Home Blog Page 1245

ការនាំចេញធ្យូងថ្មរបស់រុស្ស៊ីទៅកាន់អាស៊ីអាគ្នេយ៍កើនឡើងខ្លាំងមិនធ្លាប់មាន

0

បរទេស៖ ការនាំចេញធ្យូងថ្មរបស់រុស្ស៊ីទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមិនរាប់បញ្ចូលប្រទេសចិន បានកើនឡើងខ្លាំងរហូតដល់ ១៣.៧ តោន ក្នុងឆ្នាំ២០២៣ ប្រមាណ ៤៧% នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគថាមពល Kpler ដែលបានរាយការណ៍កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

នៅអាស៊ីអាគ្នេយ៍ ប្រទេសដែលបង្កើនការទិញធ្យូងថ្មពីរុស្សីរួមមានៈ វៀតណាមកើនឡើងជិតទ្វេដងដល់ ៣.៩ លានតោន ម៉ាឡេស៊ីកើនឡើង ១៨% ដល់ ៣.៨ លានតោន និងឥណ្ឌូនេស៊ីកើនឡើង ១.៧ ដងដល់ ៣.៤ លានតោន។ លើសពីនេះ មីយ៉ាន់ម៉ាក៏បានទិញ ១០% បន្ថែមទៀតដែរដែលឡើងដល់ ៤១.០០០ តោនកាលពីឆ្នាំមុន ។Russian coal sold to Southeast Asia increased nearly 50% - Vietnam.vn

ការជំរុញការនាំចេញធ្យូងថ្មរបស់រុស្ស៊ីទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍កើតឡើងនៅពេលដែលទីក្រុងម៉ូស្គូបានបង្វែរលំហូរពាណិជ្ជកម្មរបស់ខ្លួនបន្ទាប់ពីការហាមឃាត់ការនាំចូលរបស់សហភាពអឺរ៉ុបលើធ្យូងថ្មរបស់ប្រទេសនេះដែលបានដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូកាលពីខែធ្នូឆ្នាំ ២០២២។Russian coal exports to SE Asia surge by nearly 50%

ជាមួយគ្នានេះដែរ ទីក្រុងប៉េកាំង ដែលជាដៃគូពាណិជ្ជកម្មអាស៊ីដ៏ធំបំផុតរបស់ទីក្រុងម៉ូស្គូ បច្ចុប្បន្នបាននាំចូល ៤០% នៃការនាំចេញធ្យូងថ្មរបស់រុស្ស៊ីទាំងអស់ចាប់តាំងពីឆ្នាំ ២០២២ បន្ទាប់មកគឺឥណ្ឌា (២០%) និងកូរ៉េខាងត្បូង (១៣%) ។ យោងតាមទិន្នន័យគយរបស់ចិន ការនាំចូលធ្យូងថ្មក្នុងខែធ្នូ បានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៤៧.៣ លានតោន បន្ទាប់ពីបរិមាណខ្ពស់បំផុតទីបីដែលបានឃើញនៅក្នុងខែវិច្ឆិកា ដែលបានបញ្ជូនការនាំចូលសរុបក្នុងឆ្នាំ ២០២៣ ដល់កម្រិតខ្ពស់គ្រប់ពេលវេលា។ Kpler ប៉ាន់ប្រមាណថា ការនាំចេញធ្យូងថ្មរបស់រុស្ស៊ីទៅកាន់ប្រទេសចិនមានចំនួនសរុប ១០៤ លានតោនកាលពីឆ្នាំមុន កើនឡើងជិត ៤៣% ធៀបនឹងឆ្នាំ ២០២២។Record Asia coal prices may cause blackouts

លើសពីនេះ អតិថិជនអាស៊ីមួយចំនួនផ្សេងទៀតក៏ទទួលបានធ្យូងថ្មរបស់រុស្ស៊ីយ៉ាងសកម្មផងដែរ។ ជាឧទាហរណ៍ ប្រទេសស្រីលង្កាបានបង្កើនការទិញ ៤.៥ ដងដល់ ១.៦ លានតោន។ ប្រទេសបង់ក្លាដែសក៏បានទិញធ្យូងថ្មចំនួន ៤៨,០០០ តោនពីប្រទេសរុស្ស៊ីកាលពីឆ្នាំមុនផងដែរ។

យោងតាមរដ្ឋបាលព័ត៌មានថាមពលអាមេរិកបានឱ្យដឹងថា នៅទូទាំងពិភពលោក ប្រទេសចិន កូរ៉េខាងត្បូង តួកគី និងឥណ្ឌា បច្ចុប្បន្នគឺជាប្រទេសនាំចូលធ្យូងថ្មធំជាងគេទាំងបួនរបស់រុស្ស៊ី។ ត្រីមាសនេះទិញច្រើនជាង ៨០% នៃការនាំចេញធ្យូងថ្មរបស់រុស្ស៊ីក្នុងអំឡុងខែសីហា ឆ្នាំ ២០២២ ដល់ខែកក្កដា ឆ្នាំ ២០២៣ ធៀបនឹង ៤៧% នៅក្នុងអំឡុងខែសីហា ឆ្នាំ ២០២១ ដល់ខែកក្កដា ឆ្នាំ ២០២២៕

មន្ទីរពេទ្យតេជោសែនកោះធំ នឹងដាក់ឱ្យប្រើជាផ្លូវការនៅខែមីនា ខាងមុខនេះ

0

មន្ទីរពេទ្យតេជោសែនកោះធំ ជាមន្ទីរពេទ្យទំនើបមួយក្នុងតំបន់ ដែលនឹងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលត្រូវបានសិក្សានិងអភិវឌ្ឍន៍ ដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ របស់ក្រសួង។មន្ទីរពេទ្យតេជោសែនកោះធំ បានបំពាក់សម្ភារបរិក្ខារពេទ្យរួចរាល់  និងត្រៀមបើកឱ្យបម្រើការជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះមន្ទីរពេទ្យនេះ មានតម្លៃ ១០លានដុល្លារអាម៉េរិក ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ។មន្ទីរពេទ្យខ្នាតធំមួយ ក្នុងស្រុកកោះធំ សម្រេចបានជាង៨០%ហើយ  នឹងលេចរូបរាងឡើងឆាប់ៗនេះ - Sabay Newsគួរបញ្ជាក់ថា មន្ទីរពេទ្យនេះមានអគារថ្មីចំនួន០៣ខ្នង មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System(HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ៕

មន្ទីរពេទ្យតេជោកោះធំកំពុងខ្វះពេទ្យជាង ១០០នាក់  ខណៈគ្រោងនឹងដាក់ដំណើរការជាផ្លូវការនៅខែសីហាខាងមុខ

«Wife» បទថ្មី របស់ (G)I-DLE មិនអនុញ្ញាតិចាក់ផ្សាយនៅ KBS ដោយសារអត្ថន័យស៊ីជម្រៅពេក

0

នៅក្នុងការពិនិត្យតន្រ្តីឡើងវិញនាពេលថ្មីៗនេះដែលធ្វើឡើងដោយ KBS បទចម្រៀង របស់ (G)I-DLE មានចំណងជើងថា «Wife» ត្រូវបានប្រកាសថា «មិនសមរម្យសម្រាប់ការផ្សាយ» ដោយសារតែប៉ារ៉ូលចម្រៀងបែបប្រភេទមនុស្សធំ។ បទដែលបង្ហាញពីការចូលរួមរបស់សមាជិក Soyeon ក្នុងការសរសេរ ការតែង និងការរៀបចំនោះ បានធ្វើឱ្យមានភាពចម្រូងចម្រាសភ្លាមៗនៅពេលចេញផ្សាយនៅថ្ងៃទី២២ ខែមករា។Watch: (G)I-DLE Gets Playful In Fun MV For “Wife” | Soompi

លើសពីនេះ បទចម្រៀងដែលនឹងទម្លាក់មួយទៀតមានចំណងជើងថា «Rollie» ដែលត្រៀមនឹងដាក់បង្ហាញនៅថ្ងៃទី២៩ ខែមករា ប្រឈមនឹងការដកសិទ្ធិព្រោះវារួមបញ្ចូលការយោងទៅលើម៉ាកផលិតផលជាក់លាក់។ បទចម្រៀងទាំងពីរនេះគឺជាផ្នែកមួយនៃអាល់ប៊ុមពេញទីពីររបស់ក្រុម(G)I-DLE មានចំណងជើងថា «Two» ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី២៩ ខែមករា។ (G)I-DLE កំពុងរៀបចំសម្រាប់ការចេញអាល់ប៊ុមរបស់ពួកគេដោយមកទល់ពេលនេះ ទីភ្នាក់ងារនៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការសម្រេចចិត្តរបស់ KBS ទេ។KBS Deems (G)I-DLE's Track "Wife" Unfit For Broadcasting — Netizens react -  Koreaboo

ទោះយ៉ាងណាក៏ដោយផលិតកម្ម Cube Entertainment បានប្រកាសនៅថ្ងៃទី២៤ ខែមករា អាល់ប៊ុមទីពីររបស់ (G)I-DLE ដែលគ្រោងនឹងចេញផ្សាយឆាប់ៗខាងមុខ បានទទួលការបញ្ជាទិញជាមុនចំនួន ១.៨ លានបន្ទះរួចទៅហើយ។ ចំនួននេះលើសពីការបញ្ជាទិញជាមុនចំនួន ១.១លានបន្ទះសម្រាប់អាល់ប៊ុមតូចទី៦ របស់ពួកគេមានចំណងជើងថា «I feel» ដែលជាការចេញផ្សាយក្នុងខែឧសភា ឆ្នាំ២០២៣ ដែលធ្វើឱ្យវាក្លាយជាបរិមាណនៃការបញ្ជាទិញជាមុនខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េក្នុងឆ្នាំនោះ។K-Pop Girl Group (G)I-DLE Reveals Favorite Beauty Moments from 2018 Debut  to "Tomboy" | Interview | Allure

គួរកត់សម្គាល់ថា ការបញ្ជាទិញជាមុនចំនួន ១.៨លានបន្ទះនេះសម្រាប់ចំណាត់ថ្នាក់លេខ ២ ក្នុងប្រវត្តិសាស្ត្រនៃការបញ្ជាទិញជាមុនសម្រាប់ក្រុមចម្រៀងនារី K-pop ។ កម្រិតខ្ពស់បំផុតសម្រាប់ការបញ្ជាទិញជាមុនដោយក្រុមចម្រៀងនារី K-pop មានចំនួន ២ លានបន្ទះ ដែលជាកំណត់ត្រាដែលសម្រេចបានដោយ BLACKPINK ក្នុងឆ្នាំ ២០២២ជាមួយនឹងអាល់ប៊ុមទីពីររបស់ពួកគេដែលមានចំណងជើងថា «Born Pink» ។ អាល់ប៊ុមខ្នាតតូចទី ៣ របស់ Aespa «MY WORLD»បន្តកាន់កាប់តំណែងលេខ២ ជាមួយនឹងការបញ្ជាទិញជាមុនចំនួន ១.៨ លានបន្ទះ៕G)I-DLE Members Profile - K-Pop Database / dbkpop.com

MGI 2021 បង្ហាញសម្រស់យ៉ាងស្រស់ស្អាតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ

0

កញ្ញា Nguyen Thuc Thuy Tien (ង្វៀន ធុកធុយធៀន) ម្ចាស់មកុដ Miss Grand International 2021 ត្រូវបានហ្វេនៗពោលសរសើរមិនដាច់ពីមាត់បន្ទាប់ពីបង្អួតសម្រស់ក្នុងឈុតប្រពៃណីខ្មែរក្នុងឱកាសដែលកញ្ញាមកធ្វើកម្មវិធីសប្បុរសនៅលើទឹកដីកម្ពុជាជាលើកដំបូង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHbW7XC3lmaLrI5ffy5CFWbEy4R-D3T_PrLbv5ZHFTuGON4TO89Jc78puN9TSWYmV3o30Ct7tZJ-OLiFhUyhr0UwWr_t7jPve5gN3-ZGgRs2O8rAIUAaqyVP3tuLViGjKW3n1yZI7L9Kn8PhNvRubnRgy1gSDh_lzgX8p-ZZovvM9pqpY8sZa9Zm7zBVA/s2048/image_2024-01-24_16-38-45.png

កាលពីថ្ងៃទី២១ មករា Thuy Tien ដែលជាបវរកញ្ញាល្បីឈ្មោះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីម្ចាស់មកុដនេះបង្ហាញខ្លួនជិះកង់បីឥណ្ឌានៅលើទឹកដីកម្ពុជាជាមួយនឹងសំលៀកបំពាក់សាមញ្ញាដោយបញ្ជាក់ថានាងមកធ្វើកម្មវិធីសប្បុរសធម៌។ ទន្ទឹមនឹងនេះ Thuy Tien បានទៅសមាគមខ្មែរវៀតណាមប្រចាំនៅកម្ពុជានិងមានអំណោយទៅដល់ក្មេងៗដែលជាកូនចៅរបស់មន្រ្តីសហគមន៍។ នៅថ្ងៃទី២២ មករា Miss Grand International 2021 រូបនេះបានទៅសាលារៀន ភូមិដួង ស្ថិតនៅឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy3X4BVEy7Bi5PXWVUYAH8uOHTau-QFONJaJQsdRrvCg4KdOcl-d_rF-TJ7i0hI6Wh0PKGOCIQ0MtX524IaECR2F3RnkSS6kZ6TzVkcnHYTX48s1nOuOw_BnqOBx0RkSNS1nl_n-OKWxWYNYFzXl3zDkX7LHK3EjmfR8GHFijPoa6koWBQH3HbwhZ9-Yk/s2048/image_2024-01-24_16-38-47.png

នៅថ្ងៃទី២៣ មករា កញ្ញា Thuy Tien ក៏ធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់បន្ទាប់ពីបវរកញ្ញារូបនេះបានស្លៀកពាក់ក្នុងឈុតប្រពៃណីខ្មែរ លើកដៃសំពះថតរូបយ៉ាងស្រស់ស្អាតនៅមុខព្រះបរមរាជរាំង ធ្វើឱ្យមានការលើកឡើងថា «ជាការចូលស្ទឹងតាមបត់» ដែលសម្តៅលើការបន់បែនរបស់នាងគោរពមកខាងកម្ពុជាដែលជាភូមិផងរបងជាមួយវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRpGKZMERGGNN-z-xw9Gb510q8HHMu9-ROogJ5jLYhZce55tkn4jBYOE4fzZ1-BKywWykysotscccMw6vKbRr7FGdtSbe7TRefwascIhzJ2MShyi_ep_31b7vvN_fNhk75DDysDtAKTcWVpkEOnRY902FuDuihsnKTT5wRK4AW8XB9nLBfyZBwhtgCC2A/s2048/image_2024-01-24_16-38-49.png

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ Thuy Tien បានចេញមកបកស្រាយជាលើកដំបូងពីពាក្យចចាមអារ៉ាមអំពីនាងដែលលេចលើបណ្ដាញសង្គមពាក់ព័ន្ធនឹងអំពើពេស្យាចារដោយនាងបានអះអាងថាគឺជារឿងមិនពិត និងមានចេតនាដឹកនាំមតិសាធារណៈបង្ខូចកេរ្តិ៍ឈ្មោះ។ ការចេញមកអះអាងនេះបន្ទាប់ពី Thuy Tien បានឈ្នះបណ្តឹង ជំពាក់បំណុលគេចំនួន ២.៤ពាន់លានដុង និងសំណងកិត្តិយស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-OdtxOEzTE6k5cTGYKDjh6J2W-X9kwsXFfqwI592NwfdTD9YdbEGXe7K2pmrHWqR5zbdgFei8l8HwSeUb177t_yn3DEt2Oc0E1__iavE15wCMzqu-tt_cjxtMzxEJSzfuglh5ism65ZGscXfiWDOt3KxQXCJ7iZicR0gxnRN4qZU_T7z8Kny4Smag_4w/s2048/image_2024-01-24_16-38-51.png

គួរបញ្ជាក់ថាក្នុងឆ្នាំនេះ Thuy Tien មានអាយុ២៦ឆ្នាំបានគ្រងមកុដ Miss Grand International 2021 កាលពីយប់ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២១ លើទឹកដីប្រទេសថៃ។ ក្រោយគ្រងមកុដបវរកញ្ញាបានរកប្រាក់ចំណូលយ៉ាងច្រើនជូនស្ថាប័ន Miss Grand International៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgURtPT5HDbNz9dgDOGTr5VAxTXBIi6780qKAtDR0YxwYDSrsWTUWBHCjcmQkNa_36yXnFgW_OGWVL3Hld8RZV9QmuEehu-26jYm9co1oU-xkQKPTCZ-bJXoFpybiWKuBu6C0Jw_oGtMWCS6wbEceTIkFeG3lsYD8YRSxnK84WimnKd8_0U2xrBk4k9xVE/s2048/image_2024-01-24_16-38-48.png

ផ្ទះកុងតឺន័រកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅសហរដ្ឋអាមេរិក

0

បរទេស៖ ចំនួនអ្នកគ្មានផ្ទះសម្បែងនៅរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិកមានរហូតដល់ ១៧២,០០០នាក់ ដែលស្មើនឹង ៣០% នៃចំនួនសរុបរបស់ប្រទេស។ មូលហេតុចម្បងនៃបញ្ហានេះត្រូវបានគេនិយាយថាគឺដោយសារកង្វះលំនៅឋានសង្គមនាពេលបច្ចុប្បន្ន ហេតុនេះហើយរដ្ឋាភិបាលបានកំពុងជួយដោះស្រាយបញ្ហាអ្នកគ្មានផ្ទះសម្បែង ដោយចាប់អារម្មណ៍លើការសាងសង់ផ្ទះកុងតឺន័រសម្រាប់ពលរដ្ឋក្រីក្រដែលគ្មានថវិការគ្រប់គ្រាប់ក្នុងការទិញអាផាតមិនរស់នៅ។Non-profit turning shipping containers into homes for homeless San Diegans  | KPBS Public Media

ទន្ទឹមនឹងនេះ តម្លៃអចលនទ្រព្យក៏ដូចជាអាផាតមិនសម្រាប់ជួលគឺមានតម្លៃខ្ពស់ណាស់។ រដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ាបានចំណាយប្រាក់ជិត ៤ ពាន់លានដុល្លារដើម្បីទិញយកមកវិញ និងបំប្លែងអចលនទ្រព្យលំនៅដ្ឋានសម្រាប់សង្គម ប៉ុន្តែការរីកចំរើនយឺត ថ្លៃ ហើយមិនឆ្លើយតបនឹងតម្រូវការ។ ដូច្នេះហើយ ទើបមានគំនិតសាងសង់ផ្ទះកុងតឺន័រ ដើម្បីដោះស្រាយបញ្ហានេះ។Are Container Homes A Solution To Homelessness?

លោក Mario Guarez ស្ថាបនិក និងជានាយកប្រតិបត្តិនៃ Evolutionary Homes បាននិយាយថា “កាលពីអំឡុងពេល COVID-19 មានមនុស្សជាច្រើនរស់នៅតាមដងផ្លូវ ដោយសារការជួលថ្លៃពេក មនុស្សមិនអាចបង់ថ្លៃជួលបានសូម្បីតែមានការងារធ្វើក៏ដោយ។ ទន្ទឹមនឹងនោះ នៅរដ្ឋកាលីហ្វ័រញ៉ា គឺពិបាកសាងសង់ផ្ទះណាស់ ព្រោះត្រូវការពេលយូរទើបមានលិខិតអនុញ្ញាត បើរដ្ឋាភិបាលមូលដ្ឋានចង់សាងសង់ផ្ទះ ៣០០ខ្នង ត្រូវប្រើពេល ៥ ទៅ ៧ឆ្នាំទើបរួចរាល់។ ហេតុនេះហើយទើបរដ្ឋាភិបាល សម្រេចសាងសង់ផ្ទះកុងតឺន័រ ៣០០ខ្នង ក្នុងរយៈពេលប្រហែល ៦ ខែ ដើម្បីសង្គ្រោះមនុស្សបានច្រើន»។In L.A., tiny home villages offer a temporary solution in the city's  struggle with homelessness

លើសពីនេះផ្ទះកុងតឺន័រក៏អាចដំឡើងឧបករណ៍ដូចជាម៉ាស៊ីនត្រជាក់ ប្រព័ន្ធភ្លើង ប្រព័ន្ធការពារភ្លើង និងអ្វីៗគ្រប់យ៉ាងនៅខាងក្នុងផ្ទះបានទៀតផង។ លោក Mario Guarez បានបន្ថែមថា ជាធម្មតាផ្ទះបែបនេះមានតម្លៃប្រហែល ៣០០,០០០ ដុល្លារអាមេរិក៕

ជី ដេវីត និង វណ្ណដា ចេញបទដំណាលគ្នាក្នុងម៉ោងតែមួយ ខ្មែរមួយជីវិត ថាជាការឈ្នា.នី.សទីផ្សារបែបកខ្វ.ក់

0

ស្របពេលដែលតារាចម្រៀងរ៉េបល្បីឈ្មោះទាំងពីរនាក់គឺ ជី ដេវីត និង វណ្ណដា ចេញបទចម្រៀងដំណាលគ្នាថែមទាំងក្នុងម៉ោងតែមួយទៀតធ្វើឱ្យមានការវែកញែកយ៉ាងខ្លាំងពីសំណាក់ហ្វេនៗទាំងសងខាង ខណៈតារារ៉េប ខ្មែរមួយជីវិតថា ជាការឈ្នានីសទីផ្សារបែបកខ្វក់ ជាហេតុធ្វើឱ្យហ្វេនៗរបស់លោក ជី ដេវីត មិនពេញចិត្តយ៉ាងខ្លាំងនិងបញ្ចេញមតិរិះគន់វិញ។May be an image of 2 people

វេលាម៉ោង៦ល្ងាចថ្ងៃទី២២ មករា វណ្ណដា បានចេញបទចម្រៀងមួយបទមានចំណងជើងថា «៦ Years In The Game» សហការជាមួយតារារ៉េបជប៉ុន Awich ក្នុងឱកាសខួបកំណើតរបស់លោកដោយជារៀងរាល់ថ្ងៃទី២២ មករា ចាប់តាំងពីឆ្នាំ២០១៩ មក។ បទថ្មីនេះ វណ្ណដា បានរៀបរាប់ពីភាពជោគជ័យរបស់ខ្លួនប្តូរពីក្មេងដែលមិនបានការរហូតមានកេរ្តិ៍ឈ្មោះឡើង TOP និងឈានជើងចូលឆាកអន្តរជាតិក្នុងការខិតខំរបស់ខ្លួនរយៈពេល៦ឆ្នាំមកនេះ។

សម្រាប់តារាចម្រៀង ជី ដេវីត វិញបានចេញបទចម្រៀងមានចំណងជើងថា «គាំងចិត្ត» ដែលអត្ថន័យរៀបរាប់ពីនារីរូបស្រស់ជាគូស្នេហ៍បោកចិត្តជាប្រភេទចម្រៀងស្នេហាក្បត់ចិត្ត ប៉ុន្តែសាច់ភ្លេងជាចង្វាក់អាចរាំបានក្នុងពិធីចូលឆ្នាំជាដើមដោយមានការលាយឡំឧបករណ៍បុរាណ និងមានការលាយរ៉េបផងដែរ។May be an image of 1 person and text

ទោះយ៉ាងណាការចេញបទដំណាលគ្នាថែមទាំងក្នុងម៉ោងតែមួយនេះបានក្លាយជាប្រធានបទជជែកវែកញែកលើបណ្តាញសង្គមពីសំណាក់ហ្វេនៗទាំងសងខាង ខណៈតារារ៉េប ខ្មែរមួយជីវិត ក៏បានលូកមាត់លើរឿងនេះដូចគ្នា។

នៅល្ងាចថ្ងៃទី២៣ មករា លោក ឡេង សុវណ្ណតារា ហៅខ្មែរមួយជីវិត បានបង្ហោះសារពីសហរដ្ឋអាម៉េរិកថា «បើប្រកួតទេពកោសល្យ ប្រកួតគុណភាពចម្រៀងក្នុងទីផ្សារ មិនអីទេ តែបើឈ្នានីសទីផ្សារ ហៅថា យុទ្ធសាស្រ្តទីផ្សារដែរ ដូចកខ្វក់ពេកហើយ It’s Dirty Game »។ ក្នុងន័យនេះលោកចង់ទៅសម្តៅទៅលើការចេញបទចម្រៀងរបស់ ជី ដេវីត ជាន់ថ្ងៃ ជាន់ម៉ោងតែមួយ ជាមួយនឹង វណ្ណដា ខណៈជាថ្ងៃខួបកំណើតរបស់ វណ្ណដា ផ្ទាល់។May be an image of 2 people

ទោះយ៉ាងណា ការថាឱ្យ ជី ដេវីត មានការឈ្នានីសទីផ្សារបែបកខ្វក់ពីសំណាក់ ខ្មែរមួយជីវិត ក៏ត្រូវបានហ្វេនៗរបស់តារាចម្រៀង ជី ដេវីត បានវាយបកទៅវិញជំនួសអាយដលមិនទុកមុខឱ្យលោកនោះឡើយព្រមទាំងជីកកកាយរឿងរ៉ាវចាស់ៗអំឡុងពេល ខ្មែរមួយជីវិត និង ជី ដេវីត ចេញបទ Diss Track គ្នាជាដើម។ ហ្វេនៗរបស់ ជី ដេវីត ក៏បានឡើងពីចំណុចដែល វណ្ណដា ចេញបទ Jo2 Diss Track ជី ដេវីត កាលពី ជី ដេវីត មានការប្រគំតន្ត្រីផ្ទាល់ខ្លួនដូចគ្នា។May be an image of 2 people, monument and skyscraper

សូមបញ្ជាក់ផងដែរថាគិតត្រឹមរសៀលថ្ងៃទី២៤ មករា បទរបស់ វណ្ណដា និង ជី ដេវីត សុទ្ធតែឈរនៅចំណាត់ថ្នាក់កំពូល(Trending)នៃការស្តាប់លើយូធូបដូចគ្នាដោយបទ «៦ Years In The Game» ឈរនៅលេខ១ និងបទ «គាំងចិត្ត» ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងប្រទេសកម្ពុជា៕

 

 

 

អាហារ ៦ មុខដែលជនជាតិចិនជឿថានឹងនាំសំណាងល្អក្នុងឆ្នាំថ្មី

0

ជនជាតិចិនមានជំនឿណាស់ ទាំងអាហារ ការសែនព្រេន និងទំនៀមទម្លាប់ផ្សេងៗ ដែលមានតាំងពីយូរយារណាស់មកហើយ។ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ បើសិនក្រុមគ្រួសារណាបានទទួលទានអាហារដូចខាងក្រោមនេះនឹងនាំសំណាងដល់គ្រួសារនោះ ក៏ដូចជាជួបតែរឿងល្អៗ ការរកស៊ី ឬលក់ដូរមានម៉ូយមកទិញឥតដាច់មិនខានឡើយ។ ដូច្នេះអាហារដែលអ្នកគួរតែសែនក្នុងឱកាសបុណ្យចូលឆ្នាំចិនមានដូចជា៖

១.មាន់ស្ងោរ៖ មាន់ស្ងោរជាមុខម្ហូបដ៏ពេញនិយមបំផុតសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ជាពិសេសក្បាលនិងជើងគឺតំណាងឱ្យសាមគ្គីភាព និងអាពាហ៍ពិពាហ៍យូរអង្វែងនៅក្នុងក្រុមគ្រួសារ។ ប្រជាជនចិនតែងតែថ្វាយមាន់ស្ងោរ ដើម្បីបូជាដល់បុព្វការីជន ឋានសួគ៌ និងផែនដី ដើម្បីបង្ហាញការគោរព ក៏ដូចជាបួងសួងដល់ឆ្នាំថ្មីប្រកបដោយភាពសុខដុមរមនា។Chinese Poached Chicken (Pak Cham Kai) | Asian Inspirations

២.ត្រីចំហុយទឹកស៊ីអ៊ីវ៖ ក្នុងភាសាចិន ពាក្យត្រីត្រូវបានបញ្ចេញសំឡេងស្រដៀងគ្នានឹងពាក្យ «សំណាង»។ ដូច្នេះ ត្រីតំណាងឱ្យភាពសម្បូរបែប វិបុលភាព ការរីកចម្រើន ភាពសំបូររុងរឿង សុភមង្គល ចាប់តាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។Restaurant-Style Soy Sauce Steamed Fish w/ Preserved Radish 菜圃蒸鱼 Chinese  Steamed Fish Recipe - YouTube

៣.អង្ករដំណើប៖ អង្ករដំណើបមួយចានដែលមានពណ៌ក្រហម ឬពណ៌ទឹកក្រូចតំណាងឱ្យភាពត្រចះត្រចង់និងជូនពរឆ្នាំថ្មីឱ្យមានភាពរុងរឿងបរិបូរណ៍ភាពចម្រុងចម្រើននិងសំណាងល្អ។xoi gac

៤.ស៊ុបម្រះ៖ ទោះបីជាម្រះមានជាតិល្វីងបន្តិចមែន ប៉ុន្តែការទទួលទានអាហារនេះនឹងទទួលបានលាភសំណាងពេញមួយឆ្នាំ។ ក្រៅពីនាំមកជូននូវលាភសំណាង ស៊ុបម្រះក៏ជាអាហារដែលមានជីវជាតិផងដែរ ដែលវាជួយឱ្យត្រជាក់ និងបន្សុទ្ធរាងកាយក្នុងអំឡុងពេលបុណ្យចូលឆ្នាំ។canh kho qua

៥.ខរពងទាសាច់ជ្រូក៖ ខរពងទាសាច់ជ្រូកគឺជាម្ហូបប្រពៃណីរបស់ចិនដែលមានលក់ញឹកញាប់ក្នុងឱកាសបុណ្យឆ្នាំ។ ដូច្នេះការទទួលទានមុខម្ហូបនេះ និងទទួលបានវិបុលភាពក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី។thit kho trung

៦.ផ្លែក្រូច៖ ផ្លែឈើរាងមូល ឬរាងជារង្វង់ដូចជា ក្រូចថ្លុង ក្រូចឃ្វិច ឪឡឹក ផ្លែប៉ោម…គឺតំណាងឱ្យភាពពេញលេញ។ មនុស្សជាច្រើនជឿថា ការទទួលទានផ្លែឈើទាំងនេះនៅដើមឆ្នាំថ្មី នឹងទទួលបាន សុភមង្គល ភាពពេញលេញ និងរីករាយពេញមួយឆ្នាំ៕qua hinh trong

ទម្លាប់អាក្រក់ ៥ យ៉ាងដែលធ្វើឱ្យភ្នែករបស់អ្នកចុះខ្សោយ និងឆាប់ស្រវាំង

0

ជាការពិតណាស់ មុខងារជាច្រើនរបស់ខួរក្បាលគឺផ្តោតលើការមើលឃើញ ជាជាងការស្តាប់ ក្លិន និងរសជាតិ។ ដូច្នេះភ្នែកគឺជាសរីរាង្គដែលមានសតិអារម្មណ៍ខ្ពស់បំផុត ហើយដើម្បីការពារភ្នែក ចាំបាច់ត្រូវផ្លាស់ប្តូរទម្លាប់រស់នៅមិនល្អមួយចំនួនដែលនឹងប៉ះពាល់ដល់ការមើលឃើញរបស់អ្នក។ ខាងក្រោមនេះគឺជាទម្លាប់អាក្រក់ ៥ យ៉ាងដែលធ្វើឱ្យភ្នែករបស់អ្នកចុះខ្សោយ និងឆាប់ស្រវាំង៖

១.ប្រើម៉ាស៊ីនត្រជាក់ញឹកញាប់ពេក៖ ការប្រើម៉ាស៊ីនត្រជាក់ច្រើនពេកនឹងកាត់បន្ថយសំណើមទាក់ទងគ្នាក្នុងបន្ទប់ បង្កជាជំងឺភ្នែកស្ងួត យូរៗទៅវាក៏អាចបណ្តាលឱ្យបាត់បង់ការមើលឃើញដោយធ្វើឱ្យខូចផ្ទៃខាងមុខនៃភ្នែក។What is sleep mode of aircon? and How to set timer?

២.គេងមិនគ្រប់គ្រាន់៖ ការគេងមិនបានគ្រប់គ្រាន់ក៏ជាទម្លាប់អាក្រក់ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ភ្នែកផងដែរ។ នេះក៏ជាមូលហេតុមួយដែលធ្វើឱ្យភ្នែកមិនមានលំហូរជាតិទឹកចាំបាច់ ដែលនាំឱ្យហើមសរសៃឈាមភ្នែក ធ្វើឱ្យភ្នែកកន្ត្រាក់ និងជំងឺកម្រមួយទៀតដែលគេស្គាល់ថាជាជំងឺសរសៃប្រសាទអុបទិក។This is why you don't sleep well in a new place - Health - Prevention  Australia

៣.ការមើលទូរស័ព្ទ ឬកុំព្យូទ័រនៅពេលយប់៖ ពេលប្រើទូរស័ព្ទដៃ ឬធ្វើការលើកុំព្យូទ័រពេលយប់ក្នុងស្ថានភាពពន្លឺតិច ហើយក្នុងរយៈពេលយូរ កាំរស្មីអគ្គិសនីនឹងចាំងចូលភ្នែកផ្ទាល់ ដែលនេះនឹងធ្វើឱ្យភ្នាសរំអិលស្ងួត ធ្វើឱ្យការមើលឃើញចុះខ្សោយ ឬអាចនិងពិការភ្នែក។Didn't Sleep Much Last Night? 10 Ways to Function Today. | Entrepreneur

៤.ញ៉ាំបន្លែតិច៖ របបអាហារដែលមានបន្លែបៃតងតិចនឹងធ្វើឱ្យភ្នែកខ្វះសារធាតុចិញ្ចឹម និងវីតាមីនចាំបាច់ ដោយហេតុនេះ បណ្តាលឱ្យមានជំងឺភ្នែក ជាពិសេសបាត់បង់ការមើលឃើញ។Don't like veggies? They can still make you happier | The Star

៥.ការជូតភ្នែកដោយដៃផ្ទាល់៖ ការត្រដុសភ្នែកអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការមើលឃើញរបស់អ្នក។ លើសពីនេះ ប្រសិនបើអ្នកជូតភ្នែករបស់អ្នកខ្លាំងពេក វាក៏អាចនាំឱ្យមានការកោស និងខូចទ្រង់ទ្រាយនៃកញ្ចក់ភ្នែកផងដែរ៕

ឆាប់ៗខាងមុខនេះ ប្រាសាទបាយ័ន នឹងមានស្រះទឹកដូចសម័យបុរាណវិញ

0

ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងធ្វើកំណាយនៅផ្នែកភាគអាគ្នេយ៍ ជាប់ប្រាសាទបាយ័ន ដែលពីមុនគេជឿថាជារចនាសម្ព័ន្ធស្រះបុរាណ ដើម្បីសិក្សា និងស្ដារស្រះស្តុកទឹកនេះឡើងវិញ។ប្រាសាទបាយ័ន – ព្រះរាជាណាចក្រកម្ពុជាការធ្វើកំណាយនេះ ធ្វើឡើងដោយក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរកឱ្យឃើញច្បាស់ថាតើរចនាសម្ព័ន្ធស្រះបុរាណមានទំហំប៉ុនណា។ ហើយតើទឹកបានហូរនាំដីមកចាក់បំពេញស្រះនេះដែរ ឬក៏ត្រូវបានគេចាក់លុប បន្ទាប់ពីអង្គរត្រូវបានគេបោះបង់ចោលឋានៈជារាជធានី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyXdiO1ilNOB5yQ09em_ehP0Jkox0qk9RhZSVTttYxEpIyEwGlwzMRn2RpUqKTsmyDrftv5Dx3zHmV9W8CnoFbqcY5vDYf9fC1gZ1Cqxf_WxvfXoVfCCOBl5-1oTgrKWi9MyqE1El4BMooksoN1bHULBrSWQu0qZ8lunqXYFeI1eamOR_cWFvVa_bOzzg/s1024/421561281_780826137201407_9125863283691945028_n-1024x682.jpg

នៅពេលណាអ្នកជំនាញបានសិក្សាស្រាវជ្រាវពីទំហំស្រះ មាត់ច្រាំងស្រះ និងជម្រៅស្រះបុរាណទៅតាមប្រវត្តិសាស្ត្ររួចរាល់ហើយនោះ គឺក្រុមការងារនឹងស្ដារស្រះបុរាណដើម្បីឱ្យស្ដុកទឹកមាននៅប្រាសាទបុរាណបាយ័ន ឱ្យដូចសម័យកាលបុរាណឡើងវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTRYPP_LtlvZvt8V9OIf4qYCctCoTl3l4662KwMvrEoml18L6iOA1-2pSiif0O-i7IdwrUPxdkVqzg1WQVNNSsvzvdm6goQ7wG-lXHeFuKRkuwBeumsw1RQaEgY6koRKWpeiRb4hpT-Q1rYRhn-9N2SfPTaMakeLQoCtxJ93qtn5ica8cPkvTZLxHd4g4/s1024/420640312_780826373868050_1933666679774348789_n-1024x682.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiK8jR1Ka3RN5Y6HPVmsBECcxlwykfhh3bCDSq5GY7bOdqa8tinMakce_I5U_W95GOXp-8jpFi0LSbc_Fb0jCM37yhBfYCbOFfiI4ZulUYouvbnUc4v5JKM7x1kquSRzCA9HvTJnsrhCAQ9P0PIWC6PfztsCsSUdtbRpzEb0y6ACt_lGe5cOTbj82xlYg/s1024/421694662_780826297201391_8693564780534651457_n-1024x682.jpg

បទថ្មីរបស់ ទេពី មិនទាន់ចេញពេញផងត្រូវរងមតិរិះគន់ថា «អា.សអាភា.ស» និងមានការវែកញែក

0

កន្លងមកនេះតារាចម្រៀងល្បីឈ្មោះលោក ឆន សុវណ្ណារាជ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃទៅលើបទចម្រៀងមានចំណងជើងថា «ពូក៏ដូចប៉ា» និងបានចោទថាជាការនិពន្ធចេញពីរឿងមិនសមរម្យ។ នាពេលថ្មីៗនេះទៀតសោត អ្នកចម្រៀងស្រី ញឹមសួន សោភាទេពី ត្រូវបានអ្នកប្រើបា្រស់បណ្តាញសង្គមបញ្ចេញមតិរិះគន់ និងមានការវែកញែកទៅលើអត្ថន័យបទថ្មីដែលមិនទាន់ចេញជាផ្លូវការដោយអ្នកខ្លះថាជាបទបែបអា.សអាភា.ស។May be an image of 1 person

ញឹមសួន សោភាទេពី គឺជាអ្នកចម្រៀងម្នាក់ដែលកន្លងមកនេះមានការវែកញែកទៅលើអាយុរបស់នាង ហើយនាងក៏ជាបេក្ខភាពកម្មវិធី The Rapper Cambodia កូនក្រុមរបស់គ្រូបង្វឹក ខ្មែរមួយជីវិត។ កន្លងមកនេះ ទេពី បកស្រាយបទចម្រៀងជូនទស្សនិកជនបានច្រើនទម្រង់ទាំងបុរាណ មនោសញ្ចេតនា ប្រពៃណី បទញាក់ បទរ៉េប និងបកស្រាយចម្រៀងជាភាសាវៀតណាមបានយ៉ាងស្ទាត់ជំនាញ។May be an image of 2 people and text

នាពេលថ្មីៗនេះ សោភាទេពី បានបញ្ចេញបទថ្មីរបស់ខ្លួនខ្លីៗមិនទាន់ចេញជាផ្លូវការ និងមិនទាន់បញ្ចេញថាបទថ្មីនេះមានចំណងជើងអ្វីនោះទេ។ ទោះយ៉ាងណា ត្រឹមតែបង្ហើបខ្លីៗប្រមាណ២០វិនាទី វាបានក្លាយជាប្រធានបទក្តៅនិងមានការជជែកវែកញែកនៅលើបណ្តាញសង្គមរួមទាំងមតិរិះគន់ទៅលើចម្រៀងថ្មីនេះ។May be an image of 1 person

អ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញមតិថា បទថ្មីរបស់ ញឹមសួន សោភាទេវី មានចរិតអាសអាភាស អត្ថន័យគឺជាបទចម្រៀងបែប១៨បូក។ អ្នកខ្លះថាស្តាប់បទនេះហើយគឺក្តៅខ្លួនតែម្តងដោយសារតែប៉ារ៉ូលចម្រៀងមានអត្ថន័យស៊ីជម្រៅខ្លាំង។ អ្នកផ្សេងទៀតក៏បញ្ចេញមតិចង់មើល MV បទថ្មីនេះមានលក្ខណៈបែបណា។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ញឹមសួន សោភាទេពី មានវ័យ២០ឆ្នាំជាអ្នកចម្រៀងម្នាក់ដែលលេចមុខតាមការប្រគំតន្រ្តីនានានិងមានបទចម្រៀងផ្ទាល់ខ្លួននៅលើទីផ្សារផងដែរ។ បទចម្រៀងរបស់ទេពី ដែលមានការស្តាប់ច្រើនជាងគេមានចំណងជើងថា «ចាំយកបងធ្វើប្តី»។ ក្រៅពីការប្រកួត The Rapper សោភាទេពី ក៏ធ្លាប់ចូលរួមក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ និងទទួលបានការបណ្តុះបណ្តាលពីសាលាខាងសិល្បៈ ល្ខោនយីកេ ផងដែរ៕