Home ព័ត៌មានអន្តរជាតិ មិនធម្មតា! ជប៉ុនបង្កើតវិធីសាស្រ្តថ្មីដើម្បីស្តារសមត្ថភាពថ្មខូចៗឱ្យដំណើរការឡើងវិញ

មិនធម្មតា! ជប៉ុនបង្កើតវិធីសាស្រ្តថ្មីដើម្បីស្តារសមត្ថភាពថ្មខូចៗឱ្យដំណើរការឡើងវិញ

402
0

ជប៉ុន៖ អ្នកវិទ្យាសាស្ត្រជប៉ុន បានបង្កើតវិធីសាស្ត្រថ្មីមួយដើម្បីស្តារសមត្ថភាពថ្មលីចូម-អ៊ីយ៉ុងដែលខូចគុណភាព ឱ្យត្រឡប់មកដំណើរការឡើងវិញ តាមរយៈការចាក់បញ្ចូលកោសិការបស់ថ្មជាមួយនឹងសារធាតុគីមី រហូតដល់ ៨០ ភាគរយនៃសមត្ថភាពដើមរបស់វា។

អាគុយលីចូម-អ៊ីយ៉ុង គឺជាប្រភេទថ្មសាកដែលពេញនិយមបំផុត ដែលផ្តល់ថាមពលសម្រាប់យានជំនិះ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដូចជារថយន្តអគ្គិសនី កុំព្យូទ័រយួរដៃ និងស្មាតហ្វូនជាដើម។ ប៉ុន្តែយូរៗទៅ ថ្មទាំងនេះនឹងបាត់បង់សមត្ថភាព ដោយសារវដ្តនៃការសាកថ្មច្រើនដង ដែលធ្វើឱ្យពួកវាបាត់បង់ភាគល្អិតដែលសាក ឬអ៊ីយ៉ុងដែលជួយរក្សាទុក និងបញ្ចេញថាមពលនៅក្នុងថ្ម។https://content.instructables.com/FW9/HCXH/JGR21L6J/FW9HCXHJGR21L6J.jpg?auto=webp

ទោះជាយ៉ាងណាក៏ដោយ បើយោងតាម Market Screener កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកជំនាញនៅមន្ទីរពិសោធន៍ស្រាវជ្រាវ និងអភិវឌ្ឍន៍កណ្តាលរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងប្រទេសជប៉ុនបានរកឃើញវិធីថ្មីមួយដើម្បីបំពេញបន្ថែមអ៊ីយ៉ុងទាំងនេះ និងស្ដារឡើងវិញនូវសមត្ថភាពដើមរបស់ថ្មយ៉ាងសំខាន់។ ជាពិសេស ពួកគេបានចាក់សារធាតុពិសេសមួយហៅថា សារធាតុស្តារឡើងវិញទៅក្នុងថ្ម។

សារធាតុនេះបង្កឱ្យមានប្រតិកម្មគីមីដែលផលិតអេឡិចត្រុង និងអ៊ីយ៉ុងលីចូមកាន់តែច្រើន ដែលវាជាភាគល្អិតសាកថ្មពីរប្រភេទ ជួយឱ្យថ្មផ្ទុកថាមពលកាន់តែច្រើន។ ដោយការបន្ថែមភាគល្អិតទាំងនេះ ក្រុមស្រាវជ្រាវអាចបញ្ច្រាសដំណើរការខូចទ្រង់ទ្រាយរបស់ថ្ម និងស្ដារឡើងវិញ ៨០% នៃសមត្ថភាពដើមរបស់វា ហើយថ្មដែលបានស្ដារឡើងវិញនឹងអាចរក្សាដំណើរការបានរហូតដល់ ១០០ វដ្តនៃការបញ្ចូលថ្ម។https://d3bze35mkjv6a3.cloudfront.net/news-content/0cd0e26b-28f3-4e57-9d93-6b035aef1bc4/76206bfcbb2bce831dacbf27c0c514ae34248e7d.webp

ក្រុមស្រាវជ្រាវក៏បានសាកល្បងវិធីសាស្ត្រថ្មីនេះទៅលើប្រភេទថ្មជាច្រើនប្រភេទ ទាំងធំ និងតូច រួមទាំងថ្មដែលប្រើសម្រាប់រថយន្តផងដែរ។ លោក Nobuhiro Ogihara អ្នកវិទ្យាសាស្ត្រនាំមុខគេនៃការសិក្សាបាននិយាយថា “ឥទ្ធិពលត្រូវបានផ្ទៀងផ្ទាត់មិនត្រឹមតែជាមួយថ្មតូចៗនៅក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយថ្មធំដែលប្រើក្នុងរថយន្តផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitAlRu8O8LiTjlfbTMETA16PuOnKEMdt6TC30d-9RSfNXHrUd8oRwUbCc0Du0k_EnFar4UwzemO4xUyoPgCRdKkqLCRkw92qFUVjfmyR3uqwEMkf9q7uPym95k8elWEjC90G2YdzlRcSkDaSeJUcZUYf7_zNBZVzGjsNSsmxyU347yKRNGLq_L9OZOCJQ/s1020/photo_2024-03-12_09-06-12.jpg

វិធីសាស្រ្តថ្មីនេះអាចពន្យារអាយុជីវិតរបស់អាគុយលីចូម-អ៊ីយ៉ុង ដែលអនុញ្ញាតឱ្យពួកវាប្រើឡើងវិញក្នុងរថយន្តអគ្គិសនី ឬឧបករណ៍ផ្សេងទៀត ជំនួសឱ្យការបោះចោល ឬឆ្លងកាត់ដំណើរការបំបែក និងកែច្នៃដ៏ស្មុគស្មាញ។ នេះជួយសន្សំសំចៃថ្លៃដើម និងធនធាន ខណៈពេលដែលការពារបរិស្ថាន ដោយសារថ្មលីចូម-អ៊ីយ៉ុងមានផ្ទុកលោហធាតុកម្រដូចជា cobalt និងនីកែល ដែលជារឿយៗត្រូវបានជីកយករ៉ែក្នុងវិធីដែលមិនស្ថិតស្ថេរ។

ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រថ្មីនេះមិនអាចអនុវត្តបានចំពោះប្រភេទថ្មដែលខូចទ្រង់ទ្រាយទាំងអស់នោះទេ ប៉ុន្តែវាមានប្រសិទ្ធភាពសម្រាប់តែថ្មដែលបាត់បង់អ៊ីយ៉ុងដោយសារតែការសាកថ្មម្តងហើយម្តងទៀតប៉ុណ្ណោះ។ មិនមែនសម្រាប់ថ្មដែលមានការខូចខាតរចនាសម្ព័ន្ធ ឬទម្រង់នៃការរិចរិលផ្សេងទៀតនោះទេ លើសពីនេះវិធីសាស្រ្តនៃការធ្វើរោគវិនិច្ឆ័យយ៉ាងត្រឹមត្រូវអំពីស្ថានភាពថ្មគឺត្រូវការជាចាំបាច់ ដើម្បីសម្រេចថាតើពួកវាស័ក្តិសមសម្រាប់ការចាក់ថ្នាំគីមីដែរឬទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYuqduoYmzsgM_Xrr8GG2UzGM4vArHUEP1S2xp36jtOrzrO4mIVdiGjrlEdDGWiVSnQHl8BBOX3bvnCinMjoggmjJ0Kq06TK6BxfI1wGy26L4ppIc2pFRK1WZ0bYUMPzk5-wx96BCL1nKEzzca4tPQGGeJ1a3svh5WILY07_2JYgUvM1IW0briMkOYevY/s1280/photo_2024-03-12_09-07-02.jpg