លោក អ៊ឹម ជីវ៉ា ក្រឡាស់សម្តីខ្លួនយ៉ាងឆាប់រហ័សប្រកាសឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរវិញ
លោក អ៊ឹម ជីវ៉ា ដែលមានងារជាឯកឧត្តមបានប្រកាសជាសាធារណៈរូបលោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករបន្ទាប់ពីបានប្រកាសដាច់ខាតថាលោកមិនឈរនោះទេឬទទួលតំណែងណាមួយក្នុងសមាគមសិល្បៈឡើយ។ ការក្រឡាស់សម្តីយ៉ាងឆាប់រហ័សនេះលោកបានលើកឡើងដោយខ្លីថាមានហេតុនិងមានផលនៅពីក្រោយរឿងនេះ។
កាលពីថ្ងៃទី២០ កុម្ភៈ លោក អ៊ឹម ជីវ៉ា បានសរសេរនៅលើបណ្តាញសង្គមថា «មួយរយៈនេះឃើញគេយករូបខ្ញុំទៅបង្ហោះថា ខ្ញុំឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ ខ្ញុំសុំបដិសេធថា ខ្ញុំមិនឈរឈ្មោះជាបេក្ខភាពប្រធានសមាគមនជាដាច់ខាត។ ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមរស់ជីវិតបែបខ្ញុំ ខ្ញុំនៅតែជួយដល់សិល្បៈចាស់ៗនិងខ្វះខាតដដែល តែខ្ញុំមិនឈរឈ្មោះ ឬ ទទួលយកតំណែងណាមួយក្នុងសមាគមសិល្បករខ្មែរទៀតឡើយ ទុកឱ្យក្មេងជំនាន់ក្រោយឬសិល្បៈណាគេចង់ធ្វើឱ្យគេធ្វើចុះ»។
លោក អ៊ឹម ជីវ៉ា បន្តថា «សូមចូលរួមស្វាគមន៍រាល់បេក្ខភាពទាំងឡាយណាដែលឈរឈ្មោះជាបេក្ខភាពក្នុងនាមជួយសិល្បៈវប្បធម៌ខ្មែរ អ្នកណាជាប់ក៏ស្វាគមន៍សំខាន់ឱ្យតែមានឆន្ទៈជួយសមាគមនមិនបំរើផលប្រយោជន៍ឯកជន »។ ជាមួយការប្រកាសដាច់ខាតមិនឈរឈ្មោះជាបេក្ខភាពឬទទួលយកតំណែងណាមួយក្នុងជួរសមាគមសិល្បៈ លោកក៏បានរសំណូមពរ ដល់អ្នកជាប់លើកក្រោយដែលឈរឈ្មោះជាប្រធានសមាគសិល្បករចំនួន៨ ចំណុចផងដែរ។
ទោះជាយ៉ាងណា លោក អ៊ឹម ជីវ៉ាបានក្រឡាស់សម្តីខ្លួនឯងវិញត្រឹមរយៈពេលមួយ១ថ្ងៃដោយនៅថ្ងៃទី២១ កុម្ភៈ នេះលោកបានប្រកាសឈរឈ្មោះវិញ។ លោកបានសរសេរថា «ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមប្រកាសថា នឹងឈរឈ្មោះជា បេក្ខភាព ជាប្រធានសមគមសិល្បករខ្មែរថ្មី ខ្ញុំស្ម័គ្រចិត្តចូលរួមប្រកួតប្រជែងជាមួយបងប្អូនបុគ្គលល្បីៗខ្លាំងៗ បើទោះដឹងថា ជាប់ឬមិនជាប់ក៏ខ្ញុំបានវិលសាជាថ្មី ចូលរួមបំរើជាមួយសមាគមមួយនេះ»។
លោក អ៊ឹម ជីវ៉ា រៀបរាប់ទៀតថា «ព្រោះខ្ញុំនៅតែមានបេះដូងជួយ ទោះខ្ញុំមិនមែនជាសេដ្ឋីឬជាឧកញ៉ា តែខ្ញុំប្រើបេះដូងពិតជួយដល់សមាគមមួយនេះ។ ជាពិសេជួយឱ្យទាន់ពេលវេលារនិងសេចក្តីត្រូវការរបស់សិល្បៈមិនមែនឈឺបានជូនលុយ មិនមែនស្លាប់បានយកលុយចូលបុណ្យ គឺត្រូវរកការងារឱ្យសិល្បៈធ្វើ ចំណែកឯសិល្បៈ ជើងចាស់ ពិសេសសិល្បៈជនពិការ ត្រូវលើកឡើងជាអតិភាពនៃសមគមសិល្បករខ្មែរអាណិត្តថ្មីនេះ»។
ជាមួយការអះអាងខាងលើ លោក អ៊ឹម ជីវ៉ា ក៏បានឆ្លើយតបជាមួយគណនីមួយពីការក្រឡាស់សម្តីរបស់ខ្លួនដោយលើកឡើងថាមានហេតុ និងមានផលនៅពីក្រោយនេះ។
នៅថ្ងៃទី២១ កុម្ភៈ នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាអតីតតារាសម្តែងឈ្មោះស្រីតូច ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករ មុនការប្រកាសឈរឈ្មោះរបស់លោក អ៊ឹម ជីវ៉ា៕


:max_bytes(150000):strip_icc()/GettyImages-544463660-c7cb711d73154511a646d74fafa52508.jpg)


ស្ពាននេះមានកម្ពស់ ៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុក (Design Load) ចំនួន ៥៥T ហើយគ្រោងចំណាយថវិកាអស់ ២២,៩២លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ២៨ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភ: ឆ្នាំ ២០២៣ និងគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២៥ ដោយបច្ចុប្បន្នស្ពាននេះ សាងសង់សម្រេចបាន៤០ភាគរយហើយ។

































