Home ព័ត៌មានអន្តរជាតិ កូរ៉េខាងជើងបញ្ជូន គ្រា..ប់កាំភ្លើ..ង.. ឱ្យរុស្ស៊ី ដើម្បីប្តូរយកអាហារចាំបាច់

កូរ៉េខាងជើងបញ្ជូន គ្រា..ប់កាំភ្លើ..ង.. ឱ្យរុស្ស៊ី ដើម្បីប្តូរយកអាហារចាំបាច់

142
0

ប្រទេសកូរ៉េខាងត្បូង ៖ សារព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថា លោក Shin Wonsik រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានផ្តល់បទសម្ភាសន៍មួយទៅកាន់ក្រុមសារព័ត៌មាន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា រោងចក្រយោធារបស់កូរ៉េខាងជើង បានផលិត ..អា..វុធ.. យ៉ាងច្រើនសម្រាប់បញ្ជូនទៅប្រទេសរុស្ស៊ី ។ លោកបញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ២០២៣ កូរ៉េខាងជើងបានបញ្ជូន ..គ្រា..ប់..កាំ..ភ្លើ..ង.. ដែលដាក់ក្នុងទូរកុងទឺន័រ ចំនួន៦.៧០០ទូរ ទៅឱ្យរុស្ស៊ី ។

លោក Shin Wonsik រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបន្តថា បើទោះជាគេពុំអាចរាប់ចំនួនគ្រាប់កាំភ្លើងនៅក្នុងទូរកុងទឺន័របានក្តី ប៉ុន្តែគេគិតថា វាអាចមានគ្រាប់កាំភ្លើង ប្រមាណ៣លានគ្រាប់ឯណោះ ។ លើសពីនេះ គេជឿថា ប្រទេសកូរ៉េខាងជើង បានទទួលអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ពីរុស្ស៊ីមកវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCRRVVJewg0I1_JvnZCVWFmLqD5JHTRAqeesodCZDt5arTpYoKo0k_6ZqD0Mm39LcGfDiV8WsqzZxsqnx07B4T6E-v0RC6rRRyl5CD5C_HDipdqM1L7PYyd8Ob_BIYQJPATFuJwaC3-c2rVIxHhcXFQUjcYRy5zI0LJQOs_TB5D-t6gP9IuybLMXTSCKQ/s740/optimize.jpg

លោក Shin Wonsik លើកឡើងថា កូរ៉េខាងជើងអាចទទួលបានអាហារក្នុងបរិមាណច្រើនបំផុតពីរុស្ស៊ី ពីព្រោះបើគេមើលពីស្ថានការណ៍ខ្វះខាតអាហារនៅកូរ៉េខាងជើង ក្នុងរយៈពេល៦ខែមកនេះ (គិតរហូតដល់ដើមឆ្នាំ២០២៤) ឃើញថា កូរ៉េខាងជើងពុំបានខ្វះខាតអាហារបរិភោគច្រើនទេ ។ ហេតុនេះ គេជឿថា កូរ៉េខាងជើងទទួលបានអាហារពីរុស្ស៊ី ដោយសារប្រទេសនេះបញ្ជូនគ្រាប់កាំភ្លើងឱ្យរុស្ស៊ី ។

ដោយឡែក កងទ័ពកូរ៉េខាងត្បូងលើកឡើងថា ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បានសហការផ្នែកកងទ័ព រួមទាំងការបញ្ជូនបច្ចេកវិទ្យាពីរុស្ស៊ីទៅកូរ៉េខាងជើងផងដែរ ដោយសារពួកគេជឿថា កូរ៉េខាងជើងបានស្នើសុំបច្ចេកវិទ្យាពីរុស្ស៊ី ពាក់ព័ន្ធនឹងយន្តហោះ និងឧបករណ៍ផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjka9omwtShGV0Vn4PhjdsN7heZXT1gGwEzf9bQcVA7W9x9z_H0Thqsc_gQR7ruyQ75QnttRilqrXA0AdFgX4gMPETwiPOt5NTCIyPT88ngoTwCADGcTmGM3ueZlTFyTjTv7s_KTq5TFgXen2kgjZsnk9ZxnKY69xRR-JbEwDIO83plY0-Y_wVX9qhR2-E/s1609/1696894497908.jpeg

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ប្រទេសកូរ៉េខាងជើងទទួលបានជោគជ័យក្នុងការបញ្ជូនផ្កាយរណបទៅកាន់អវកាស ។ ប៉ុន្តែកូរ៉េខាងត្បូងបញ្ជាក់ថា ផ្កាយរណបនេះមិនបានផ្តល់ប្រយោជន៍ដល់កងទ័ពកូរ៉េខាងជើងច្រើនទេ ។ គេរំពឹងថា កូរ៉េខាងជើងនឹងបញ្ជូនផ្កាយរណបមួយទៀតទៅអវកាស និងទទួលបានជំនួយផ្នែកបច្ចេកវិទ្យាពីរុស្ស៊ីដូចគ្នាដែរ ព្រោះកន្លងមក លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ធ្លាប់ប្រកាសថា លោកនឹងជួយកូរ៉េខាងជើង ផ្នែកបច្ចេកវិទ្យាផ្កាយរណប និងអវកាស ។

កាលពីឆ្នាំ២០២៣ ប្រទេសកូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលជាច្រើនញឹកញាប់ ដែលផ្ទុយនឹងគោលការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈលោក Shin Wonsik រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងជឿថា មីស៊ីលរបស់កូរ៉េខាងជើងអាចផ្ទុកអាវុធនុយក្លេអ៊ែរបាន ។ ម្យ៉ាងទៀត កូរ៉េខាងជើងបានផ្តោតលើមីស៊ីលនេះ ក្នុងគោលបំណងបញ្ជូនអាវុធឱ្យរុស្ស៊ី និងបង្ហាញឱ្យកូរ៉េខាងត្បូងបានឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrVFWgbtR1kbMnTsXBYVOWBnNSpX5Aymu5-CDRbBrH_ybC-Wikp4oQc6Zyfo5ydhok-2_aTW6Hq_MlJsdKcArUq_AT5WCuDeE8lMlPZFIpBF1Nj9a-j92TV-EzuSGxntK3a9yKYJU_bzNPgEGrVZtluX3NWvDAtxXmM4a-1IKpA6syy-LpdofAoURXs64/s3000/np_file_207690.jpeg

ទោះយ៉ាងណា លោក Shin Wonsik ជឿថា ប្រទេសកូរ៉េខាងជើងនៅពុំទាន់មានឥទ្ធិពលគ្រប់គ្រាន់ទេ ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងកូរ៉េខាងត្បូងទេ ប៉ុន្តែកូរ៉េខាងជើងអាចវាយឆ្មក់នៅតំបន់មួយចំនួនរបស់កូរ៉េខាងត្បូង ពេលណាក៏បានដែរ ។ លោកបន្តថា នៅឆ្នាំ២០២៤ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធរួមគ្នាក្នុងទ្រង់ទ្រាយធំលើសឆ្នាំ២០២៣ រហូតដល់ទ្វេដង ដើម្បីត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង ៕