កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat ជា PD Miss Grand ខេត្តកំពង់ឆ្នាំង និងជាលំដាប់រងទី៤ Miss Grand Cambodia 2020 បានចេញមុខការពារ ប៊ី សុធារី ជាម្ចាស់មកុដក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយសារតែមិនអាចទទួលយកបានដែល ព្រះកាយច័ន្ទ យកឈ្មោះ ប៊ី សុធារី និយាយពេញៗមាត់នៅក្នុងការ Live មួយ ជាមួយនឹងផេកមួយ។ កញ្ញា បានចោទសួរ ព្រះកាយច័ន្ទ ថា ហេតុអ្វីយកឈ្មោះ ប៊ី សុធារី ទៅពាក់ព័ន្ធទាំងដែលនាងមិនដែលបង្ហោះដ្រាម៉ាអ្វីនោះទេ។ PD រូបនេះលើកឡើងទៀតថា ប្រើខួរក្បាលនិយាយមកគឺមិនខុសទេ តែពេលនិយាយចេញហើយគឺខុសហើយព្រោះហេតុផលអីយើងត្រូវយកឈ្មោះគេមកនិយាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9WjIqC8dLtSmx6Jmy0bATljF7Og7fx4w22YGAdiW9hgWw_ZlG-2_DMmuJgr9A1mkImEA2iHoYO9VQBZLZk2VyrpBvqfU_RlM7q7HOaEUoPewAgsc1E-DZIf38-yTmLN35Qb7NoxOzw5M3ByF0NeCsqUR8ZnRKQ-ghknYiBgsT7oLFtEC5ptg04KJ1a8w/s2048/image_2024-02-28_09-48-41.png

នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ PD Miss Grand កំពង់ឆ្នាំង បានចេញមក Live ដោយបានដាក់ចំណងជើងថា «សួស្ដីចាស ពេលខ្លះ Silent is killer បើសិនគេមិនបាននិយាយឈ្មោះយើង ឬប៉ះពាលដល់យើង ចុះបើគេនិយាយហើយមិចវិញ?»។ ការចេញមក Live នេះបន្ទាប់ពី ព្រះកាយច័ន្ទ និង ផេក review តាមអារម្មណ៍ បាន Live ជជែកវែកញែកជាមួយគ្នាដោយបានលើកឈ្មោះ ប៊ី សុធារី ទៅនិយាយក្នុងការ Live នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAOBOS_3tt7FCzAYzq4ymAD4eZRRhHMWnKNjahTzgvYNRF1LSC_Illpsr7KvKYbpqrGHJ4hTRCW-Ktap7zHbAlR2AoZWWLibZmhIpfmS1rOxJLp1fPUdia6TsxtL9nEodgSQghIa05ivQ2URq0Zxbs_wmwR77NrMjqvYZmamHG3CuM0ZzhXnBXj9oG9_A/s2048/image_2024-02-28_09-48-41%20(2).png

កញ្ញា Kate បាននិយាយថា «សម្រាប់បណ្តាហ្វេនផេកចង់ស្រលាញ់ ចង់ស្អប់ កែតម្រូវអីមិនហាមឃាត់នោះទេព្រោះ ប៊ី សុធារី គឺជាបុគ្គលមួយដែលមហាជនកំពុងចាប់អារម្មណ៍ បើសិនជាមិនចាប់អារម្មណ៍ ប៊ី សុធារី អត់មានសមត្ថភាព គឺអត់ខ្វល់ក្នុងការផុសតែម្តងបើមិនមែនជាមនុស្សលេចធ្លោ។ កញ្ញាថាការ Live រវាង ព្រះកាយច័ន្ទ ដោយបញ្ជាក់ថាជាមនុស្សនាងគោរពស្រលាញ់ និងធ្លាប់ធ្វើការជាមួយច្រើន និង ផេក Review តាមអារម្មណ៍ មានរឿងតែពីរនាក់ហេតុអ្វីលើកឈ្មោះ ប៊ី សុធារី ចូលទៅក្នុងហ្នឹងហើយសួរថា ខ្លួននិយាយចឹងខុសឬអត់ប៉ះពាល់គេឬអត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVnBa2hnM4THIi2-P_QnQY_fL6Wm-1R4v4BmRmmgGFcRGib_u-lh2-f-2e289V7BOYOHjjdo65Ok8NmQbRv5DhycPcrpXRoi8qPocLrwMSyBdG86It3S3akxg39_fWLyXCyG2NGyKLQ0rUcC5f6YWx_VmJg_UYp5FD7-nJM1B6J29gpFwVgjJDoSQFPgo/s2048/image_2024-02-28_09-48-42%20(2).png

PD កំពង់ឆ្នាំង និយាយថា «ប្រើខួរក្បាលនិយាយមកគឺមិនខុសទេ ពេលនិយាយចេញហើយគឺខុសហើយព្រោះហេតុផលអីយើងត្រូវយកឈ្មោះគេមកនិយាយ ហេតុផលអីបានជាលើកយកឈ្មោះ ប៊ី សុធារី ទាំង ប៊ី សុធារី មិនដែលផុសអ្វីដ្រាម៉ា ផុសតែសកម្មភាពរបស់ខេត្តកំពង់ឆ្នាំង និងការងារដែលនាងដាក់ឱ្យ ប៊ី សុធារី ធ្វើមិនដែលស៊ែរឬពាក់ព័ន្ធអ្វីទាំងអស់ធ្វើតែតួនាទីត្រូវធ្វើ ហេតុអ្វីនិយាយឈ្មោះ ប៊ី សុធារី ខាងខេត្តកំពង់ឆ្នាំងចូលទៅ នាងគ្រាន់តែចង់ដឹងចំណុចនេះ។ ហេតុអ្វីត្រូវសួរគាំទ្រម្នាក់នេះ មិនគាំទ្រ បើដូច្នេះមែនត្រូវសួរគេច្រើនណាស់ព្រោះ ប៊ី សុធារី ផ្ទាល់មានគេមិនចូលចិត្តដូចគ្នា មានចំណុចអន់ មិនទាន់មានអ្វីជា Grand នៅឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFX15A4xtXEWlr-SqJ7UmYHqXJ3NWX1FlI2cFbu1GYthBNV1JbZlVZvoZe7YJi7Qa0l1VozUHRnuMQtTdUXXUsv4Mye6eFs37_VUM8J8e8VzTuyyaWpc2HVl0nKJBKbQBUUKFSah7VBqsUQL6xyyrcZmjCHtWr9DcdD47HWUv_lpXwoir4REtwVAfDogk/s1280/image_2024-02-28_10-11-35.png

កញ្ញា kate ផ្តាំទៅ ព្រះកាយច័ន្ទ ថាមនុស្សគ្មានអ្នកណាដែលល្អ Perfect នោះទេតែងតែមានអ្នកស្រលាញ់មានអ្នកស្អប់ ហើយយើងមិនអាចតាមសួរគេថាហេតុអ្វីបានគេស្អប់យើងនោះទេ គេចូលចិត្តអ្នកណា គេចូលចិត្តអ្នកនោះទៅ។ កញ្ញា បានចោទសួរថា មានដែលឃើញ ប៊ី សុធារី បង្ហោះអ្វីដ្រាម៉ាប្រៀបធៀបខ្លួនឯងទៅអ្នកណា ឬអត់ របៀបធ្វើជាក្មេង Emotion បង្ហោះថានឹង Live ពេលណាឬអត់។ បវរកញ្ញាស្រុកគេដែលឃើញគេ Live បកស្រាយអីអត់គឺគេនៅតែស្ងៀមៗ ពេលខ្លះរឿងខ្លះមិនចាំបាច់បកស្រាយទេគឺគេមើលឃើញខ្លួនឯងតែម្តង។ ជាក់ស្តែងដូចជា ព្រះកាយច័ន្ទ ឆ្លើយសំណួរនាងអង្គុយទល់មុខគឺមើលឃើញតែម្តងថា ព្រះកាយច័ន្ទ ឆ្លើយបានល្អ ហើយមិនចាំបាច់ដើរប្រាប់គេនោះទេគឺទស្សនិកជនមើលឃើញហើយ។ កញ្ញា បានលើកឡើងទៀតថា ការឆ្លើយសំណួររបស់ ប៊ី សុធារី នៅមានចំណុចខ្វះខាត ដូច្នេះនាងដឹងថា ម្ចាស់មកុដរបស់នាងមានចំណុចល្អ កន្លែងណា ចំនុចខ្សោយនៅកន្លែងណា អ្វីដែល ប៊ី សុធារី ត្រូវកែតម្រូវ។

កញ្ញា Kate លើកឡើងទៀតមិនដែលស្គាល់ ប៊ី សុធារី គិតថាពិបាកប៉ុន្តែកញ្ញាអះអាងថា ប៊ី សុធារី ស្រួលជាងអីទៅទៀតហើយតែងតែគោរពនាងទទួលយកការកែលម្អពីខ្លួនទោះបីជា ប៊ី សុធារី ប្រឡូកវិស័យបវរកញ្ញាមុនក៏ដោយ៕