្រត្រឹមតែ១០% ប៉ុណ្ណោះ ។ ហេតុនេះ ការសិក្សាស្រាវជ្រាវបន្ថែមពាក់ព័ន្ធនឹងសត្វរស់នៅក្នុងទឹកសមុទ្រ គឺជារឿងសំខាន់ ដោយសារប្រព័ន្ធអេកូឡូស៊ីសមុទ្របានគាំទ្រជីវិតនៅលើផែនដី ដូចជា ៖ ការបង្កើតអាហារសម្រាប់មនុស្សរាប់លាននាក់, ការផ្ទុកកាបូន និងការគ្រប់គ្រងអាកាសធាតុ ។https://www.telegraph.co.uk/content/dam/world-news/2024/03/11/TELEMMGLPICT000370222539_17101702403030_trans_NvBQzQNjv4BqwtUT54c80eKHJHMfvK9NIkR8YSybYNWDTYrGStsI8ko.jpeg?imwidth=680

ការស្រាវជ្រាវលើកនេះ ក្រុមអ្នកស្រាវជ្រាវបានចុះទៅក្នុងទឹកសមុទ្រមានជម្រៅ៤.៨០០ម៉ែត្រ ហើយពួកគេបានប្រមូលគំរូសត្វសមុទ្រ ចំនួន១.៧៩១ ។ លោក Alex Rogers បន្ថែមថា អ្នកធរណីវិទ្យាបានស្រាវជ្រាវនៅតំបន់នេះរួចហើយ ប៉ុន្តែក្រុម Biologist ពុំទាន់បានមកកាន់តំបន់នេះទេ ៕https://oceancensus.org/wp-content/uploads/2024/03/FKt240108-S0638-20240124T174434Z-Chaunacops-small.jpg