Home Blog Page 1230

ហេតុអ្វីបានជានៅតាមបន្ទប់សណ្ឋាគារមានខ្នើយចំនួន៤?

0

តើធ្លាប់ឆ្ងល់ទេថា ហេតុអ្វីនៅលើគ្រែក្នុងសណ្ឋាគារមានខ្នើយចំនួន៤ ខណៈបន្ទប់សណ្ឋាគារអនុញ្ញាតឱ្យភ្ញៀវស្នាក់នៅត្រឹមតែ២នាក់ ។ ការពិត ការដាក់ខ្នើយចំនួន៤ នេះ មានប្រយោជន៍ច្រើនសម្រាប់ភ្ញៀវ ។ ការសម្រាកប្រចាំថ្ងៃ និងការប្រើប្រាស់ខ្នើយកើយបានត្រឹមត្រូវ គឺជាកូនសោរដ៏សំខាន់ដើម្បីជួយឱ្យមនុស្សម្នាក់ៗសម្រាកលក់ស្រួល ។ ដូច្នេះ យើងគួរយកចិត្តទុកដាក់រឿងខ្នើយនៅលើគ្រែ ដែលអាចផ្តល់ប្រយោជន៍លើសពីការកើយតែម្យ៉ាង ។Hotel Pillows, Sheets, And Decor To Make Your Bedroom Feel, 50% OFF

នៅសណ្ឋាគារដែលអនុវត្តតាមស្តង់ដារអន្តរជាតិ យើងតែងឃើញមានខ្នើយចំនួន៤ នៅលើគ្រែសម្រាប់បន្ទប់ស្នាក់នៅគ្នា២នាក់ ហើយពេលខ្លះ ខ្នើយទាំងនេះបានរចនាឡើងខុសៗគ្នាទៀតផង ។ ការពិត ការរៀបចំខ្នើយក្នុងចំនួនច្រើនបែបនេះ វាមិនមែនជាការតុបតែងតែម្យ៉ាងទេ ប៉ុន្តែគេមានគោលបំណងឱ្យវាផ្តល់ប្រយោជន៍ច្រើនជាងនេះ ។ តើខ្នើយទាំងនេះនឹងផ្តល់ប្រយោជន៍អ្វីខ្លះ?

*ដើម្បីឱ្យអតិថិជនមានជម្រើសច្រើន ៖
ការដាក់ខ្នើយចំនួន៤ នៅលើគ្រែក្នុងបន្ទប់សណ្ឋាគារ គឺជាការរៀបចំមួយដែលបានគិតដល់សុខភាពរបស់អតិថិជន ។ ជាធម្មតា គ្រែរបស់សណ្ឋាគារនឹងរៀបចំខ្នើយធំនិងតូច, ខ្នើយរឹងនិងទន់, ខ្នើយខ្ពស់និងទាប ខុសៗគ្នាដើម្បីឱ្យអតិថិជនជ្រើសរើសឱ្យសមស្របនឹងទម្លាប់ការសម្រាករបស់បុគ្គលម្នាក់ៗ ។Hotel pillows: 8 secrets about where you rest your head | CNN

បើតាមការស្រាវជ្រាវផ្នែកពេទ្យបង្ហាញថា ការកើយខ្នើយខ្ពស់ ឬទាបខ្លាំងពេក នឹងធ្វើឱ្យប៉ះពាល់ដល់ឆ្អឹងខ្នងដូចគ្នា ។ បើយើងសម្រាកខ្ពស់ពេក គឺអាចប្រឈមនឹងជំងឺពាក់ព័ន្ធនឹងឆ្អឹង ដូចជា ៖ ការខូចទ្រង់ទ្រាយឆ្អឹងខ្នង ។

*ប្រើខ្នើយសម្រាប់ទ្រាប់ខ្នង និងបាតជើង ៖
ក្រៅពីការសម្រាកលក់ហើយ អ្នកចូលស្នាក់នៅក្នុងបន្ទប់សណ្ឋាគារតែងតែអង្គុយផ្អែកនៅក្បាលគ្រែ ដើម្បីអានសៀវភៅ, លេងទូរស័ព្ទ, មើលទូរទស្សន៍ និងធ្វើអ្វីផ្សេងៗ ។ ជាទូទៅ ក្បាលគ្រែមានសភាពរឹងខ្លាំងរហូតធ្វើឱ្យយើងឈឺខ្នងបាន ។ ហេតុនេះ ការយកខ្នើយមកទ្រាប់ខ្នងនឹងជួយឱ្យយើងមានអារម្មណ៍ស្រួលខ្លួន ។5 annoying things about hotel rooms and how to fix them

អ្នកវិទ្យាសាស្ត្រនិយាយថា ដើម្បីឱ្យឆ្អឹងខ្នងមានសភាពតាមធម្មជាតិ គឺត្រូវដាក់ខ្នើយទ្រក្បាល និងករបស់យើង ។ ក្រៅពីនេះ ចាំបាច់ត្រូវមានខ្នើយ១ទៀតទ្រាប់បាតជើងផងដែរ ដើម្បីជួយឱ្យសាច់ដុំដើរស្រួល, ឈាមរត់បានល្អបំផុត និងសម្រាកលក់ស្រួលជាងមុន ។ សណ្ឋាគារខ្លះបានរៀបចំខ្នើយសម្រាប់ទ្រាប់បាតជើងជាពិសេស ។

*ប្រើប្រាស់ខ្នើយសម្រាប់សម្រាកឱ្យបានត្រឹមត្រូវ ៖
ការសម្រាករបស់បុគ្គលម្នាក់ៗ ចាំបាច់ត្រូវប្រើខ្នើយឱ្យត្រឹមត្រូវដើម្បីសុខភាព និងសម្រាកលក់ស្រួល ។ ការដាក់ខ្នើយចំនួន៤ សម្រាប់មនុស្ស២នាក់ក្នុងបន្ទប់សណ្ឋាគារ គឺគ្រប់គ្នាអាចយកខ្នើយធំមកកើយ និងខ្នើយ១ទៀតសម្រាប់គាល់ផ្នែកផ្សេងៗនៃរាងកាយ ។ ជាក់ស្តែង នៅពេលយើងគេងបែរចំហៀង ភាពខ្ពស់របស់រាងកាយនឹងកើនឡើងទ្វេដង ដូច្នេះ ចូរដាក់ខ្នើយ១ទៀតនៅចន្លោះជើង ព្រោះវានឹងជួយឱ្យយើងស្រួលខ្លួន និងមិនឈឺជើងដែលត្រូវសង្កត់លើគ្នា ៕Hilton to Home Hotel Collection | Feather & Down Pillow

ចេន បៀមទុកជិត១០ឆ្នាំទើបទម្លាយចេញរឿងស្មោគរោគអ្នកគ្រប់គ្រងសំឡេងចូលចិត្តធ្វើស៊ីអ្នកចម្រៀងលើឆាក

0

តារាចម្រៀង ចេន ដែលមានឈ្មោះបោះសំឡេងលើអាជីពសិល្បៈតាមរយៈពេលបទមនោសញ្ចេតនា Original Song បានទម្លាយរឿងដ៏ហួសចិត្តដែលខំបៀមទុកអស់រយៈពេលជិត១០ឆ្នាំលើអាជីពសិល្បៈទៅលើអ្នក control sound លើឆាក concert លេងវិធីស្មោគរោគធ្វើស៊ីអ្នកចម្រៀងឱ្យលក់មុខចំពោះមុខទស្សនិកជន។ មិនត្រឹមតែ ចេន ប៉ុណ្ណោះទេដែលរងគ្រោះលើរឿងនេះសូម្បីតែតារាចម្រៀងមួយចំនួនដូចជាតារាចម្រៀង នាង ដាវីន លីម តិចម៉េង ណាក់ Fake និងអ្នកផ្សេងទៀតក៏ជួបប្រទះរឿងនេះដូចគ្នា។No photo description available.

នៅយប់ថ្ងៃទី៤ កុម្ភៈ តារាចម្រៀង ចេន ម្ចាស់បទ «ស្រដៀងសង្សារ» បានចេញមកបង្ហោះសំណេរទាំងយប់ដែលបៀមទុកអស់រយៈពេលជាយូរដោយបានរៀបរាប់យ៉ាងដូច្នេះថា«
ខ្ញុំសុំនិយាយនៅភាពអត់ធ្មត់ដែលខ្ញុំទ្រាំជិត១០ឆ្នាំមកនេះនូវវិស័យចម្រៀងនិងតន្រ្តីនៅលើឆាក concert បន្តិច សំនួរសួរថា ហេតុអី? តើពួកខ្ញុំទៅធ្វើអីពួកបង? តើពេលណាបានបងៗ control sound លើឆាក concert ឈប់ស្មោគរោគធ្វើបាបអ្នកចម្រៀងនិងតន្រ្តីករដោយ ធ្វើស៊ីលើឆាកដោយមិនបើក monitor ឱ្យគ្នាមិនឮនេះមិនលឮនោះស្តាប់ខ្លួនឯងមិនឮ ពេលឆែកសោនសម្រេចគ្នាហើយ ពេលLive លក់មុខគ្នាតែម្តង»។No photo description available.

ចេន បន្តថា «តើគេជួលបងបងមកសម្រាប់បំបាក់មុខសិល្បករលក់មុខតន្រ្តីករ? គេជួលបងមកសម្រាប់ជួយជំរុញសិល្បករប្រគំតន្រ្តីច្រៀងឱ្យបានពីរោះជូនអ្នកគាំទ្រ ហេតុអីមិនជួយឱ្យគ្នាប្រគំនិងច្រៀងឱ្យពីរោះទៅ? ហេតុអី? សុំបន្ថែមសុំបន្ថយមិនចង់ធ្វើឱ្យតឹងចិត្តណាស់ កិត្តិយសពួកខ្ញុំស្ថិតលើដៃបងរុញចុះឡើងនឹងហើយ …»។
តារាចម្រៀងរូបនេះបានស្នើទៅដល់ថ្នាក់លើជួយពិនិត្យលើរឿងនេះទោះបីជាអ្នកចម្រៀងច្រៀងពីរោះដល់ឋានសួគ៌ បើអ្នកគ្រប់គ្រងសំឡេងធ្វើស៊ីក៏មិនអាចច្រៀងពីរោះដែរ។ លោករៀបរាប់ថា «សូមពិនិត្យមើលពួកគាត់ឡើងវិញបងៗថ្នាក់លើ សូមកុំបន្តធ្វើបែបនេះទៀត ព្រោះចង់ច្រៀងពីរោះដល់ឋានសួគ៌ទៀតក៏ទៅមិនរួចដែរ ខ្ញុំមានបទពិសោធន៍ច្រើនខ្ញុំអត់ធ្មត់ច្រើនណាស់ខ្ញុំយល់ ។ ហើយបើពួកគាត់បន្តធ្វើបែបនេះទៀតស្មើនឹងទម្លាក់តម្លៃនិងកិត្តិយសសិល្បៈផ្នែកចម្រៀងនិងតន្រ្តីយ៉ាងធ្ងន់ធ្ងរ ខ្មែរគ្នាឯងសោះ មិចតារាស្រុកគេមកមិនហ៊ានធ្វើចឹងផងទៅ កុំមើលងាយសិល្បៈខ្មែរខ្ញុំប្រាប់យកបុណ្យចុះបងមួយចំនួន»។No photo description available.

ការចេញមករៀបរាប់រឿងស្មោគរោគរបស់អ្នក control sound លើឆាក concert មួយចំនួនទៅលើអ្នកចម្រៀងនេះបានធ្វើឱ្យមហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំង ព្រមទាំងមានអ្នកខ្លះក៏បានបញ្ចេញមតិដែរថា មានរឿងបែបនេះសោះបានជាអ្នកចម្រៀងឡើងច្រៀងពេល Live ផ្ទាល់ច្រៀងមិនពីរោះ។

មិនត្រឹមតែ ចេន ប៉ុណ្ណោះទេដែលជួបប្រទះបញ្ហាទាំងនេះនៅលើវិស័យតន្រ្តី សូម្បីតែសិល្បករជំនាន់ក្រោយ ដូចជាតារាចម្រៀង លីម តិចម៉េង នាង ដាវីន ណាក់ Fake ព្រមទាំងអ្នកមួយចំនួនទៀតក៏ជួបរឿងរ៉ាវនេះដូចគ្នាថែមទាំងអរគុណទៅដល់ ចេន ដែលបានលើករឿងនេះមកនិយាយ៕

 

ក្តៅគគុក! អ្នកនាង ម៉េង កែវពេជ្ជតា ព្រលះអ្នកសិល្បៈម្នាក់ដោយសម្តីធ្ងន់ៗ

0

អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងជើងចាស់រូបនេះព្រលះអ្នកសិល្បៈម្នាក់មានឈ្មោះថា «VJ ALaskoo» ដោយសម្តីធ្ងន់ៗដោយសារតែប្រើពាក្យសម្តីមិនគោរពរៀមច្បងដូចជាខ្លួនចេញមុខការពារប្រធានសមាគមសិល្បករខ្មែរ។

នៅលើបណ្តាញសង្គមរបស់ VJ ALaskoo បានសរសេរយ៉ាងដូច្នេះថា «មីងម្នាក់អ្នកចំរៀងជើងចាស់ គេមិនហៅច្រៀង អត់កន្លែងច្រៀង បែរមកយំបន្ទោស សមាគមន៍សិល្បៈ ..? ថីនុងមីង.. ប្រធានសិល្បៈមិនមែនរៀបចំកម្មវិធី ទូទាំងប្រទេសទេ .. មីងយល់? »។ ពាក្យសម្តីនេះបានធ្វើឱ្យកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា ចេញមកព្រលះមិនទុកមុខដោយបានបោះពាក្យសម្តីធ្ងន់ៗទៅវិញនៅយប់ថ្ងៃទី៤ កុម្ភៈ ថា «ដើរល្បាតតាមផ្លូវ មិនខ្វះទេឆ្កែព្រុស ! ឆ្កែព្រុសការពារឆ្អឹង ! បងប្អូនស្គាល់គាត់ម្នាក់នេះទេ ? មើលសំដីគាត់សរសេរទៅនឹងយល់ហើយថា ពេលនេះ ម៉ោងនេះ ដែលខ្ញុំកំពុងជួបបញ្ហា ហើយគាត់និយាយបែបហ្នឹង តើគាត់ចង់ថាឱ្យនរណាគេ? តើប្អូនហ្នឹងជាដៃជើងអ្នកណាទើបគ្រាន់តែចង់ការពារសមាគមន៍ហ៊ានមានប្រសាសន៍ឈ្លើយលែងស្គាល់ចាស់ទុំរៀមច្បងបែបនេះ? ថីនុង? ក្រែងខ្លួនជាអ្នកសិល្បៈដែរមិនចឹង?»។

អ្នកនាង ម៉េង កែវពេជ្ជតា បានបន្តទៀតថា «បងប្អូន នេះហើយចរិតអ្នកសិល្បៈមួយចំនួនដែលនៅក្រោមការដឹកនាំរបស់សមាគមន៍សិល្បៈបច្ចុប្បន្ន ។ ថាមិនចង់តបទេ តែវាចេះតែចេញមកបែបៗហ្នឹង ដល់ពេលគេសំពងក្បាលវិញក៏ថាគេរើសដាក់ខ្លួន រួចហើយប្រកាច់ចង់ប្តឹងគេ អីក៏ថោកទាបម្ល៉េះ ! សូមប្រាប់ផងថា បើអាប្អូនមុខកញ្ចាស់ឯងចង់ប្តឹង គួរតែប្រាប់ខ្លួនឯងវិញថា ដោយសារអាចិត្តចង្រៃរបស់ខ្លួនឯងទេដែលវានាំដៃដ៏ល្ងង់ខ្លៅរបស់ប្អូនឱ្យសរសេរដៀលគេមុន ដូច្នេះបើគេទះកំផ្លៀងជ្រុះធ្មេញនោះ ប្អូនមិនបាច់ខំទៅប្តឹងនាំខាតលុយខាតពេលទេ តែគួរយកលុយទៅទិញធ្មេញដាក់វិញកុំឱ្យខ្មាសគេដូចពេលនេះ។ ចាំទុកណា៎ បងដើរតាមក្រោយប្អូនទេ ។ ក្រោយៗគិតសិនចាំគូរ ។ បើចង់ខាំបង ប្អូនគួររៀនស្គាល់ពីបងឱ្យច្បាស់ ប្អូនកុំផុសហើយលុបចេញលឿនអញ្ចឹង វាមិនសមជាកូនប្រុសទេ យល់ទេ!»។

ងាកទៅកាន់លោក VJ ALaskoo ក៏បានបង្ហោះសារមួយនៅព្រឹកថ្ងៃទី៥ កុម្ភៈ នេះដោយបានរៀបរាប់ថា «ខ្ញុំលុបផុសមិនមែនខ្លាចរអា អ្នកណាទេ តែដោយបងៗថ្នាក់ដឹកនាំខលប្រាប់ ចាំក្រុមប្រឹក្សាភិបាល គេធ្វើការវិញ .. ផុសនាំតែប៉ះអារម្មណ៍មហាជន»។

គួរបញ្ជាក់ផងដែរថា អ្នកនាង ម៉េង កែវពេជ្ជតា បាន Live កាលពីពេលថ្មីៗនេះដោយបានបោះសម្តីថាការដឹកនាំរបស់ប្រធានសមាគមសិល្បករមិនកើត ចូលចិត្តប្រកាន់បក្សពួកនិយមធ្វើឱ្យតម្លៃអ្នកសិល្បៈកាន់តែធ្លាក់ចុះ។ ស្របពេលនេះអ្នកនាងក៏កំពុងមានរឿងជាមួយអ្នកនាង សារីណា ភរិយារបស់អតីតតារាសម្តែង ស៊ុក សុភា ដូចគ្នា៕    

 

 

ដំណឹងល្អ! NASA រកឃើញភពផែនដីថ្មីដ៏អស្ចារ្យមួយ “ដែលអាចរស់នៅបាន”

0

សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះទីភ្នាក់ងារអវកាសអាមេរិក NASA បានរកឃើញ “ភពផែនដីដ៏អស្ចារ្យមួយ” ដែលជាភពអាចទ្រទ្រង់ជីវិតមនុស្សលោកបាន ដោយវាស្ថិតនៅចម្ងាយត្រឹមតែ ១៣៧ ឆ្នាំពន្លឺប៉ុណ្ណោះជិតល្មមអាចរុករក និងស្រាវជ្រាវបានយ៉ាងលម្អិត។

យោងតាមអត្ថបទមួយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ Astrobiology ដោយជីវវិទូអវកាសលោក Keith Cowing អតីតអ្នកគ្រប់គ្រង Payload នៃស្ថានីយ៍អវកាស NASA បានឱ្យដឹងថា ភពរកឃើញថ្មីនេះត្រូវបានគេដាក់ឈ្មោះថា Super-Earth TOI-751b ដែលវាមានទីតាំងនៅទាំងស្រុងក្នុងតំបន់ជីវិត Goldiliocks នៃផ្កាយមេ។ វាត្រូវបានគេរកឃើញដោយ “អ្នកប្រមាញ់ភពក្រៅ” របស់ NASA ដែលជាយានអវកាសមានជំនាញក្នុងការស្វែងរកពិភពដូចផែនដី។Super-Earth discovered in the "optimal" habitable zone of its star • Earth .com

Super-Earth TOI-751b មិនត្រឹមតែស្ថិតនៅក្នុងតំបន់ដែលអាចរស់នៅបាននោះទេ ពោលគឺជាកន្លែងដែលមានសីតុណ្ហភាពគ្រប់គ្រាន់ដើម្បីបង្កើតជាទឹករាវលើផ្ទៃរបស់វា និងលក្ខខណ្ឌរស់នៅសមរម្យ ដែលវាមានទំហំប្រហែល ១.៥ ដងនៃផែនដី។ ភពដែលមានទំហំប៉ុនផែនដី ឬ Super-Earth ដែលមានទំហំមិនខុសគ្នាខ្លាំងពេក ត្រូវបានគេជឿថា ជាបេក្ខភាពឈានមុខគេក្នុងការស្វែងរកជីវិតមនុស្សភពក្រៅរបស់ NASA ។

Super-Earth TOI-715b ធ្វើដំណើរជុំវិញផ្កាយមនុស្សតឿក្រហម ដែលតូចជាង និងត្រជាក់ជាងព្រះអាទិត្យរបស់យើង ដូច្នេះការពិតដែលថាវានៅជិតផ្កាយមេរបស់វា បានជួយឱ្យវាចូលទៅក្នុងតំបន់នៃជីវិតដោយចៃដន្យ នេះបើយោងតាម NASA វាបញ្ចប់គន្លងពេញមួយឆ្នាំក្នុងរយៈពេលត្រឹមតែ ១៩ ថ្ងៃប៉ុណ្ណោះ។ ផ្កាយមេ TOI-715 ស្ថិតនៅចម្ងាយត្រឹមតែ ១៣៧ ឆ្នាំពន្លឺពីផែនដី ដែលវានៅតែជិតសម្រាប់ក្រុមតារាវិទូ គ្រប់គ្រាន់សម្រាប់ការស្រាវជ្រាវបន្ថែមដោយប្រើកែវយឺតទំនើប James Webb ដើម្បីពិនិត្យមើលកាន់តែជិត។Distant star TOI-700 has two potentially habitable planets orbiting it –  making it an excellent candidate in the search for life

ជាមួយនឹងការសង្កេតរបស់ James Webb អ្នកវិទ្យាសាស្ត្រ NASA រំពឹងថាវានឹងទទួលបានទិដ្ឋភាពលម្អិតដែលនឹងជួយបង្ហាញសមាសភាពនៃបរិយាកាសរបស់ Super-Earth TOI-715b ។ ដោយសារតែសមាសធាតុគីមីនៅក្នុងបរិយាកាសគឺជាកត្តាឈានមុខគេដែលជួយកំណត់ថាតើមានសារពាង្គកាយមានជីវិតនៅលើភពនោះឬអត់។ សមាសធាតុសរីរាង្គមួយចំនួនដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសកម្មភាពជីវសាស្រ្តគឺជាភស្តុតាងសម្រាប់ជីវិត។

ជំហានបន្ទាប់ក៏រួមបញ្ចូលផងដែរនូវការសិក្សាអំពីសមាសភាពនៃភពនេះ តាមរយៈការវិភាគទិន្នន័យពី TESS ដើម្បីកំណត់ថាតើវាជាភពថ្មប្រភេទណា ហើយវាអាចមានទឹកល្មមដូចជាផែនដី ឬវាអាចជាភពមហាសមុទ្រដែលមានទឹកច្រើន។ ប្រភេទនៃភពថ្មដែលមានទឹកល្មមនៅតែស្ថិតក្នុងលំដាប់កំពូលនៃពិភពលោកដែលគេជឿថាអាចរស់នៅបាន ប៉ុន្តែក៏មានការសិក្សាថ្មីៗមួយចំនួនដែលបញ្ជាក់ថា ភពក្នុងមហាសមុទ្រក៏អាចមានទម្រង់ជីវិតពិសេសផងដែរ៕

យន្តហោះពិសេស! ដឹកអ្នកដំណើរពីចិនទៅអាមេរិកត្រឹមតែរយៈពេល១ម៉ោង

0

នាពេលបច្ចុប្បន្ននេះ ការធ្វើដំណើរតាមជើងហោះហើរជាធម្មតាពីទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ទៅកាន់ ទីក្រុងប៉េកាំង (ប្រទេសចិន) គឺត្រូវចំណាយពេលរហូតដល ១៨ ម៉ោងឯណ្ណោះ។

ប៉ុន្តែកាលពីកន្លងទៅនេះ ប្រទេសចិនបាននឹងកំពុងព្យាយាមបង្កើតយាន្តអវកាសបែបថ្មីមួយទៀត ពោលគឺយន្តហោះល្បឿនលឿន ដែលអាចដឹកជញ្ជូនមនុស្សម្នាទៅកាន់ជុំវិញពិភពលោក កាន់តែមានប្រសិទ្ធភាព បង្កនូវភាពងាយស្រួល ក៏ដូចជាចំណេញពេលវេលាច្រើន។Incredible plan for 'winged rocket' plane that can fly from China to America  in ONE hour at twice the speed of Concorde | The Sun

កាលពីឆ្នាំ ២០២២ ក្រុមហ៊ុនចិនបានប្រកាសថាខ្លួនកំពុងអភិវឌ្ឍ “រ៉ុក្កែតមានស្លាប” ពោលគឺយន្តហោះល្បឿនលឿននេះ ដើម្បីផ្លាស់ប្តូរឧស្សាហកម្មអាកាសចរណ៍នាយុគមនុស្សសម័យថ្មី។ យន្តហោះនេះគឺត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ទេសចរណ៍អវកាសដែលនឹងផ្តល់ពេលវេលាធ្វើដំណើរដែលមិនធ្លាប់មានពីមុនមកនៅទូទាំងពិភពលោក។

ក្រុមហ៊ុនអវកាសចិនមួយនេះបានអួតថា យន្តហោះថ្មីខ្លួនប្រភេទ supersonic នឹងធ្វើដំណើរក្នុងល្បឿន ៤២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលឿនជាងប្រភេទយន្តហោះល្បឿនលឿន Iconic Concorde រហូតដល់ទៅ២ដង។

អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា “យើងកំពុងអភិវឌ្ឍរ៉ុក្កែតស្លាបឬយន្តហោះល្បឿនលឿនបំផុត សម្រាប់ការដឹកជញ្ជូនអ្នកដំណើរពីគោលដៅមួយទៅគោលដៅមួយទៀតបានយ៉ាងមានប្រសិទ្ធភាព ហើយពិសេសជាងនេះទៀតនោះគឺវាម្លៃទាបជាងរ៉ុក្កែតផ្កាយរណប។ រីឯល្បឿនវិញគឺលឿនជាងយន្តហោះធម្មតាបច្ចុប្បន្ននេះច្រើនដងណាស់។
គួរបញ្ជាក់ថា ការហោះសាកល្បងរបស់យន្តហោះល្បឿនលឿនប្រភេទថ្មីនេះត្រូវបានប្រកាសកាលឆ្នាំ ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។ ប្រសិនបើជោគជ័យ ការហោះសាកល្បងរបស់នាវិកនឹងធ្វើឡើងនៅឆ្នាំ ២០២៥ ផងដែរ។

ទីផ្សារអង្កររបស់ប្រទេសឥណ្ឌាកំពុងប្រឈមនឹងហានិភ័យនៃការលំបាកដោយសារ…

0

ប្រទេសឥណ្ឌា៖ កាលពីពេលថ្មីៗនេះអ្នកជំនាញឥណ្ឌាបាននិយាយថា កង្វះខាតអង្ករពិភពលោកនឹងកាន់តែអាក្រក់ទៅៗ នៅពេលដែលការនាំចេញអង្ករគុណភាពខ្ពស់របស់ប្រទេសឥណ្ឌាប្រឈមនឹងឧបសគ្គ ដោយសារតែថ្លៃដឹកជញ្ជូនកើនឡើង ចំពេលមានជម្លោះរវាងក្រុមហាម៉ាស-អ៊ីស្រាអែល និងការខ្វះខាតក្នុងស្រុកប៉ះពាល់ដល់ការនាំចេញអង្ករប្រភេទផ្សេងទៀត។India considers a rice export ban – what would that mean for the world? |  The Independent

ការនាំចេញអង្ករ basmati របស់ឥណ្ឌាក្នុងខែមករា ឆ្នាំ២០២៤ គឺត្រឹមតែពាក់កណ្តាលនៃឆ្នាំមុនប៉ុណ្ណោះ។ យោងតាមឈ្មួញអង្ករ ស្ថានភាពខាងលើគឺដោយសារតែអត្រាដឹកជញ្ជូនបានកើនឡើងទ្វេដង បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់កងកម្លាំង Houthi លើនាវាពាណិជ្ជកម្ម។ លើសពីនេះ ការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា ខណៈដែលកងកម្លាំង Houthi វាយប្រហារសហរដ្ឋអាមេរិក និងគោលដៅផ្សេងទៀតនៅក្នុងសមុទ្រក្រហម ក៏បានរំខានដល់ការដឹកជញ្ជូនទំនិញទូទាំងពិភពលោកផងដែរ។India's rice subsidies draw ire at WTO | World Grain

អតីតប្រធានសមាគមអ្នកនាំចេញអង្ករទាំងអស់របស់ប្រទេសឥណ្ឌា លោក Vijay Setia បាននិយាយថា “បច្ចុប្បន្នបញ្ហានៅសមុទ្រក្រហមកំពុងកើនឡើង”។ ដំណោះស្រាយរហ័សនឹងមិនអាចកើតឡើងបានទេ បើទោះបីជាមានអន្តរាគមន៍របស់សហរដ្ឋអាមេរិកដើម្បីបញ្ឈប់ការវាយប្រហាររបស់ Houthi ក៏ដោយ។ ដូច្នេះហើយ អ្នករាល់គ្នាស្ថិតក្នុងស្ថានភាពរង់ចាំ ហើយការនាំចេញគឺមានចំនួនកំណត់ប៉ុណ្ណោះ»។India restricts rice exports after below-average monsoon rainfall

មជ្ឈិមបូព៌ាគឺជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញអង្ករ basmati របស់ឥណ្ឌា។ ទោះជាយ៉ាងណាក៏ដោយ លោក Setia បាននិយាយថា ពេលវេលាដឹកជញ្ជូនទំនិញពីប្រទេសឥណ្ឌាទៅកាន់តំបន់នេះបានកើនឡើងបីឬបួនសប្តាហ៍បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងនៅក្នុងសមុទ្រក្រហម។

ជាមួយគ្នានេះ ប្រធានសហព័ន្ធអ្នកនាំចេញអង្ករនៃប្រទេសឥណ្ឌា លោក Prem Garg ក៏មានប្រសាសន៍ដែរថា ការនាំចេញអង្ករប្រភេទផ្សេងទៀតរបស់ឥណ្ឌាក៏កំពុងរងផលប៉ះពាល់ផងដែរ ដោយសារបរិមាណមានកំណត់សម្រាប់ពាណិជ្ជករ ក៏ដូចជាពេលវេលាដឹកជញ្ជូនមានរយៈពេលយូរ និងថ្លៃដឹកជញ្ជូនទៅកាន់ផ្នែកខ្លះនៃ អាហ្រ្វិក និងកន្លែងផ្សេងទៀតខ្ពស់ជាង៕India Seeks to Avoid Panic With Targeted Rice Export Curb - Bloomberg

ក្រុមហ៊ុន BYD និង Tesla មានគោលដៅដូចគ្នា និងមិនមែនជាគូប្រជែង

0

នៅដើមខែកុម្ភៈ ឆ្នាំ២០២៤ នាយកក្រុមហ៊ុនផលិតរថយន្តចិន BYD បានប្រកាសថា ខ្លួនមិនមែនជាគូប្រជែងរបស់ក្រុមហ៊ុន Tesla ទេ ប៉ុន្តែក្រុមហ៊ុនទាំងពីរនឹងសហការគ្នាលើការប្រើប្រាស់រថយន្តអគ្គិសនី និងវាយលុកទីផ្សាររថយន្តប្រេងឥន្ធនៈ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។BYD Officially Arrives in Mexico with Three Electric Models - Latam Mobility

ក្រុមហ៊ុន BYD បានចេញមកនិយាយរឿងល្អៗជាមួយក្រុមហ៊ុន Tesla ក្រោយពីយល់ឃើញថា Tesla មិនមែនជាគូប្រជែងផ្នែកពាណិជ្ជកម្មរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុន Tesla គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំមួយរបស់ BYD ដើម្បីរួមគ្នាប្រកួតប្រជែងជាមួយទីផ្សារឧស្សាហកម្មរថយន្តប្រេងឥន្ធនៈ ។ បច្ចុប្បន្ន ក្រុមហ៊ុន BYD និង Tesla បានប្រើប្រាស់បច្ចេកវិទ្យា LFP Battery Cells ដូចគ្នាសម្រាប់រថយន្តមួយចំនួន ហើយមើលទៅ ហាក់ដូចជាទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរនេះរីកចម្រើនយ៉ាងឆាប់រហ័ស ។2024 Tesla Model S Review, Pricing, and Specs

នាយកក្រុមហ៊ុន BYD បាននិយាយទៅកាន់សារព័ត៌មាន CNBC ថា ៖ «ក្រុមហ៊ុន Tesla បានក្លាយជាមិត្តផ្នែកឧស្សាហកម្មរថយន្តដ៏សំខាន់ និងជាអតិថិជនរបស់យើងផងដែរ ។ ខ្ញុំគិតថា ទីផ្សារនេះមានទំហំធំណាស់ ហើយយើងមិនចាំបាច់ពូកែជាងពួកគេ ឬពួកគេត្រូវពូកែជាងយើងទេ ប៉ុន្តែក្រុមហ៊ុន BYD និង Tesla នឹងសហការគ្នាផលិតរថយន្តថាមពលថ្មីរួមគ្នា ។ យើងនឹងគិតអំពីរបៀបផលិត និងចំណែកទីផ្សាររថយន្តអគ្គិសនីឱ្យបានច្រើនជាងរថយន្តប្រេងឥន្ធនៈ» ។

បើទោះជាក្រុមហ៊ុនទាំងពីរនេះចាប់យកទីផ្សារគោលដៅខុសៗគ្នាក្នុងអំឡុងពេលការចាប់ផ្តើមប្រើប្រាស់រថយន្តអគ្គិសនីក្តី ប៉ុន្តែក្រុមហ៊ុន BYD នឹងផ្តោតទៅលើប្រព័ន្ធ PHEV (Plug-in Hybrid Electric Vehicle) នៅដំណាក់កាលដំបូង ខណៈក្រុមហ៊ុន Tesla នឹងផ្តោតលើប្រព័ន្ធ BEV (Battery Electric Vehicle) ប៉ុន្តែ Tesla មិនបានគិតអំពីក្រុមហ៊ុនផលិតរថយន្តរបស់ចិនប៉ុន្មានទេ ។BYD's BEV sales in Q3 have reached 99% of Tesla's

កាលពីឆ្នាំ២០១១ នាយកក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយចំអកគំនិតរបស់ក្រុមហ៊ុន BYD ថា ក្រុមហ៊ុននេះគ្រាន់តែជាក្រុមហ៊ុនចិនមានទំហំតូចតាចប៉ុណ្ណោះ ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន បែរជាក្រុមហ៊ុន BYD អាចលក់រថយន្តអគ្គិសនីបានច្រើនជាងក្រុមហ៊ុន Tesla ។

ទោះយ៉ាងណា ក្រុមហ៊ុន BYD និង Tesla មានគោលដៅរួមគ្នា គឺលុបបំបាត់រថយន្តប្រើប្រាស់ប្រេងឥន្ធនៈឱ្យអស់ពីពិភពលោកនេះ ហើយក្រុមហ៊ុនទាំងពីរនឹងព្យាយាមផ្លាស់ប្តូរការដឹកជញ្ជូននានាឱ្យក្លាយជាការដឹកជញ្ជូនប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុង ៕

ផ្ទុះអំពើហិង្សារវាងអ្នកគាំទ្រក្រុមភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង (មានវីដេអូ)

0

កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជំនួបដ៏កក្រើកប្រចាំលីគកំពូលកម្ពុជា Cambodia Premier League រវាងភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង  ដោយព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន ៣ទល់នឹង២។

ក្រោយបញ្ចប់ការប្រកួតអ្នកគាំទ្រក្រុមទាំងពីរហាក់មានការប៉ះសម្តី ឌឺដងគ្នា រហូតដល់មានការប្រើប្រាស់អំពើហិង្សា។ មិនតែប៉ុណ្ណោះយោងតាមសារព័ត៌មានក្នុងស្រុកមួយបានបង្ហោះថា” អ្នកគាំទ្រស្វាយរៀង បានប្រើកាំបិតចាក់ទៅលើអ្នកគាំទ្រភ្នំពេញក្រោន”ថែមទៀតផងដែរ ក៏ប៉ុន្តែបញ្ហានេះហាក់មិនមានប្រភពច្បាស់លាស់ណាមួយនៅឡើយនោះទេ។

ជុំវិញករណីនេះ យើងនឹងមិនទាន់មានឃើញការចេញលិខិតបកស្រាយណាមួយពីក្រុមទាំងពីរ និងក្រុមហ៊ុនបាល់ទាត់លីគកម្ពុជានៅឡើយទេ៕

វៀតណាមចុះអ័ព្ទខ្លាំងប៉ះពាល់ដល់ការធ្វើចរាចរតាមផ្លូវគោក និងផ្លូវអាកាស

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសវៀតណាមបានប្រឈមនឹងបញ្ហាចុះអ័ព្ទយ៉ាងធ្ងន់ធ្ងរ រហូតធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរទាំងផ្លូវគោក និងផ្លូវអាកាស ។ ហេតុនេះ អាជ្ញាធរវៀតណាមបានណែនាំឱ្យពលរដ្ឋទាំងអស់ថែទាំសុខភាពរបស់ខ្លួន និងត្រូវពាក់ម៉ាស់ជានិច្ចពេលចេញទៅក្រៅ ។Industrial Growth Creates Nagging Air Pollution in Vietnam

គេសង្កេតឃើញថា មានអ័ព្ទយ៉ាងក្រាស់នៅតាមទីកន្លែងជាច្រើនក្នុងទីក្រុងហាណូយរបស់វៀតណាម ដោយបរិមាណធូលី PM2.5 ស្ថិតនៅក្នុងកម្រិតខ្ពស់ខ្លាំង ។ ហេតុនេះ វាធ្វើឱ្យសន្ទស្សន៍គុណភាពខ្យល់ថយចុះមកនៅកម្រិតគ្រោះថ្នាក់ខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋវៀតណាម ។ លើសពីនេះ វាធ្វើឱ្យទីក្រុងហាណូយ ជាប់ចំណាត់ថ្នាក់ជាទីក្រុងមួយមានការបំពុលបរិយាកាសខ្ពស់បំផុតនៅលើពិភពលោក កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។Northern Vietnam to remain humid for the next two weeks - VnExpress  International

ទោះយ៉ាងណា នៅតាមដងផ្លូវនានានៅទីក្រុងហាណូយ ពោរពេញទៅដោយរថយន្ត និងម៉ូតូជាច្រើនគ្រឿងធ្វើចរាចរណ៍ទៅមកយ៉ាងណែន បើទោះជាបរិមាណធូលី PM2.5 ស្ថិតក្នុងកម្រិតខ្ពស់ និងចាប់ផ្តើមប៉ះពាល់ដល់ការមើលផ្លូវក៏ដោយ ។

ចំណែកនៅអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងហាណូយ ក៏បានរងផលប៉ះពាល់ដោយសារការចុះអ័ព្ទខ្លាំងដូចគ្នាដែរ ហើយធ្វើឱ្យជើងហោះហើរប្រមាណ១០០ជើង ត្រូវសម្រេចចិត្តចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងក្បែរគ្នាវិញ ។Thick haze showcases worsening Hanoi air pollution - VnExpress International

ទីក្រុងហាណូយបានប្រឈមនឹងបញ្ហាការបំពុលបរិយាកាសជាបន្តបន្ទាប់ ហើយហាណូយបានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានការបំពុលខ្យល់ខ្ពស់បំផុតនៅលើពិភពលោក ។ ហេតុនេះ អាជ្ញាធរវៀតណាមបានណែនាំឱ្យពលរដ្ឋទាំងអស់ពាក់ម៉ាស់នៅពេលចេញទៅទីសាធារណៈ និងកាត់បន្ថយការធ្វើសកម្មភាពផ្សេងៗនៅក្រោមកំដៅថ្ងៃដើម្បីសុវត្ថិភាព ៕

តម្លៃប្រេងនឹងកើនឡើងយ៉ាងខ្លាំង ប្រសិនបើភាពតានតឹងនៅសមុទ្រក្រហមបន្តកើនឡើង

0

បរទេស៖ យោងតាមអ្នកជំនាញសេដ្ឋកិច្ច បាននិយាយថា វិបត្តិសមុទ្រក្រហមគឺជាហេតុផលដែលរុញតម្លៃប្រេងពិភពលោកឡើងដល់កម្រិតខ្ពស់នាពេលបច្ចុប្បន្ន ដោយសារសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាអ្នកទិញប្រេងដ៏ធំបំផុតរបស់ពិភពលោក និងការសង្ស័យជុំវិញយុទ្ធសាស្ត្ររបស់អង្គការប្រទេសនាំចេញប្រេង (OLO) (អង្គការនៃប្រទេសនាំចេញប្រេង OPEC) នឹងទាញតម្លៃប្រេងធ្លាក់ចុះប្រហែល ២% បើធៀបនឹងតម្លៃបច្ចុប្បន្ន ដូច្នេះការនាំចេញប្រេងតាមសមុទ្រគឺជួបប្រទះនឹងផលលំបាកខ្លាំងណាស់។Oil prices stabilize as Red Sea shipping disruptions ease

នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤ តម្លៃប្រេង Brent នៅសមុទ្រខាងជើងកំពុងជួញដូរនៅតម្លៃ ៧៧.៣៣ ដុល្លារ/បារ៉ែល ខណៈដែលតម្លៃប្រេងឆៅផ្អែមស្រាលរបស់សហរដ្ឋអាមេរិក (WTI) បានឈប់នៅ ៧២.២៨ ដុល្លារ/បារ៉ែល ដោយមិនរាប់បញ្ចូលអស្ថិរភាពភូមិសាស្ត្រនយោបាយ។ អ្នកសង្កេតការណ៍ជឿថា តម្លៃប្រេងពិតប្រាកដគួរតែប្រែប្រួលក្នុងរង្វង់ ៧០-៧៥ ដុល្លារក្នុងមួយបារ៉ែល។ នេះបើយោងតាមអ្នកជំនាញបាននិយាយថា កម្លាំងទីផ្សារសំខាន់ៗភាគច្រើនកំពុងទាញតម្លៃប្រេងធ្លាក់ចុះ។Oil rises 1% as Red Sea shipping concerns unnerve traders | Reuters

អ្នកវិភាគ Rebecca Babin មកពីក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម CIBC បាននិយាយថា “ខណៈពេលដែលវាមិនបង្ហាញថាតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង វាច្បាស់ណាស់ថាតម្លៃកំពុងត្រូវបានរារាំងដោយភាពទន់ខ្សោយជាមូលដ្ឋាន” ។ ភាពទន់ខ្សោយនោះកើតចេញពីការធ្លាក់ចុះនៃតម្រូវការនៅក្នុងប្រទេសចិន និងការធ្លាក់ចុះនៃប្រេងនៅក្នុងទីផ្សារ ដោយសារតែប្រទេសដែលមិនមែនជាអង្គការ OPEC បន្តពង្រីកផលិតកម្ម។

ទោះបីជាមានការកត់ត្រាកំណើន ៥.២% សម្រាប់ប្រេងទាំងមូលនៃឆ្នាំ ២០២៣ ក៏ដោយ ក៏សេដ្ឋកិច្ចចិនកំពុងបង្ហាញពីការធ្លាក់ចុះ ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ និងការវិនិយោគ។ យោងតាមអ្នកជំនាញ Babin ទស្សនវិស័យតម្រូវការខ្សោយរបស់អ្នកនាំចូលប្រេងឈានមុខគេរបស់ពិភពលោកនឹងក្លាយជាការគំរាមកំហែងដ៏ធំបំផុតដែលប្រឈមមុខនឹងទីផ្សារប្រេងពិភពលោកនៅឆ្នាំ ២០២៤ ។ លើសពីនេះ OPEC ដែលជាអង្គការនៃប្រទេសនាំចេញប្រេងក៏ជាកម្លាំងទាញមួយទៀតដែលបញ្ចុះតម្លៃប្រេងផងដែរ។Russian Oil Price Cap May Give China, India Huge Bargaining Power: Julian  Lee - Bloomberg

នេះពន្យល់ពីការអះអាងដែលថាភាពតានតឹងនៅសមុទ្រក្រហមគឺជាហេតុផលតែមួយគត់ដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ។ នៅក្នុងកំណត់ត្រាដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ១ ខែកុម្ភៈ អ្នកជំនាញ Babin បានពន្យល់ថាការផ្គត់ផ្គង់ប្រេងមិនបានថយចុះគួរឱ្យកត់សម្គាល់នោះទេ ដោយសារតែការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា។ ជាលទ្ធផល ប្រេងមិនត្រូវបានកំណត់តម្លៃដោយផ្អែកលើកង្វះការផ្គត់ផ្គង់នោះទេ ប៉ុន្តែថ្លៃដឹកជញ្ជូនខ្ពស់បានជួយដល់តម្លៃទំនិញ។ វាត្រូវបានគេប៉ាន់ប្រមាណថាការចំណាយកើនឡើងទាក់ទងនឹងការដឹកជញ្ជូន/ការធានារ៉ាប់រងនៅជុំវិញតំបន់សមុទ្រក្រហមប៉ះពាល់ដល់តម្លៃប្រេងប្រហែល ២-៣ ដុល្លារ។Oil prices rise on sustained Red Sea shipping tensions | The Star

អ្នកជំនាញ Hunter Kornfeind មកពី Rapidan Energy បាននិយាយថា “តាមបច្ចេកទេស ការផ្គត់ផ្គង់មិនត្រូវបានរំខានទេ។ ពេលវេលាដឹកជញ្ជូនកាន់តែយូរគឺជាហេតុផលសម្រាប់ការកើនឡើងតម្លៃប្រេងបន្តិច»។ អ្នកជំនាញ Babin ប៉ាន់ប្រមាណថា ប្រសិនបើភាពតានតឹងនៅសមុទ្រក្រហមមិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ វាទំនងជាតម្លៃប្រេងអាចឡើងដល់ ៩០ ដុល្លារ/បារ៉ែល នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕