Home ព័ត៌មានអន្តរជាតិ គម្រោងផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple ត្រូវបានលុបចោល

គម្រោងផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple ត្រូវបានលុបចោល

96
0

បរទេស៖ ក្រុមហ៊ុន Apple ត្រូវបានគេនិយាយថា គ្រោងនឹងផលិតរថយន្តអគ្គិសនី iCar ប៉ុន្តែត្រូវបានលុបចោលវិញ ដោយសារតែគម្រោងនេះមានភាពលំបាកខ្លាំងពេក បន្ទាប់ពីការខិតខំប្រឹងប្រែងអភិវឌ្ឍអស់រយៈពេលមួយទសវត្សរ៍កន្លងមកទទួលបានភាពបរាជ័យ។ គម្រោងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple មានឈ្មោះថា Project Titan ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកក្នុងការធ្វើពិពិធកម្មផលិតផលលើសពី iPhone។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju2i5Erzoies0ctdLxTBzXvN0p9wwOi0gXLuU-6ZB8A_X5TMvBxpN8Fh1KVYApTF65u8Ffyzl_jzOABylFYgY0HAdMArEBk3UP4h7b3s2FPPS74nUo4MoOxA9ECMEgzU8yKBKbT_WNgUIdtOwv7Eu3eXIwBbBLKw0adM5WgDOiyJtyiARoQLRn4_bkloE/s1080/apple-car-allegedly-canceled-project-titan-employees-now-tasked-with-generative-ai-229974_1.jpg

ទោះបីជាមិនដែលបានប្រកាសជាផ្លូវការក៏ដោយ Apple បានទម្លាយផែនការរបស់ខ្លួនក្នុងការបង្កើតយានជំនិះអេឡិចត្រូនិចដែលមានមុខងារពិសេសៗដូចជាការរុករកដោយសំឡេង សមត្ថភាពបើកបរដោយខ្លួនឯង និងការរចនាដ៏ប្រណិត។ ទោះជាយ៉ាងណាក៏ដោយ នៅដើមឆ្នាំ ២០២៤ នេះ របាយការណ៍បានណែនាំថា គម្រោងនេះកំពុងប្រឈមមុខនឹង “ជីវិត ឬសេចក្តីស្លាប់” ហើយជាអកុសល វាមិនបានសម្រេចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz-20GRsUR7JeI1LQ_QYP2BKAqjipPI7Hn_AyVqdz36yR3oBWk0shX0B-YrhoYa58BzhJ27c9UbGpgde4RLgugN2i2vIAL7QHmzXGPkms-5G48BQ5GhEQT6eN89i4Ylt68FSQyqtPvIpNuZdzcvGCf7GXBhZtxS8xmPRJefF_L33adKGdavsw6FlZXwj0/s1920/ai-rendering-of-the-apple-car..jpg

ការសម្រេចចិត្តលុបចោល ឬបញ្ចប់គម្រោងរថយន្តតម្លៃរាប់ពាន់លានដុល្លារត្រូវបានប្រកាសដោយនាយកប្រតិបត្តិ Apple លោក Jeff Williams និងអនុប្រធានគម្រោងKevin Lynch ដែលធ្វើឱ្យបុគ្គលិកជិត ២,០០០ នាក់គ្មានការងារធ្វើ។ ការបញ្ចប់គម្រោងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងនាំឱ្យមានការបញ្ឈប់ការងារមួយចំនួន ប៉ុន្តែបើយោងតាម Bloomberg បុគ្គលិកភាគច្រើនទំនងជាចូលរួមក្នុងគម្រោងថ្មី ដែល Apple កំពុងបង្កើតជាពិសេសនៅក្នុងផ្នែកបញ្ញាសិប្បនិមិត្ត AI ដែលកំពុងក្លាយជាអាទិភាពចម្បងសម្រាប់ Apple។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsTvXtHhcZqAEQurJCFGMm7eK9X-85Wx8i2I8gcKdbhQCsX6weDANrO__ih7eZEMBU6TSKU6QDbYoO4W6Rc2Ejbv7266ja9jBU2dI1tTql_ONQVJwLXfxfkKuKm1inBMpKgqTkie7yhuVjZnxmRmJ57jOPJlceqU9ziTGtchO-vpP7CsRjqSQuWrfkPZA/s1496/project-titan-apple.jpg

បច្ចុប្បន្នក្រុមហ៊ុន Apple កំពុងជំរុញការស្រាវជ្រាវលើបញ្ញាសិប្បនិម្មិតជំនាន់ថ្មីរបស់ខ្លួន។ កាលពីរដូវក្តៅមុន នាយកប្រតិបត្តិ Tim Cook ក៏បានបើកចំហអំពីមហិច្ឆតា AI របស់គាត់ផងដែរ នៅពេលដែលគាត់បាននិយាយថា Apple បានធ្វើការស្រាវជ្រាវលើប្រភេទបច្ចេកវិទ្យា AI ជាច្រើន ការវិនិយោគ និងការច្នៃប្រឌិត “ប្រកបដោយទំនួលខុសត្រូវ”។ សញ្ញាមួយទៀត ដែលបង្ហាញថា Apple កំពុងផ្សព្វផ្សាយ AI នៅលើ iPhone គឺថា ខ្លួនបានទិញក្រុមហ៊ុនជាង ២០ នៅក្នុងវិស័យនេះក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ៕