Home Blog Page 1246

ម៉ាឡេស៊ីកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់រហូតដល់២ម៉ឺនហិកតា

0

ប្រទេសម៉ាឡេស៊ី ៖ គណៈកម្មការឧស្សាហកម្មផ្លែម្នាស់ម៉ាឡេស៊ី (Malaysian Pineapple Industry Board: MPIB) បានកំណត់គោលដៅថា នឹងពង្រីកផ្ទៃដីដាំម្នាស់នៅប្រទេសម៉ាឡេស៊ី រហូតដល់២ម៉ឺនហិកតា នៅចុងឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។Anim Agriculture Technology: MALAYSIA PINEAPPLE MARKET

លោក Sheikh Umar Bagharib Ali ជាប្រធានគណៈកម្មការឧស្សាហកម្មផ្លែម្នាស់ម៉ាឡេស៊ី លើកឡើងថា ផ្ទៃដីដាំដំណាំម្នាស់នាពេលបច្ចុប្បន្នមានទំហំធំធេង គឺស្មើនឹង១ម៉ឺន៧ពាន់ហិកតា ហើយផ្ទៃដីភាគច្រើនស្ថិតនៅភាគខាងកើតប្រទេសម៉ាឡេស៊ី ។ យើងនឹងបង្កើនផ្ទៃដីកសិកម្មចំនួន៣ពាន់ហិកតាបន្ថែមទៀត ដើម្បីសម្រេចតាមគោលដៅកំណត់ ។How To Harvest Pineapple Pineapple Farming Pineapple, 55% OFF

លោក Sheikh Umar បានសង្កត់ធ្ងន់ទៅលើសក្តានុពលនៃតំបន់កសិកម្មដែលពុំទាន់បានប្រើប្រាស់នៅរដ្ឋសាបា និងរដ្ឋសារ៉ាវ៉ាក់ ថា វាជាយុទ្ធសាស្ត្រមួយដើម្បីសម្រេចបាននូវការពង្រីកផ្ទៃដីកសិកម្ម ។ ក្រៅពីនេះ គណៈកម្មការឧស្សាហកម្មផ្លែម្នាស់ម៉ាឡេស៊ី នៅតែបង្កើនទិន្នផលផលិតផ្លែម្នាស់នាពេលបច្ចុប្បន្ន ស្មើនឹង៥៨៣.៥៤៣តោន ឱ្យកើនឡើងដល់៧សែនតោន ។About us – Pineapple Supplier, AQINA pineapple in Johor produces pineapple  products including MD2 pineapples from Malaysia

ហេតុនេះ វាស្របគ្នានឹងគោលបំណងរបស់ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី រួមទាំងការនាំយកនូវបច្ចេកវិទ្យាមកប្រើប្រាស់ និងការបង្ហាញផ្លែម្នាស់ពូជថ្មី Sarawak Gold 1 មកពីរដ្ឋសារ៉ាវ៉ាក់ ផងដែរ ដែលធានារយៈពេលប្រមូលផលខ្លីជាងមុន គឺត្រឹមតែ៩ខែប៉ុណ្ណោះ ។

ចំណែកការនាំចេញផ្លែម្នាស់ទៅក្រៅប្រទេស គណៈកម្មការឧស្សាហកម្មផ្លែម្នាស់ម៉ាឡេស៊ីបានកំណត់គោលដៅថា នឹងបង្កើនការនាំចេញម្នាស់បន្ថែមទៀត ចំនួន២០០ទូរកុងតឺន័រ ទៅកាន់ប្រទេសមួយចំនួន ដូចជា ៖ ចិន, កូរ៉េខាងត្បូង, ជប៉ុន, អាល្លឺម៉ង់ និងមជ្ឈិមបូព៌ា ។ លើសពីនេះ ប្រទេសម៉ាឡេស៊ីនឹងបន្ថែមចំនួនទូរកុងតឺន័រ រហូតដល់១.០០០ទូរ នៅឆ្នាំ២០២៤ ៕About Us – Pineapple Supplier, AQINA Pineapple In Johor, 50% OFF

លោកស្រី ប៊ុន ចាន់និមល បេ្តជ្ញាចិត្ត៥ឆ្នាំទៀតនឹងធ្វើឱ្យភាពយន្តខ្មែរទទួលស្គាល់ល្បីល្បាញដូចកុនកូរ៉េ និងហូលីវូដ

0

លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាផលិតកម្មសាស្រ្តាហ្វៀម បាននិយាយប្តេជ្ញាចិត្ត៥ឆ្នាំតទៅមុននឹងធ្វើឱ្យកុនខ្មែរមានការទទួលស្គាល់ដូចកុនកូរ៉េ និង ហូលីវូដដែរ។ ការលើកឡើងរបស់លោកស្រីបន្ទាប់ពីខ្សែភាពយន្ត ម៉ែក្រឡាភ្លើង បានសម្ពោធថ្ងៃចាក់បញ្ចាំងនៅប្រទេសថៃរួចរាល់ហើយខណៈរឿងនេះកំពុងក្លាយជាប្រធានបទក្តៅគគុកនៅប្រទេសថៃ។

នៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៤ នេះលោកស្រី ប៊ុន ចាន់និមល បានLive នៅលើបណ្តាញសង្គមរបស់ខ្លួនរៀបរាប់អំពីស្ថានភាពភាពយន្ត ម៉ែក្រឡាភ្លើង ដែលនៅរោងកុនថៃដាក់ចំណងជើងថា «ម៉ែនុន»។ លោកស្រី និយាយថាភាពយន្តនេះមានការជជែកវែកញែកច្រើនកំពុងពេញនិយមនៅថៃដោយជនជាតិថៃមួយចំនួនបញ្ចេញមតិរិះគន់មិនសំចៃថាជាភាពយន្តចម្លងពីថៃជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT_g8heXG2PksBJeWNx45poAEQHmQaQgpsOUCAvOeRl-p5oojZ6G6Ldp3vYp9843lhAKdjOQJ-eos7LxUAKlLJ2gjjQHUNxOJfChNY6p1IiWmyXA9ZV0LGNLKXNngTwRYU0k766oX9qQs5LsIqfUVF3mFO1IurMslVxGV4ChlfrshU_kxYiwhcheZsBTk/s2048/image_2024-02-23_15-47-30.png

លោកស្រី ប៊ុន ចាន់និមល បាននិយាយថានៅពេលមានការសម្ភាសពីសារព័ត៌មានថៃដែលចាក់សម្ពោធកាលពីថ្ងៃទី២០ អ្នកនៅទីនោះនិយាយដោយបើកចិត្តទូលាយស្វាមគន៍ភាពយន្តខ្មែរលើកលែងតែអ្នកគិតអវិជ្ជមាននៅលើបណ្តាញសង្គមប៉ុណ្ណោះនៅតែនិយាយថារឿងនេះចម្លងទាំងមិនទាន់ទៅទស្សនា។ ការបញ្ចេញមតិអវិជ្ជមានពីមនុស្សមួយក្រុម លោកស្រី ថាមិនខុសពីអ្នកមួយចំនួនតូចនៅខ្មែរគិតអវិជ្ជមានលើរឿងនេះទាំងមតិភាគច្រើនទទួលស្គាល់ភាពយន្ត «ម៉ែក្រឡាភ្លើង»។

អគ្គនាយិកា រូបនេះ បាននិយាយទៀតថាមានជនជាតិថៃដែលបានទៅទស្សនាចាក់ក្នុងថ្ងៃសម្ពោធនេះបាននិយាយនៅលើបណ្តាញសង្គមសរសើរពីភាពយន្តមួយនេះព្រមទាំងលើកឡើងថា ម៉ែក្រឡាភ្លើង មិនបានចម្លងពីរឿងថៃ ម៉ែណាត និងលើកទឹកចិត្តឱ្យទៅមើលផ្ទាល់ ក្តីប៉ុន្តែអ្នកគិតអវិជ្ជមានទាំងនោះចូលទៅបញ្ចេញវាយប្រហារថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF8VS0-xC1MoP0lO2l_tAC6yscq32yEBdxqRciNCiznwGqrI7V9kwTkzq2PtvLrrXa-DJ2obkVoR_r7kuKZhfvEFAo6IsjcbF0yeV38fk5snUztaONJsJH2dDWbe4zgUJvOV62VH3-MqK0nq47SHHsMa4c0MWyV0p-MUg9RyVDXT3JIGds0kzV0wh1qXs/s2048/image_2024-02-23_15-47-33.png

ជាមួយគ្នានេះដែរ លោកស្រី ប៊ុន ចាន់និមល បានពន្យល់ពីមូលហេតុដែលភាពយន្ត ម៉ែក្រឡាភ្លើង បានផ្លាស់ប្តូរទៅជា ម៉ែនុន នៅរោងកុនថៃ ដោយសារតែពាក្យ ក្រឡាភ្លើង ថៃមិនមានទើបសម្រេចយកឈ្មោះតួស្រីក្នុងរឿងវិញឈ្មោះថា ម៉ែនួន តែដោយសារថៃពិបាកនិយាយពាក្យថា នួន ទោះប្តូរទៅជា នុន នេះឯង។

អគ្គនាយិកា សាស្រ្តាហ្វៀម លើកឡើងទៀតថា ដោយសារតែទទួលបានការគាំទ្រពីទស្សនិកជនជាតិខ្មែរ ទើបភាពយន្តមួយនេះអាចយកមកចាក់បញ្ចាំងនៅស្រុកគេបាន ខណៈលោកស្រីរំភើបចិត្តយ៉ាងខ្លាំងដែលភាពយន្តនេះទទួលបានការគាំទ្រឆាប់រហ័សពីទស្សនិកជននិងមានគម្រោងចាក់បញ្ចាំងរឿងនេះម្តងទៀតនៅក្នុងរោងកុនខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3kauvSTICjdYM9IvC7PZH6Q7KfAoRFAjcqd6iOynkRsIFRrwPua3xfT3tBT2wUTkNFOEqEb4nzk86AXvTwuVasqujJSzPDOfnwq5IKTo-vcAak0T7FYj6w6f_OqyoFF4pdkekuiFsefih0Y3ga2lD48CukXdrY8IpT71yY1klw6dZuiNUzct5GGQ5Wyw/s2048/image_2024-02-23_15-47-32.png

លោកស្រី បន្ថែមថា ការគាំទ្រក្នុងស្រុកគឺជាចលករសំខាន់នាំភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោកបើគ្មានការគាំទ្រក្នុងស្រុកទេ ភាពយន្តខ្មែរក៏មិនហ៊ានយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសដូចគ្នា។ ជាមួយអារម្មណ៍រំភើបលាយជាមួយទឹកភ្នែក លោកស្រីប៊ុន ចាន់និមល និយាយថាតាំងពីបង្កើតភាពយន្តក្នុងឆ្នាំ២០១៥ ពេលនោះភាពយន្តខ្មែរមិនសូវមានអ្នកមើលនោះទេ ប៉ុន្តែបានមកដល់ចំណុចនេះជាមួយពាក្យស្លោកថា «ភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក» ហើយក៏មិននឹកស្មានទទួលបានការគាំទ្រខ្លាំងយ៉ាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0cM8poEM5CYuyeiCLeVKzVz2Z-OIc-L-QS4mObtrJCYKujHSGAFEcl42QaL6bEqAnptBlEhTijtKWvNRx85eSXz1vG7fr5s5ss_j_M921pawOxEGnOOMfmjEzOEkgzYZIL9li59DSYvM5YP7d9-uIgatqsU8WaB0_2pDlQvVVY70Ty9kRF6GuIxYEpns/s1280/image_2024-02-23_15-47-36.png

លោកស្រីថា ទោះបីជាពេលនេះមានអ្នកខម្មិនអវិជ្ជមានជាន់ពន្លិចផ្លូវចិត្តតិចតួចក៏ដោយប៉ុន្តែលោកស្រីប្រាប់ខ្លួនឯងថានឹងខិតខំធ្វើឱ្យល្អជាងនេះទៅទៀតទាល់តែអ្នកទាំងនោះលែងគិតអវិជ្ជមាន។

ការដើរមកឆ្ងាយដល់ចំណុចមួយដែលភាពយន្តរបស់ខ្លួនយកមកចាក់បញ្ចាំងស្រុកគេលោកស្រីប៊ុន ចាន់និមល ថាសាស្រ្តាហ្វៀមនឹងដើរឆ្ងាយជាងនេះទៅទៀតដោយលោកស្រីប្តេជ្ញាចិត្ត៥ឆ្នាំយ៉ាងតិចខាងមុខទៀតលោកស្រីនឹងធ្វើឱ្យភាពយន្តខ្មែរមានការទទួលស្គាល់ មានភាពល្បីល្បាញទូទាំងពិភពលោកដូចដែលកូរ៉េនិងហូលីវូដធ្វើបាន។

គួរបញ្ជាក់ថា ភាពយន្ត ម៉ែក្រឡាភ្លើង ឬ ម៉ែនុន នឹងចាក់បញ្ចាំងក្នុងរោងកុនថៃនាថ្ងៃទី២៩ ខែកុម្ភៈ នេះ៕

 

Lee Do Hyun បំពេញតួនាទីជាសង្សារល្អទោះកំពុងជាប់កាតព្វកិច្ចបម្រើយោធា

0

នៅថ្ងៃទី២៣ ខែកុម្ភៈ សារព័ត៌មាន Dispatch បានបញ្ចេញរូបថតជាច្រើនសន្លឹករបស់តារាសម្តែងកំពុងឡើងកូដ Lee Do Hyun និង Lim Ji Yeon ជាគូស្នេហ៍ណាត់គ្នាដោយគេប្រទះឃើញអ្នកទាំងពីរនៅក្នុងភោជនីយដ្ឋានមួយ។ ទោះបីជា Lee Do Hyun កំពុងបំពេញកាតព្វកិច្ចបម្រើយោធាយ៉ាងណានៅតែឆ្លៀតពេលផ្តល់ភាពកក់ក្តៅដល់គូស្នេហ៍ដែលកំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ ហើយពួកគេបានលើកឡើងថា មានសង្សារក្មេងគឺពូកែយល់ចិត្តបែបនេះឯង។Lee Do-hyun Skincare Routine: A Comprehensive Guide – unnielooks

ជាមួយគ្នានេះដែរ មានសេចក្តីរាយការណ៍ថាគូស្នេហ៍មួយគូនេះ រីករាយនឹងខ្លួនឯង ហើយមិនខ្វល់ពីការចាប់អារម្មណ៍ពីអ្នកដទៃនោះទេ។ ចំណងស្នេហ៍របស់គូស្នេហ៍មួយគូនេះនៅតែរឹងមាំដដែល។ រូបថតដែលទើបបញ្ចញនេះត្រូវបានសន្និដ្ឋានពីរូបថតដែល Lee Do Hyun ដែលបច្ចុប្បន្នកំពុងបម្រើការក្នុងជួរកងទ័ពកំពុងជួបមិត្តស្រីរបស់ខ្លួនបន្ទាប់ពីទទួលបានវិស្សមកាល។Actress Lim Ji Yeon Confirmed To Have Broken Up With Boyfriend | Soompi

តារាសម្តែង Lim Ji Yeon អាយុ ៣៣ ឆ្នាំ ត្រូវបានគេស្គាល់ថាជា «Queen of hot scenes» នៅក្នុងប្រទេសកូរ៉េ តាមរយៈខ្សែភាពយន្ត 18+ ។ ភាពស្រស់ស្អាតក៏ត្រូវបានវាយតម្លៃជាវិជ្ជមានសម្រាប់ការសម្ដែងរបស់នាងតាមរយៈខ្សែភាពយន្តជាច្រើនដែលមិនមែនជាភាពយន្ត18+ ។ ចំពោះតារាសម្តែង Lee Do Hyun វិញក្មេងជាងមិត្តស្រីខ្លួន ៥ឆ្នាំ ហើយរូបគេទទួលបានភាពល្បីល្បាញតាមរយៈ Youth of May, 18 Again,និង Hotel Del Luna ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFW5OAeOD4NFSHnRqx0pwVFxBjTmSTldeYp50EN00U3bjHLrO1A7Sz8rDEQgkqeNwyi05eBQe4MX2zRZJrrCVx7RrCZ2VKeCQNlEytXRLR4bwTLSDuhWqXbgfkGBDp7UjQXlywHPTXPFy9oTopRM_xMFSfH243eXsR3IFkgPclhh2U7FvM41hcUPkIxM8/s1010/image_2024-02-23_12-04-01%20(3).png

គូស្នេហ៍មួយគូនេះបានចាប់ចិត្តគ្នានៅពេលមានឱកាសសម្តែងក្នុងរឿង The Glory ដែលជាភាពយន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ Dispatch បានទម្លាយថាអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាខណៈតំណាងក្រុមហ៊ុនគ្រប់គ្រងរបស់ទាំងពីរក៏បានបញ្ជាក់ពីទំនាក់ទំនងស្នេហារបស់ពួកគេកំពុងតែស្វែងយល់ចិត្តគ្នាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpxJnFa8sA8h5O9XN7d9lucKDKla6na0PjMvBLZ_dAAbWYZpnt-93VIPrf3quTt29oP3gdruzcvhR10MvgEzMXi4DH6iDnSYqh3_HgcUU2jt6eoBiLU5qKQ8OYypI-aas06xzbEyeM-Uk7Hysi9JoM5sjaeAF-bichM797yoUkyQTmPriHweUzOfDOlFI/s1153/image_2024-02-23_12-04-02.png

 

បុគ្គលដែលចាក់ដីលុបទឹកទន្លេ ប្រឈមមុខជាប់ពន្ធនាគារ១ឆ្នាំដល់៥ឆ្នាំ

0

ថ្មីៗនេះ មានករណីចាក់ថ្មចូលផ្ទៃទន្លេនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយបានចាក់ចូលផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ) ដោយបានដំណើរការតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៤ មកម្ល៉េះ។

ជុំវិញករណីនេះ ក្រសួងធនធានទឹកបានចេញលិខិតប្រកាសថា៖”សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថាត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ”។

តែយ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះអាជ្ញារធរខេត្តកំពង់ចាម ក៏បានឱ្យបុគ្គលនោះ ធ្វើការកាយនិងយកថ្មដែលបានចាក់រួចហើយនោះចេញវិញឱ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ៕

រថយន្តជជុះចំនួន៦ប្រភេទ ដែលមានតម្លៃថោកជាងម៉ូតូនៅក្នុងទីផ្សារប្រទេសថៃ

0

ថ្ងៃនេះ KBN News សូមណែនាំរថយន្តជជុះចំនួន ៦ គ្រឿងដែលមានតម្លៃធូរថ្លៃ ពោលគឺមានតម្លៃថោកជាងម៉ូតូទៅទៀត។ រថយន្តនេះស័ក្តិសមសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តប្រើប្រាស់សមល្មម ដោយមិនចង់បង់រំលស់ រីឯរូបរាងវិញនៅល្អស្អាត ធានាប្រើបានយូរ។ ទោះជាយ៉ាងណា រថយន្តម៉ូដែលប្រភេទនេះភាគច្រើនគឺមានលក់តែក្នុងទីផ្សារប្រទេសថៃនោះទេ។

១. Toyota Corolla Altis៖ Toyota Corolla Altis ម៉ូដែលឆ្នាំ ២០០១ – ២០០៧ ត្រូវបានចាត់ទុកថាជារថយន្តធុនតូចដែលអាចប្រើបានច្រើនបំផុត ជាមួយនឹងការបង្កើនភាពប្រណីតយ៉ាងច្បាស់ពី Corolla code AE111/AE112 ស័ក្តិសមសម្រាប់ប្រើដោយមនុស្សម្នាក់ ឬគ្រួសារទាំងមូល។ វាត្រូវបានផ្ដល់អនុសាសន៍ឱ្យលេងជាមួយម៉ូដែលម៉ាស៊ីន ១.៨ លីត្រដែលមានថាមពលច្រើនជាង។ លើសពីនេះវាក៏មានជម្រើសពេញលេញ សម្រាប់ការទៅដាក់ហ្គាសគឺងាយស្រួលមិនបាច់បារម្ម រីឯតម្លៃវិញគឺជាង ១,១០០ ទៅ ៣,៣០០ ដុល្លារអាមេរិក។File:2006 Toyota Corolla Altis 1.6E VVT-i sedan (2016-01-05) 01.jpg -  Wikipedia

២. Honda Civic៖ ម៉ូដែល Honda Civic ឆ្នាំ ២០០១ – ២០០៦ ឬអ្វីដែលគេនិយមហៅ “Dimension Look” គឺជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដោយម៉ាស៊ីន i-VTEC ចំណុះ ១.៧ លីត្រ មានថាមពលគ្រប់គ្រាន់។ លើសពីនេះវាក៏ជួយសន្សំសំចៃប្រេងផងដែរ ទោះជាយ៉ាងណា វាទាបជាង Altis បន្តិចក្នុងទំហំនៃកាប៊ីន សម្រាប់តម្លៃវិញគឺជាង ១,១០០ ទៅ ១,៩០០ ដុល្លារអាមេរិក។2006 Honda Civic i-CTDi Short-Take Road Test

៣. Nissan Sunny Neo៖ Nissan Sunny Neo គឺជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀត ជាមួយនឹងតម្លៃជជុះជាញឹកញាប់ទាបជាងម៉ាកទីផ្សារខាងលើ។ ជាងនេះទៅទៀត វាពិតជាប្រណិត និងមានតម្លៃស្មើរនឹងការប្រើប្រាស់ បើធៀបនឹងតម្លៃមិនដល់មួយសែនបាត។ រថយន្តភាគច្រើនមានម៉ាស៊ីន ១.៦ លីត្រ ដែលខ្លាំងល្មមអាចគ្រប់គ្រងបាន ដូច្នេះចំពោះតម្លៃរថយន្តនេះគឺជាង ១,១០០ ទៅ ១,៩០០ ដុល្លារអាមេរិក។File:Nissan Sunny NEO.JPG - Wikipedia

៤.Nissan Tiida៖ ប្រសិនបើ Sunny Neo ចាស់បន្តិច សូមពិចារណាងាកមក Tiida ជាជម្រើសមួយផ្សេងទៀត។ ម៉ូដែលនេះមានទាំងប្រភេទ 5-door hatchback និង 4-door version ហៅថា Tiida Latio (ប៉ុន្តែកំណែ 5-door គឺងាយស្រួលរកនៅលើទីផ្សារជជុះ ដោយសារតែរូបរាងដ៏ស្រស់បំព្រងរបស់វាពេញនិយមជាងម៉ូដែលទ្វារ 4) វាមានកាប៊ីនធំទូលាយបើធៀបនឹងគូប្រជែងរបស់វា។ ដូច្នេះសម្រាប់តម្លៃគឺជាង ១,១០០ ទៅ ៣,៣០០ ដុល្លារអាមេរិក។Nissan Tiida - Wikipedia

៥.Mitsubishi Lancer Cedia៖ Mitsubishi Lancer Cedia គឺជាម៉ូដែលជជុះមួយ ដែលមានភាពរីករាយក្នុងការប្រើប្រាស់ដូចគូប្រជែងរបស់ខ្លួនដែរ។ លើសពីនេះ បច្ចុប្បន្នតម្លៃជជុះភាគច្រើនគឺតិចជាង ៨០,០០០ បាត ជាថ្នូរនឹងឆ្នាំថ្មីធៀបនឹងជម្រើសដែលបានរៀបរាប់ខាងលើ។ ជាពិសេសការផ្លាស់ប្តូរតិចតួចនៅតែត្រូវបានគេចាត់ទុកថាស្រស់ស្អាតនិងទំនើប ប៉ុន្តែអ្នកគួរតែប្រយ័ត្នចំពោះការបញ្ជូន CVT ផងដែរ។ ហេតុនេះហើយ សម្រាប់តម្លៃរថយន្តនេះជាទូទៅគឺជាង ១,១០០ ទៅ ២,២០០ ដុល្លារអាមេរិក។Mitsubishi Lancer Cedia technical specifications and fuel consumption —  AutoData24.com

៦. Mercedes- Benz C-Class W202៖ ម៉ូដែល Mercedes- Benz C-Class W202 ដែលត្រូវបានគេដាក់ឈ្មោះថាជារថយន្តអឺរ៉ុបធម្មតានៅក្នុងផ្ទះ ដោយសារតែភាពពេញនិយមរបស់វានាពេលកន្លងមក មានបរិមាណដ៏ច្រើននៃរថយន្តនេះនៅលើទីផ្សារប្រើប្រាស់។ រថយន្តជាច្រើននៅតែស្ថិតក្នុងស្ថានភាពល្អ និងមានតម្លៃសមរម្យបំផុតគឺត្រឹមតែជាង ១,៩០០ ទៅ ៤,១០០ ដុល្លារអាមេរិកប៉ុណ្ណោះ៕Mercedes-Benz C-Class: History, Generations, FAQs

អាមេរិកបញ្ជូនយានអវកាសឯកជន ទៅចុះចតឋានព្រះច័ន្ទជាលើកដំបូង

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន China Xinhua News រាយការណ៍ថា ក្រុមហ៊ុនអាមេរិកឈ្មោះ Intuitive Machines បានបញ្ជូនយានអវកាសទៅចុះចតនៅឋានព្រះច័ន្ទដោយជោគជ័យ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះចាត់ទុកថា វាជាយានអវកាសដំបូងគេរបស់អាមេរិក ដែលបានចុះចតនៅឋានព្រះច័ន្ទ ក្នុងរយៈពេលជាង៥០ឆ្នាំ ។

អង្គការ NASA លើកឡើងថា យានអវកាសចុះចតនៅឋានព្រះច័ន្ទ ដែលគ្មានការបញ្ជាពីមនុស្សនេះ ឈ្មោះ «Odysseus» ។ វាផ្ទុកទៅដោយសម្ភារៈផ្នែកវិទ្យាសាស្ត្រ និងសម្ភារៈពាណិជ្ជកម្មផ្សេងទៀត ហើយវាបានចុះចតនៅបរិវេណអឌ្ឍគោលខាងត្បូងនៃឋានព្រះច័ន្ទ ។US pulls off first moon landing since 1972 with spacecraft Odysseus | News  | Al Jazeera

យានអវកាស Odysseus ត្រូវបានដឹកជញ្ជូនដោយរ៉ុក្កែត Falcon 9 របស់ SpaceX ។ វាបានចាកចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រោមលេខកូដបេសកកម្ម IM-1 ។ ហេតុនេះ វាជាលើកទី១ហើយ ដែលមានការបញ្ជូនយានអវកាសទៅចុះចតនៅឋានព្រះចន្ទលើកដំបូងរបស់ក្រុមហ៊ុនអាមេរិកឈ្មោះ Intuitive Machines ។U.S. lands unmanned Odysseus spacecraft on moonគោលបំណងវិទ្យាសាស្ត្រនៃបេសកកម្មលើកនេះ រួមមាន ៖ ការសិក្សាស្រាវជ្រាវពីអន្តរកម្មរវាងចង្កោម Magma និងផ្ទៃព្រះចន្ទ, វិទ្យុតារាសាស្ត្រ និងអន្តរកម្មនៃលក្ខខណ្ឌអវកាសជាមួយផ្ទៃព្រះច័ន្ទ ។ ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវនឹងបង្ហាញអំពីបច្ចេកវិទ្យាចុះចតយ៉ាងជាក់លាក់ រួមទាំងសមត្ថភាពក្នុងការទំនាក់ទំនង និងទីតាំងផងដែរ ។Odysseus spacecraft is the first private mission to land on the moon | New  Scientist

បច្ចុប្បន្ននេះ អង្គការ NASA បានសហការជាមួយក្រុមហ៊ុនអាមេរិកជាច្រើនទៀតដើម្បីបញ្ជូនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅកាន់ឋានព្រះច័ន្ទ តាមរយៈគំនិតផ្តួចផ្តើមសេវាកម្មដឹកជញ្ជូនឧបករណ៍ទៅកាន់ឋានព្រះចន្ទ ។

គួរបញ្ជាក់ថា ភារកិច្ចចុះចតនៅលើឋានព្រះច័ន្ទលើកចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក គឺយានអវកាសឈ្មោះ Apollo 17 ។ យានអវកាសនេះបានចុះចតនៅឋានព្រះច័ន្ទ កាលពីខែធ្នូ ឆ្នាំ១៩៧២ ដើម្បីបំពេញភារកិច្ចចុងក្រោយរបស់គម្រោង Apollo ហើយបើគិតរហូតមកដល់ឆ្នាំ២០២៤នេះ វាកន្លងផុតទៅអស់ជាង៥០ឆ្នាំហើយ ៕

ហិនហោចអស់ហើយ! អ្នកនេសាទមួយក្រុម កែច្នៃគ្រឿងបំផ្ទុះថ្មី ដើម្បីចាប់ត្រី

0

ថ្មីៗនេះមន្ត្រីជលផលខេត្តស្ទឹងត្រែង បានរកឃើញគ្រឿងផ្ទុះម្យ៉ាងដែលកែច្នៃចេញពីគ្រាប់ផាវ ដែលក្រុមអ្នកនេសាទប្រើយកទៅបំផ្ទុះនៅតាមទន្លេ ដើម្បីចាប់ត្រីគ្រប់ប្រភេទ ។

មុននឹងដុតបោះចូលទឹក ក្រុមអ្នកនេសាទនោះ បានឈរមើលត្រីសិន បើឃើញមានត្រីទើបដុតគប់ទៅតែម្តង។ ដោយផាវនេះ វាផ្ទុះខ្លាំងគ្រាន់បើ បានបណ្តាលឱ្យត្រីអាចងាប់ ឬសន្លប់ដោយសារកម្លាំងផ្ទុះ។

ការនេសាទដោយប្រើផាវនេះ គឺខុសជាមួយច្បាប់ស្ដីពីជលផល ស្មើនឹងនេសាទដោយគ្រឿងផ្ទុះ អាចជាប់ទោសថ្នាក់ទី១ គឺជាប់ពន្ធនាគារពី៣-៥ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ។

លើសពីនេះទៅទៀត ការប្រើប្រាស់ផាវ ក៏ខុសនឹងច្បាប់ទាក់ទងការកែច្នៃគ្រាប់រំសេវ និងរំខានដល់ប្រជាជនផ្សេងៗនៅជិតនោះ ដោយសារសំឡេងផ្ទុះ និងរំខានដល់ប្រជានេសាទស្របច្បាប់ផ្សេងៗទៀតផងដែរ៕

 

ប្រទេសវៀតណាមនាំចេញដំឡូងមីកើនឡើងនៅខែមករា

0

ប្រទេសវៀតណាម ៖ ការិយាល័យគយវៀតណាមបានរាយការណ៍ថា ការនាំចេញដំឡូងមីរបស់ប្រទេសវៀតណាម កាលពីខែមករា ឆ្នាំ២០២៤ បានកើនឡើងខ្ពស់បំផុតទាំងបរិមាណ និងតម្លៃ បើធៀបពីមួយខែទៅមួយខែ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស China Xinhua News កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។เวียดนามส่งออก 'มันสำปะหลัง' เพิ่มขึ้นกว่า 369% ในเดือนม.ค.

យោងតាមរបាយការណ៍បញ្ជាក់ថា ការនាំចេញដំឡូងមីរបស់ប្រទេសវៀតណាម នៅខែមករា ឆ្នាំ២០២៤ មានបរិមាណកើនឡើងរហូតដល់៣៦៩,៦% ឯណោះ ។ ចំណែកតម្លៃវិញបានកើនឡើងរហូតដល់៣៤០,៨% បើធៀបពីមួយខែទៅមួយខែ ។

កាលពីខែមករា ឆ្នាំ២០២៤ ប្រទេសវៀតណាមបាននាំចេញដំឡូងមី ចំនួន៧៦.១១៨តោន និងទទួលបានប្រាក់ចំណូលចំនួន១៩,៩លានដុល្លារអាមេរិក ហើយចិន គឺជាប្រទេសនាំចូលដំឡូងមីរបស់វៀតណាមច្រើនជាងគេ ។เวียดนามไล่บี้แข่งแป้งมันไทย แย่งตลาดจีนส่งออกผ่านแดน VAT0% -  เทคโนโลยีชาวบ้าน

ប្រទេសវៀតណាមបាននាំចេញដំឡូងមី និងផលិតផលពាក់ព័ន្ធទៅកាន់ប្រទេសចិន ចំនួន៤០១.៩៤៥តោន ហើយវៀតណាមទទួលបានប្រាក់ចំណូលចំនួន១៨៣លានដុល្លារអាមេរិក ដែលមានបរិមាណកើនឡើង៤៨% និងតម្លៃកើនឡើង៣៨% បើធៀបពីមួយខែទៅមួយខែ ។

បច្ចុប្បន្ន ប្រទេសវៀតណាមបាននាំចេញដំឡូងមី ស្ថិតក្នុងចំណាត់ថ្នាក់ទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសថៃ ។ ហេតុនេះ វៀតណាមរំពឹងថា ការនាំចេញដំឡូងមីនេះ នឹងផ្តល់ប្រាក់ចំណូលដល់ប្រទេសវៀតណាម ចំនួន២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៨ និងប្រាក់ចំណូលចំនួន២ពាន់៥រយលានដុល្លារអាមេរិក នៅឆ្នាំ២០៥០ ៕UN ตื่นหนุนมันสำปะหลัง ปลูกวิธีใหม่ในเวียดนามผลผลิตต่อไร่ 5 เท่า

ផលិតករល្បីឈ្មោះបទ Roly Poly របស់ក្រុម T-ara បានទទួលមរណ.ភាព ក្នុងវ័យ ៤១ ឆ្នាំ

0

យោងតាមរបាយការណ៍ផ្តាច់មុខពី SPOTV News ផលិតករល្បីឈ្មោះមួយរូបគឺលោក Shinsadong Tiger ត្រូវបានគេរកឃើញថាបានស្លា.ប់នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ។ សេចក្តីរាយការណ៍បញ្ជាក់ថា មានអ្នកស្គាល់ផលិតកររូបនេះបានរាយការណ៍ទៅប៉ូលិសបន្ទាន់ពីប្រទះឃើញលោកស្លាប់នៅផ្ទះបន្ទាប់ពីមិនអាចទាក់ទងទៅ Shinsadong Tiger បាន។K-pop producer 'Shinsadong Tiger' found dead at his studio | The Independent

លោក Shinsadong Tiger ត្រូវបានគេស្គាល់ថាជាអ្នកផលិតបទល្បីនៅក្នុងឧស្សាហកម្មកម្សាន្ត ដោយផលិតបទចម្រៀងល្បីៗដូចជា «Roly Poly» របស់ក្រុម T-ara បទ «No No No» របស់ក្រុម Apink , បានផលិតបទឱ្យក្រុម EXID និង Momoland ជាដើម។ ជាពិសេសលោកក៏បានចាប់ផ្ដើមក្រុមចម្រៀងស្រី TRI.BE ដែលទើបតែត្រលប់មកវិញជាមួយបទ «Diamond»។Shinsadong Tiger Has Died; Cause Of Death | News | Clash Magazine Music  News, Reviews & Interviews

ដំណឹងមរណភាពរបស់ផលិតកររូបនេះធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតបង្ហាញការសោកស្តាយចូលរួមកាន់ទុក្ខដល់ផលិតកររូបនេះ ដោយមានអ្នកគាំទ្រជាច្រើនសម្ដែងការតក់ស្លុតចំពោះការទទួលមរណភាពភ្លាមៗរបស់លោក។ ផលិតករដែលបានត្រួសត្រាយសំឡេងថ្មីសម្រាប់ឧស្សាហកម្មនេះមានគេស្រលាញ់ចូលចិត្តយ៉ាងច្រើន។EXID, Apink producer Shinsadong Tiger (40) found dead: Reports

ទន្ទឹមនឹងនេះ Shinsadong Tiger គឺជាផលិតករដ៏សំខាន់បំផុតរបស់ K-Pop ដែលបានបង្កើតសំឡេងរបស់ K-Pop ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ២០០០និងដើមទសវត្សរ៍ឆ្នាំ ២០១០ ។យ៉ាងណាចំពោះមូលហេតុនៃការស្លាប់របស់លោកនៅល្ងាចថ្ងៃទី២៣ កុម្ភៈ នេះនៅមិនទាន់បានទម្លាយនៅឡើយទេ៕

តែ ៤ ប្រភេទដែលល្អបំផុតសម្រាប់ស្បែក

0

មិត្តនារីដែលចង់បានស្បែកស្រស់ស្អាត ភ្លឺថា្ល ទន់រលោង និងមានសុខភាពល្អ គួរតែទទួលទានតែទាំងនេះ ១ឬ ២ពែងជាប្រចាំដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ស្បែក។ លើសពីនេះវាក៏ផ្តល់នូវរបបអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនដែលស្បែករបស់យើងត្រូវការជាចាំបាច់ផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាប្រភេទតែ ៤ មុខដែលល្អបំផុតសម្រាប់ស្បែក៖

១.តែផ្កាកុលាប៖ តែ Rose សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងរ៉ាឌីកាល់សេរី និងការពារស្បែកពីភ្នាក់ងារនៃភាពចាស់។ លើសពីនេះ សារធាតុចិញ្ចឹមពីផ្កាកូឡាប ក៏ជួយជំរុញការសំយោគកូឡាជែន រក្សាស្បែកឱ្យរឹងមាំ និងការពារការលេចចេញនូវស្នាមជ្រួញ រួមទាំងកាត់បន្ថយភាពចាស់យ៉ាងមានប្រសិទ្ធភាព។Rose Tea — Lisa Mosconi, PhD

២.តែផ្កាម្លិះ៖ តែផ្កាម្លិះសម្បូរទៅដោយ EGCG ដែលជួយកែលម្អស្បែក ជាពិសេសសម្រាប់ស្បែកដែលងាយកើតមុន។ សារធាតុចិញ្ចឹមពីផ្កាម្លិះជួយសម្អាត និងព្យាបាលស្បែកតាមបែបធម្មជាតិ ស្រដៀងទៅនឹងតែបៃតងដែរ តែផ្កាម្លិះមានផ្ទុកសារធាតុ polyphenols ដែលជួយពន្យឺតដំណើរការនៃភាពចាស់ និងការពាររ៉ាឌីកាល់សេរីពីការបំផ្លាញកោសិកា។7 Jasmine Tea Benefits Beyond the Refreshing Taste | Sips by

៣.តែបៃតង៖ គ្រឿងផ្សំសំខាន់នៃតែបៃតងគឺ EGCG សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលមានប្រសិទ្ធភាពកាត់បន្ថយការរលាក។ Catechin ពីតែបៃតងជួយការពារស្បែកពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់នៃពន្លឺព្រះអាទិត្យ ខណៈពេលដែលបន្ថយដំណើរការនៃភាពចាស់ និងធ្វើឱ្យសកម្មនៃការបង្កើតឡើងវិញនូវកោសិកាថ្មី។Add these two ingredients to your green tea to lose weight and boost your  immunity | The Times of India

៤.តែ Chrysanthemum៖ Chamomile ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការថែរក្សាសម្រស់ដោយសារតែវាមានភាពធូរស្រាល ព្យាបាល ប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក។ ប្រេងសំខាន់ៗដែលចម្រាញ់ចេញពី chrysanthemum មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ដែលជួយប្រឆាំងមេរោគ និងផ្សិតមួយចំនួន៕Chrysanthemum Tea Health Benefits and How to Make - Dr. Axe