Taylor Swift គំ.រា.ម.ប្តឹ.ង.និស្សិតម្នាក់ដែលតាមដានឯកជនភាពរបស់នាង
សហរដ្ឋអាមេរិក៖ មេធាវីរបស់ Taylor Swift បានស្នើឱ្យនិស្សិតវ័យ ២១ ឆ្នាំម្នាក់ឈ្មោះ Jack Sweeney បញ្ឈប់ការតាមដានការហោះហើរឯកជនភាពរបស់នាង និងតារាល្បីៗផ្សេងទៀត។
យោងតាម BBC ដែលបានចុះផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក Jack Sweeney ដែលជានិស្សិតផ្នែកសរសេរកម្មវិធីកុំព្យូទ័រនៅសាកលវិទ្យាល័យ Central Florida បានទទួលសំបុត្រពីក្រុមហ៊ុនច្បាប់ Venable ក្នុងទីក្រុង Washington សហរដ្ឋអាមេរិក ដែលក្រុមហ៊ុនបានស្នើសុំឱ្យបញ្ឈប់ការតាមដានជើងហោះហើរឯកជនភាពរបស់ Taylor Swift ក្នុងខែកញ្ញា ឆ្នាំ២០២៣ មកម្លេះដោយក្រុមហ៊ុនធ្វើសកម្មភាពនេះក្រោមការអំពាវនាវរបស់អ្នកចម្រៀង។
អ្នកតំណាងរបស់ Taylor Swift បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា Jack Sweeney បានប្រើប្រាស់ទិន្នន័យដែលមានជាសាធារណៈដើម្បីតាមដានការហោះហើរ និងការចុះចតនៃយន្តហោះដែលជាកម្មសិទ្ធិរបស់បុគ្គលល្បីៗជាច្រើន ដោយនិស្សិតនោះក៏បានចែករំលែកទីតាំងនៃយន្តហោះឯកជនរបស់ Taylor ផងដែរ។ មេធាវីរបស់ Taylor Swift ក៏បាននិយាយដែរថា ពត៌មាននេះគឺបានបង្កការគំរាមកំហែងដល់សុវត្ថិភាព និងសុខុមាលភាពរបស់ Swift និងតារាល្បីៗជាច្រើនទៀត។
និស្សិតរូបនេះត្រូវបានចោទប្រកាន់ពីបទ “តាមដាន និងបៀតបៀនសិល្បករ” ដោយបង្ហាញព័ត៌មានផ្ទាល់ខ្លួន បណ្តាលឱ្យខូចខាតផ្លូវកាយ និងផ្លូវចិត្តប៉ះពាល់ធ្ងន់ធ្ងរដល់តារាចម្រៀង និងក្រុមគ្រួសាររបស់នាង។ មេធាវីរបស់ Taylor បានបន្តទៀតថា ការប្រព្រឹត្តិអំពើបែបនេះវាគ្រាន់តែជាវីធីសាស្ត្ររកលុយរបស់និស្សិត ប៉ុន្តែវាពិតជាប៉ះពាល់ដល់សិទ្ធសេរីភាពឯកជនសម្រាប់កូនក្តីរបស់ខ្ញុំ។
ទោះជាយ៉ាងណាក៏ដោយ លោក Jack Sweeney បានចាត់ទុកលិខិតទាមទាររបស់ក្រុមអ្នកច្បាប់ថាជាការប៉ុនប៉ងបង្ខំឱ្យគាត់បញ្ឈប់ការចែករំលែកទិន្នន័យដែលជាសាធារណៈរួចទៅហើយ។ គាត់បាននិយាយថាគណនីរបស់គាត់គ្រាន់តែផ្តល់ផែនទីបង្ហាញផ្លូវមិនពេញលេញនៃទីក្រុងដែល Taylor អាចទៅទស្សនា ស្រដៀងទៅនឹងការប្រកាសរបស់សិល្បករអំពីការប្រគុំតន្ត្រី ឬហ្គេម NFL ដែលនាងអាចនឹងចូលរួមនោះទេ។ Jack បាននិយាយថាសំបុត្រនេះត្រូវបានផ្ញើនៅពេលដែល Taylor Swift ប្រឈមមុខនឹងការរិះគន់ចំពោះការបំពុលបរិស្ថានដោយសារតែការបំភាយកាបូនពីជើងហោះហើររបស់នាង។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នជើងហោះហើររបស់ Taylor Swift កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំង ខណៈដែលនាងតែងតែហោះហើរទៅកាន់កន្លែងប្រកួតប្រជែងរបស់មិត្តប្រុស Travis Kelce របសនាង។ នៅឆ្នាំ២០២២ ការហោះហើរឯកជនរបស់តារាចម្រៀងវ័យ ៣៤ ឆ្នាំរូបនេះក៏បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម ដោយមនុស្សជាច្រើននិយាយអំពីកម្រិតកាបូនដែលបញ្ចេញក្នុងពេលធ្វើដំណើរនីមួយៗដែលបង្កឱ្យមានការបំពុល។ ពួកគេបានចាត់ថ្នាក់នាងនៅលើកំពូលតារាងនៃអ្នកសិល្បៈល្បីៗដែលជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថានដោយសារតែការប្រើប្រាស់យន្តហោះឯកជនសម្រាប់ការធ្វើដំណើររយៈពេលខ្លី ដូចទៅនឹង Kim Kardashian និង Drake ផងដែរ៕









អ្វីដែលកាន់តែពិសេសពីកម្មវិធី Galaxy Campus Friend គឺសិស្សនិស្សិតអាចចូលរួមប្រកួតប្រជែង ដោយគ្រាន់តែបង្កើតវីដេអូខ្លីៗបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្លួនដើម្បីមានឱកាសក្លាយជាតំណាងផលិតផលក្រុមហ៊ុន សាមសុង (Samsung Ambassador) និងអាចក្លាយជាបុគ្គលិករបស់ក្រុមហ៊ុន សាមសុង ថែមទៀតផង ហើយនេះគឺជាការលើកទឹកចិត្តដ៏រំភើបអស្ចារ្យបំផុតដល់និស្សិតកម្ពុជាយើង។













ក្រោយបើកការស៊ើបអង្កេត ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបង្ហោះសារនៅលើបណ្តាញសង្គមថា៖”សួស្ដីក្មួយស្រី ម៉ូនីកា ជាទីរាប់អាន! ក្មួយពិតជាចិត្តដាច់មែន មិនព្រមមកស្នងការដ្ឋាននគរបាលរាជធានី ដើម្បីសហការណ៍ជាមួយពូ ដើម្បីរកយុត្តិធម៌ជូនក្មួយ! ពូពិតជាខកចិត្តណាស់ដែលពូរងចាំនៅស្នងការដ្ឋាន តាំងពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៦ល្ងាច! ខ្ញុំបាទសូមជូនព័ត៌មានដល់មហាជនទាំងអស់ជ្រាបថាក្មួយស្រីម៉ូលីកាមិនមែនជាតួអង្គក្នុងរឿងនេះទេ(ខ្ញុំស្នើសុំអ្នកនិពន្ធចេញសារភាពឱ្យទាន់ពេល) ព្រោះខ្ញុំត្រូវការរកយុត្តិធម៌ និងកិត្តិយសឱ្យអ្នករងគ្រោះពិតប្រាកដ! អំពីខ្ញុំបាទ រាជសឹង្ហ”៕



ពាក្យសម្តីកូនរមិលគុណឪពុកនេះ មាស នីតា បានឆ្លើយតបថា បើសិនជាបានដឹងរឿងពិត បានដឹងថានាងមិនបានភ្លេច រឺ ភ្លេចគុណទេ នាងចាំជានិច្ច នាងសងគុណជានិច្ច ដោយមិនរមិលគុណ ជាឪពុក តែ…….បើទោះជាឪពុកនាង បង្កើតចោលក៏ដោយក៏នាង សូមក្រាបសំពះ៣ដងដែរ ព្រោះនាងមិនដែលភ្លេចគុណ ឬ កំណើតទេ»។





:max_bytes(150000):strip_icc()/Taylor-Swift-Grammys-2024-020424-7-5a4bd111d5d64b24a0974bd05149eaa1.jpg)











