បរទេស៖ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងបញ្ចេញម៉ូដែល Smart Ring ឆាប់ៗនេះ ដែលមានសមត្ថភាពត្រួតពិនិត្យសុខភាព ដើម្បីប្រកួតប្រជែងជាមួយ Galaxy Ring របស់ Samsung។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម ET News បានឱ្យដឹងថា ក្រុមហ៊ុន Apple បាននិងកំពុងស្រាវជ្រាវចិញ្ចៀនឆ្លាតវៃជាច្រើនឆ្នាំមកហើយ និងជាម្ចាស់ប៉ាតង់ជាច្រើនដែលទាក់ទងនឹងផលិតផលនេះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីលេចធ្លាយព័ត៌មានថា Samsung ហៀបនឹងណែនាំ Galaxy Ring ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកនេះក៏បានពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះផែនការប្រកាស Apple Ring របស់ខ្លួនផងដែរ និងបានដាក់ពាក្យសុំប៉ាតង់សម្រាប់ឧបករណ៍តាមដានសុខភាពដែលអាចពាក់ម្រាមដៃបាន ដោយគេជឿថាក្រុមហ៊ុនកំពុងរៀបចំផែនការចេញផ្សាយនាពេលខាងមុខនេះ។:max_bytes(150000):strip_icc()/GettyImages-544463660-c7cb711d73154511a646d74fafa52508.jpg)
បើយោងតាមប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុន Apple កំពុងត្រួតពិនិត្យសញ្ញាដើម្បីវាយតម្លៃថាតើចិញ្ចៀនឆ្លាតវៃនឹងអាចក្លាយជាជម្រើសជំនួសនាឡិកាឆ្លាតវៃបានដែរឬទេ ដោយសារចិញ្ចៀនអាចពាក់បានយូរ ជាពិសេសសម្រាប់ការត្រួតពិនិត្យក្នុងការគេង។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Samsung ក៏ត្រូវបានគេនិយាយដែរថាគ្រោងនឹងដាក់បង្ហាញ Galaxy Ring នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅចុងខែកក្កដាខាងមុខនេះ រួមជាមួយនឹងស្មាតហ្វូនដែលអាចបត់បាន Galaxy Z Fold6 និង Z Flip6 ។
ផលិតផលនេះគាំទ្រការវាស់កម្រិតអុកស៊ីសែនក្នុងឈាម អេឡិចត្រូតបេះដូង ការត្រួតពិនិត្យការគេង និងជាច្រើនទៀត។ លើសពីនេះ ចិញ្ចៀនក៏អាចគាំទ្រការបង់ប្រាក់ឥតខ្សែ និងការគ្រប់គ្រងឧបករណ៍ឆ្លាតវៃផងដែរ។ Galaxy Ring របស់ Samsung ក៏ត្រូវបានគេនិយាយថាដែរកំពុងស្ថិតក្នុងដំណាក់កាលផលិតគំរូ ហើយត្រូវបានគេរំពឹងថានឹងឈានទៅដល់ការផលិតទ្រង់ទ្រាយធំនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤ ដោយផលិតផលនេះមាន ៨ ទំហំ និងគាំទ្រ AI ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ក៏មានម៉ូដែលចិញ្ចៀនឆ្លាតវៃមួយចំនួននៅលើទីផ្សារផងដែរ ដូចជាចិញ្ចៀន Oura របស់ Amazfit ឬ Helio Ring ជាដើម ដោយទីផ្សារចិញ្ចៀនឆ្លាតវៃសកលអាចនឹងកើនឡើងពី ២០ លានដុល្លារក្នុងឆ្នាំ ២០២៣ ដល់ជិត ២០០ លានដុល្លារក្នុងឆ្នាំ ២០៣១ នេះបើយោងតាមស្ថិតិពី Business Research Insight។ Apple មានវិធីជាច្រើនដើម្បីចូលទៅដល់ផ្នែកទីផ្សារនេះ ឧទាហរណ៍ វាអាចប្រើចិញ្ចៀនដើម្បីគ្រប់គ្រងឧបករណ៍ផ្សេងទៀតដូចជា ស្មាតហ្វូន ប៉ុន្តែអាទិភាពរបស់ក្រុមហ៊ុនគឺការត្រួតពិនិត្យសុខភាព។ ខណៈដែល Samsung ក៏ត្រូវបានគេរំពឹងថានឹងវ៉ាដាច់ដៃគូប្រកួតប្រជែងរបស់ខ្លួន ហើយកំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារចិញ្ចៀនឆ្លាតវៃ៕










