សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះទីភ្នាក់ងារអវកាសអាមេរិក NASA បានរកឃើញ “ភពផែនដីដ៏អស្ចារ្យមួយ” ដែលជាភពអាចទ្រទ្រង់ជីវិតមនុស្សលោកបាន ដោយវាស្ថិតនៅចម្ងាយត្រឹមតែ ១៣៧ ឆ្នាំពន្លឺប៉ុណ្ណោះជិតល្មមអាចរុករក និងស្រាវជ្រាវបានយ៉ាងលម្អិត។

យោងតាមអត្ថបទមួយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ Astrobiology ដោយជីវវិទូអវកាសលោក Keith Cowing អតីតអ្នកគ្រប់គ្រង Payload នៃស្ថានីយ៍អវកាស NASA បានឱ្យដឹងថា ភពរកឃើញថ្មីនេះត្រូវបានគេដាក់ឈ្មោះថា Super-Earth TOI-751b ដែលវាមានទីតាំងនៅទាំងស្រុងក្នុងតំបន់ជីវិត Goldiliocks នៃផ្កាយមេ។ វាត្រូវបានគេរកឃើញដោយ “អ្នកប្រមាញ់ភពក្រៅ” របស់ NASA ដែលជាយានអវកាសមានជំនាញក្នុងការស្វែងរកពិភពដូចផែនដី។Super-Earth discovered in the "optimal" habitable zone of its star • Earth .com

Super-Earth TOI-751b មិនត្រឹមតែស្ថិតនៅក្នុងតំបន់ដែលអាចរស់នៅបាននោះទេ ពោលគឺជាកន្លែងដែលមានសីតុណ្ហភាពគ្រប់គ្រាន់ដើម្បីបង្កើតជាទឹករាវលើផ្ទៃរបស់វា និងលក្ខខណ្ឌរស់នៅសមរម្យ ដែលវាមានទំហំប្រហែល ១.៥ ដងនៃផែនដី។ ភពដែលមានទំហំប៉ុនផែនដី ឬ Super-Earth ដែលមានទំហំមិនខុសគ្នាខ្លាំងពេក ត្រូវបានគេជឿថា ជាបេក្ខភាពឈានមុខគេក្នុងការស្វែងរកជីវិតមនុស្សភពក្រៅរបស់ NASA ។

Super-Earth TOI-715b ធ្វើដំណើរជុំវិញផ្កាយមនុស្សតឿក្រហម ដែលតូចជាង និងត្រជាក់ជាងព្រះអាទិត្យរបស់យើង ដូច្នេះការពិតដែលថាវានៅជិតផ្កាយមេរបស់វា បានជួយឱ្យវាចូលទៅក្នុងតំបន់នៃជីវិតដោយចៃដន្យ នេះបើយោងតាម NASA វាបញ្ចប់គន្លងពេញមួយឆ្នាំក្នុងរយៈពេលត្រឹមតែ ១៩ ថ្ងៃប៉ុណ្ណោះ។ ផ្កាយមេ TOI-715 ស្ថិតនៅចម្ងាយត្រឹមតែ ១៣៧ ឆ្នាំពន្លឺពីផែនដី ដែលវានៅតែជិតសម្រាប់ក្រុមតារាវិទូ គ្រប់គ្រាន់សម្រាប់ការស្រាវជ្រាវបន្ថែមដោយប្រើកែវយឺតទំនើប James Webb ដើម្បីពិនិត្យមើលកាន់តែជិត។Distant star TOI-700 has two potentially habitable planets orbiting it –  making it an excellent candidate in the search for life

ជាមួយនឹងការសង្កេតរបស់ James Webb អ្នកវិទ្យាសាស្ត្រ NASA រំពឹងថាវានឹងទទួលបានទិដ្ឋភាពលម្អិតដែលនឹងជួយបង្ហាញសមាសភាពនៃបរិយាកាសរបស់ Super-Earth TOI-715b ។ ដោយសារតែសមាសធាតុគីមីនៅក្នុងបរិយាកាសគឺជាកត្តាឈានមុខគេដែលជួយកំណត់ថាតើមានសារពាង្គកាយមានជីវិតនៅលើភពនោះឬអត់។ សមាសធាតុសរីរាង្គមួយចំនួនដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសកម្មភាពជីវសាស្រ្តគឺជាភស្តុតាងសម្រាប់ជីវិត។

ជំហានបន្ទាប់ក៏រួមបញ្ចូលផងដែរនូវការសិក្សាអំពីសមាសភាពនៃភពនេះ តាមរយៈការវិភាគទិន្នន័យពី TESS ដើម្បីកំណត់ថាតើវាជាភពថ្មប្រភេទណា ហើយវាអាចមានទឹកល្មមដូចជាផែនដី ឬវាអាចជាភពមហាសមុទ្រដែលមានទឹកច្រើន។ ប្រភេទនៃភពថ្មដែលមានទឹកល្មមនៅតែស្ថិតក្នុងលំដាប់កំពូលនៃពិភពលោកដែលគេជឿថាអាចរស់នៅបាន ប៉ុន្តែក៏មានការសិក្សាថ្មីៗមួយចំនួនដែលបញ្ជាក់ថា ភពក្នុងមហាសមុទ្រក៏អាចមានទម្រង់ជីវិតពិសេសផងដែរ៕