Home Blog Page 1231

មហាជនថៃរិះគន់ក្រុមហ៊ុនចិនផលិតខោដំរី និងនាំចេញមកលក់ឱ្យប្រទេសថៃ

0

ប្រទេសថៃ ៖ នៅដើមខែកុម្ភៈ ឆ្នាំ២០២៤ នេះ មហាជនថៃបានរិះគន់ករណីខោដំរី ដែលពលរដ្ឋថៃចាត់ទុកថា គឺជា Soft Power របស់ជាតិនោះ ត្រូវបានក្រុមហ៊ុនចិនផលិត និងនាំចេញខោដំរីរបស់ថៃមកលក់ឱ្យប្រទេសថៃក្នុងចំនួនយ៉ាងច្រើន រហូតធ្វើឱ្យថៃប្រឈមនឹងឱនភាពពាណិជ្ជកម្ម និងបញ្ហាកម្មសិទ្ធិ ។ កន្លងមក មហាជនថៃធ្លាប់រិះគន់ប្រទេសជិតខាងពាក់ព័ន្ធនឹងខោដំរី ប៉ុន្តែលើកនេះ ក្រុមហ៊ុនចិនបានផលិតខោដំរី តើប្រទេសថៃនឹងដោះស្រាយបែបណា?កម្រងរូបភាពតារាចម្រៀង K-POP ដែលចូលចិត្តស្លៀកខោរលុងសញ្ញារូបដំរីរបស់ថៃ! -  柬埔寨头条

លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃបានផ្តល់បទសម្ភាសន៍ពាក់ព័ន្ធនឹងករណីខោដំរីថា វាជាបញ្ហាការធ្វើពាណិជ្ជកម្ម បើកន្លែងណាមានឱកាស គេនឹងចាប់យកឱកាសនេះដោយផ្ទាល់ ។ ហេតុនេះ លោកជឿថា ប្រទេសថៃត្រូវតែពិនិត្យមើលបញ្ហាម្ចាស់កម្មសិទ្ធ និងការចាប់យកឱកាសពាណិជ្ជកម្មយ៉ាងឆាប់រហ័ស ពីព្រោះប្រសិនបើប្រទេសថៃយឺតយ៉ាវ នឹងមានអ្នកធ្វើវាមុន ។ នេះជាបទពិសោធន៍មួយដែលយើងត្រូវលើកយកមកជជែកគ្នា ។ នៅពេលអ្នកសារព័ត៌មានសួរថា តើប្រទេសថៃត្រូវតែដាក់ផែនការផលិតខោដំរីបន្ថែមទៀតឬយ៉ាងណា? លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃលើកឡើងថា ប្រទេសថៃត្រូវតែដោះស្រាយបញ្ហាប្រភពឫសគល់ជាមុនសិនថា តើថៃបានឈ្វេងយល់ពីការធ្វើទីផ្សារដែរឬទេ? តើមានការការពារកម្មសិទ្ធបញ្ញាដែរឬទេ? ពីព្រោះវាមិនមែនជារឿងថ្មីទេ ក្នុងការធ្វើពាណិជ្ជកម្ម ។

លោកនាយករដ្ឋមន្ត្រីថៃបន្តថា នៅកន្លែងណាមានឱកាស គេនឹងចាប់យកឱកាសនោះ ហើយបើប្រទេសថៃយឺតយ៉ាវនឹងបាត់បង់ឱកាសនេះ វាដូចគ្នានឹងករណីជាច្រើនទៀតដែលប្រទេសថៃអនុវត្តយឺតយ៉ាវ ។ ហេតុនេះ យើងត្រូវតែប្រញាប់ប្រញាល់ធ្វើឱ្យបានលឿនជាងមុន ។ ជាក់ស្តែង ករណីលើកលែងទិដ្ឋាការ និងលើកកម្ពស់លិខិតឆ្លងដែនថៃ គឺយើងត្រូវនាំមុខអនុវត្តវិធានការនេះ ។

លោកបន្ថែមថា យើងត្រូវចាប់យកឱកាសដើម្បីក្លាយជាប្រទេសនាំមុខគេផ្នែកវិស័យទេសចរណ៍នៅតំបន់អាស៊ាន ។ វាជាបញ្ហាតូចតាច ប៉ុន្តែវាឆ្លុះបញ្ចាំងពីការងារក្នុងរូបភាពធំ ដែលត្រូវធ្វើការ និងគិតឱ្យបានឆាប់រហ័ស ព្រមទាំងការពារផលប្រយោជន៍របស់ប្រទេសជាតិផងដែរ ។

គួរបញ្ជាក់ថា មហាជនថៃបានរិះគន់ក្រុមហ៊ុនចិនផលិតខោដំរី និងនាំចេញមកលក់ឱ្យប្រទេសថៃ ក្រោយពីទំព័រហ្វេសប៊ុកមួយបង្ហោះព័ត៌មានថា ក្រុមហ៊ុនចិនបានលក់ខោដំរីតាមអនឡាញ គឺខោ១ មានតម្លៃត្រឹមតែ៣០បាតប៉ុណ្ណោះ ហើយតើរោងចក្រថៃយកអ្វីទៅទប់ទល់ជាមួយក្រុមហ៊ុនចិន? ពីព្រោះក្រុមហ៊ុនចិនមានអតិថិជនកុម្ម៉ង់ទិញខោដំរីយ៉ាងច្រើន ។ លើសពីនេះ អាជីវករថៃក៏បានកុម្ម៉ង់ទិញខោដំរីពីចិន និងយកមកលក់បន្តនៅប្រទេសថៃក្នុងតម្លៃលើសមុនជិតទ្វេដង គឺខោ១ មានតម្លៃចាប់ពី៦៥បាត ទៅ១៩៩បាត ៕

កីឡាករ ប៊ួ ខាវ នឹងក្លាយជាអាយដលតំណាងឱ្យកីឡាប្រដាល់ថៃ

0

ប្រទេសថៃ ៖ លោក Somchai Poolsawat នាយកសមាគមកីឡាប្រដាល់សេរីប្រទេសថៃសង្ឃឹមថា នឹងអាចជំរុញឱ្យកីឡាករ ប៊ួ ខាវ ក្លាយជាអាយដល ដើម្បីលើកទឹកចិត្ត, ទាក់ទាញយុវជនថៃ និងពលរដ្ឋទូទៅមកហាត់ប្រដាល់បន្ថែមទៀត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Mono កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សមាគមកីឡាប្រដាល់សេរីប្រទេសថៃ ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Somchai Poolsawat ដែលលោកជាអតីតប្រធានផ្នែកអភិវឌ្ឍន៍បច្ចេកទេសប្រដាល់អន្តរជាតិ បានរៀបចំការប្រជុំប្រចាំឆ្នាំជាលើកដំបូង ក្រោយពីលោកទទួលបានតំណែងជាផ្លូវការ ដោយមានគណៈកម្មការគ្រប់គ្រងភាគច្រើនមកពីក្រុមការងារដំបូង ដែលដឹកនាំដោយកីឡាករ ប៊ួ ខាវ ជាអនុប្រធានសមាគម ។

លោក Somchai Poolsawat បានកំណត់គោលដៅអភិវឌ្ឍន៍កីឡាប្រដាល់សេរីគ្រប់ទម្រង់ ដូចជា ៖ ការបន្ថែមចំនួនកីឡាករ, ការបណ្តុះបណ្តាលអាជ្ញាកណ្តាល និងរៀបចំការប្រកួត ដោយការរៀបចំផែនការសំខាន់ គឺរួមបញ្ចូលកីឡាប្រដាល់សេរីដើម្បីប្រកួតប្រជែងកីឡាក្នុងប្រទេសថៃឱ្យបានច្រើនបំផុត ។ លោកបញ្ជាក់ថា ចំណុចសំខាន់ យើងត្រូវតែជំរុញកីឡាករ ប៊ួ ខាវ ឱ្យក្លាយជាអាយដលគំរូ ដើម្បីលើកទឹកចិត្ត និងទាក់ទាញយុវជនថៃឱ្យចាប់អារម្មណ៍ និងងាកមកហាត់កីឡាប្រដាល់កាន់តែច្រើន ។Buakaw Banchamek | Record, Net Worth, Weight, Age - Biography

ទោះយ៉ាងណា កីឡាករ ប៊ួ ខាវ មិនអាចធ្វើដំណើរមកចូលរួមប្រជុំបានទេ ដោយសារកំពុងហ្វឹកហាត់ត្រៀមខ្លួនប្រកួតជាមួយកីឡាករហ្វីលីពីន Manny Pacquiao ដែលជាអតីតជើងឯកពិភពលោក ។ កីឡាករទាំង២រូបនឹងឡើងប្រកួតនៅទីក្រុងថងថានី នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដែលជាការប្រកួតប្រដាល់អន្តរជាតិ ស្មើនឹង៦តឹក, ១តឹក ស្មើ៣នាទី និងសម្រាក២នាទី ៕

ការសម្តែងរបស់ LISA នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ក្លាយជាវីដេអូដែលមានអ្នកមើលច្រើនបំផុត

0

ការសម្តែងរបស់ LISA សមាជិក BLACKPINK នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ទីក្រុងប៉ារីសនៅតែបន្តធ្វើឱ្យមានការចាប់អារម្មណ៍និងបង្កើតកំណត់ត្រាដែលអស្ចារ្យលើសពីព្រឹត្តិការណ៍នេះទៅទៀត។ ជាពិសេស វីដេអូការសម្តែងរបស់ Lisa បានក្លាយជាវីដេអូដែលមានអ្នកមើលច្រើនបំផុតនៅលើឆាណែលផ្លូវការរបស់ France TV ដោយយកឈ្នះការសម្តែងទាំងមូលរបស់ក្រុម BLACKPINK ទៅទៀតនៅក្នុងឆាណែលនេះ។BLACKPINK LISA's performance at the Pièces Jaunes Charity event becomes the  Most-Viewed video on the Official "France TV" YouTube Channel | allkpop

ការសម្តែងរបស់ Lisa ដែលបង្ហាញពីបទចម្រៀងទោលរបស់នាង «Money» និង «Lalisa» រួមជាមួយនឹងវង់តន្រ្តីដ៏អស្ចារ្យបានបន្ថែមភាពទាក់ទាញដល់វត្តមាននៅលើឆាកដ៏មានថាមពល។ ការលាយបញ្ចូលគ្នានេះបានបង្កើតនូវពេលវេលាដ៏គួរឱ្យចងចាំបំផុតមួយដោយទទួលបានការសរសើរពីទស្សនិកជនផ្ទាល់ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើន។

ឥទ្ធិពលនៃការសម្តែងរបស់ Lisa បានពង្រីកហួសពីការរំពឹងទុក ជាមួយស្ថិតិគួរឱ្យចាប់អារម្មណ៍នៅលើឆាណែល YouTube ផ្លូវការរបស់ « France TV »។ វីដេអូនៃការសម្តែងរបស់ Lisa មានការចូលមើលចំនួន ៥០០,០០០ ដងភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍នេះ ដោយបានបង្កើតកំណត់ត្រាសម្រាប់ប៉ុស្តិ៍នៅពេលនោះ។ លើសពីនេះ ក្នុងរយៈពេលត្រឹមតែ៤ ថ្ងៃ វីដេអូនេះបានក្លាយជាអ្នកទស្សនាច្រើនជាងគេបំផុតរបស់ឆាណែល ដែលមានអ្នកចូលមើលជាង ២.៣ លានដង។kenji ???? on X: "op: jisoo “did you watch lisa's charity concert in france?”  “her legs were as long as my height” ???????????????????? https://t.co/5ANLsBPmJT" / X ស្នាដៃនេះគឺគួរអោយកត់សម្គាល់ជាពិសេសរបស់ Lisa នៅក្នុងប្រទេសបារាំង ដែលបង្ហាញពីការរីកលូតលាស់នៃអ្នកគាំទ្រនៅក្នុងប្រទេស និងបង្ហាញពីការគាំទ្រយ៉ាងទូលំទូលាយរបស់សមាជិក BLACKPINK នៅអឺរ៉ុប។

ជោគជ័យនេះក៏បានបង្កើនការសាទរជារួមរបស់ BLACKPINK ផងដែរ។ ឥឡូវនេះក្រុមចម្រៀងនេះកាន់កាប់តំណែងកំពូលចំនួនបីសម្រាប់ការសម្តែងដែលមានអ្នកមើលច្រើនបំផុតនៅលើឆាណែល France TV ។ វីដេអូ Lisa នាំមុខគេជាមួយនឹងការទស្សនាចំនួន ២.៣ លានដងសម្រាប់ការសម្តែងទោលរបស់នាង វីដេអូតាមបន្ទាប់គឺបទ «Shut Down» ដែលមានអ្នកទស្សនាជាង ២.២ លានដង និង «Pink Venom» ដែលមានអ្នកទស្សនា ២.១២ លានដង។ សមិទ្ធិផលនេះគូសបញ្ជាក់អំពីការកើនឡើងនៃឥទ្ធិពល និងប្រជាប្រិយភាពរបស់ BLACKPINK នៅលើខ្នាតពិភពលោក។May be an image of 1 person

ទន្ទឹមនឹងការរៀបរាប់ខាងលើ LISA សមាជិក BLACKPINK បានគ្របដណ្ដប់លើនិន្នាការចម្បងទូទាំងពិភពលោកក្នុងអំឡុងពេលព្រឹត្តិការណ៍សប្បុរសធម៌ Pièces Jaunes នៅប្រទេសបារាំង ដែល hashtags និង keywords ជាច្រើនទាក់ទងនឹង Lisa មានច្រើនជាងមួយលាន tweets ដែលធ្វើឱ្យនាងក្លាយជាតារាk POP ដែលមានភាពល្បីល្បាញច្រើនបំផុតនាថ្ងៃនោះ៕

លោកស្រី ទ្រី ដាណា ថាអ្នកយកឈ្មោះខ្លួនបង្កើតពាក្យចចាមអារ៉ាមគឺដើម្បីចង់តោងល្បី

0

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះផ្ទុះរឿងរសើបយ៉ាងខ្លាំងបន្ទាប់ពីមានបុរសម្នាក់ចេញមកបង្ហោះផ្លែផ្កាអ្នកមានបានប្តីក្មេងនៅជំពាក់លុយថ្លៃផ្នួងនិងផ្កាគេ រហូតដល់ម្ចាស់សម្អាងការនិងអ្នករៀបចំដេគ័រផ្កាចេញមកអះអាងចំពោះអ្នកជំនួញ ទ្រី ដាណា ថាមិនបានជំពាក់ប្រាក់នោះទេដើម្បីកុំឱ្យមហាជនយល់ច្រលំ។ រឿងនេះលោកស្រី ទ្រី ដាណា បាននិយាយនៅក្នុងការ Live របស់ខ្លួនថាអ្នកបង្កើតពាក្យចចាមអារ៉ាមបែបនេះគឺចង់តោងល្បី ហើយល្បីបែបនេះគឺតោងល្បីបែបថោកទាប។

នៅក្នុង Live មួយនាថ្ងៃទី១ កុម្ភៈ កន្លងទៅថ្មីៗនេះអ្នកលេងបណ្តាញសង្គមបានជីកសួរលោកស្រី ទ្រី ដាណា បន្ទាប់ពីផ្ទុះរឿងរសើបចោទថាអ្នកជំនួញរូបនេះជំពាក់ថ្លៃផ្កានិងផ្នួងគេមិនសងគ្រប់នៅឡើយ។ លោកស្រី ទ្រី ដាណា បានឆ្លើយតបដោយហួសចិត្តយ៉ាងខ្លាំងដែលមានអ្នកលើកឈ្មោះខ្លួនទៅលើរឿងផ្កានិងផ្នួងបែបនេះ។ ថៅកែពេជ្រ រូបនេះបាននិយាយថាអ្នកបង្កើតពាក្យចចាមអារ៉ាមនេះគឺចង់តោងល្បី ហើយបែបនេះហៅថាតោងល្បីបែបថោកទាប។

លោកស្រី ទ្រី ដាណា ថារាល់ថ្ងៃខ្លួនជាអ្នករកស៊ី មិនថារកស៊ីតូចធំនោះទេបើសិនជាយើងជំពាក់គេរាងពិបាកបន្តិច តែមិនបានជំពាក់គេគឺ Free ដូចខ្លួនជាដើម គឺសប្បាយចិត្តរាល់ថ្ងៃគ្មានជំពាក់អ្នកណាមួយរៀលនោះទេមិនថាឯកជនឬធនាគារឥឡូវនេះគឺខ្លួនមិនបានជំពាក់គេសោះតែម្តង។ អ្នកជំនួញរូបនេះបន្តថា កាលពីមុនចាប់ផ្តើមរកស៊ីដំបូង កវែងកឆ្នាំងពិតជាខ្ចីធនាគារពិតមែន ប៉ុន្តែឥឡូវនេះអាចមើលនិងពិចារណាបាន ហើយអ្នកបង្កើតពាក្យចចាមអារ៉ាមផ្សេងៗដោយមិនមានប្រភពច្បាស់លាស់ដែលនាំឱ្យមានផលប៉ះពាល់នឹងប្រឈមនឹងបញ្ហាមិនខាន។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣១ មករា ម្ចាស់សម្អាងការ ណុប ដាណេ បានអះអាងថាលោកស្រី ទ្រី ដាណា មិនបានជំពាក់នោះទេហើយបានទូទាត់រួចរាល់បន្ទាប់ពីបញ្ចប់ថ្ងៃកម្មវិធីហ្នឹងមកម្ល៉េះ។ ចំណែក ឯអ្នករៀបចំដេគ័រផ្កាវិញបានចេញមុខអះអាងដូចគ្នាថាបានទទួលលុយទូទាត់គ្រប់ចំនួនយូរមកហើយ រីឯការចេញមកបង្ហោះលើបណ្តាញសង្គមរឿងមានអ្នកជំពាក់ថ្លៃតុបតែងផ្កានិងថ្លៃផ្នួងគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ចង់ល្បីនិងញុះញង់នាំឱ្យមានការយល់ច្រលំ៕  

ធ្លាយតម្លៃខ្សែដៃពេជ្រដែលមិត្តប្រុស Taylor Swift ទិញជូននាង

0

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះបន្ទាប់ពីតារាចម្រៀង Taylor Swift និងមិត្តប្រុសជាកីឡាករបាល់ទាត់ Travis Kelce បានឱបនិងថើបនៅកីឡដ្ឋានបាល់ទាត់ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ។ រូបភាពនោះអ្នកគាំទ្រទូទាំងពិភពលោកក៏ចាប់អារម្មណ៍ខ្សែដៃរបស់ Taylor Swift ដូចគ្នា ខណៈមិត្តប្រុសរបស់នាងបានកម្មង់យ៉ាងពិសេសសម្រាប់តារាចម្រៀងរូបនេះដោយតម្លៃខ្សែដៃពេជ្រនេះមាន តម្លៃជាង៦ពាន់ដុល្លារ។All About Taylor Swift and Travis Kelce's Diamond 'TNT' Bracelets  (Exclusive)

យោងតាមប្រភពពីសារព័ត៌មាន People បានឱ្យដឹងថានៅក្នុងខែធ្នូ ឆ្នាំ២០២៣ Travis បានទៅហាងមួយក្នុងរដ្ឋមួយនៅសហរដ្ឋអាម៉េរិកដើម្បីបញ្ជាទិញខ្សែដៃដែលរចនាយ៉ាងពិសេសសម្រាប់មិត្តស្រីរបស់ខ្លួន។ គ្រឿងអលង្កានេះធ្វើដោយដៃពីមាស 14K Rose Gold ស្រោបដោយត្បូងពេជ្រទំហំ ៤.៦២ ការ៉ាត់។ នៅលើខ្សែដៃមានពាក្យថា «TNT» (Taylor និង Travis) ត្រូវបានតុបតែងដោយអង្កាំមាស និងពេជ្រ។ ជាធម្មតាដំណើរការផលិតត្រូវចំណាយពេលប្រហែលបីសប្តាហ៍ ប៉ុន្តែកាដូរបស់ Taylor ត្រូវបានបញ្ចប់ក្នុងរយៈពេលបីថ្ងៃ។ បន្ទាប់ពីបញ្ចប់ខ្សែដៃ Travis Kelce បានកម្មង់មួយទៀតធំជាងគូស្នេហ៍របស់ខ្លួន។ ខ្សែដៃរបស់លោកក៏ធ្វើពីមាស 14K ត្បូងពេជ្រ ១០.១២ ការ៉ាត់ និងឆ្លាក់អក្សរ «TNT» ផងដែរ។Lancaster County jeweler made Taylor Swift's 'TNT' friendship bracelet |  WITF

សូមរម្លឹកផងដែរថា Taylor Swift និង Travis Kelce បានចាប់ផ្តើមនៅពេលដែល Travis ទាក់ទាញចំណាប់អារម្មណ៍របស់នាងនៅឯការប្រគំតន្ត្រី Eras Tour ក្នុងខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Kansas សហរដ្ឋអាម៉េរិក។ អ្នកទាំងពីរបានរក្សាទំនាក់ទំនងជាឯកជន ដើម្បីស្វែងយល់ចិត្តគ្នាទៅវិញទៅមក។ ពីរខែក្រោយមក Taylor Swift និងមិត្តប្រុស បានប្រកាសទំនាក់ទំនងពួកគេជាសាធារណៈ ហើយចាប់តាំងពីពេលនោះមក តារាចម្រៀងរូបនេះតែងតែមានវត្តមាននៅក្នុងការប្រកួតមិត្តប្រុសរបស់នាង៕Shop Taylor Swift's Travis Kelce-Inspired Jewelry

ផ្លែឈើ ៩ មុខដែលមានអត្ថន័យល្អ ស័ក្តសមសម្រាប់បូជាព្រះ និងវត្ថុស័ក្តិសិទ្ធិ

0

ផ្លែឈើ គឺជាដង្វាយដ៏មានតម្លៃមួយដែលជាទូទៅត្រូវបានគេប្រើសម្រាប់ដាក់ថ្វាយព្រះ និងវត្ថុស័ក្តិសិទ្ធិផ្សេងៗ ទោះជាយ៉ាងណាមិនមែនផ្លែឈើទាំងអស់សុទ្ធតែអាចដាក់ថ្វាយព្រះបាននោះទេ។ ពិតណាស់មនុស្សជាច្រើនប្រហែលមិនដឹងទេថា តើមានផ្លែឈើប្រភេទណាខ្លះ ដែលអាចយកទៅថ្វាយព្រះបានឬមិនបាន។ ដូច្នេះ KBN News នឹងប្រមូលផ្តុំនូវផ្លែឈើទាំង ៩ ប្រភេទដែលមានអត្ថន័យល្អសម្រាប់ការដាក់ថ្វាយព្រះ និងវត្ថុស័ក្តិសិទ្ធិសម្រាប់លោកអ្នក៖

១.ផ្លែម្នាស់៖ ផ្លែឈើដែលមានរសជាតិផ្អែម និងជូរមានអត្ថប្រយោជន៍ជាច្រើន ដែលត្រូវបានចាត់ទុកថាជាផ្លែឈើដ៏ស័ក្តិសិទ្ធិសម្រាប់គោរពដល់ព្រះ និងវត្ថុស័ក្តិសិទ្ធិក្នុងពិធីបុណ្យនានា។ គេជឿថាម្នាស់គឺជានិមិត្តរូបនៃទ្រព្យសម្បត្តិ ភាពរុងរឿង ហើយជួយទាក់ទាញសំណាងល្អ លុយកាក់ហូរចូលផងដែរ។Pineapple: 5 Health Benefits and Ways to Enjoy It - HealthXchange.sg

២.ផ្លែក្រូច៖ ក្រូចគឺជាផ្លែឈើដ៏ល្អរបស់ប្រទេសចិន វាជានិមិត្តសញ្ញាដែលបង្ហាញពីសំណាងល្អ ភាពរុងរឿង និងជោគជ័យ។17 Different Orange Fruits You'll Love - Insanely Good

៣.ផ្លែចេក៖ ចេកគឺជានិមិត្តរូបនៃទ្រព្យសម្បត្តិដែលនឹងត្រូវបញ្ជូនបន្តទៅកាន់កូនចៅ មានន័យថាសំណាងល្អ រុងរឿង មានអំណាច និងកិត្យានុភាពផងដែរ។Bananas: Health benefits, tips, and risks

៤.ផ្លែប៉ោមពណ៌ក្រហម៖ ហេតុផលសម្រាប់ការប្រើប្រាស់ផ្លែប៉ោមក្រហម ព្រោះពណ៌ក្រហមជាពណ៌ដ៏មានសំណាង ដែលជួយទាក់ទាញទាំងសំណាងល្អ និងទ្រព្យសម្បត្តិ វាត្រូវបានគេជឿថាអាចជួយការពារជំងឺ និងធ្វើឱ្យមនុស្សនៅក្នុងផ្ទះមានសុខភាពល្អ។10 Impressive Health Benefits of Apples

៥.ផ្លែស្វាយ៖ ស្វាយមានន័យថាមានបញ្ញាល្អ ដែលអាចយកទៅគោរពព្រះ និងថ្វាយវត្ថុសក្ការៈផ្សេងៗបានផងដែរ ប៉ុន្តែគួរប្រើផ្លែស្វាយទុំដែលមានស្បែករលោង ស្រស់ស្អាត។ លើសពីនេះវាក៏ជួយការពារពីអំពើអាក្រក់បានផងដែរ។Cambodian mangoes air freighted to Chinese market – Khmer Post Asia

៦.ទំពាំងបាយជូរក្រហម៖ ទំពាំងបាយជូក្រហមមានន័យថាសម្បូរបែប និងភាពរុងរឿង ទំពាំងបាយជូក្រហមមានប្រជាប្រិយភាពជាងទំពាំងបាយជូរបៃតង ព្រោះពណ៌ក្រហមត្រូវបានចាត់ទុកថាជាពណ៌ដ៏ស័ក្តិសម ដែលនឹងជួយទាក់ទាញសំណាងល្អ ទន្ទឹមនឹងនោះ វាក៏នឹងជួយគ្រួសារ ឬមនុស្សនៅក្នុងផ្ទះឱ្យមានស្នេហា និងឯកភាពគ្នាផងដែរ។What Are Grapes, and How Are They Used?

៧.ផ្លែមង្ឃុត៖ មង្ឃុតគឺជានិមិត្តសញ្ញានៃសំណាងល្អនិងភាពសម្បូរបែប។ ដូច្នេះហើយ ផ្លែមង្ឃុតដែលប្រើសម្រាប់បូជា ឬដង្វាយគួរតែស្រស់ និងសំបកមិនមានស្នាមប្រេះទេ។អត្ថប្រយោជន៍ទាំង ១៣ យ៉ាង ដែលទទួលបានពីផ្លែ មង្ឃុត - សុខក្រម

៨.ផ្លែទម្លាប់៖ ទម្លាប់គឺជានិមិត្តសញ្ញានៃភាពវៃឆ្លាត វាក៏ជួយលើកទឹកចិត្តក្នុងបញ្ហាហិរញ្ញវត្ថុឱ្យមានភាពចម្រុងចម្រើននិងទ្រព្យសម្បត្តិ ប្រសិនបើមានបញ្ហាជាប់គាំង វានឹងជួយអ្នកឱ្យឆ្លងកាត់វាដោយរលូន។ទទួលទានផ្លែទន្លាប់ទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព - សុខក្រម

៩.ក្រូចថ្លុង៖ ក្រូចថ្លុងមានន័យថា ទទួលបានឱកាសល្អក្នុងអាជីពរបស់អ្នក និងទទួលបានជោគជ័យ ជាពិសេសនៅពេលស្នើសុំទទួលការងារធំ ឬគម្រោងធំៗជាដើម៕អត្ថប្រយោជន៍នៃផ្លែក្រូចថ្លុងសម្រាប់អ្នកទទួលទាន - សុខក្រម

អ្នកវិទ្យាសាស្ត្រចិនបានបង្កើតកុមារី AI ដំបូងបង្អស់របស់ពិភពលោក

0

ប្រទេសចិន៖ អ្នកវិទ្យាសាស្ត្រចិនបានបង្កើត “ក្មេងស្រី AI” ដោយជោគជ័យ ដែលជាអង្គភាពបញ្ញាសិប្បនិម្មិតដំបូងបង្អស់របស់ពិភពលោក។

យោងតាម South China Morning Post ដែលបានរាយការណ៍កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កុមារី AI នេះមានឈ្មោះថា Little Girl ឬ Tong Tong ជាភាសាចិន ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងពិព័រណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតអន្តរជាតិដែលប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៨-២៩ ខែមករា ក្រោមការឧបត្ថម្ភរបស់វិទ្យាស្ថាន Beijing Institute of General Artificial Intelligence (BIGAI)។

BIGAI មើលឃើញថា Tong Tong គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវកត្តានៃភាពវៃឆ្លាតរបស់បញ្ញាសិប្បនិម្មិត នៅពេលដែលម៉ាស៊ីនបច្ចេកវិទ្យា AI នេះអាចមានសមត្ថភាពស្រដៀងនឹងកុមារអាយុ ៣-៤ ឆ្នាំ និងមានអាកប្បកិរិយាដូចមនុស្សពិតៗ។ វាអាចអនុវត្តការងារយ៉ាងសកម្មដោយឯករាជ្យ ចាប់ពីការរុករកបរិយាកាសជុំវិញ រហូតដល់ការសម្អាតបន្ទប់ និងជូតស្នាមប្រឡាក់។ លើសពីនេះ Tong Tong ក៏មានមនោសញ្ចេតនា និងភាពឆ្លាតវៃផ្ទាល់ខ្លួន រួមទាំងមានសមត្ថភាពខ្ពស់ក្នុងការសិក្សាដោយខ្លួនឯង និងបុគ្គលិកលក្ខណៈបើកចំហ ស្អាតស្អំ។

ក្នុងអំឡុងការតាំងពិព័រណ៌នេះ កុមារី Al Tong Tong បានប្រាស្រ័យទាក់ទងដោយសេរីជាមួយអ្នកទស្សនា។ ប្រសិនបើនរណាម្នាក់ប្រឡាក់ទឹកដោះគោ Tong Tong នឹងរកកន្សែងមួយ ហើយជូតវាដោយខ្លួនឯង។ អ្វីដែលធ្វើឱ្យ Tong Tong មានភាពខុសប្លែកពីគំរូ AI ផ្សេងៗគឺសមត្ថភាពរបស់វាក្នុងការចាត់ចែងកិច្ចការដោយឯករាជ្យ មិនចាំបាច់មានអ្នកបញ្ជានោះទេ។

ទោះជាយ៉ាងណាក៏ដោយ លោក Zhu Songchun នាយក BIGAI បាននិយាយថា “ដើម្បីឆ្ពោះទៅរក AI ទូទៅ យើងត្រូវបង្កើតអង្គភាពដែលអាចយល់ពីពិភពពិត និងមានជំនាញផ្សេងៗ” ។ លោកបានបន្តទៀតថា “នេះគឺជាសមិទ្ធិផលដ៏សំខាន់មួយរបស់វិទ្យាស្ថានស្រាវជ្រាវបញ្ញាសិប្បនិម្មិតទូទៅនៃទីក្រុងប៉េកាំង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការស្រាវជ្រាវលើបញ្ញាសិប្បនិម្មិតទូទៅ”៕World's first AI child unveiled in Beijing by award-winning Chinese  scientist who left US for China | South China Morning Post

ដើម្បីធ្វើការប្រកួតប្រជែងតម្លៃ រថយន្តអគ្គិសនីចិន BYD បង្កើនការដឹករថយន្តតាមនាវាវិញម្តង

0

ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ជាក្រុមហ៊ុនធំបំផុតមួយរបស់ពិភពលោក ដែលបច្ចុប្បន្ននេះមិនត្រឹមតែវាយលុកលើការនាំចេញតាមផ្លូវគោកប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងត្រៀមវាយលុកតាមដែនសមុទ្រដោយបើកចំហសម្រាប់ការនាំចេញក្នុងបរិមាណដ៏ច្រើនទៅជុំវិញពិភពលោក។Demand for BYD's cars is so nuts it had to create its own shipping fleet to export  them around the world - Autoblog

ក្រុមហ៊ុនចិន BYD ដែលជាគូប្រជែងរថយន្តអគ្គីសនីជប៉ុន Tesla កាលពីខែមករាកន្លងទៅនេះគឺបានដំណើរការនាវាសមុទ្រមួយគ្រឿងដែលអាចដឹករថយន្តបាន ៥.០០០គ្រឿង។ នាវានោះគឺមានឈ្មោះថា “BYD Explorer No. 1” ។ នាវាថ្មីនេះតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ BYD ព្រោះវាត្រូវបានកំណត់ដើម្បីជួយក្រុមហ៊ុនឲ្យបំពេញតម្រូវការពិភពលោកដែលកំពុងកើនឡើងសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន ព្រោះថាការនាំចេញតាមផ្លូវគោកគឺមានការចំណាយខ្ពស់ជាងតាមផ្លូវទឹក។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ខ្លួនគ្រោងនឹងផលិតនាវាដឹករថយន្តចំនួន ៧ បន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំខាងមុខ។BYD's 1st car carrier goes into service - CnEVPost

បើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា BYD បានលក់រថយន្តប្រហែល ៣ លានគ្រឿងក្នុងឆ្នាំ ២០២៣។ ទោះបីជារថយន្តភាគច្រើនត្រូវបានលក់ទៅឱ្យអ្នកទិញចិនក៏ដោយ ក្រុមហ៊ុននេះក៏បាននាំចេញរថយន្តប្រហែល ២៤៣.០០០គ្រឿងទៅកាន់ប្រទេសមួយចំនួនដូចជាប្រទេសអូស្ត្រាលី ប្រេស៊ីល និងអ៊ីស្រាអែលផងដែរ។

ការនាំចេញមានកម្រិតរបស់ក្រុមហ៊ុន BYD ចិននេះ ក៏នៅតែគ្រប់គ្រាន់ដើម្បីវ៉ាដាច់ក្រុមហ៊ុន Tesla ជប៉ុន ជាលើកដំបូងនៅក្នុងត្រីមាសទី៤។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ តម្រូវការរថយន្តអគ្គីសនីនៅក្នុងតំបន់សំខាន់ៗដូចជាអឺរ៉ុបនិងសហរដ្ឋអាមេរិកគឺមិនសូវមានទីផ្សារប៉ុន្មាននោះទេ។ អ្នកជំនាញផ្នែកឧស្សាហកម្មរថយន្តនិយាយថា ការមិនសូវមានទីផ្សារក្នុងតំបន់ទាំងនេះព្រោះវាពាក់ព័ន្ធនឹងបញ្ហាតម្លៃរៀងថ្លៃបន្តិចចំពោះប្រភេទរថយន្តអគ្គិសនី ហើយអតិថិជនក៏កំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះអំឡុងពេលនេះផង។China's EV Giant BYD Now Exports Cars In Its Own Purpose-Built Mega-Ship |  Carscoops

ប៉ុន្តែទោះជាយ៉ាងណា ដំណាក់កាលបន្ទាប់ចិនកំពុងតែព្យាយាមជួយសម្រួលឲ្យការនាំចេញមានតម្លៃថោក ទើបធ្វើឲ្យរថយន្តទាំងនោះវាយកទៅលក់ប្រទេសផ្សេងៗមានតម្លៃថោកតាមនឹងដែរ។ ចិនគឺមានបំណងក្លាយជាអ្នកកាន់កាប់ទីផ្សាររថយន្តអគ្គីសនីដែលមានតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការអតិថិជន ជាពិសេសគឺទាក់ទាញអ្នកប្រើប្រាស់ឲ្យកាន់តែច្រើនក្នុងសហរដ្ឋអាមេរិក៕

សង្ឃឹមអីទៀត! ទីផ្សារអចលនទ្រព្យចិនកាន់តែដុនដាបហើយ

0

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា នៅទីបំផុត ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិនអាចនឹងជិតដល់ទីបញ្ចប់ព្រោះថាមានការធ្លាក់ចុះរយៈពេលជាច្រើនឆ្នាំ ជាមួយនឹងតម្លៃផ្ទះចុះថោក រីឯការលក់ដីកាន់តែទាបនិងបង្ហាញពីភាពមិនប្រាកដប្រជា។

តម្លៃអចលនទ្រព្យក្នុងប្រទេសចិនហាក់មានការកើនឡើងបន្តិចកាលពីឆ្នាំ ២០២១។ ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្នវិស័យអចនទ្រព្យក្នុងប្រទេសនេះកំពុងតែមានការថមថយខ្លាំងឡើងៗ ព្រោះតែអស្ថេរភាពតម្លៃនិងតម្រូវការមិនទាន់គ្រប់គ្រាន់។Chinese Developers Build in America, but Look for Buyers at Home - WSJ

ទីក្រុងប៉េកាំងត្រូវតែដើរតួនាទីយ៉ាងសកម្មក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ប៉ុន្តែតាំងពីឆ្នាំ២០២២មក ទាំងការវិនិយោគ សំណង់ និងតម្លៃទាំងអស់បានធ្លាក់ចុះទាប ដែលបណ្តាលមកពីការសាងសង់លើសកម្រិត ក៏ដូចជាមានការពឹងផ្អែកស្ទើរតែទាំងស្រុងលើការខ្ចីបំណុលគេ ដើម្បីអភិវឌ្ឍលើវិស័យនេះក្នុងប្រទេសខ្លួន។

ទោះជាយ៉ាងណា កន្លងមកអាជ្ញាធរគឺតែងតែបានសម្លឹងមើលទៅលើការជំរុញការចំណាយរបស់អតិថិជននិងការវិនិយោគពាណិជ្ជកម្ម ដែលកាលថ្មីៗនេះមានការចំណាយសាច់ប្រាក់សុទ្ធទៅក្នុងសេដ្ឋកិច្ច ដោយធ្វើការកាត់បន្ថយតម្រូវការដើមទុនរបស់ធនាគារ។China's Real Estate Rollercoaster: From Ghost Cities to Demolition Parties  | by Aydin J Zubair | Medium

រីឯកាលពីចុងខែមករានេះទៀតសោត តុលាការហុងកុងក៏បានសម្រេចរំលាយក្រុមហ៊ុនយក្សចិន Evergrande ដែលធ្លាប់តែជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំជាងគេរបស់ប្រទេសចិនព្រោះថាបានជំពាក់បំណុលរហូតដល់ទៅជាង ៣០០ពាន់លានដុល្លារ ដែលការរំលាយនេះនឹងធ្វើឲ្យកាន់តែស្មុគ្រស្មាញនិងឈានដល់ការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ប្រទេសចិន។

យោងតាមគេហទំព័រ Fitch បានសរសេរថា “ទំនុកចិត្តរបស់អ្នកទិញផ្ទះលើគម្រោងអចលនទ្រព្យឯកជននានានឹងត្រូវការពេលវេលាយូរជាងនេះដើម្បីស្តារឡើងវិញ ព្រោះថាពួកគេខ្លាចថាគម្រោងទាំងនោះអាចនឹងរលាយដូចនាពេលកន្លងៗមក។ រីឯចំណែកទីផ្សារនឹងបន្តការផ្លាស់ប្តូរឆ្ពោះទៅរកភាពជាដៃគូដែលគ្រប់គ្រងដោយរដ្ឋវិញផងដែរ៕China's debt-ridden Evergrande resumes work on more than 10 property  projects

គួរឱ្យបារម្ភ ! អត្រាអ្នកជំងឺមហារីកកើនឡើងខ្លាំងនៅលើពិភពលោក

0

ភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ IARC (International Agency for Research on Cancer) ដែលជាភ្នាក់ងារសិក្សាជំងឺមហារីករបស់អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ស្មានថា នឹងមានអ្នកជំងឺមហារីកកើនឡើងរហូតដល់ជាង៣៥លាននាក់ នៅឆ្នាំ២០៥០ ឬរយៈពេល២៦ឆ្នាំទៀត ។ តួលេខនេះស្មើប្រមាណ៧៧% បើធៀបនឹងស្ថិតិនៅឆ្នាំ២០២២ ដែលមានអ្នកជំងឺមហារីកប្រមាណ២០លាននាក់ ។What Is Cancer: Causes, Symptoms, Types, Treatment & More | Valleywise  Health

វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Freddie Bray ជាប្រធាននាយកដ្ឋានតាមដានជំងឺមហារីករបស់ភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) និយាយថា ៖ «តួលេខប៉ាន់ស្មានចុងក្រោយនេះ បានបញ្ជាក់ពីកម្រិតជំងឺមហារីកនាពេលបច្ចុប្បន្ន និងការលំបាកនឹងកើតមានឡើងនាថ្ងៃអនាគត» ។

ភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) បញ្ជាក់ថា កត្តាសំខាន់នៅពីក្រោយដែលបណ្តាលឱ្យជំងឺមហារីកកើនឡើងយ៉ាងខ្លាំងបែបនេះ រួមមាន ៖ ការជក់បារី, ការផឹកគ្រឿងស្រវឹង, ជំងឺធាត់ និងបញ្ហាការបំពុលបរិយាកាស ។ ពលរដ្ឋរស់នៅលើពិភពលោក ម្នាក់ក្នុងចំណោម៥នាក់ នឹងកើតជំងឺមហារីកយ៉ាងហោចណាស់ម្តងក្នុងជីវិតពួកគេ ។ ជាមួយគ្នានេះ មនុស្សប្រុសម្នាក់ ក្នុងចំណោម៩នាក់ និងមនុស្សស្រីម្នាក់ ក្នុងចំណោម១២នាក់ នឹងស្លាប់ដោយសារជំងឺមហារីក ។Targeting Cancer in Kids | Cancer Today

ក្រៅពីនេះ តួលេខប៉ាន់ស្មាននេះបានមកពីទិន្នន័យជំងឺមហារីកនៅទូទាំងពិភពលោក ក្នុងប្រទេសចំនួន១៨៥ និងជំងឺមហារីកចំនួន៣៦ប្រភេទ បង្ហាញថា ចំនួនអ្នកស្លាប់ដោយសារជំងឺមហារីកនៅឆ្នាំ២០២២ គឺស្មើប្រមាណ៩លាន៧សែននាក់ ។ អ្វីគួរឱ្យបារម្ភខ្លាំងបំផុត គឺផលប៉ះពាល់ដោយសារកំណើនជំងឺមហារីក នឹងបង្ហាញពីវិសមភាពរបស់ពលរដ្ឋរស់នៅតាមប្រទេសផ្សេងៗ ។

នៅប្រទេសមានប្រាក់ចំណូលខ្ពស់ នឹងមានអ្នកជំងឺមហារីកថ្មីកើនឡើងដល់៤លាន៨សែននាក់ នៅឆ្នាំ២០៥០ ប៉ុន្តែនៅប្រទេសមានប្រាក់ចំណូលតិច នឹងមានអ្នកជំងឺមហារីកច្រើនបំផុត ហើយប្រទេសទាំងនេះត្រូវទទួលបន្ទុកព្យាបាលជំងឺមហារីកកើនឡើងទ្វេដង ។ ជំងឺមហារីកដែលគេបានពិនិត្យឃើញច្រើនបំផុត គឺមហារីកសួត ហើយស្ត្រីកើតជំងឺមហារីកសុដន់ច្រើនបំផុត ។Children's Cancer Is Unprofitable and Ignored

ភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) បានរកឃើញសមាមាត្រនៃជំងឺមហារីកផ្សេងទៀតកើនឡើងដូចគ្នាដែរ ដែលបណ្តាលមកពីការរស់នៅផ្លាស់ប្តូរនាពេលបច្ចុប្បន្ន ។ ជាក់ស្តែង ជំងឺមហារីកពោះវៀនធំបានកើតឡើងច្រើនបំផុតក្នុងលំដាប់ទី៣ នៅលើពិភពលោក និងមានអ្នកស្លាប់ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក ។ កត្តាដែលបណ្តាលឱ្យកើតជំងឺមហារីកពោះវៀនធំ គឺបណ្តាលមកពីការរស់នៅរបស់មនុស្សនាពេលបច្ចុប្បន្ន ដូចជា ៖ ការជក់បារី, ផឹកស្រា និងជំងឺធាត់ ។

វេជ្ជបណ្ឌិត Freddie Bray បញ្ជាក់ថា យើងគួរតែចាប់ផ្តើមវិនិយោគបន្ថែមទៀតសម្រាប់ការធ្វើរោគវិនិច្ឆ័យដំបូង និងបច្ចេកវិទ្យាត្រួតពិនិត្យផ្សេងៗ ដែលដូចគ្នានឹងការវិនិយោគលើថ្នាំបង្ការជំងឺមហារីក ដើម្បីកាត់បន្ថយហានិភ័យដែលនឹងកើតឡើងនាថ្ងៃអនាគត ៕