Home Blog Page 1255

កោះដ៏សែនតូចហើយខ្សត់ទាំងធនធានធម្មជាតិទៀត ហេតុអ្វីបានជាប្រទេសសិង្ហបុរីក្លាយខ្លួនជាខ្លានៅអាស៊ី?

0

ប្រទេសសិង្ហបុរីដែលធ្លាប់ជាតែប្រទេសក្រីក្រ គ្មានទាំងធនធានធម្មជាតិ បានធ្វើកម្រែទម្រង់សេដ្ឋកិច្ចដ៏ធំក្នុងរយៈពេលមិនដល់៥០ឆ្នាំផង ក៏បានក្លាយខ្លួនទៅជាប្រទេសដែលមានជាងគេបំផុតលើពិភពលោក មានការអភិវឌ្ឍធនធានមនុស្សកម្រិតខ្ពស់ ហើយបានក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់នៅអាស៊ីទៀតផង។

សិង្ហបុរីគ្រាន់តែជាដីកោះដ៏តូចមួយប៉ុណ្ណោះ ដែលមានចម្ងាយ៥០គីឡូម៉ែត្រពីកើតទៅលិច និង២៧គីឡូម៉ែត្រពីជើងទៅត្បូង។File:South Bridge Road, Singapore - 1965.jpg - Wikipedia

ក្នុងអំឡុងទសវត្សឆ្នាំ១៩៦០ ក្រោមកំណែទម្រង់សេដ្ឋកិច្ចដ៏ធំរបស់លោក លី ក្វាន់យូ ដែលត្រូវជានាយករដ្ឋមន្ត្រីដំបូងគេបង្អស់របស់ប្រទេសសិង្ហបុរី បានកែប្រែកោះដ៏តូចមួយដែលទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំង (អត្រាឥតការងារធ្វើក្នុងប្រទេសខ្ពស់) ឲ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រុងរឿងនាពេលបច្ចុប្បន្នទៅវិញ។

កត្តាដែលសិង្ហបុរីបានក្លាយខ្លួនជាប្រទេសដ៏រឹងមាំ រីកចម្រើនបំផុត និងបណ្តុំទៅដោយអ្នកមានៗក្នុងប្រទេសនាពេលបច្ចុប្បន្ននេះបាន គឺដោយសារតែការកែប្រែគោលនយោបាយសេដ្ឋកិច្ច និងការវិនិយោគទៅលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។National Day of Singapore 2023: Must-visit places for a memorable celebration | Travel - Hindustan Times

សិង្ហបុរីបានក្លាយជាប្រទេសសម្បូរអ្នកមានបំផុត ព្រោះបានបង្កើតក្រុមសេដ្ឋវិទូ ដើម្បីអភិវឌ្ឍឧស្សាហកម្ម ដូចជាការទាក់ទាញវិនិយោគិនបរទេសមកពីជុំវិញពិភពលោកឲ្យមកវិនិយោគលើប្រទេសខ្លួន មានទាំងការបន្ធូរបន្ថយពន្ធឲ្យវិនិយោគិនបរទេស ថែមទាំងជាប្រទេសដែលងាយស្រួលបង្កើតអាជីវកម្ម ក៏ដូចជាមានគោលនយោបាយអន្តោប្រវេសន៍សេរី និងមានស្ថិរភាពនយោបាយក្នុងប្រទេសជាដើម។Where Is Singapore? Tips for First-Time Visitors

ប្រទេសនេះទៀតសោតក៏បានអនុវត្តវិធានការមួយចំនួនទៀតដូចជា ការកាត់ពន្ធប្រាក់បៀវត្សរ៍ ១០% របស់ប្រជាជនសិង្ហបុរីទៅកាន់មូលនិធិសោធននិវត្តន៍។ ក្រុមហ៊ុនក្នុងប្រទេសទាំងអស់ត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ក៏ដូចជាមានការរក្សាបាននូវតម្លៃរូបិយប័ណ្ណដុល្លារសិង្ហបុរីដ៏រឹងមាំរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjve9kUbDqGXEP21rTcpPU8DBSUeKdTGPQiha9eVqcz9LSHF5xN8nHvYT_KvB7Ty48EZETZ_mftvgMbdIthFtgrUJcwONXPK9cYQoWMnTrlnPytP-QLPYoo17MDzLeNUMtMok-fOd4e-OoYA4xhFzfenNZxS__YW5XysB4KXHpC8Re6bYxJQ1CTGh_IhjA/s2000/Singapore.webp

សិង្ហបុរីក្លាយជាកូនខ្លានៅអាស៊ីបាន ដោយសារតែប្រទេសនេះបានផ្តោតយ៉ាងសំខាន់ទៅលើការផលិតទំនិញដែលមានគុណភាពខ្ពស់ លើកកម្ពស់ក្រុមហ៊ុនបច្ចេកវិទ្យា លើកកម្ពស់ការអប់រំ ជាពិសេសបណ្តុះឲ្យប្រជាជនខ្លួនមានចំណេះដឹងខ្ពស់ខ្ពស់ទាំងអស់ដើម្បីអភិវឌ្ឍប្រទេសឲ្យឈានទៅមុខជាលំដាប់។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការកំណែទម្រង់សេដ្ឋកិច្ច តាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលនាំឱ្យកំណើន GDP គួរឲ្យកត់សម្គាល់ និងបានក្លាយជាមហាអំណាចនាំចេញដ៏សំខាន់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt1wCkooKfhTpWAUaX-51aSLmd642YF-7NDH6nX1CxsrZLodUkdVKgv1eIfq_kPO8OdPGWxlNHI7MlGTc8EJffcgrl7XKAxALIISJxXtOU43l-zmXjk5HFT6WKNzzc8h2dv96Nb1f00o8fNfM3aSX6pP35TbtvehSSdidyZ4vV4HQkdyT9uYC04mc2gqM/s1400/unique-singaporean-traits-1.png

 

អ្នកចង់រក្សារូបរាងឱ្យស្អាត មិនចង់ឡើងគីឡូ គួរតែកុំបរិភោគប្រភេទបន្លែទាំង៦មុខនេះ

0

ពិតណាស់ មនុស្សគ្រប់គ្នាប្រាកដជាគិតថា បន្លែមានជាតិសរសៃខ្ពស់ និងមានជាតិខ្លាញ់ទាប ដូច្នេះការញុំាបន្លែកាន់តែច្រើនកាន់តែល្អ ប៉ុន្តែតាមការពិតទៅការទទួលទានបន្លែមិនត្រឹមត្រូវក៏អាចធ្វើឱ្យអ្នកឡើងទម្ងន់បានយ៉ាងឆាប់រហ័សផងដែរ។ ខាងក្រោមនេះគឺជាបន្លែមួយចំនួនដែលអាចធ្វើឱ្យអ្នកធាត់ និងផ្ទុកជាតិខ្លាញ់លើស រួមទាំងមានជាតិស្ករច្រើនទៀតផង។

១.ផ្លែល្ពៅ៖ ល្ពៅជាអាហារដ៏មានប្រយោជន៍សម្រាប់អ្នកចង់ឡើងទម្ងន់ព្រោះវាមានផ្ទុកម្សៅច្រើន។ ទោះជាយ៉ាងណា អ្នកដែលចង់សម្រកទម្ងន់គួរតែនៅឱ្យឆ្ងាយពីអាហារនេះ ព្រោះម្សៅក្នុងល្ពៅពេលចូលក្នុងខ្លួននឹងបំប្លែងទៅជាជាតិគ្លុយកូស។ ទន្ទឹមនឹងនេះ ជាតិគ្លុយកូសគឺជាសមាសធាតុសំខាន់ដែលរាងកាយប្រើដើម្បីផ្ទុកជាតិខ្លាញ់លើស។Pumpkin Recipes | Halloween Recipes | Tesco Real Food

២.ត្រសក់៖ ស្រដៀងទៅនឹងល្ពៅដែរ ត្រសក់មានផ្ទុកនូវម្សៅច្រើន ដែលអាចបណ្តាលឱ្យឡើងទម្ងន់ ហើយវាក៏មានជាតិស្ករខ្ពស់ផងដែរ។ ដូច្នេះ ការទទួលទានត្រសក់ច្រើនពេកនឹងធ្វើឱ្យអ្នកឡើងទម្ងន់យ៉ាងឆាប់រហ័ស។Nutritional benefits and Little Known Cucumber Fun Facts: Orthopedic Center for Sports Medicine: Sports Medicine Physicians

៣.ស៊ុត៖ នៅពេលដែលស៊ុតត្រូវបានចៀនវានឹងងាយស្រូបយកបរិមាណប្រេងច្រើន ប្រសិនបើអ្នកញ៉ាំស៊ុតចៀនជាប្រចាំ អ្នកប្រាកដជាឡើងទម្ងន់។ ហេតុនេះហើយ បើអ្នកចង់រីករាយជាមួយនឹងរសជាតិនៃអាហារនេះ អ្នកគួរតែផ្តល់អាទិភាពដល់ការចំហុយ ឬស្ងោរ ដើម្បីចៀសវាងការឡើងទម្ងន់។How long to boil an egg | BBC Good Food

៤.ផ្លែបឺរ៖ បឺរគឺជាប្រភេទផ្លែឈើដែលមានកាឡូរីខ្ពស់ណាស់ ប្រសិនបើអ្នកញ៉ាំផ្លែឈើនេះញឹកញាប់ពេក អ្នកនឹងឡើងទម្ងន់យ៉ាងលឿន ហេតុនេះអ្នកគួរតែកំណត់ការទទួលទានរបស់អ្នកឱ្យបានត្រឹមត្រូវ។12 health benefits of avocado

៥.សណ្តែក៖ សណ្តែកមានជាតិសរសៃ និងប្រូតេអ៊ីនច្រើន ទាំងនេះគឺជាសារធាតុសំខាន់ៗសម្រាប់ដំណើរការរបស់រាងកាយ។ លើសពីនេះទៀត សណ្តែកក៏មានផ្ទុកកាបូអ៊ីដ្រាតច្រើន នេះជាហេតុផលដែលធ្វើឱ្យអ្នកងាយឡើងទម្ងន់ពេលញ៉ាំសណ្តែកច្រើន។Beans Nutrition Facts | Why You Should Eat Them

៦.ដំឡូង៖ ដំឡូងក៏ជាអាហារដែលអាចធ្វើឱ្យអ្នកឡើងទម្ងន់ប្រសិនបើមិនបានទទួលទានបានត្រឹមត្រូវ។ ដំឡូងសម្បូរទៅដោយកាបូអ៊ីដ្រាត សារធាតុនេះនឹងបង្កឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់ក្នុងខ្លួនប្រសិនបើទទួលទានច្រើនពេក។ ដូច្នេះហើយ នៅពេលដែលអ្នកញ៉ាំដំឡូងច្រើន អ្នកក៏នឹងឡើងទម្ងន់យ៉ាងឆាប់រហ័សផងដែរ៕Potato - Wikipedia

ងងុយគេងញឹកញាប់ អាចជាសញ្ញាគ្រោះថ្នាក់ដែលមិនគួរមើលរំលង

0

ការស្ងាបញឹកញាប់ អស់កម្លាំង ល្វើយងងុយគេងអាចជាលទ្ធផលនៃជំងឺធ្ងន់ធ្ងរមួយចំនួន ដែលអ្នកមិនគួរមើលរំលងឡើយ។ ការងងុយគេងគ្រប់ទីកន្លែងភាគច្រើនគឺបណ្តាលមកពីការសម្រាកមិនគ្រប់គ្រាន់ ការទទួលអាហារមិនល្អ ខ្សោះជាតិទឹក ឬការអង្គុយជាប់យូរពេកក៏អាចធ្វើឱ្យយើងងុយគេងបានដែរ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកឧស្សាហ៍មានអាការៈបែបនេះញឹកញាប់ បើមិនទៅពិគ្រោះជាមួយគ្រូពេទ្យទេ អ្នកនឹងអាចប្រឈមនឹងជំងឺគ្រោះថ្នាក់ដូចខាងក្រោម៖

១.ជំងឺខ្សោយថ្លើម៖ ជាធម្មតាអ្នកដែលឧស្សាហ៍ងងុយគេងញឹកញាប់ភាគច្រើនគឺស្ថិតក្នុងដំណាក់កាលកម្រិតខ្ពស់រួចទៅហើយ ដោយសារតែអ្នកជំងឺដែលមានជំងឺនេះនឹងមានអារម្មណ៍អស់កម្លាំង គេងមិនលក់ស្រួលជាដើម។8 Sneaky Reasons You're Tired That Have Nothing To Do With Sleep

២.ជំងឺដុំសាច់ខួរក្បាល៖ វាអាចបណ្តាលមកពីប្រព័ន្ធសរសៃប្រសាទដែលគ្រប់គ្រងចលនា ធ្វើឱ្យមានការលំបាកសម្រាប់ឈាមក្នុងការបញ្ជូនអុកស៊ីសែនទៅខួរក្បាល រហូតដល់រាងកាយត្រូវទទួលអុកស៊ីហ្សែនបន្ថែមទៀតដោយការយំញឹកញាប់។

៣.លើសឈាម៖ ជាមួយនឹងការថយចុះសម្ពាធយ៉ាងខ្លាំងការផ្គត់ផ្គង់ឈាមទៅខួរក្បាលមានការខ្វះអុកស៊ីសែន។ ដូច្នេះ វាជាហេតុធ្វើឱ្យអ្នកចេះតែអស់កម្លាំង ល្វើយងងុយគេងញឹកញាប់ និងស្ងាបច្រើនដងក្នុងមួយមួយនាទី។70 Percent of Employees are Sleepy, and It's Costing Companies Millions of Dollars. Here's How to Fix This | Inc.com

៤.ជំងឺឆ្កួតជ្រូក៖ គឺជាជំងឺដែលបង្កឡើងដោយភាពមិនប្រក្រតីនៃកោសិកាខួរក្បាលនៅលើផ្ទៃនៃខួរក្បាល ធ្វើឱ្យខួរក្បាលដំណើរការខុសប្រក្រតី ជាលទ្ធផល ពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយការងងុយគេងញឹកញាប់គឺជាបញ្ហាមិនប្រក្រតីមួយរបស់អ្នកជំងឺដែលមានជំងឺនេះ៕

មុនសម្តែងកម្មវិធីសប្បុរសធម៌ប្រទះឃើញ Lisa និងស្រ្តីទីមួយរបស់បារាំងដើរជាមួយគ្នាយ៉ាងស្និទ្ធស្នាល

0

អ្នកគាំទ្រទូទាំងពិភពលោកបានបង្ហាញអារមុ្មណ៍ភ្ញាក់ផ្អើលនិងអមដោយសេចក្តីរំភើបចិត្តជាខ្លាំងបន្ទាប់ពីមានការចែករំលែករូបភាព និង វីដេអូរបស់ Lisa សមាជិកក្រុម BLACKPINK ប្រទះឃើញនាងនៅឯ Disneyland Paris ជាមួយនឹងស្ត្រីទីមួយរបស់ប្រទេសបារាំងលោកស្រី Brigitte Macron នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។ ការភ្ញាក់ផ្អើលនេះបន្ទាប់ពីឃើញអ្នកទាំងពីរដើរក្បែរគ្នាយ៉ាងស្និទ្ធស្នាលថែមទាំងស្រ្តីទី១របស់បារាំងកាន់ឆ័ត្រទទូរជាមួយ Lisa ថែមទៀត។The Queen duo”: Fans react as BLACKPINK's Lisa was spotted attending  Disneyland Paris's charity event alongside France's first lady, Brigitte  Macron

Disneyland Paris បានគាំទ្រយុទ្ធនាការកម្មវិធីសប្បុរសធម៌ដើម្បីរៃអង្គាសថវិកាជួយដល់កុមារ និងក្មេងជំទង់ដែលធ្វើឡើងនៅចន្លោះថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមូលនិធិបានអញ្ជើញ បុគ្គលិកមានមុខមាត់ និងតារាល្បីឈ្មោះចូលរួម។ នៅពេលដែលវីដេអូ និងរូបថតជាច្រើនសន្លឹករបស់ Lisa សមាជិកក្រុម BLACKPINK ចូលរួមក្នុងកម្មវិធីសប្បុរសធម៌នោះ ត្រូវបានចែកចាយពេញបណ្តាញសង្គម អ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងរំភើបចិត្តយ៉ាងខ្លាំង ដែលបានឃើញ Lisa ដើរក្បែរស្ត្រីទីមួយរបស់ប្រទេសបារាំងលោក ស្រី Brigitte Macron ។ ពួកគេបានបង្ហោះលើបណ្តាញសង្គមដោយបង្ហាញថាអ្នកទាំងពីរមើលទៅដូចជាម្ចាស់ក្សត្រីអ៊ីចឹង ខណៈអ្នកទាំងពីរនៅក្បែរគ្នាប្រកបដោយភាពសិទ្ធិស្នាលLisa (Blackpink) thân thiết đi cùng 'đệ nhất phu nhân Pháp' Brigitte Macron

Lisa សមាជិកក្រុម BLACKPINK បានចូលរួមក្នុងកម្មវិធីសប្បុរសធម៌របស់ Disneyland Paris សម្រាប់ Operation Pieces Jaunes ជាកន្លែងដែលអ្នកជំងឺវ័យក្មេងរាប់រយនាក់ គ្រួសាររបស់ពួកគេ អ្នកផ្សេងទៀតដែលសំខាន់ៗ និងបុគ្គលិកមន្ទីរពេទ្យត្រូវបានអញ្ជើញឱ្យទៅលេងឧទ្យាននេះ។BLACKPINK Lisa Reportedly Spotted With Rumored Boyfriend in Disneyland Paris  | KpopStarz

វីដេអូជាច្រើនរបស់ Lisa បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីតារាចម្រៀងរូបនេះកំពុងថតរូបក្នុងចំណោមកុមារតូចៗ ឪពុកម្តាយ បុគ្គលិកមន្ទីរពេទ្យ និងស្រ្តីទីមួយរបស់ប្រទេសបារាំង។ នៅក្នុងវីដេអូមួយទៀត នាងបានទទូរឆ័ត្រជាមួយលោកស្រី Brigitte Macron យ៉ាងសប្បាយរីករាយ ដោយបង្ហាញពីរបៀបដែលបុគ្គលិកលក្ខណៈលេចធ្លោនៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌បានបង្ហាញពីការព្រួយបារម្ភ និងការយកចិត្តទុកដាក់ចំពោះគ្នា។ Lisa ក៏ត្រូវបានគេប្រទះឃើញរីករាយនឹងកម្មវិធីមួយនៅឯ Disneyland Paris ជាមួយ Natacha Rafalski ហើយអ្នកគាំទ្របានសង្កេតឃើញថា តារារូបនេះកំពុងញញឹម រីករាយនឹងអ្នកជុំវិញខ្លួន។ ការប្រគំតន្ត្រី Yellow Pieces Gala ម្ចាស់បទ «Money »នឹងឡើងសម្តែងនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤ នៅ Accor Arena ក្នុងទីក្រុងប៉ារីស។

គួរបញ្ជាក់ថា ការប្រគំតន្រ្តីសប្បុរសធម៌នៅបាំរាំងនេះមិនត្រឹមតែ Lisa ប៉ុណ្ណោះទេដែលចូលរួមក្នុងនោះក៏មានក្រុមចម្រៀង Stray Kids និងតារាចម្រៀងល្បីៗជាច្រើនរូបទៀតផងដែរ។ ហើយកម្មវិធីសប្បុរសមួយនេះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ មកម្ល៉េះរហូតមកដល់បច្ចុប្បន្ន៕Disneyland Paris Celebrates Disney's 100th anniversary With Ceremony  Featuring 100 Disney Characters in Front of Sleeping Beauty Castle! -  DisneylandParis News

លោក អូលីវ៉ា គង់ ច្នៃឈុត «រាជនីអង្គរបរមវិស្ណុលោក» ជូន Miss Universe Thailand 2023 ធ្វើជាពិធីការិនីកម្មវិធី Miss Global 2023

0

អ្នកច្នៃម៉ូតឆ្នើមប្រចាំប្រទេសលោក អូលីវ៉ា គង់ បានបង្ហើបប្រាប់អ្នកគាំទ្រថាលោកគឺជាអ្នកច្នៃឈុតយ៉ាងពិសេសជូន Anntonia Porsild Miss Universe Thailand 2023 សម្រាប់ការចូលរួមធ្វើជាពិធីការិនីក្នុងកម្មវិធី Miss Global 2023 ដែលប្រព្រឹត្តទៅនៅលើទឹកដីកម្ពុជា។ ឈុតដែលលោកច្នៃនេះមានឈ្មោះថា «រាជនីអង្គរបរមវិស្ណុលោក» ហើយឈុតនេះមានអត្ថន័យមិនធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm8Xdfm_2KbcXFRHIiryni7dPYaN-TYfGgK-ylH6JfJULQU7pdsoc3pVnl2Bua9f44jp7B1cozPWsOAJ_s3F7mEaXaAZQ_cTjesY_ITFj17jJidaAlpG8B7DBOByRMBe0R7-IsQJvJ8uiXg566zW2myAXcWELYNSPCBvsOEkCt755Lpq8ZDUJwLboG86c/s2048/image_2024-01-18_09-08-19.png

កម្មវិធីប្រកួត Miss Global 2023 ដែលកម្ពុជាមានសិទ្ធិរៀបចំពាក់កណ្តាលជាមួយវៀតណាម នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នឹងឈានចូលដល់ការប្រកួតផ្តាច់ព្រ័ត្រហើយក្រោមការរៀបចំរបស់ក្រុមហ៊ុនមហាហង្ស។ កម្មវិធីប្រកួតបវរកញ្ញានេះ លក្ខណ៍ មុនីអានីតា ជាអ្នកតំណាងកម្ពុជាចូលរួមប្រកួត។ អ្វីដែលកាន់តែពិសេសសម្រាប់យប់ថ្ងៃផ្តាច់ព្រ័ត្រ Miss Global 2023 លំដាប់រងទី១ Miss Universe 2023 កញ្ញា Anntonia Porsild នឹងធ្វើជាពិធីការិនីក្នុងការប្រកួតនេះ។ ខណៈឈុតរបស់ Anntonia ច្នៃដោយ លោក អូលីវ៉ា គង់ សម្រឹតសម្រាំងយ៉ាងពិសេសនិងបង្កប់ទៅដោយអត្ថន័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM_BJwKSWLLPLFYzVra-hNuxcZV7ZxPtv769a86UNLfmJJjQm4ghJhZ9a7QOGR0Rx65-7klIUBuu61CT5xD55AQ0UunJ_Yd7WYmUEf9r_w63h0VoxhnHtA1KzVtfJ0kfb89Dyh2OadFKr6L6qqJ4FOrh5ssqU0yOmWJfkJs8SIfHb36Q3LeiSLohoihv4/s1799/image_2024-01-18_09-08-23.png

តាមការឱ្យដឹងពីអ្នកច្នៃម៉ូត អូលីវ៉ា គង់ ឈុតដែល Anntonia នឹងគ្រងនេះមានឈ្មោះថា «រាជនីអង្គរបរមវិស្ណុលោក» ច្នៃឡើងអំពីក្រណាត់សូត្រដែលមានគុណភាពខ្ពស់ និងឌិនត្បូងខ្មៅ ដ៏មានតម្លៃ។ ស្មានៃរ៉ូបនេះលោក អូលីវ៉ា គង់ បានបញ្ជាក់ថា យកលំនាំនៃកំពូលប្រាសាទអង្គរវត្ត។ ចំណែកតួខ្លួននៃរ៉ូបគឺតំណាងឱ្យនាគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihRufXuLUaXqnxyKxEO5pMwiF8biMQxIVAmqjTH0wNatq0avBKISeNymEkSs8EWOX9db-ZScCeabQYJe4bn61dmiWQd9lHWtsRC-Z3XcYBl0juykaCXcFVG61RZW9WrhmumooUR8sAdaTe2eSPw3YmzPS2dlaJybCFSxwM-_rt2Hz03VfaTnbXCpaWYIw/s2048/image_2024-01-18_09-08-20.png
ផ្នែកខាងក្រោមនៃឈុត«រាជនីអង្គរបរមវិស្ណុលោក» គឺយកលំនាំតាមកាំជណ្តើរឡើងកំពូលបាកាននៃប្រាសាទអង្គរវត្ត ប្រៀបដូចជាជណ្តើរឡើងទៅកាន់ឋានសួគ៌ ខណៈលំនាំនៃរ៉ូបមាន រូបកលិ្កន (ខ្លួនមនុស្សក្បាលសេះ) ជាអវតាចុងក្រោយរបស់ព្រះវិស្ហុ ដកស្រង់ចេញពីប្រាសាទបន្ទាយស្រី លាយឡំជាមួយក្បាច់ភ្ញីវល្លិ៍ និងភ្ញីទេស ដកស្រង់ចេញពីចំលាក់ប្រាសាទអង្គរវត្ត។ ក្រោយពីលោកបង្ហាញដូចនេះហើយធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍ស្ងប់ស្ងែងយ៉ាងខ្លាំងនៃការច្នៃម៉ូតយ៉ាងពិសេសពោរពេញដោយអត្ថន័យបញ្ជាក់ពីអត្តសញ្ញាណជាតិថែមទៀត។

លោក អូលីវ៉ា គង់ ដែលមានឈ្មោះពិតថា ម៉ែន សីហា គឺជាអ្នកច្នៃម៉ូតមួយរូបដ៏មានប្រជាប្រិយភាពដោយស្នាដៃរបស់លោកទទួលស្គាល់ទាំងជាតិនិងអន្តរជាតិព្រមទាំងឈ្នះពានរង្វាន់ពីឆាកអន្តរជាតិផងដែរ៕

ចំនួនប្រជាជនរបស់ប្រទេសចិនបានថយចុះជាង ២ លាននាក់នៅឆ្នាំ ២០២៣

0

បរទេស៖ ចំនួនប្រជាជនរបស់ប្រទេសចិនបានបន្តធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារប្រទេសនេះបានកត់ត្រាអត្រាកំណើតទាបបំផុត និងអត្រាមរណភាពខ្ពស់បំផុតក្នុងរយៈពេលកន្លះទសវត្សរ៍ ដែលធ្វើឱ្យអង្គការសហប្រជាជាតិបានព្យាករណ៍ថា ឥណ្ឌាអាចនឹងវ៉ាដាច់ប្រទេសចិន ដើម្បីក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។China's population is declining — and nothing may change that - Voxយោងតាមទិន្នន័យ SCMP ដែលចេញផ្សាយដោយការិយាល័យស្ថិតិចិននៅថ្ងៃទី ១៧ ខែមករាបានបង្ហាញថា ចំនួនប្រជាជនរបស់ប្រទេសនេះបានថយចុះពី ២.០៨ លាននាក់ទៅ ១.៤0៩ លាននាក់កាលពីឆ្នាំមុនធៀបនឹង ១.៤១១ លាននាក់ក្នុងឆ្នាំ ២០១៩ និង ២០២២ ដែលនេះជាឆ្នាំទីពីរជាប់ៗគ្នាដែលប្រជាជនចិនបានធ្លាក់ចុះក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYIrfF2kreXBVNTbh67r-42YQ2qI2w8Hi9qr68rpEuf9nqlCnVbfYPTCp_XmlPf8RIiZjER0-Sw6iKL1bMk0mOCZXRMqIPQB6QOqkuMa_eGtSGFXT-0t5lnjEcdempyvnGbEB9PEHIjT6YT2cj9QOpdJ_7ThizeG9ptw7eOpSXkUd1wbr18D3f6qI-MzQ/s1920/rss-efe479de8db266c0376bd4e921cd2bcf4d158b47f84w.jpg

នៅឆ្នាំ ២០២៣ ទារកកើតបានត្រឹមតែ ៩.០២ លាននាក់ប៉ុណ្ណោះ ធៀបនឹង ៩.៥៦ លាននាក់ក្នុងឆ្នាំ ២០២២។ កត្តានេះបណ្តាលឱ្យអត្រាកំណើតរបស់ប្រទេសចិនកាលពីឆ្នាំមុនធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៤៩ មកនៅត្រឹម ៦.៣៩ នាក់ក្នុង ១.០០០ នាក់ ធៀបនឹង ៦.៧៧ ក្នុងឆ្នាំ ២០២២។ ទន្ទឹមនឹងនេះដែរ មនុស្ស ១១.១ លាននាក់បានស្លាប់នៅឆ្នាំ ២០២៣ កើនឡើងចំនួន ៦៩០.០០០ នាក់ពីឆ្នាំ ២០២២ ដែលជំរុញឱ្យអត្រាមរណភាពជាតិដល់ ៧.៨៧ នាក់ក្នុង ១.០០០ នាក់ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៦៩។Five questions about China's slowing population growth - CGTN

កំណើនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៦ ដោយសារតម្លៃខ្ពស់នៃការចិញ្ចឹមកូន ភាពជាបុគ្គលរឹងមាំ និងរបៀបរស់នៅចម្រុះធ្វើឱ្យមនុស្សមិនសូវមានចិត្តចង់បានកូន។ គោលនយោបាយថ្មីរបស់ចិន ដែលអនុវត្តចាប់ពីឆ្នាំ ២០២០ ដល់ចុងឆ្នាំ ២០២២ ក៏ត្រូវបានគេជឿថា បានរួមចំណែកដល់ការធ្លាក់ចុះផងដែរ។ ក្រុមអ្នកស្រាវជ្រាវបានព្រមានថា សេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ដែលបានទទួលអត្ថប្រយោជន៍យ៉ាងសំខាន់ពី “រចនាសម្ព័ន្ធប្រជាជនមាស” នឹងប្រឈមមុខនឹងបញ្ហានានា រួមទាំងកម្លាំងពលកម្មធ្លាក់ចុះ និងអំណាចទិញធ្លាក់ចុះ ក៏ដូចជាប្រព័ន្ធសន្តិសុខសង្គមកាន់តែតានតឹងផងដែរ។A historic shift.. China's population decreased for the first time in sixty years | ArabiaWeather | ArabiaWeather

លោក Lin Caiyi អនុប្រធានវិទ្យាស្ថានចិនបាននិយាយថា “អត្រាកំណើតធ្លាក់ចុះមានន័យថា កម្លាំងការងារធ្លាក់ចុះជាបន្តបន្ទាប់ ដែលនឹងនាំឱ្យមានកំណើនសេដ្ឋកិច្ចយឺតដោយជៀសមិនរួច។ លោក Peng Xizhe សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសម្រាប់ប្រជាជន និងគោលនយោបាយអភិវឌ្ឍន៍នៃសាកលវិទ្យាល័យ Fudan បានព្យាករណ៍ថា ចំនួនប្រជាជនរបស់ប្រទេសចិននឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយធ្លាក់ចុះក្រោម ១.៤ ពាន់លាននៅឆ្នាំ ២០២៧ និង ១.២ ពាន់លាននៅឆ្នាំ ២០៤៩៕

អ្នកឧកញ៉ាមានឥទ្ធិពលម្នាក់ បោះទុន៣០០លានដុល្លារ សង់ព្រលានយន្តហោះអន្តរជាតិនៅលើកោះរ៉ុង

0

កម្ពុជា នឹងមានព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ខេត្តព្រះសីហនុ ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៣០០លាន ដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ឆ្នាំ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង លំដាប់ 4C ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី របស់អ្នកឧកញ៉ាគិត ម៉េង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣កន្លងទៅ។ព្រលានយន្តហោះទាំង ៥ នៅកម្ពុជាកំពុងសាងសង់ តម្លៃរាប់ពាន់លានដុល្លារ | Harbor Propertyអាកាសយានដ្ឋាននេះនឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ ដែលបានធ្វើការវិនិយោគ ដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍកោះនេះឱ្យទៅជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរធម្មជាតិ៕អ្នកឧកញ៉ា គិត ម៉េង ប្តេជ្ញាសង់ព្រលានយន្តហោះអន្តរជាតិកោះរ៉ុង តម្លៃ៣០០លានដុល្លារ សម្រេចឲ្យបានតាមផែនការ ដែលចាប់ផ្តើមក្នុងពេលឆាប់ៗ ...White Beach Bungalows, Koh Rong Island – Updated 2024 Priceshttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQU9G2bKr0mLLTGRhQBLkHMnji5JtvpMuYd_du86e7y0ScrLtXV8fG0PBJzpQ2C8zavGoYsnlzmRQtK89LYb966nwB3mFpgwavQuEeHT2NY4GLpMzrT-iILXHoByMjLuT0VLKbjQSbP3uDjxQPiif3LmmRELtGd1IYsOaROpgsrzMthAcO1HZhWAMKbvI/s1380/Koh-Rong-island-airport-1.jpg

 

អជ្ញាធររកឃើញបង្គាចាក់ចាហួយ៩.៥គីឡូក្រាម នៅទីតាំងលក់គ្រឿងសមុទ្រ ម្តុំត្រឡោកបែក

0

នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខារាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសមុទ្រ នៅលើផ្លូវ៥៩៨ ត្រឡោកបែក សរុបចំនួន៩ទីតាំង ដោយបានដកយកគំរូសំណាកចំនួន ២២គំរូ រួមមានមឹក បង្គា ក្តាម បង្កង ត្រីសមុទ្រ ជាដើម មកធ្វើតេស្តនិងវិភាគនៅក្នុងរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ដើម្បីពិនិត្យនិងការពារក្រែងមានការដាក់លាយសារធាតុគីមីហាមឃាត់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ជាលទ្ធផល ក្រោយការពិនិត្យយ៉ាងហ្មត់ច៉ត់ មន្ត្រីយើងបានរកឃើញ “បង្គា” មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ដោយបានដកហូតភ្លាមៗ រួមទាំងចាត់វិធានការចំពោះម្ចាស់ទំនិញតាមនីតិវិធីផងដែរ៕May be an image of textMay be an image of 4 people and text

 

ឥណ្ឌាក្លាយជាប្រទេសដែលលក់រថយន្តច្រើនជាងគេលំដាប់ទី ៣ នៅលើពិភពលោក

0

ប្រទេសឥណ្ឌា៖ ឥណ្ឌាបានក្លាយជាប្រទេសដែលលក់រថយន្តច្រើនជាងគេលំដាប់ទី ៣ នៅលើពិភពលោក បន្ទាប់ពីចិន និងសហរដ្ឋអាមេរិក ដោយវ៉ាដាច់ជប៉ុនសម្រាប់ពីរឆ្នាំជាប់ៗគ្នា។
ថ្មីៗនេះយោងតាមគេហទំព័រអន្តរជាតិ Nikkei Asia បានឱ្យដឹងថា ការលក់រថយន្តថ្មីនៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ ២០២៣ បានកើនឡើង ៧% បើធៀបនឹងឆ្នាំ ២០២២ ដែលមានរថយន្តសរុបចំនួន ៤.២៥ លានគ្រឿងត្រូវបានលក់ ដោយលទ្ធផលនេះបានជួយឱ្យប្រទេសអាស៊ីខាងត្បូងយកឈ្នះជប៉ុនក្នុងចំណាត់ថ្នាក់កំពូលទាំង ១០។cars in india: 1 in 5 cars sold in India comes with automatic transmission  - The Economic Times

ការលក់រថយន្តរបស់ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ ២០២៤។ ក្នុងឆ្នាំ ២០១៨ រថយន្តប្រហែល ៤.៤ លានគ្រឿងត្រូវបានលក់ ប៉ុន្តែបន្ទាប់មកបានថយចុះមកតិចជាង ៤ លានគ្រឿងក្នុងឆ្នាំ ២០១៩ ភាគច្រើនដោយសារតែផលប៉ះពាល់នៃការរឹតបន្តឹងឥណទានលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ បន្ទាប់ពីជំងឺរាតត្បាត Covid-19 បានវាយលុក ការលក់បានធ្លាក់ចុះតិចជាង ៣ លានគ្រឿងនៅឆ្នាំ ២០២០ ហើយនៅឆ្នាំ ២០២១ ទីផ្សារបានងើបឡើងវិញជាមួយនឹងលទ្ធផលនៃរថយន្តចំនួន ៤ លានគ្រឿង។India's auto industry poised to rank number 3 in world by 2030: Govt, ET  Auto

នៅឆ្នាំ ២០២២ ការលក់រថយន្តសរុបមានចំនួន ៣.៧៩៣ លានគ្រឿង កើនឡើង ២៣% បើធៀបនឹងឆ្នាំមុន ដោយសារក្រុមហ៊ុនផលិតរថយន្តប្រណាំងដើម្បីបំពេញបន្ទប់តាំងបង្ហាញផលិតផល មុនពេលតម្លៃរថយន្តកើនឡើងក្នុងឆ្នាំថ្មី។ លើសពីនេះ ការកាត់បន្ថយដែលផ្តល់ដោយក្រុមហ៊ុនផលិតឧបករណ៍ដើម (OEMs) ក៏ជួយបង្កើនការលក់ក្នុងខែធ្នូ ឆ្នាំ ២០២២ ផងដែរ។Traffic congestion plan for Delhi | World Highways

នៅឆ្នាំ ២០២៣ រថយន្តម៉ាស៊ីនចំហេះខាងក្នុង រួមទាំងរថយន្តកូនកាត់ នឹងមានចំណែកនៃការលក់ភាគច្រើន។ សមាមាត្រនៃយានជំនិះអគ្គិសនីគឺមិនសំខាន់ទេ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងកើនឡើងនាពេលអនាគតដ៏ខ្លី ដោយសារក្រុមហ៊ុនផលិតជាច្រើនបានណែនាំម៉ូដែលរថយន្តថ្មីៗកាន់តែច្រើន ហើយផ្នែកនេះនៅតែបន្តទទួលបានគោលនយោបាយគាំទ្រ។ វាត្រូវបានគេរំពឹងថារថយន្តអគ្គិសនីនឹងមានចំនួន ៣% នៃការលក់រថយន្តក្នុងឆ្នាំ ២០២៣-២០២៤។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសឥណ្ឌាមានប្រជាជនប្រមាណ ១,៤ ពាន់លាននាក់ ហើយត្រូវបានគេរំពឹងថានឹងលើសប្រទេសចិននៅឆ្នាំនេះ។ កម្រិតប្រាក់ចំណូលក៏កំពុងកើនឡើងផងដែរ ដូច្នេះវិស័យជាច្រើនទៀតត្រូវបានគេរំពឹងថានឹងកើនឡើងតាមសមាមាត្រ រួមទាំងរថយន្តផងដែរ៕

ចៅអធិការវត្តមួយអង្គ រំលោភក្មេងស្រីម្នាក់ រួចបង់៣ពាន់ដុល្លារសុំបញ្ចប់រឿង

0

ព្រះអនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់ ត្រូវបានស្រ្តីវ័យក្មេងម្នាក់ប្តឹងសមត្ថកិច្ចចោទពីបទរំលោភសេពសន្ថវៈ ហើយបង់លុយ៣ពាន់ដុល្លារ សុំឱ្យក្មេងស្រីរងគ្រោះដកពាក្យបណ្តឹង។

ស្ត្រីរងគ្រោះបានលើកឡើងថា៖”បុគ្គលជាសង្ឃខាងលើ បានចាប់រំលោករូបនាងកាលពីជិតភ្លឺថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅផ្ទះសំណាក់មួយកន្លែង នៅខេត្តសៀមរាប”។

ក្រោយចាប់រំលោភហើយនោះ ព្រះអនុគណនោះ បានគម្រាមនាងមិនឱ្យនិយាយប្រាប់អ្នកណាទេ សូម្បីតែពុកម្តាយនាង ហើយលោកថា នឹងទទួលខុសត្រូវលើរូបនាងគ្រប់យ៉ាង តែសូមឱ្យចាំលោករយៈពេលពីរឆ្នាំទៀតចាំលោកធ្វើសាលាឆាន់ និងខ្លោងទ្វាររួចលោកនឹងសឹកដណ្តឹងនាង។

បន្ទាប់មកបានប្រហែលពីរខែកន្លះ លោកក៏ដោះដៃលែងទំនាក់ទំនងមកនាង និងប្លុកហ្វេសបុករបស់នាងចោលអស់។

លុះក្រោយមក នាងសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ក៏ប៉ុន្តែសមត្ថកិច្ចមិនបានដោះស្រាយតាមផ្លូវច្បាប់ឱ្យរូបនាងឡើយ ផ្ទុយមកវិញមានតែសំឡុតបំភិតបំភ័យនាងថា ប្តឹងមិនឈ្នះលោកទេ ប្រយ័ត្នលោកប្តឹងវិញ។

ដោយស្ថិតក្នុងគ្រួសារក្រីក្រ នាងក៏ព្រមដកពាក្យបណ្តឹង និងយកលុយសំណង៣ពាន់ដុល្លារ ខណៈព្រះអនុគណក្រុងប៉ោយប៉ែត ប្រកាសលាចាកសិក្ខាបទ នៅថ្ងៃទី១៨-១៩ ខែមករា២០២៤ខាងមុខនេះ៕