តើធ្លាប់ឆ្ងល់ទេថា ហេតុអ្វីនៅលើគ្រែក្នុងសណ្ឋាគារមានខ្នើយចំនួន៤ ខណៈបន្ទប់សណ្ឋាគារអនុញ្ញាតឱ្យភ្ញៀវស្នាក់នៅត្រឹមតែ២នាក់ ។ ការពិត ការដាក់ខ្នើយចំនួន៤ នេះ មានប្រយោជន៍ច្រើនសម្រាប់ភ្ញៀវ ។ ការសម្រាកប្រចាំថ្ងៃ និងការប្រើប្រាស់ខ្នើយកើយបានត្រឹមត្រូវ គឺជាកូនសោរដ៏សំខាន់ដើម្បីជួយឱ្យមនុស្សម្នាក់ៗសម្រាកលក់ស្រួល ។ ដូច្នេះ យើងគួរយកចិត្តទុកដាក់រឿងខ្នើយនៅលើគ្រែ ដែលអាចផ្តល់ប្រយោជន៍លើសពីការកើយតែម្យ៉ាង ។Hotel Pillows, Sheets, And Decor To Make Your Bedroom Feel, 50% OFF

នៅសណ្ឋាគារដែលអនុវត្តតាមស្តង់ដារអន្តរជាតិ យើងតែងឃើញមានខ្នើយចំនួន៤ នៅលើគ្រែសម្រាប់បន្ទប់ស្នាក់នៅគ្នា២នាក់ ហើយពេលខ្លះ ខ្នើយទាំងនេះបានរចនាឡើងខុសៗគ្នាទៀតផង ។ ការពិត ការរៀបចំខ្នើយក្នុងចំនួនច្រើនបែបនេះ វាមិនមែនជាការតុបតែងតែម្យ៉ាងទេ ប៉ុន្តែគេមានគោលបំណងឱ្យវាផ្តល់ប្រយោជន៍ច្រើនជាងនេះ ។ តើខ្នើយទាំងនេះនឹងផ្តល់ប្រយោជន៍អ្វីខ្លះ?

*ដើម្បីឱ្យអតិថិជនមានជម្រើសច្រើន ៖
ការដាក់ខ្នើយចំនួន៤ នៅលើគ្រែក្នុងបន្ទប់សណ្ឋាគារ គឺជាការរៀបចំមួយដែលបានគិតដល់សុខភាពរបស់អតិថិជន ។ ជាធម្មតា គ្រែរបស់សណ្ឋាគារនឹងរៀបចំខ្នើយធំនិងតូច, ខ្នើយរឹងនិងទន់, ខ្នើយខ្ពស់និងទាប ខុសៗគ្នាដើម្បីឱ្យអតិថិជនជ្រើសរើសឱ្យសមស្របនឹងទម្លាប់ការសម្រាករបស់បុគ្គលម្នាក់ៗ ។Hotel pillows: 8 secrets about where you rest your head | CNN

បើតាមការស្រាវជ្រាវផ្នែកពេទ្យបង្ហាញថា ការកើយខ្នើយខ្ពស់ ឬទាបខ្លាំងពេក នឹងធ្វើឱ្យប៉ះពាល់ដល់ឆ្អឹងខ្នងដូចគ្នា ។ បើយើងសម្រាកខ្ពស់ពេក គឺអាចប្រឈមនឹងជំងឺពាក់ព័ន្ធនឹងឆ្អឹង ដូចជា ៖ ការខូចទ្រង់ទ្រាយឆ្អឹងខ្នង ។

*ប្រើខ្នើយសម្រាប់ទ្រាប់ខ្នង និងបាតជើង ៖
ក្រៅពីការសម្រាកលក់ហើយ អ្នកចូលស្នាក់នៅក្នុងបន្ទប់សណ្ឋាគារតែងតែអង្គុយផ្អែកនៅក្បាលគ្រែ ដើម្បីអានសៀវភៅ, លេងទូរស័ព្ទ, មើលទូរទស្សន៍ និងធ្វើអ្វីផ្សេងៗ ។ ជាទូទៅ ក្បាលគ្រែមានសភាពរឹងខ្លាំងរហូតធ្វើឱ្យយើងឈឺខ្នងបាន ។ ហេតុនេះ ការយកខ្នើយមកទ្រាប់ខ្នងនឹងជួយឱ្យយើងមានអារម្មណ៍ស្រួលខ្លួន ។5 annoying things about hotel rooms and how to fix them

អ្នកវិទ្យាសាស្ត្រនិយាយថា ដើម្បីឱ្យឆ្អឹងខ្នងមានសភាពតាមធម្មជាតិ គឺត្រូវដាក់ខ្នើយទ្រក្បាល និងករបស់យើង ។ ក្រៅពីនេះ ចាំបាច់ត្រូវមានខ្នើយ១ទៀតទ្រាប់បាតជើងផងដែរ ដើម្បីជួយឱ្យសាច់ដុំដើរស្រួល, ឈាមរត់បានល្អបំផុត និងសម្រាកលក់ស្រួលជាងមុន ។ សណ្ឋាគារខ្លះបានរៀបចំខ្នើយសម្រាប់ទ្រាប់បាតជើងជាពិសេស ។

*ប្រើប្រាស់ខ្នើយសម្រាប់សម្រាកឱ្យបានត្រឹមត្រូវ ៖
ការសម្រាករបស់បុគ្គលម្នាក់ៗ ចាំបាច់ត្រូវប្រើខ្នើយឱ្យត្រឹមត្រូវដើម្បីសុខភាព និងសម្រាកលក់ស្រួល ។ ការដាក់ខ្នើយចំនួន៤ សម្រាប់មនុស្ស២នាក់ក្នុងបន្ទប់សណ្ឋាគារ គឺគ្រប់គ្នាអាចយកខ្នើយធំមកកើយ និងខ្នើយ១ទៀតសម្រាប់គាល់ផ្នែកផ្សេងៗនៃរាងកាយ ។ ជាក់ស្តែង នៅពេលយើងគេងបែរចំហៀង ភាពខ្ពស់របស់រាងកាយនឹងកើនឡើងទ្វេដង ដូច្នេះ ចូរដាក់ខ្នើយ១ទៀតនៅចន្លោះជើង ព្រោះវានឹងជួយឱ្យយើងស្រួលខ្លួន និងមិនឈឺជើងដែលត្រូវសង្កត់លើគ្នា ៕Hilton to Home Hotel Collection | Feather & Down Pillow