តារាចម្រៀង ចេន ដែលមានឈ្មោះបោះសំឡេងលើអាជីពសិល្បៈតាមរយៈពេលបទមនោសញ្ចេតនា Original Song បានទម្លាយរឿងដ៏ហួសចិត្តដែលខំបៀមទុកអស់រយៈពេលជិត១០ឆ្នាំលើអាជីពសិល្បៈទៅលើអ្នក control sound លើឆាក concert លេងវិធីស្មោគរោគធ្វើស៊ីអ្នកចម្រៀងឱ្យលក់មុខចំពោះមុខទស្សនិកជន។ មិនត្រឹមតែ ចេន ប៉ុណ្ណោះទេដែលរងគ្រោះលើរឿងនេះសូម្បីតែតារាចម្រៀងមួយចំនួនដូចជាតារាចម្រៀង នាង ដាវីន លីម តិចម៉េង ណាក់ Fake និងអ្នកផ្សេងទៀតក៏ជួបប្រទះរឿងនេះដូចគ្នា។No photo description available.

នៅយប់ថ្ងៃទី៤ កុម្ភៈ តារាចម្រៀង ចេន ម្ចាស់បទ «ស្រដៀងសង្សារ» បានចេញមកបង្ហោះសំណេរទាំងយប់ដែលបៀមទុកអស់រយៈពេលជាយូរដោយបានរៀបរាប់យ៉ាងដូច្នេះថា«
ខ្ញុំសុំនិយាយនៅភាពអត់ធ្មត់ដែលខ្ញុំទ្រាំជិត១០ឆ្នាំមកនេះនូវវិស័យចម្រៀងនិងតន្រ្តីនៅលើឆាក concert បន្តិច សំនួរសួរថា ហេតុអី? តើពួកខ្ញុំទៅធ្វើអីពួកបង? តើពេលណាបានបងៗ control sound លើឆាក concert ឈប់ស្មោគរោគធ្វើបាបអ្នកចម្រៀងនិងតន្រ្តីករដោយ ធ្វើស៊ីលើឆាកដោយមិនបើក monitor ឱ្យគ្នាមិនឮនេះមិនលឮនោះស្តាប់ខ្លួនឯងមិនឮ ពេលឆែកសោនសម្រេចគ្នាហើយ ពេលLive លក់មុខគ្នាតែម្តង»។No photo description available.

ចេន បន្តថា «តើគេជួលបងបងមកសម្រាប់បំបាក់មុខសិល្បករលក់មុខតន្រ្តីករ? គេជួលបងមកសម្រាប់ជួយជំរុញសិល្បករប្រគំតន្រ្តីច្រៀងឱ្យបានពីរោះជូនអ្នកគាំទ្រ ហេតុអីមិនជួយឱ្យគ្នាប្រគំនិងច្រៀងឱ្យពីរោះទៅ? ហេតុអី? សុំបន្ថែមសុំបន្ថយមិនចង់ធ្វើឱ្យតឹងចិត្តណាស់ កិត្តិយសពួកខ្ញុំស្ថិតលើដៃបងរុញចុះឡើងនឹងហើយ …»។
តារាចម្រៀងរូបនេះបានស្នើទៅដល់ថ្នាក់លើជួយពិនិត្យលើរឿងនេះទោះបីជាអ្នកចម្រៀងច្រៀងពីរោះដល់ឋានសួគ៌ បើអ្នកគ្រប់គ្រងសំឡេងធ្វើស៊ីក៏មិនអាចច្រៀងពីរោះដែរ។ លោករៀបរាប់ថា «សូមពិនិត្យមើលពួកគាត់ឡើងវិញបងៗថ្នាក់លើ សូមកុំបន្តធ្វើបែបនេះទៀត ព្រោះចង់ច្រៀងពីរោះដល់ឋានសួគ៌ទៀតក៏ទៅមិនរួចដែរ ខ្ញុំមានបទពិសោធន៍ច្រើនខ្ញុំអត់ធ្មត់ច្រើនណាស់ខ្ញុំយល់ ។ ហើយបើពួកគាត់បន្តធ្វើបែបនេះទៀតស្មើនឹងទម្លាក់តម្លៃនិងកិត្តិយសសិល្បៈផ្នែកចម្រៀងនិងតន្រ្តីយ៉ាងធ្ងន់ធ្ងរ ខ្មែរគ្នាឯងសោះ មិចតារាស្រុកគេមកមិនហ៊ានធ្វើចឹងផងទៅ កុំមើលងាយសិល្បៈខ្មែរខ្ញុំប្រាប់យកបុណ្យចុះបងមួយចំនួន»។No photo description available.

ការចេញមករៀបរាប់រឿងស្មោគរោគរបស់អ្នក control sound លើឆាក concert មួយចំនួនទៅលើអ្នកចម្រៀងនេះបានធ្វើឱ្យមហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំង ព្រមទាំងមានអ្នកខ្លះក៏បានបញ្ចេញមតិដែរថា មានរឿងបែបនេះសោះបានជាអ្នកចម្រៀងឡើងច្រៀងពេល Live ផ្ទាល់ច្រៀងមិនពីរោះ។

មិនត្រឹមតែ ចេន ប៉ុណ្ណោះទេដែលជួបប្រទះបញ្ហាទាំងនេះនៅលើវិស័យតន្រ្តី សូម្បីតែសិល្បករជំនាន់ក្រោយ ដូចជាតារាចម្រៀង លីម តិចម៉េង នាង ដាវីន ណាក់ Fake ព្រមទាំងអ្នកមួយចំនួនទៀតក៏ជួបរឿងរ៉ាវនេះដូចគ្នាថែមទាំងអរគុណទៅដល់ ចេន ដែលបានលើករឿងនេះមកនិយាយ៕