ជាទូទៅ អ្នកអ៊ុតសម្លៀកបំពាក់ភាគច្រើនតែងតែឈឺក្បាលជាប្រចាំ នៅពេលពួកគេធ្វើឱ្យបាតឆ្នាំងអ៊ុតមានស្នាមខ្មៅ ដោយសារការអ៊ុតសម្លៀកបំពាក់ ។ ហេតុនេះ វាបានបង្កបញ្ហាលំបាកដល់ការអ៊ុតសម្លៀកបំពាក់យ៉ាងខ្លាំង ។ ប៉ុន្តែតើជ្រាបឬទេថា យើងអាចយករបស់នៅជុំវិញខ្លួនមួយចំនួនក្នុងផ្ទះ មកដោះស្រាយបញ្ហានេះបានយ៉ាងងាយស្រួល ។ยาสีฟัน รักษา เตารีดไหม้

យើងនឹងនាំអ្នកទាំងអស់គ្នាមកមើលពីគន្លឹះ ដើម្បីដោះស្រាយបញ្ហាស្នាមខ្មៅនៅបាតឆ្នាំងអ៊ុត គឺការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល និងថ្នាំដុសធ្មេញ ។ វាជារបស់ប្រើប្រាស់ដែលយើងអាចរកបានយ៉ាងងាយនៅក្នុងផ្ទះ ប៉ុន្តែវាអាចដោះស្រាយបញ្ហាឆ្នាំងអ៊ុត ដែលធ្វើឱ្យយើងឈឺក្បាលបានយ៉ាងមានប្រសិទ្ធភាព ។

គន្លឹះដោះស្រាយបញ្ហាស្នាមខ្មៅ ឬស្នាមឆេះនៅបាតឆ្នាំងអ៊ុតនេះ ជាគន្លឹះងាយស្រួលបំផុត គឺយើងគ្រាន់តែយកថ្នាំប៉ារ៉ាសេតាមុល មកដាក់នៅលើបាតឆ្នាំងអ៊ុតពេលវាកំពុងក្តៅ ដោយប្រើប្រាស់ចង្កឹះឈើសម្រាប់ចាប់ថ្នាំប៉ារ៉ាសេតាមុល និងដុសចុះឡើងៗឱ្យវារលាយ ។ នៅពេលថ្នាំប៉ារ៉ាសេតាមុលរលាយហើយ យើងត្រូវយកក្រដាសជូតមាត់ក្រាស់ៗមកជូតវាចេញពីបាតឆ្នាំងអ៊ុត ពេលនោះ ស្នាមប្រឡាក់ ឬស្នាមឆេះនៅបាតឆ្នាំងអ៊ុត នឹងរលុបបាត់អស់ភ្លាមៗ ។How To Clean Off An Iron - Quick Simple Tips – Nori Press

ក្រៅពីការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុលហើយ ការប្រើប្រាស់ថ្នាំដុសធ្មេញ ក៏អាចជួយកម្ចាត់ស្នាមប្រឡាក់ ឬស្នាមឆេះនៅលើបាតឆ្នាំងអ៊ុតបានដូចគ្នា ហើយយើងអាចធ្វើបានតាមវិធីតែមួយ ។ ហេតុអ្វីថ្នាំប៉ារ៉ាសេតាមុល អាចកម្ចាត់ស្នាមឆេះនៅបាតឆ្នាំងអ៊ុតយ៉ាងមានប្រសិទ្ធភាព?

សារធាតុគីមីរបស់ថ្នាំប៉ារ៉ាសេតាមុល ឬឈ្មោះតាមវិទ្យាសាស្ត្រ ហៅថា «Acetaminophen» មានចំណុចរលាយ១៧០អង្សារសេ ខណៈឆ្នាំងអ៊ុតបានធ្វើឱ្យសាច់ក្រណាត់ក្តៅ រហូតដល់ប្រមាណពី១៨០អង្សារសេ ទៅ២២០អង្សារសេ វានឹងធ្វើឱ្យថ្នាំប៉ារ៉ាសេតាមុលរលាយបាន ។ នៅពេលថ្នាំនេះរលាយហើយ វានឹងបង្កើតជាសារធាតុថ្មី ដូចជា ៖ សារធាតុ Para-aminophenol ដែលអាចជួយរំលាយស្នាមកខ្វក់នៅលើបាតឆ្នាំងអ៊ុតបាន ។ រីឯសារធាតុក្នុងថ្នាំដុសធ្មេញ ក៏អាចជួយកម្ចាត់ស្នាមប្រឡាក់ ឬស្នាមឆេះនៅបាតឆ្នាំងអ៊ុតបានដូចគ្នា ៕How to clean your iron with aluminum foil: It's so easy to get it clean and  prevent your clothes from getting dirty!