Home Blog Page 1226

ចម្លើយដ៏មោះមុតតំណាងស្ត្រីខ្មែរទូទាំងប្រទេសជំរុញឱ្យ ព្រះកាយច័ន្ទ ឈ្នះជ័យលាភី

0

ទីបំផុតតារាសម្តែង ព្រះកាយច័ន្ទ ដែលតាំងចិត្តដណ្តើមជ័យលាភីក្នុងការប្រកួត Miss Grand ទទួលបានផ្លែផ្កាជំហ៊ានដំបូងហើយក្នុងការក្លាយជាម្ចាស់ជ័យលាភី Miss Grand Cambodia Phonm Penh បន្ទាប់ពីផ្តល់ចម្លើយយ៉ាងមោះមុតនៅក្នុងវគ្គសំណួរចម្លើយ។ ជំហ៊ានបន្ទាប់របស់ព្រះកាយច័ន្ទ ត្រូវធ្វើយ៉ាងណាដណ្តើមមកុដ Miss Grand Cambodia 2024 ឱ្យបានទើបមានសិទ្ធិចេញទៅប្រកួតនៅលើឆាកអន្តរជាតិតំណាងឱ្យស្រ្តីខ្មែរទូទាំងប្រទេសតាមការតាំងចិត្តរបស់នាង។  នៅយប់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៤ វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Miss Grand PHNOM PENH បានរកឃើញម្ចាស់មកុដហើយដោយបានទៅលើបេក្ខនារី ព្រះកាយច័ន្ទ តំណាងឱ្យខណ្ឌទួលគោកក្នុងចំណោមបេក្ខនារីសរុបចំនួន១៤នាក់។ នៅក្នុងការប្រកួតនេះ ព្រះកាយចន្ទ រួមទាំងបេក្ខនារីផ្សេងទៀតសុទ្ធតែខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីដណ្តើមជ័យលាភីមួយនេះ ទោះបីជាបេក្ខនារីផ្សេងទៀតមិនបានឈ្នះក្នុងការប្រកួតក៏ដោយ។

កត្តាដែលជំរុញឱ្យ ព្រះកាយច័ន្ទ បានគ្រងមកុដតំណាងឱ្យ Miss Grand PHNOM PENH នេះនៅក្នុងវគ្គសំណួរចម្លើយរូបនាងបានផ្តល់ចម្លើយយ៉ាងមោះមុតដែលធ្វើឱ្យមានសំឡេងស្រែកកងរំពងពេញកម្មវិធី។ កញ្ញា ព្រះកាយច័ន្ទ បានផ្តល់ចម្លើយថា «ប្រសិនបើនាងអាចឈ្នះមកុដក្នុងរាត្រីនេះហើយអាចបន្តដំណើរទៅកាន់ Miss Grand Cambodia 2024 នាងនឹងបញ្ជាក់ទៅកាន់លោកស្រី អ៊ឹម សុគន្ធា បានឃើញឱ្យកាន់តែច្បាស់ថា ព្រះកាយច័ន្ទ គឺពិតជាស័ក្តិសមបំផុតក្នុងនាមជា Miss Grand Cambodia 2024 »។ ព្រះកាយច័ន្ទ បន្តទៀតថា រាងកាយដ៏រឹងមាំត្រៀមរួចជាស្រេចជាមួយរូបសម្រស់ដ៏ស្រស់ស្អាតទាំងខាងក្រៅនិងខាងក្នុងរបស់នាង នាងជឿជាក់ថានាងពិតជាអាចធ្វើបានពីព្រោះនាងគឺជាស្រ្តីដែលបានរៀនសូត្រនិងស្វែងយល់ពីសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាបទពិសោធយ៉ាងស្ទាត់ជំនាញនៅលើសិល្បៈទី៧ នាងអាចតំណាងឱ្យស្រ្តីទូទាំងប្រទេសឈរនៅលើឆាកអន្តរជាតិ នាំមកនូវមោទនភាពជូនប្រទេសកម្ពុជា»។ ទន្ទឹមនឹងជាម្ចាស់ជ័យលាភីនេះ ព្រះកាយច័ន្ទ ក៏បានឈ្នះឈុតរាត្រីស្រមោលសស្អាតដាច់គេផងដែរ(Best In Evening Gown)។

គួរបញ្ជាក់ថា ការឈ្នះរបស់ ព្រះកាយច័ន្ទ នេះគឺតំណាងឱ្យ រាជធានីភ្នំពេញ ដូច្នេះម្ចាស់ជ័យលាភី Miss Grand PHNOM PENH ត្រូវចូលរួមប្រកួតជាមួយម្ចាស់ជ័យលាភីខេត្តផ្សេងៗទៀតក្នុងដំណើរឆ្ពោះទៅរកម្ចាស់មកុដ Miss Grand Cambodia 2024 ទើបមានឱកាសចេញទៅប្រកួតតំណាងប្រទេសលើឆាកអន្តរជាតិដែលនឹងរៀបចំឡើងនៅប្រទេសមីយ៉ាន់ម៉ា៕

 

អស់រយៈពេល ១៧ ឆ្នាំ Apple នៅតែជាក្រុមហ៊ុនដែលទទួលបានការកោតសរសើរបំផុតរបស់ពិភពលោក

0

បរទេស៖ Apple បាននាំមុខគេលើលក្ខណៈវិនិច្ឆ័យទាំងអស់ និងជាប់ក្នុងបញ្ជីក្រុមហ៊ុនដែលទទួលបានការកោតសរសើរបំផុតនៅក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៣ ក្នុងរយៈ ១៧ ឆ្នាំជាប់ៗគ្នា។

ក្រុមហ៊ុន Apple បានវ៉ាដាច់ក្រុមហ៊ុនជាង ៣០០ ដើម្បីដណ្តើមតំណែងលេខមួយក្នុង បញ្ជី “ក្រុមហ៊ុនដែលកោតសរសើរបំផុតលើពិភពលោក” របស់ Fortune ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ រីឯចំណាត់ថ្នាក់ទីពីរបានទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Microsoft និងទីបីបានទៅលើក្រុមហ៊ុន Amazon។Este pode ser o maior lançamento de produto da Apple desde o Apple Watch |  CNN Brasil

បញ្ជីឈ្មោះរបស់ Fortune ត្រូវបានធ្វើឡើងដោយសហការជាមួយក្រុមហ៊ុនប្រឹក្សាសកលលោក Korn Ferry ដោយធ្វើការស្ទង់មតិអ្នកជំនាញចំនួន ៣,៧២០ ដែលជានាយកប្រតិបត្តិ នាយក និងអ្នកវិភាគមូលបត្រនៅក្នុងឧស្សាហកម្មផ្សេងៗគ្នា។ អ្នកជំនាញទាំងនេះនឹងជ្រើសរើសក្រុមហ៊ុនចំនួន ១០ ពីបញ្ជីក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់កំពូល ២៥ នៃការស្ទង់មតិកាលពីឆ្នាំមុន និងក្រុមហ៊ុនកំពូលទាំង ២០ នៅក្នុងឧស្សាហកម្មរបស់ពួកគេ។ ក្រៅពីនេះ ពួកគេក៏អាចបោះឆ្នោតឱ្យក្រុមហ៊ុនណាមួយដែលខ្លួនស្រឡាញ់ផងដែរ។It's Official: Apple Is Now a Silicon Company | WIRED

ដូច្នេះ Fortune បានចាត់ថ្នាក់ក្រុមហ៊ុនតាមលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជា ការច្នៃប្រឌិត គុណភាពគ្រប់គ្រង ទំនួលខុសត្រូវសង្គម ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ គុណភាពផលិតផល និងសេវាកម្ម រួមទាំងការប្រកួតប្រជែងជាសកល។ ដោយ Apple ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងលក្ខណៈវិនិច្ឆ័យបោះឆ្នោតទាំងអស់។ គួរកត់សម្គាល់ដែរថានៅក្នុងបញ្ជីថ្មីនេះ Nvidia ដែលជាក្រុមហ៊ុនផលិតកាតក្រាហ្វិក AI ដ៏ធំបំផុតនាពេលបច្ចុប្បន្ន ក៏បានចុះបញ្ជីនៅក្នុងកំពូលទាំង ១០ ជាលើកដំបូងផងដែរ។Buy Apple products? - Coolblue - Before 23:59, delivered tomorrow

ហេតុនេះហើយ បញ្ជីឈ្មោះក្រុមហ៊ុន Fortune ក្នុងចំណោមក្រុមហ៊ុនល្បីៗទាំង ១០ របស់ពិភពលោករួមមាន Apple, Microsoft, Amazon, Berkshire Hathaway, JP Morgan, Costco, Alphabet, American Express, Walmart និង Nvidia ៕

Intel បានផ្តួល Samsung ក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក

0

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Intel បានផ្តួលក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូងដោយជោគជ័យ និងបានក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីប semiconductor ដ៏ធំបំផុតរបស់ពិភពលោកនៅឆ្នាំ ២០២៣។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមរបាយការណ៍របស់ Counterpoint Research បានឱ្យដឹងថា ប្រាក់ចំណូលពីផ្នែកបន្ទះឈីបរបស់ក្រុមហ៊ុន Samsung Electronics បានថយចុះរហូតដល់ ៣៨% នៅឆ្នាំ២០២៣ ខណៈក្រុមហ៊ុន Intel ដែលជាគូប្រជែងរបស់ Samsung ក៏បានថយចុះដែរ ប៉ុន្តែការថយចុះនេះមិនធ្ងន់ធ្ងរដូចក្រុមហ៊ុន Samsung នោះទេ។Intel's High-Wire Act, Part I | American Enterprise Institute - AEI

ក្រុមហ៊ុន Intel ដែលជាគូប្រជែងរបស់ Samsung មើលឃើញថាប្រាក់ចំណូលធ្លាក់ចុះ ១៥% ពី ៥៩.៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដល់ ៥០.៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ ខណៈក្រុមហ៊ុន Samsung Electronics បានធ្លាក់ចុះយ៉ាងខ្លាំងពី ៧០.២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ មកត្រឹម ៤៣.៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ពោលគឺថយចុះរហូតដល់ ៣៨% ឯណោះ។

ហេតុផលត្រូវបានគេនិយាយថាដោយសារតែនិន្នាការធ្លាក់ចុះនៅក្នុងផ្នែកអង្គចងចាំ និងការបរាជ័យរបស់ក្រុមហ៊ុន Samsung ក្នុងការទាក់ទាញអតិថិជនសម្រាប់ដំណើរការផលិតបន្ទះឈីបកម្រិតខ្ពស់របស់ខ្លួន។ ដូច្នេះហើយ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកបានវ៉ាដាច់ Samsung ដើម្បីទទួលបានតំណែងលេខមួយនៅក្នុងទីផ្សារបន្ទះឈីបពិភពលោកក្នុងឆ្នាំ ២០២៣។Samsung surges after Intel is said to consider chip outsourcing |  Technology News - The Indian Express

ទន្ទឹមនឹងនេះ Nvidia ក៏ជាកន្លែងភ្លឺស្វាងនៅក្នុងឧស្សាហកម្មបន្ទះឈីបពិភពលោកទាក់ទងនឹងកំណើនប្រាក់ចំណូលផងដែរ ដោយសារការរីកចំរើននៃបញ្ញាសិប្បនិម្មិត និងតម្រូវការ GPU ខ្លាំងសម្រាប់ម៉ាស៊ីនមេពពក។ នៅឆ្នាំ ២០២៣ Nvidia បានកត់ត្រាការកើនឡើង ៨៦% នៃប្រាក់ចំណូលដល់ ៣០.៣ ពាន់លានដុល្លារ ពី ១៦.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ ហេតុនេះហើយ ក្រុមហ៊ុនផលិតបន្ទះឈីបយក្សនេះបានលោតពីចំណាត់ថ្នាក់ទី ១០ ក្នុងឆ្នាំ ២០២២ មកចំណាត់ថ្នាក់លេខ ៣ នៅឆ្នាំ២០២៣។

គួរបញ្ជាក់ដែរថា នៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីបពិភពលោកកំពូលទាំង ១០ ប្រាក់ចំណូលរបស់ក្រុមហ៊ុននីមួយៗនៅឆ្នាំ ២០២៣ គឺមានតាមលំដាប់ដូចជា Qualcomm រកបាន ៣២ ពាន់លានដុល្លារ, Broadcom ៣០ ពាន់លានដុល្លារ, SK Hynix ២៣,៦ ពាន់លានដុល្លារ, AMD ២២,៦ ពាន់លានដុល្លារ, Texas Instruments ១៧,៥ ពាន់លានដុល្លារ, Infineon ១៧,៥ ពាន់លានដុល្លារ និង STMicroelectronics ១៧,៣ ពាន់លានដុល្លារ៕Samsung digs in deep for the chip wars - Asia Times

ពលរដ្ឋអាមេរិកមិនយល់ស្របនឹងលោក ចូ បៃឌិន លូកដៃក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់

0

សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកបានបង្ហាញការមិនយល់ស្របនឹងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន លូកដៃក្នុងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយសារពួកគេយល់ឃើញថា សង្គ្រាមនេះបានអូសបន្លាយពេលកាន់តែខ្លាំងឡើង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។Biden says U.S. "made it clear" to Iran it should not intervene in Hamas- Israel war

បើតាមការស្ទង់មតិថ្មីមួយរបស់សារព័ត៌មាន AP រួមជាមួយ NORC ជាមជ្ឈមណ្ឌលកិច្ចការសាធារណៈបង្ហាញថា ពលរដ្ឋអាមេរិកពាក់កណ្តាលប្រទេសនិយាយថា ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សារបស់ប្រទេសអ៊ីស្រាអែល បានចំណាយពេលរហូតដល់១៥សប្តាហ៍ហើយ ហើយសង្គ្រាមនេះកាន់តែអូសបន្លាយពេលខ្លាំងឡើង ។ រីឯសមាជិកគណបក្ស Republican បានចាប់ផ្តើមមិនពេញចិត្តកាន់តែខ្លាំង ។

ការស្ទង់មតិនេះបានបង្ហាញឱ្យឃើញពីការគាំទ្រប្រទេសអ៊ីស្រាអែល និងការពេញចិត្តក្នុងការដោះស្រាយស្ថានការណ៍របស់រដ្ឋាភិបាលអាមេរិក លោក ចូ បៃឌិន បានធ្លាក់ចុះនៅទូទាំងប្រទេស ។ លទ្ធផលស្ទង់មតិបង្ហាញថា មានពលរដ្ឋអាមេរិកត្រឹមតែ៣១% ប៉ុណ្ណោះ ដែលយល់ស្របជាមួយការគ្រប់គ្រងជម្លោះរបស់រដ្ឋាភិបាលអាមេរិក ។Biden says Hamas attacked Israel in part to stop Saudi agreement

រីឯសមាជិកគណបក្ស Democrat បានយល់ស្របជាមួយរដ្ឋាភិបាលអាមេរិកត្រឹមតែ៤៦% ប៉ុណ្ណោះ ។ នេះបង្ហាញថា ការមិនពេញចិត្តរបស់សមាជិកគណបក្សនេះបានកើនឡើងយ៉ាងឆាប់រហ័ស បើធៀបនឹងពេលមុននេះ ដែលពួកគេបានគាំទ្រឱ្យអ៊ីស្រាអែលវាយបកវិញ ក្រោយពីក្រុមប្រដាប់អាវុធហាម៉ាស់បានបើកឆាកវាយលុកមកលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។

អ្នកនាង Melissa Morales អាយុ៣៦ឆ្នាំ គឺជាបុគ្គលឯករាជ្យផ្នែកនយោបាយនៅទីក្រុង Runnemede រដ្ឋ New Jersey និយាយថា នាងបានមើលវីដេអូ និងព័ត៌មាននៅតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ ។ នាងឃើញរូបភាពកុមារប៉ាឡេស្ទីនជាច្រើននាក់រងរបួស និងក្លាយជាក្មេងកំព្រា ឬគ្មានផ្ទះរស់នៅ ដោយសារការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ។ ដូច្នេះ វាធ្វើឱ្យនាងគិតពីកូនប្រុសអាយុ៣ឆ្នាំ របស់នាង ។January 25, 2024 Israel-Hamas war | CNN

អ្នកនាង Melissa Morales បន្តថា ការវាយលុករបស់អ៊ីស្រាអែលកាន់តែអូសបន្លាយពេលខ្លាំង ហើយរដ្ឋាភិបាលរបស់លោក ចូ បៃឌិន ក៏បានគាំទ្រអ៊ីស្រាអែលដែរ ។ លោក ចូ បៃឌិន បានគាំទ្រអ៊ីស្រាអែលទាំងផ្នែកយោធា និងការទូត តាំងពីក្រុមប្រដាប់អាវុធហាម៉ាស់បានលុកអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។ ចំណែកអ៊ីស្រាអែលប្រកាសថា ការវាយលុករបស់ក្រុមហាម៉ាស់បានឆក់យកជីវិតពលរដ្ឋអ៊ីស្រាអែល ចំនួន១.២០០នាក់ ។

អាមេរិកបានគាំទ្រប្រទេសអ៊ីស្រាអែលរហូតមក ហើយអាមេរិកកាន់តែឯកោបន្តិចម្តងៗពីប្រទេសផ្សេងទៀត ខណៈពលរដ្ឋប៉ាឡេស្ទីនបានស្លាប់រហូតដល់២៧.០០០នាក់ ហើយជនរងគ្រោះ២នាក់ ក្នុងចំណោម៣នាក់ គឺជាស្ត្រី និងកុមារ ។ រដ្ឋាភិបាលរបស់លោក ចូ បៃឌិន និយាយថា នឹងព្យាយាមដាក់សម្ពាធលើអ៊ីស្រាអែលឱ្យកាត់បន្ថយការសម្លាប់ជនស្លូតត្រង់ និងអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀត ៕Hamas and Israel: a history of confrontation | Reuters

ធ្លាក់យន្តហោះចូលផ្ទះបណ្តាលឱ្យមនុស្សស្លា..ប់ និងរងរបួសជាច្រើននាក់

0

សហរដ្ឋអាមេរិក៖ យន្តហោះធុនស្រាលមួយគ្រឿងមានបញ្ហាម៉ាស៊ីន បានធ្លាក់ចូលទៅក្នុងផ្ទះមួយ បណ្តាលឱ្យមានការឆាបឆេះយ៉ាងខ្លាំង រីករាលដាលដល់ផ្ទះក្បែរនោះ ធ្វើឱ្យអ្នកបើកយន្តហោះ និងមនុស្សនៅក្នុងផ្ទះបានបាត់ជីវិតភ្លាមៗ រួមទាំងអ្នកជិតខាងក៏រងរបួសធ្ងន់ធ្ងរផងដែរ។3 killed in fiery small-plane crash at mobile home park in Clearwater,  Florida, officials say | News | albanyherald.com

ព្រឹត្តិការណ៍សោកនាដកម្មនេះបានកើតឡើងនៅម៉ោងប្រហែល ៧ យប់នាថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឯចំណតផ្ទះចល័ត Bay Waters ទីក្រុង Clearwater រដ្ឋ Florida សហរដ្ឋអាមេរិក។ លោក Scott Ehlers ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់ បាននិយាយថា នៅពេលដែលក្រុមពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុ ផ្ទះចល័តចំនួនបួនបានឆេះ ហើយបំណែកយន្តហោះស្ថិតក្នុងផ្ទះមួយខ្នងទៀត បណ្តាលឱ្យអ្នកស្រុកមួយចំនួនរងរបួស និងមនុស្សជាច្រើននាក់បានស្លាប់។3 killed when small plane crashed and burned in Florida mobile home park |  Nation | kdhnews.com

លោក Elhers បានបន្ថែមថា “ខ្ញុំអាចបញ្ជាក់បានថា មានអ្នកស្លាប់ជាច្រើននាក់ ទាំងនៅលើយន្តហោះ និងនៅក្នុងផ្ទះ” ទោះជាយ៉ាងណា គាត់មិនបានប្រាប់ចំនួនជាក់លាក់នោះទេ។ ចំពោះគ្រោះថ្នាក់នេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិយាយថា វាគឺជាយន្តហោះ Beechcraft Bonanza V35 ដែលជាយន្តហោះធុនស្រាល ម៉ាស៊ីនតែមួយ កៅអី ៦ បានរាយការណ៍ពីបញ្ហាម៉ាស៊ីន។Florida plane crash kills 3, destroys mobile homes | CTV News

FAA បាននិយាយទៀតថា ចំនួនពិតប្រាកដនៃអ្នកជិះយន្តហោះនៅក្នុងយន្តហោះមិនទាន់ដឹងនៅឡើយទេ។ វានៅតែស្ថិតក្នុងដំណាក់កាលនៃការត្រួតពិនិត្យការពិត និងស៊ើបអង្កេតករណីនេះបន្តទៀត។

គួរបញ្ជាក់ដែរថា មុននឹងជួបឧបទ្ទវហេតុនេះ អ្នកបើកយន្តហោះបានរាយការណ៍ពីភាពអាសន្នទៅកាន់អាកាសយានដ្ឋានអន្តរជាតិ St Pete-Clearwater ភ្លាមៗ មុនពេលដែលយន្តហោះបានចុះពីរ៉ាដាប្រហែល ៣ ម៉ាយភាគខាងជើងនៃផ្លូវរត់មួយ។ លោក Steven Ascari អ្នកស្រុកនៅទីនោះបាននិយាយថា គាត់មានការភ្ញាក់ផ្អើលនិងភ័យរន្ធត់យ៉ាងខ្លាំង នៅពេលដែលឃើញយន្តហោះធ្លាក់ចូលផ្ទះក្បែរនោះ ទោះយ៉ាងណា គាត់និងគ្រួសាររបស់គាត់មិនមានគ្រោះថ្នាក់នោះទេ៕3 killed in fiery small-plane crash at mobile home park in Clearwater,  Florida, officials say | News | kwwl.com

ឥណ្ឌាដោះលែងសត្វព្រាបនាំសារចិនក្រោយចាប់ឃុំអស់ជាង៨ខែ

0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានឥណ្ឌា The Times of India បានរាយការណ៍កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ភ្នាក់ងារសន្តិសុខប្រទេសឥណ្ឌាបានដោះលែងសត្វព្រាប១ក្បាលទៅកាន់ធម្មជាតិវិញ ក្រោយពីភ្នាក់ងារសន្តិសុខឥណ្ឌាបានចាប់វាឃុំអស់រយៈពេលជាង៨ខែ នៅមន្ទីរពេទ្យសត្វមួយកន្លែង ។ ការចាប់សត្វព្រាបនេះឃុំទុក ដោយសារគេសង្ស័យថា វាអាចជាព្រាបស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលក្រុងប៉េកាំង ។

ភ្នាក់ងារសន្តិសុខឥណ្ឌាបានចាប់ព្រាប១ក្បាលនេះនៅទីក្រុងបុមបៃ ដោយសារគេបានសង្កេតឃើញថា ជើងទាំងពីររបស់វាមានពាក់ចិញ្ចៀនធ្វើពីទង់ដែង និងអាលុយមីញ៉ូម ។ រីឯនៅខាងក្រោមស្លាបម្ខាងរបស់វា គឺមានសរសេរជាអក្សរស្រដៀងនឹងអក្សរចិនទៀតផង ។India releases pigeon accused of spying for China – DW – 02/02/2024

ទោះយ៉ាងណា ក្រោយពីប្រទេសឥណ្ឌាបានចំណាយពេលស៊ើបអង្កេតសត្វព្រាបនេះអស់មួយរយៈមក ភ្នាក់ងារសន្តិសុខឥណ្ឌាបានសម្រេចចិត្តដោះលែងព្រាបនេះឱ្យមានសេរីភាពវិញ ។ ចំណែកក្រសួងការបរទេសចិនបានបដិសេធជាផ្លូវការ និងមិនបកស្រាយអ្វីទាំងអស់ពាក់ព័ន្ធនឹងរឿងនេះ ។

នេះមិនមែនជាលើកទី១ ទេ ដែលប្រទេសឥណ្ឌាបានចាប់សត្វព្រាបនាំសារបែបនេះ កាលពីឆ្នាំ២០១៦ មន្ត្រីការពារតំបន់ព្រំដែនរបស់ឥណ្ឌាចាប់បានសត្វព្រាប១ក្បាលនៅព្រំដែនជាប់ប្រទេសប៉ាគីស្ថាន ។ នៅលើជើងរបស់សត្វព្រាប១ក្បាលនោះមានចងក្រដាស១សន្លឹក ដែលសរសេរគំរាមកំហែងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ។Indian Police free pigeon accused of spying for China after 8 months  detention - Daily Post Nigeria

ក្រោយមក នៅឆ្នាំ២០២០ មន្ត្រីឥណ្ឌាបានចាប់សត្វព្រាប១ក្បាលទៀតនៅបរិវេណជាយដែនជិតប្រទេសប៉ាគីស្ថានដូចគ្នាដែរ ដែលព្រាបនោះមានពាក់ចិញ្ចៀននៅជើងរបស់វា ហើយនៅលើដងខ្លួនវាមានសារបង្ហាញពីអាសយដ្ឋាន និងលេខទូរស័ព្ទនៅប្រទេសប៉ាគីស្ថាន ៕

ថៃបារម្ភថាទីក្រុងទេសចរណ៍របស់ខ្លួននឹងក្លាយជាទីក្រុងខ្មោចព្រោះ…

0

ប្រទេសថៃ៖ ថ្មីៗនេះទីក្រុង Lopburi របស់ប្រទេសថៃបានប្រឈមមុខនឹងហានិភ័យនៃការក្លាយជាទីក្រុងខ្មោច ដោយសារតែសត្វស្វារាប់ពាន់ក្បាលបានលុកលុយ និងបំផ្លាញហាងនានា ក៏ដូចជារារាំងអ្នកទេសចរពីការដើរទិញឥវ៉ាន់ និងបណ្តាលឱ្យប្រជាជននៅទីនោះភៀសខ្លួនចេញផងដែរ។Daily Mail Online on X: "Thousands of monkeys terrorise Thai town: Marauding  3,500-army of primates run riot forcing businesses to shut and tourists and  shoppers to flee https://t.co/IsACO7g9zQ https://t.co/jAqhynhGEg" / X

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម Daily Mail បានឱ្យដឹងថា បច្ចុប្បន្នមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងលបបុរី ភាគកណ្តាលប្រទេសថៃ កំពុងស្ថិតក្នុងគ្រោះថ្នាក់ក្លាយជាទីក្រុងខ្មោច។ អ្នកតំណាងមជ្ឈមណ្ឌលផ្សារទំនើប Pingya លោក Surachat Chanprasit បាននិយាយថា សត្វស្វាតែងតែចូលលុកលុយក្នុងហាង និងយាយីអ្នកទិញទំនិញ ដែលប៉ះពាល់ដល់អាជីវកម្ម ធ្វើឱ្យទីក្រុងនេះត្រូវបាន “គ្រប់គ្រង” ដោយសត្វស្វាប្រហែល ៣,៥០០ ក្បាល ។Thousands of monkeys terrorise Thai town: Marauding 3,500-army of primates  run riot forcing businesses to shut and tourists and shoppers to flee

សត្វស្វារាប់ពាន់ក្បាលនេះបានបង្កការភ័យខ្លាចដល់ប្រជាជននៅទីក្រុង ដោយបានបំផ្លិចបំផ្លាញអាជីវកម្មនានា ធ្វើឱ្យអ្នកទេសចរ និងអ្នកទិញទំនិញត្រូវភៀសខ្លួនចេញ។ ក្នុងនោះក្រុមហ៊ុន និងហាងជាច្រើនក៏បានបិទ និងឈប់ដំណើរការមួយរយៈ ហើយក៏បានចាកចេញពីទីក្រុងលបបុរីផងដែរ។

កាលពីពីរឆ្នាំមុន មជ្ឈមណ្ឌល Pingya ត្រូវបានដាក់លក់នៅលើទីផ្សារ ប៉ុន្តែបច្ចុប្បន្នមិនមានអ្នកទិញទេ ទោះបីជាតម្លៃបានធ្លាក់ចុះពី ១០០ លានបាត ទៅ ៧៥ លានបាតក៏ដោយ។ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលក៏បានកាត់បន្ថយការជួលដើម្បីជួយអ្នកជួលជំនះវិបត្តិ បន្ទាប់ពីមនុស្សជាច្រើនចង់បញ្ចប់កិច្ចសន្យារបស់ពួកគេ។Crazed 3,500-strong army of monkeys invades town leaving terrified people  fleeing - Daily Star

អ្នកតំណាងមជ្ឈមណ្ឌលរូបនេះក៏បានបន្តទៀតថា កន្លងមកមានអ្នកវិនិយោគចិនជាច្រើននាក់មានបំណងចង់មកវិនិយោគនៅទីក្រុងនេះ ប៉ុន្តែក្រោយពីដឹងថាកន្លែងនេះមិនអាចដោះស្រាយបញ្ហាសត្វស្វាបានទាំងស្រុង គម្រោងនេះក៏ត្រូវបញ្ឈប់។

លោក Pongsatorn Chaichanapanich ប្រធានក្រុមទទួលភ្ញៀវក្នុងទីក្រុងក៏បាននិយាយដែរថា អាជីវកម្មបានបោះបង់ចោលតំបន់ទល់មុខប្រាសាទ Phra Prang Sam Yot ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ ទីក្រុងត្រូវផ្លាស់ប្តូរគោលនយោបាយ និងធ្វើវិសោធនកម្មច្បាប់ ដើម្បីអនុញ្ញាតឱ្យមនុស្សគ្រប់គ្រងសត្វស្វានៅតំបន់កណ្តាល។ លោកបាននិយាយថា វាចាំបាច់ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ និងទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន។Terrifying 3,500-strong army of marauding MONKEYS invade city centre forcing  tourists & locals to flee & shops to close | The US Sun

គួរបញ្ជាក់ដែរថា ទីក្រុង Lopburi បានក្លាយជាតំបន់ទេសចរណ៍ជុំវិញពិភពលោកជាយូរមកហើយដោយសារតែ “កេរ្តិ៍ឈ្មោះ” របស់ស្វាព្រៃ។ អ្នកទស្សនាច្រើនតែមកលេងកន្លែងនេះដើម្បីមើលសត្វស្វា និងថតរូប Selfie ជាមួយពួកគេ។ ទីក្រុងក៏រៀបចំពិធីបុណ្យស្វាប្រចាំឆ្នាំផងដែរ ដើម្បីថ្លែងអំណរគុណដល់សត្វនេះ ដែលបានជួយទីក្រុង Lopburi ទាក់ទាញភ្ញៀវទេសចរផងដែរ។

ទោះជាយ៉ាងណា អត្រាកំណើនសត្វស្វាគឺកើនឡើងខ្លាំង ដែលបណ្តាលឱ្យទីក្រុងនេះត្រូវបានបំផ្លេចបំផ្លាញ អភិបាលខេត្ត Ampol Angkhapakornkul ថ្មីៗនេះ បានចុះទៅពិនិត្យទីក្រុង ហើយបានសន្យាថានឹងធ្វើការជាមួយនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិ ដើម្បីដោះស្រាយបញ្ហានេះ ក៏ដូចជាចាប់ផ្តើមយុទ្ធនាការក្រៀវ ដើម្បីកាត់បន្ថយអត្រាកំណើនសត្វស្វា៕

អង្គការយូណេស្កូទទួលស្គាល់ប្រពៃណីសង្ក្រាន្តនៅថៃជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ

0

ប្រទេសថៃ ៖ ប្រទេសថៃបានប្រកាសដំណឹងល្អថា អង្គការយូណេស្កូបានប្រគល់វិញ្ញាបនបត្រ (Certificate) បញ្ជាក់ថា ប្រពៃណីសង្ក្រាន្តនៅប្រទេសថៃបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការហើយ ។ ហេតុនេះ ក្រសួងវប្បធម៌ថៃនឹងប្រារព្ធពិធីបុណ្យសង្ក្រាន្តដ៏អធិកអធមនៅតាមបណ្តាខេត្តចំនួន៧៦ ទូទាំងប្រទេសថៃ នៅខែមេសា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទាញយកប្រាក់ចំណូលចូលជាតិ ។

សារព័ត៌មានថៃរាយការណ៍ថា នេះជាដំណឹងល្អមួយសម្រាប់ជនជាតិថៃនៅទូទាំងប្រទេស ក្រោយពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក អង្គការយូណេស្កូ (UNESCO) បានប្រកាសចុះឈ្មោះប្រពៃណីសង្ក្រាន្តនៅប្រទេសថៃ គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ប្រចាំឆ្នាំ២០២៣ ។Songkran Festival Phuket - Aleenta Phuket Resort & Spa

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Kowit Phakamat មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ថៃបានប្រាប់ដំណឹងល្អដល់ជនជាតិថៃថា អង្គការយូណេស្កូបានប្រគល់វិញ្ញាបនបត្រ (Certificate) បញ្ជាក់ពីការចុះឈ្មោះសង្ក្រាន្តនៅប្រទេសថៃជាផ្លូវការដល់នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌រួចរាល់ហើយ ។ 

លោក Kowit Phakamat បញ្ជាក់ថា ជំហានបន្ទាប់ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌នឹងជំរុញសកម្មភាពបុណ្យសង្ក្រាន្តនៅប្រទេសថៃព្រមៗគ្នា ដោយសារសង្ក្រាន្ត គឺជាប្រពៃណីចូលឆ្នាំថ្មីរបស់ថៃ ដែលប្រារព្ធឡើងនៅគ្រប់តំបន់នៅពាក់កណ្តាលខែមេសា ។ ប្រទេសថៃតែងតែប្រារព្ធពិធី និងទទួលយកប្រពៃណីនេះតាំងពីយូរយាណាស់មកហើយ ព្រោះវាជាប្រពៃណីដ៏ស្រស់ស្អាត និងមានអត្ថន័យឆ្លុះបញ្ចាំងឱ្យឃើញពីការដឹងគុណរបស់ជនជាតិថៃចំពោះបុព្វបុរស, សេចក្តីសប្បុរស និងបំណងល្អទៅកាន់អ្នកដទៃ ។

ប្រពៃណីសង្ក្រាន្តនៅប្រទេសថៃមានឈ្មោះល្បីល្បាញ ដូចជា ៖ ការរាប់បាត្រព្រះសង្ឃ, ស្រង់ទឹកព្រះពុទ្ធរូប និងព្រះសង្ឃ, ក្បួនដង្ហែរនៅតាមទីប្រជុំជនបង្ហាញពីបុណ្យសង្ក្រាន្ត, ការសម្តែងវប្បធម៌បង្ហាញពីអត្តសញ្ញាណនៅតាមតំបន់ និងការលេងជះទឹក ។

លោកនិយាយថា អង្គការយូណេស្កូបានទទួលស្គាល់ប្រពៃណីសង្ក្រាន្តនៅប្រទេសថៃជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការនេះ គឺជារឿងគួរឱ្យរីករាយយ៉ាងខ្លាំងសម្រាប់ជនជាតិថៃទាំងអស់ ពីព្រោះប្រពៃណីចូលឆ្នាំថ្មីថៃ គឺតំណាងឱ្យមរតកវប្បធម៌អរូបីរបស់មនុស្សជាតិ ស្របតាមកិច្ចប្រជុំគណៈកម្មការរវាងរដ្ឋាភិបាលប្រទេសនានា អំពីការអភិរក្សមរតកវប្បធម៌អរូបី លើកទី១៨ នៅទីក្រុង Kasane សាធារណរដ្ឋបុតស្វាណា កាលពីចុងឆ្នាំ២០២៣ ។Celebrating Songkran | Thailand's Water Festival | Britannica

លោក Kowit Phakamat បន្តថា នៅឆ្នាំ២០២៤ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហាសង្ក្រាន្តយ៉ាងអធិកអធមបំផុត ដើម្បីផ្សព្វផ្សាយពីប្រពៃណីដ៏មានតម្លៃ, និងយល់ដឹងពីសារៈសំខាន់ប្រពៃណីនេះនៅតាមទីប្រជុំជនផ្សេងៗ ។ ហេតុនេះ យើងនឹងរៀបចំគម្រោង «World Songkran Festival : ប្រពៃណីសង្ក្រាន្តថៃ គឺជាគោលដៅទេសចរណ៍ជុំវិញពិភពលោក» នៅតាមបណ្តាខេត្តចំនួន៧៦ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ។

លោកបន្ថែមថា ក្នុងឱកាសនេះ សូមអញ្ជើញបងប្អូនពលរដ្ឋថៃ និងជនបរទេសរួមគ្នាថែរក្សា និងបន្តមរតកប្រពៃណីសង្ក្រាន្តដ៏មានតម្លៃរបស់ថៃប្រកបដោយនិរន្តរភាព និងប្រើប្រាស់វាឱ្យក្លាយជា Soft Power ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចពាក់ព័ន្ធ ដើម្បីទាញយកប្រាក់ចំណូលចូលជាតិ ៕How retailers celebrated Thailand's Songkran water festival - Inside Retail  Asia

ពិតជាមិនធម្មតា! ស្តេចថ្មីម៉ាឡេស៊ី ក្រោយរាប់ត្រួសៗក៏ដឹងថាមានកបពពកខ្លាំងប៉ុណ្ណា

0

ញូវដែលី៖ ព្រះអង្គម្ចាស់ Johor Sultan Ibrahim Iskandar អាយុ ៦៥ ឆ្នាំ ជាស្តេចនៃប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន ដែលទើបតែតែងតាំងឲ្យឡើងសោយរាជ្យជាផ្លូវការកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ អ្វីដែលធ្វើឲ្យគ្រប់គ្នាស្ញប់ស្ញែងនោះ ទ្រង់គឺត្រូវបានគេប៉ាន់ប្រមាណទ្រព្យសម្បត្តិដែលថាមានចំនួនច្រើនកបពពករហូតដល់ទៅ ៥.៧ ពាន់លានដុល្លារឬលើសពីនេះទៀត។Malaysia installs motorcycle-riding king | The Manila Times

អាណាចក្ររបស់ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម ពោលគឺប្រទេសម៉ាឡេស៊ីទាំងមូល ដែលគ្របដណ្តប់ដោយការបណ្តាក់ទុនពីក្រៅប្រទេស វិស័យអចលនទ្រព្យ ការជីកយករ៉ែ ទូរគមនាគមន៍ និងចំការប្រេងដូងរាប់ពាន់ហិចតា។

របាយការណ៍ពី Bloomberg គឺបានធ្វើការប៉ាន់ប្រមាណលំនៅដ្ឋានផ្លូវការរបស់ទ្រង់ ដែលបញ្ជាក់ពីសក្ខីភាពនៃទ្រព្យសម្បត្តិមានកបពពក ។ ក្នុងនោះផងដែរ គេបានប្រមូលទិន្នន័យសរុបឃើញថា គ្រួសារស្តេចអង្គនេះមានរថយន្តទំនើបជាង ៣០០ គ្រឿង ក្នុងចំណោមនោះក៏មានរថយន្តមួយគ្រឿងដែលសន្មតថាជាអំណោយរបស់លោកហ៊ីត្លែរ (អតីតមេដឹកនាំអាល្លឺម៉ង់)។ មិនតែប៉ុណ្ណោះក៏នូវមានយន្តហោះឯកជនមួយគ្រឿង យន្តហោះ Boeing 737 ពណ៌មាសនិងខៀវ ហើយក៏នៅមានកងទ័ពឯកជនទៀតផង។Boeing 737 Business Jet - Private Jet hire - Starr Luxury Jets

ស្តេចម៉ាឡេស៊ីអង្គនេះក៏បានកាន់កាប់ភាគហ៊ុន ២៤% នៃក្រុមហ៊ុន U Mobile ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទដ៏ធំទូទំាងប្រទេសម៉ាឡេស៊ី រួមជាមួយនឹងការវិនិយោគបន្ថែមទៀតនៅក្នុងក្រុមហ៊ុនរដ្ឋនិងឯកជននានាសរុបចំនួនជាង ៥៨៨ លានដុល្លារ។ លើសពីនេះទ្រង់ក៏ជាម្ចាស់ដីមួយកន្លែងក្នុងប្រទេសសិង្ហបុរីផងដែរ ដែលមានតម្លៃរហូតដល់ទៅ ៤ ពាន់លានដុល្លារអាមេរិក។ រីឯផលប័ត្រវិនិយោគរបស់ស្តេចស៊ុលតង់អង្គនេះគឺមានចំនួនរហូតដល់ទៅ ១.១ ពាន់លានដុល្លារ ដោយសារលំហូរសាច់ប្រាក់យ៉ាងច្រើនពីភាគហ៊ុន និងប្រតិបត្តិការអចលនទ្រព្យ។U Mobile taps into underserved telco needs

តាមរយៈតួនាទីរបស់ទ្រង់នាពេលកន្លងមក ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម អង្គនេះ គឺមិនដូចជាអ្នកកាន់ដូចជាអ្នកកាន់តំណែងមុនៗទេ ព្រោះទ្រង់បានចូលប្រឡូកយ៉ាងខ្លាំងទៅក្នុងទិដ្ឋភាពនយោបាយក្នុងប្រទេសជំរុញឲ្យមានការវិវត្តជាលំដាប់ ដោយបានបង្ហាញពីការដឹកនាំដ៏ស្វាហាប់និងតែងតែស្តាប់ពីការរិះគន់ បញ្ចេញមតិរបស់សាធារណៈជន។

ម៉្យាងវិញទៀត នយោបាយការទូតរបស់ទ្រង់គឺបានចាប់ដៃគូរជាមួយនឹងឧកញ៉ាចិន ព្រមជាមួយមេដឹកនាំនិងធុរកិច្ចជនសិង្ហបុរី ដែលវាពិតជាបានមានឥទ្ធិពលយ៉ាងខ្លាំងលើគោលនយោបាយទំាងក្នុងស្រុកនិងក្រៅប្រទេស។ ជាពិសេសគឺទៅលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មក៏កាក់កបរបស់ប្រទេសម៉ាឡេស៊ី ដែលប្រទេសនេះជារឿយៗតែងតែបើកទ្វារស្វាគមន៍និងទទួលយកឱកាសអាជីវកម្មផ្សេងៗពីក្រៅប្រទេសទៅលើគម្រោងធំៗនិងការបណ្តាក់ទុនជាដើម៕Malaysia crowns its new billionaire king: Tycoon Sultan Ibrahim Iskandar,  65, who owns 300 luxury cars including one 'gifted by Adolf Hitler', a  fleet of private jets and his own ARMY becomes

ក្រុមគ្រួសារបើករថយន្ត Jeep ព្រមសងសំណងរដ្ឋប្បវេណីចំនួន ៩៥០០០ដុល្លារ ទៅគ្រួសារជនរងគ្រោះ

0

នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមគ្រួសារបើករថយន្ត Jeep ដែលបានបុកមនុស្សស្លាប់រួចបើករត់ បានយល់ព្រមសងសំណងរដ្ឋប្បវេណីចំនួន ៩៥០០០ដុល្លារ ទៅគ្រួសារជនរងគ្រោះ។ដំណោះស្រាយដែលភាគីទាំង២បានទទួលយក ដោយគ្មានការបង្ខិតបង្ខំនេះ បានធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងប៉ិនប្រសប់របស់លោកទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងសហការីរបស់លោក។ តាមរយៈសំណងរដ្ឋប្បវេណីនេះ ភាគីក្រុមគ្រួសាររងគ្រោះវិញ ក៏បានយល់ព្រមដកពាក្យបណ្តឹងនៅស្ថាប័នតុលាការ ហើយភាគីទាំង២នាក់ បានឯកភាពគ្នាមិនប្តឹងផ្តល់ ហើយមិនឆ្លើយឆ្លងនៅតាមបណ្តាញសង្គមតទៅទៀត។
យោងតាមកិច្ចព្រមព្រៀងជាសះលើសំណងរដ្ឋប្បវេណីរវាងភាគីទាំង២ បានបញ្ជាក់ថា៖” ភាគីទាំង២ បានព្រមព្រៀងយល់ព្រមប្រគល់ និងទទួលសំណងរដ្ឋប្នវេណី ចំនួន៩៥០០០ដុល្លារ ដោយពុំមានការបង្ខិតបង្ខំ និងមានឆន្ទះបញ្ចប់សំណុំរឿងព្រហ្មទណ្ឌ។ នៅក្នុងនោះ ភាគីទាំង២បានសន្យាជាមួយគ្នាថា បញ្ឈប់ការឆ្លើយឆ្លងតាមបណ្តាញសង្គម ឬធ្វើសកម្មភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររវាងភាគីទាំង២ និងមិនបង្កជាបញ្ហាវិវាទណាមួយដែលនឹងអាចកើតមានឡើងទាក់ទង នឹងសំណុំរឿងនេះបន្តទៀត”។នៅក្នុងលិខិតដកពាក្យបណ្តឹងដែលដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖” ដោយសារតែជនរងគ្រោះទទួលបានប្រាក់សំណងរួចរាល់ ហេតុដូចនេះ យើងខ្ញុំស្នើសុំដកពាក្យបណ្តឹងបានដាក់នៅដំណាក់កាលមន្ត្រី នគរបាលយុត្តិធម៌ និងនៅចំពោះមុខចៅក្រមស៊ើបសួរវិញ និងមិនបន្តប្តឹងផ្តល់ភាគីជនត្រូវចោទទៀតនោះទេ”។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕