Home Blog Page 1225

ធ្លាយតម្លៃខ្សែដៃពេជ្រដែលមិត្តប្រុស Taylor Swift ទិញជូននាង

0

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះបន្ទាប់ពីតារាចម្រៀង Taylor Swift និងមិត្តប្រុសជាកីឡាករបាល់ទាត់ Travis Kelce បានឱបនិងថើបនៅកីឡដ្ឋានបាល់ទាត់ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ។ រូបភាពនោះអ្នកគាំទ្រទូទាំងពិភពលោកក៏ចាប់អារម្មណ៍ខ្សែដៃរបស់ Taylor Swift ដូចគ្នា ខណៈមិត្តប្រុសរបស់នាងបានកម្មង់យ៉ាងពិសេសសម្រាប់តារាចម្រៀងរូបនេះដោយតម្លៃខ្សែដៃពេជ្រនេះមាន តម្លៃជាង៦ពាន់ដុល្លារ។All About Taylor Swift and Travis Kelce's Diamond 'TNT' Bracelets  (Exclusive)

យោងតាមប្រភពពីសារព័ត៌មាន People បានឱ្យដឹងថានៅក្នុងខែធ្នូ ឆ្នាំ២០២៣ Travis បានទៅហាងមួយក្នុងរដ្ឋមួយនៅសហរដ្ឋអាម៉េរិកដើម្បីបញ្ជាទិញខ្សែដៃដែលរចនាយ៉ាងពិសេសសម្រាប់មិត្តស្រីរបស់ខ្លួន។ គ្រឿងអលង្កានេះធ្វើដោយដៃពីមាស 14K Rose Gold ស្រោបដោយត្បូងពេជ្រទំហំ ៤.៦២ ការ៉ាត់។ នៅលើខ្សែដៃមានពាក្យថា «TNT» (Taylor និង Travis) ត្រូវបានតុបតែងដោយអង្កាំមាស និងពេជ្រ។ ជាធម្មតាដំណើរការផលិតត្រូវចំណាយពេលប្រហែលបីសប្តាហ៍ ប៉ុន្តែកាដូរបស់ Taylor ត្រូវបានបញ្ចប់ក្នុងរយៈពេលបីថ្ងៃ។ បន្ទាប់ពីបញ្ចប់ខ្សែដៃ Travis Kelce បានកម្មង់មួយទៀតធំជាងគូស្នេហ៍របស់ខ្លួន។ ខ្សែដៃរបស់លោកក៏ធ្វើពីមាស 14K ត្បូងពេជ្រ ១០.១២ ការ៉ាត់ និងឆ្លាក់អក្សរ «TNT» ផងដែរ។Lancaster County jeweler made Taylor Swift's 'TNT' friendship bracelet |  WITF

សូមរម្លឹកផងដែរថា Taylor Swift និង Travis Kelce បានចាប់ផ្តើមនៅពេលដែល Travis ទាក់ទាញចំណាប់អារម្មណ៍របស់នាងនៅឯការប្រគំតន្ត្រី Eras Tour ក្នុងខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Kansas សហរដ្ឋអាម៉េរិក។ អ្នកទាំងពីរបានរក្សាទំនាក់ទំនងជាឯកជន ដើម្បីស្វែងយល់ចិត្តគ្នាទៅវិញទៅមក។ ពីរខែក្រោយមក Taylor Swift និងមិត្តប្រុស បានប្រកាសទំនាក់ទំនងពួកគេជាសាធារណៈ ហើយចាប់តាំងពីពេលនោះមក តារាចម្រៀងរូបនេះតែងតែមានវត្តមាននៅក្នុងការប្រកួតមិត្តប្រុសរបស់នាង៕Shop Taylor Swift's Travis Kelce-Inspired Jewelry

ផ្លែឈើ ៩ មុខដែលមានអត្ថន័យល្អ ស័ក្តសមសម្រាប់បូជាព្រះ និងវត្ថុស័ក្តិសិទ្ធិ

0

ផ្លែឈើ គឺជាដង្វាយដ៏មានតម្លៃមួយដែលជាទូទៅត្រូវបានគេប្រើសម្រាប់ដាក់ថ្វាយព្រះ និងវត្ថុស័ក្តិសិទ្ធិផ្សេងៗ ទោះជាយ៉ាងណាមិនមែនផ្លែឈើទាំងអស់សុទ្ធតែអាចដាក់ថ្វាយព្រះបាននោះទេ។ ពិតណាស់មនុស្សជាច្រើនប្រហែលមិនដឹងទេថា តើមានផ្លែឈើប្រភេទណាខ្លះ ដែលអាចយកទៅថ្វាយព្រះបានឬមិនបាន។ ដូច្នេះ KBN News នឹងប្រមូលផ្តុំនូវផ្លែឈើទាំង ៩ ប្រភេទដែលមានអត្ថន័យល្អសម្រាប់ការដាក់ថ្វាយព្រះ និងវត្ថុស័ក្តិសិទ្ធិសម្រាប់លោកអ្នក៖

១.ផ្លែម្នាស់៖ ផ្លែឈើដែលមានរសជាតិផ្អែម និងជូរមានអត្ថប្រយោជន៍ជាច្រើន ដែលត្រូវបានចាត់ទុកថាជាផ្លែឈើដ៏ស័ក្តិសិទ្ធិសម្រាប់គោរពដល់ព្រះ និងវត្ថុស័ក្តិសិទ្ធិក្នុងពិធីបុណ្យនានា។ គេជឿថាម្នាស់គឺជានិមិត្តរូបនៃទ្រព្យសម្បត្តិ ភាពរុងរឿង ហើយជួយទាក់ទាញសំណាងល្អ លុយកាក់ហូរចូលផងដែរ។Pineapple: 5 Health Benefits and Ways to Enjoy It - HealthXchange.sg

២.ផ្លែក្រូច៖ ក្រូចគឺជាផ្លែឈើដ៏ល្អរបស់ប្រទេសចិន វាជានិមិត្តសញ្ញាដែលបង្ហាញពីសំណាងល្អ ភាពរុងរឿង និងជោគជ័យ។17 Different Orange Fruits You'll Love - Insanely Good

៣.ផ្លែចេក៖ ចេកគឺជានិមិត្តរូបនៃទ្រព្យសម្បត្តិដែលនឹងត្រូវបញ្ជូនបន្តទៅកាន់កូនចៅ មានន័យថាសំណាងល្អ រុងរឿង មានអំណាច និងកិត្យានុភាពផងដែរ។Bananas: Health benefits, tips, and risks

៤.ផ្លែប៉ោមពណ៌ក្រហម៖ ហេតុផលសម្រាប់ការប្រើប្រាស់ផ្លែប៉ោមក្រហម ព្រោះពណ៌ក្រហមជាពណ៌ដ៏មានសំណាង ដែលជួយទាក់ទាញទាំងសំណាងល្អ និងទ្រព្យសម្បត្តិ វាត្រូវបានគេជឿថាអាចជួយការពារជំងឺ និងធ្វើឱ្យមនុស្សនៅក្នុងផ្ទះមានសុខភាពល្អ។10 Impressive Health Benefits of Apples

៥.ផ្លែស្វាយ៖ ស្វាយមានន័យថាមានបញ្ញាល្អ ដែលអាចយកទៅគោរពព្រះ និងថ្វាយវត្ថុសក្ការៈផ្សេងៗបានផងដែរ ប៉ុន្តែគួរប្រើផ្លែស្វាយទុំដែលមានស្បែករលោង ស្រស់ស្អាត។ លើសពីនេះវាក៏ជួយការពារពីអំពើអាក្រក់បានផងដែរ។Cambodian mangoes air freighted to Chinese market – Khmer Post Asia

៦.ទំពាំងបាយជូរក្រហម៖ ទំពាំងបាយជូក្រហមមានន័យថាសម្បូរបែប និងភាពរុងរឿង ទំពាំងបាយជូក្រហមមានប្រជាប្រិយភាពជាងទំពាំងបាយជូរបៃតង ព្រោះពណ៌ក្រហមត្រូវបានចាត់ទុកថាជាពណ៌ដ៏ស័ក្តិសម ដែលនឹងជួយទាក់ទាញសំណាងល្អ ទន្ទឹមនឹងនោះ វាក៏នឹងជួយគ្រួសារ ឬមនុស្សនៅក្នុងផ្ទះឱ្យមានស្នេហា និងឯកភាពគ្នាផងដែរ។What Are Grapes, and How Are They Used?

៧.ផ្លែមង្ឃុត៖ មង្ឃុតគឺជានិមិត្តសញ្ញានៃសំណាងល្អនិងភាពសម្បូរបែប។ ដូច្នេះហើយ ផ្លែមង្ឃុតដែលប្រើសម្រាប់បូជា ឬដង្វាយគួរតែស្រស់ និងសំបកមិនមានស្នាមប្រេះទេ។អត្ថប្រយោជន៍ទាំង ១៣ យ៉ាង ដែលទទួលបានពីផ្លែ មង្ឃុត - សុខក្រម

៨.ផ្លែទម្លាប់៖ ទម្លាប់គឺជានិមិត្តសញ្ញានៃភាពវៃឆ្លាត វាក៏ជួយលើកទឹកចិត្តក្នុងបញ្ហាហិរញ្ញវត្ថុឱ្យមានភាពចម្រុងចម្រើននិងទ្រព្យសម្បត្តិ ប្រសិនបើមានបញ្ហាជាប់គាំង វានឹងជួយអ្នកឱ្យឆ្លងកាត់វាដោយរលូន។ទទួលទានផ្លែទន្លាប់ទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព - សុខក្រម

៩.ក្រូចថ្លុង៖ ក្រូចថ្លុងមានន័យថា ទទួលបានឱកាសល្អក្នុងអាជីពរបស់អ្នក និងទទួលបានជោគជ័យ ជាពិសេសនៅពេលស្នើសុំទទួលការងារធំ ឬគម្រោងធំៗជាដើម៕អត្ថប្រយោជន៍នៃផ្លែក្រូចថ្លុងសម្រាប់អ្នកទទួលទាន - សុខក្រម

អ្នកវិទ្យាសាស្ត្រចិនបានបង្កើតកុមារី AI ដំបូងបង្អស់របស់ពិភពលោក

0

ប្រទេសចិន៖ អ្នកវិទ្យាសាស្ត្រចិនបានបង្កើត “ក្មេងស្រី AI” ដោយជោគជ័យ ដែលជាអង្គភាពបញ្ញាសិប្បនិម្មិតដំបូងបង្អស់របស់ពិភពលោក។

យោងតាម South China Morning Post ដែលបានរាយការណ៍កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កុមារី AI នេះមានឈ្មោះថា Little Girl ឬ Tong Tong ជាភាសាចិន ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងពិព័រណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតអន្តរជាតិដែលប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៨-២៩ ខែមករា ក្រោមការឧបត្ថម្ភរបស់វិទ្យាស្ថាន Beijing Institute of General Artificial Intelligence (BIGAI)។

BIGAI មើលឃើញថា Tong Tong គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវកត្តានៃភាពវៃឆ្លាតរបស់បញ្ញាសិប្បនិម្មិត នៅពេលដែលម៉ាស៊ីនបច្ចេកវិទ្យា AI នេះអាចមានសមត្ថភាពស្រដៀងនឹងកុមារអាយុ ៣-៤ ឆ្នាំ និងមានអាកប្បកិរិយាដូចមនុស្សពិតៗ។ វាអាចអនុវត្តការងារយ៉ាងសកម្មដោយឯករាជ្យ ចាប់ពីការរុករកបរិយាកាសជុំវិញ រហូតដល់ការសម្អាតបន្ទប់ និងជូតស្នាមប្រឡាក់។ លើសពីនេះ Tong Tong ក៏មានមនោសញ្ចេតនា និងភាពឆ្លាតវៃផ្ទាល់ខ្លួន រួមទាំងមានសមត្ថភាពខ្ពស់ក្នុងការសិក្សាដោយខ្លួនឯង និងបុគ្គលិកលក្ខណៈបើកចំហ ស្អាតស្អំ។

ក្នុងអំឡុងការតាំងពិព័រណ៌នេះ កុមារី Al Tong Tong បានប្រាស្រ័យទាក់ទងដោយសេរីជាមួយអ្នកទស្សនា។ ប្រសិនបើនរណាម្នាក់ប្រឡាក់ទឹកដោះគោ Tong Tong នឹងរកកន្សែងមួយ ហើយជូតវាដោយខ្លួនឯង។ អ្វីដែលធ្វើឱ្យ Tong Tong មានភាពខុសប្លែកពីគំរូ AI ផ្សេងៗគឺសមត្ថភាពរបស់វាក្នុងការចាត់ចែងកិច្ចការដោយឯករាជ្យ មិនចាំបាច់មានអ្នកបញ្ជានោះទេ។

ទោះជាយ៉ាងណាក៏ដោយ លោក Zhu Songchun នាយក BIGAI បាននិយាយថា “ដើម្បីឆ្ពោះទៅរក AI ទូទៅ យើងត្រូវបង្កើតអង្គភាពដែលអាចយល់ពីពិភពពិត និងមានជំនាញផ្សេងៗ” ។ លោកបានបន្តទៀតថា “នេះគឺជាសមិទ្ធិផលដ៏សំខាន់មួយរបស់វិទ្យាស្ថានស្រាវជ្រាវបញ្ញាសិប្បនិម្មិតទូទៅនៃទីក្រុងប៉េកាំង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការស្រាវជ្រាវលើបញ្ញាសិប្បនិម្មិតទូទៅ”៕World's first AI child unveiled in Beijing by award-winning Chinese  scientist who left US for China | South China Morning Post

ដើម្បីធ្វើការប្រកួតប្រជែងតម្លៃ រថយន្តអគ្គិសនីចិន BYD បង្កើនការដឹករថយន្តតាមនាវាវិញម្តង

0

ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ជាក្រុមហ៊ុនធំបំផុតមួយរបស់ពិភពលោក ដែលបច្ចុប្បន្ននេះមិនត្រឹមតែវាយលុកលើការនាំចេញតាមផ្លូវគោកប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងត្រៀមវាយលុកតាមដែនសមុទ្រដោយបើកចំហសម្រាប់ការនាំចេញក្នុងបរិមាណដ៏ច្រើនទៅជុំវិញពិភពលោក។Demand for BYD's cars is so nuts it had to create its own shipping fleet to export  them around the world - Autoblog

ក្រុមហ៊ុនចិន BYD ដែលជាគូប្រជែងរថយន្តអគ្គីសនីជប៉ុន Tesla កាលពីខែមករាកន្លងទៅនេះគឺបានដំណើរការនាវាសមុទ្រមួយគ្រឿងដែលអាចដឹករថយន្តបាន ៥.០០០គ្រឿង។ នាវានោះគឺមានឈ្មោះថា “BYD Explorer No. 1” ។ នាវាថ្មីនេះតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ BYD ព្រោះវាត្រូវបានកំណត់ដើម្បីជួយក្រុមហ៊ុនឲ្យបំពេញតម្រូវការពិភពលោកដែលកំពុងកើនឡើងសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន ព្រោះថាការនាំចេញតាមផ្លូវគោកគឺមានការចំណាយខ្ពស់ជាងតាមផ្លូវទឹក។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ខ្លួនគ្រោងនឹងផលិតនាវាដឹករថយន្តចំនួន ៧ បន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំខាងមុខ។BYD's 1st car carrier goes into service - CnEVPost

បើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា BYD បានលក់រថយន្តប្រហែល ៣ លានគ្រឿងក្នុងឆ្នាំ ២០២៣។ ទោះបីជារថយន្តភាគច្រើនត្រូវបានលក់ទៅឱ្យអ្នកទិញចិនក៏ដោយ ក្រុមហ៊ុននេះក៏បាននាំចេញរថយន្តប្រហែល ២៤៣.០០០គ្រឿងទៅកាន់ប្រទេសមួយចំនួនដូចជាប្រទេសអូស្ត្រាលី ប្រេស៊ីល និងអ៊ីស្រាអែលផងដែរ។

ការនាំចេញមានកម្រិតរបស់ក្រុមហ៊ុន BYD ចិននេះ ក៏នៅតែគ្រប់គ្រាន់ដើម្បីវ៉ាដាច់ក្រុមហ៊ុន Tesla ជប៉ុន ជាលើកដំបូងនៅក្នុងត្រីមាសទី៤។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ តម្រូវការរថយន្តអគ្គីសនីនៅក្នុងតំបន់សំខាន់ៗដូចជាអឺរ៉ុបនិងសហរដ្ឋអាមេរិកគឺមិនសូវមានទីផ្សារប៉ុន្មាននោះទេ។ អ្នកជំនាញផ្នែកឧស្សាហកម្មរថយន្តនិយាយថា ការមិនសូវមានទីផ្សារក្នុងតំបន់ទាំងនេះព្រោះវាពាក់ព័ន្ធនឹងបញ្ហាតម្លៃរៀងថ្លៃបន្តិចចំពោះប្រភេទរថយន្តអគ្គិសនី ហើយអតិថិជនក៏កំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះអំឡុងពេលនេះផង។China's EV Giant BYD Now Exports Cars In Its Own Purpose-Built Mega-Ship |  Carscoops

ប៉ុន្តែទោះជាយ៉ាងណា ដំណាក់កាលបន្ទាប់ចិនកំពុងតែព្យាយាមជួយសម្រួលឲ្យការនាំចេញមានតម្លៃថោក ទើបធ្វើឲ្យរថយន្តទាំងនោះវាយកទៅលក់ប្រទេសផ្សេងៗមានតម្លៃថោកតាមនឹងដែរ។ ចិនគឺមានបំណងក្លាយជាអ្នកកាន់កាប់ទីផ្សាររថយន្តអគ្គីសនីដែលមានតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការអតិថិជន ជាពិសេសគឺទាក់ទាញអ្នកប្រើប្រាស់ឲ្យកាន់តែច្រើនក្នុងសហរដ្ឋអាមេរិក៕

សង្ឃឹមអីទៀត! ទីផ្សារអចលនទ្រព្យចិនកាន់តែដុនដាបហើយ

0

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា នៅទីបំផុត ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិនអាចនឹងជិតដល់ទីបញ្ចប់ព្រោះថាមានការធ្លាក់ចុះរយៈពេលជាច្រើនឆ្នាំ ជាមួយនឹងតម្លៃផ្ទះចុះថោក រីឯការលក់ដីកាន់តែទាបនិងបង្ហាញពីភាពមិនប្រាកដប្រជា។

តម្លៃអចលនទ្រព្យក្នុងប្រទេសចិនហាក់មានការកើនឡើងបន្តិចកាលពីឆ្នាំ ២០២១។ ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្នវិស័យអចនទ្រព្យក្នុងប្រទេសនេះកំពុងតែមានការថមថយខ្លាំងឡើងៗ ព្រោះតែអស្ថេរភាពតម្លៃនិងតម្រូវការមិនទាន់គ្រប់គ្រាន់។Chinese Developers Build in America, but Look for Buyers at Home - WSJ

ទីក្រុងប៉េកាំងត្រូវតែដើរតួនាទីយ៉ាងសកម្មក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ប៉ុន្តែតាំងពីឆ្នាំ២០២២មក ទាំងការវិនិយោគ សំណង់ និងតម្លៃទាំងអស់បានធ្លាក់ចុះទាប ដែលបណ្តាលមកពីការសាងសង់លើសកម្រិត ក៏ដូចជាមានការពឹងផ្អែកស្ទើរតែទាំងស្រុងលើការខ្ចីបំណុលគេ ដើម្បីអភិវឌ្ឍលើវិស័យនេះក្នុងប្រទេសខ្លួន។

ទោះជាយ៉ាងណា កន្លងមកអាជ្ញាធរគឺតែងតែបានសម្លឹងមើលទៅលើការជំរុញការចំណាយរបស់អតិថិជននិងការវិនិយោគពាណិជ្ជកម្ម ដែលកាលថ្មីៗនេះមានការចំណាយសាច់ប្រាក់សុទ្ធទៅក្នុងសេដ្ឋកិច្ច ដោយធ្វើការកាត់បន្ថយតម្រូវការដើមទុនរបស់ធនាគារ។China's Real Estate Rollercoaster: From Ghost Cities to Demolition Parties  | by Aydin J Zubair | Medium

រីឯកាលពីចុងខែមករានេះទៀតសោត តុលាការហុងកុងក៏បានសម្រេចរំលាយក្រុមហ៊ុនយក្សចិន Evergrande ដែលធ្លាប់តែជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំជាងគេរបស់ប្រទេសចិនព្រោះថាបានជំពាក់បំណុលរហូតដល់ទៅជាង ៣០០ពាន់លានដុល្លារ ដែលការរំលាយនេះនឹងធ្វើឲ្យកាន់តែស្មុគ្រស្មាញនិងឈានដល់ការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ប្រទេសចិន។

យោងតាមគេហទំព័រ Fitch បានសរសេរថា “ទំនុកចិត្តរបស់អ្នកទិញផ្ទះលើគម្រោងអចលនទ្រព្យឯកជននានានឹងត្រូវការពេលវេលាយូរជាងនេះដើម្បីស្តារឡើងវិញ ព្រោះថាពួកគេខ្លាចថាគម្រោងទាំងនោះអាចនឹងរលាយដូចនាពេលកន្លងៗមក។ រីឯចំណែកទីផ្សារនឹងបន្តការផ្លាស់ប្តូរឆ្ពោះទៅរកភាពជាដៃគូដែលគ្រប់គ្រងដោយរដ្ឋវិញផងដែរ៕China's debt-ridden Evergrande resumes work on more than 10 property  projects

គួរឱ្យបារម្ភ ! អត្រាអ្នកជំងឺមហារីកកើនឡើងខ្លាំងនៅលើពិភពលោក

0

ភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ IARC (International Agency for Research on Cancer) ដែលជាភ្នាក់ងារសិក្សាជំងឺមហារីករបស់អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ស្មានថា នឹងមានអ្នកជំងឺមហារីកកើនឡើងរហូតដល់ជាង៣៥លាននាក់ នៅឆ្នាំ២០៥០ ឬរយៈពេល២៦ឆ្នាំទៀត ។ តួលេខនេះស្មើប្រមាណ៧៧% បើធៀបនឹងស្ថិតិនៅឆ្នាំ២០២២ ដែលមានអ្នកជំងឺមហារីកប្រមាណ២០លាននាក់ ។What Is Cancer: Causes, Symptoms, Types, Treatment & More | Valleywise  Health

វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Freddie Bray ជាប្រធាននាយកដ្ឋានតាមដានជំងឺមហារីករបស់ភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) និយាយថា ៖ «តួលេខប៉ាន់ស្មានចុងក្រោយនេះ បានបញ្ជាក់ពីកម្រិតជំងឺមហារីកនាពេលបច្ចុប្បន្ន និងការលំបាកនឹងកើតមានឡើងនាថ្ងៃអនាគត» ។

ភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) បញ្ជាក់ថា កត្តាសំខាន់នៅពីក្រោយដែលបណ្តាលឱ្យជំងឺមហារីកកើនឡើងយ៉ាងខ្លាំងបែបនេះ រួមមាន ៖ ការជក់បារី, ការផឹកគ្រឿងស្រវឹង, ជំងឺធាត់ និងបញ្ហាការបំពុលបរិយាកាស ។ ពលរដ្ឋរស់នៅលើពិភពលោក ម្នាក់ក្នុងចំណោម៥នាក់ នឹងកើតជំងឺមហារីកយ៉ាងហោចណាស់ម្តងក្នុងជីវិតពួកគេ ។ ជាមួយគ្នានេះ មនុស្សប្រុសម្នាក់ ក្នុងចំណោម៩នាក់ និងមនុស្សស្រីម្នាក់ ក្នុងចំណោម១២នាក់ នឹងស្លាប់ដោយសារជំងឺមហារីក ។Targeting Cancer in Kids | Cancer Today

ក្រៅពីនេះ តួលេខប៉ាន់ស្មាននេះបានមកពីទិន្នន័យជំងឺមហារីកនៅទូទាំងពិភពលោក ក្នុងប្រទេសចំនួន១៨៥ និងជំងឺមហារីកចំនួន៣៦ប្រភេទ បង្ហាញថា ចំនួនអ្នកស្លាប់ដោយសារជំងឺមហារីកនៅឆ្នាំ២០២២ គឺស្មើប្រមាណ៩លាន៧សែននាក់ ។ អ្វីគួរឱ្យបារម្ភខ្លាំងបំផុត គឺផលប៉ះពាល់ដោយសារកំណើនជំងឺមហារីក នឹងបង្ហាញពីវិសមភាពរបស់ពលរដ្ឋរស់នៅតាមប្រទេសផ្សេងៗ ។

នៅប្រទេសមានប្រាក់ចំណូលខ្ពស់ នឹងមានអ្នកជំងឺមហារីកថ្មីកើនឡើងដល់៤លាន៨សែននាក់ នៅឆ្នាំ២០៥០ ប៉ុន្តែនៅប្រទេសមានប្រាក់ចំណូលតិច នឹងមានអ្នកជំងឺមហារីកច្រើនបំផុត ហើយប្រទេសទាំងនេះត្រូវទទួលបន្ទុកព្យាបាលជំងឺមហារីកកើនឡើងទ្វេដង ។ ជំងឺមហារីកដែលគេបានពិនិត្យឃើញច្រើនបំផុត គឺមហារីកសួត ហើយស្ត្រីកើតជំងឺមហារីកសុដន់ច្រើនបំផុត ។Children's Cancer Is Unprofitable and Ignored

ភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) បានរកឃើញសមាមាត្រនៃជំងឺមហារីកផ្សេងទៀតកើនឡើងដូចគ្នាដែរ ដែលបណ្តាលមកពីការរស់នៅផ្លាស់ប្តូរនាពេលបច្ចុប្បន្ន ។ ជាក់ស្តែង ជំងឺមហារីកពោះវៀនធំបានកើតឡើងច្រើនបំផុតក្នុងលំដាប់ទី៣ នៅលើពិភពលោក និងមានអ្នកស្លាប់ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក ។ កត្តាដែលបណ្តាលឱ្យកើតជំងឺមហារីកពោះវៀនធំ គឺបណ្តាលមកពីការរស់នៅរបស់មនុស្សនាពេលបច្ចុប្បន្ន ដូចជា ៖ ការជក់បារី, ផឹកស្រា និងជំងឺធាត់ ។

វេជ្ជបណ្ឌិត Freddie Bray បញ្ជាក់ថា យើងគួរតែចាប់ផ្តើមវិនិយោគបន្ថែមទៀតសម្រាប់ការធ្វើរោគវិនិច្ឆ័យដំបូង និងបច្ចេកវិទ្យាត្រួតពិនិត្យផ្សេងៗ ដែលដូចគ្នានឹងការវិនិយោគលើថ្នាំបង្ការជំងឺមហារីក ដើម្បីកាត់បន្ថយហានិភ័យដែលនឹងកើតឡើងនាថ្ងៃអនាគត ៕

ម៉ៃ សុគន្ធ ចេញមុខការពារ វណ្ណដា ក្រោយមានមតិរិះគន់លើរឿងធ្វើជា BA គ្រឿងស្រវឹង

0

ស្របពេលដែលតារារ៉េបលំដាប់ប្រទេស ម៉ាន់ វណ្ណដា បន្តធ្វើជាទូតសុច្ឆន្ទៈផលិតផលគ្រឿងស្រវឹងបានធ្វើឱ្យអ្នកប្រើបណ្តាញសង្គមមួយចំនួនសម្តែងការមិនពេញចិត្តនូវទង្វើនេះ ខណៈលោក ម៉ៃ សុគន្ធ បានចេញមុខការពារ វណ្ណដា ថាស្រវឹងអាឡេអាឡើខ្លួនឯង មកចោទ BA និងបានលើកឡើងទៀតថាហេតុអ្វីត្រូវដាក់សម្ពាធលើ វណ្ណដា។May be an image of 4 people and text

នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ តារាចម្រៀងរ៉េប វណ្ណដា បានប្រកាសជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដោយលោកនៅបន្តធ្វើជាទូតសុច្ឆនៈផលិតផលក្រុមហ៊ុនស្រាបៀរមួយប្រភេទ។ តារាចម្រៀងរូបនេះបានលើកឡើងទៀតថា ខ្លួននិងក្រុមហ៊ុនស្រាបៀរមានគោលដៅ និងចក្ខុវិស័យដូចគ្នា ដោយចង់ឃើញតន្រ្តី និងវិស័យកម្សាន្តរបស់យើងកាន់តែល្បីល្បាញ និងឈានទៅមុខបន្តបន្ទាប់ទៀតជាលំដាប់ ហើយនៅក្នុងឆ្នាំនេះភាគីទាំងពីរក៏មាននូវគម្រោងថ្មីៗ និងអស្ចារ្យជាច្រើនត្រៀមនឹងបង្ហាញជូនអ្នកគាំទ្រទាំងអស់គ្នាផងដែរ។លោក «ម៉ៃ សុគន្ធ» ចេញមុខមកព្រលះផាំងៗ ទៅលើនារីច្រៀងអកកាដង់ម្នាក់ ដែលច្រៀង ប្រើពាក្យសម្ដីមិនសមរម្យ ធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ

ក្នុងដំណើរដែល វណ្ណដា នៅតែបន្តធ្វើជាទូតសុឆ្ឆន្ទៈផលិតផលគ្រឿងស្រវឹងបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់លោកដែលជាតារាលំដាប់ប្រទេសឈានដល់អន្តរជាតិប៉ុន្តែផ្សព្វផ្សាយគ្រឿងស្រវឹងដែលជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀតបង្កគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត។ ជាមួយនឹងមតិរិះគន់ និងមានការវែកញែកលើបណ្តាញសង្គមនោះគេសង្កេតឃើញថាហ្វេនៗរបស់ វណ្ណដា មួយចំនួនក៏បានចេញមុខលើកហេតុផលផ្សេងៗ។ មតិយោបល់ជុំវិញរឿងនេះ បាននិយាយថា វណ្ណដា ធ្វើតាមសិទ្ធិបុគ្គលរបស់លោកដែលម្ចាស់ផលិតផលផ្តល់តម្លៃ និងកិត្តិយសចំពោលោក ហើយយើងគ្មានសិទ្ធិវិនិច្ឆ័យចំពោះការសម្រេចចិត្តរបស់ វណ្ណដា នោះទេប៉ុន្តែខ្លួនឯងប៉ុណ្ណោះត្រូវចេះគ្រប់គ្រងខ្លួនឯង។May be an image of 2 people and text

ងាកទៅកាន់លោក មៃ សុគន្ធ រហ័សនាមមហាទើសវិញ ក៏បានចេញមុខការពារ វណ្ណដា ដែរថា «ខ្លាំងបានតែ វណ្ណដា មនុស្សស្ងៀមស្ងាត់អត់តបតហ្នឹង តិច វណ្ណដា ធ្វើ BA សៀវភៅអាន អត់នាំគ្នាផ្អើលទិញសៀវភៅ និងអានសៀវភៅ។ ចង់ហាមគេ ហាមតែចិត្តខ្លួនឯងឱ្យបានសិនទៅ ល្ងាចមិនទាន់ទេ ដាក់ម៉ាយួរអី តោះផឹក។ មៃ សុគន្ធ បន្តទៀតថា «ស្រវឹងអាឡេអាឡើខ្លួនឯងមកចោទ BA ហេតុអីត្រូវដាក់សម្ពាធលើគាត់ ? អ្វីដែលត្រូវហាមគឺ ហាមចិត្តខ្លួនឯងគ្រប់គ្នាសិនទៅ»។ចប់ហើយ! ហ្វេនៗ ម៉ៃ សុគន្ធ ខកចិត្តជាខ្លាំង ក្រោយលេចឮដំណឹង នឿយណាយ ចង់ឈប់គាំទ្រ ទាំងបាល់ខ្មែរ និងបរទេស - TrueID

ទោះយ៉ាងណារឿងនេះនៅតែបន្តមានជាប្រធានបទនៅលើបណ្តាញសង្គមនិងមានការជជែកវែកញែកយ៉ាងច្រើនដោយបានមានជាពាក្យពេចន៍ថា វណ្ណដា ជាតារាលំដាប់ប្រទេសដែលមានអ្នកគាំទ្រយុវវ័យច្រើនដូច្នេះវាអាចជាកត្តាជំរុញឱ្យមានការសេពគ្រឿងស្រវឹង ប៉ុន្តែមតិផ្សេងទៀតថា ទោះបីជា វណ្ណដា មិនផ្សាយស្រាបៀរក៏ផលិតផលគ្រឿងស្រវឹងពេញនិយមស្រាប់ទៅហើយ៕

 

អា.ណិតណាស់! ក្មេងស្រីអាយុ ៥ឆ្នាំ បានស្លា.ប់ ដោយម្តាយទុកចោលក្នុងឡាន៤ម៉ោង

0

ម៉ាឡេស៊ី៖ ក្មេងស្រីជនជាតិម៉ាឡេស៊ីអាយុ ៥ ឆ្នាំម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីម្តាយរបស់នាង ទុកចោលអស់រយៈពេល ៤ ម៉ោង នៅក្នុងឡានបិទជិត ដែលចតនៅមន្ទីរពេទ្យ ក្នុងទីក្រុង Selangor ។

ស្រ្តីម្នាក់ដែលជាម្តាយរបស់កុមារីរងគ្រោះ បានធ្វើការនៅមន្ទីរពេទ្យ Shah Alam ក្នុងទីក្រុង Selangor ប្រទេសម៉ាឡេស៊ី បានបើកឡានទៅទទួលកូនរបស់នាងពីសាលាមត្តេយ្យនៅម៉ោង ២:០០ រសៀល ថ្ងៃទី ៣០ ខែមករា ដោយឱ្យកូនរបស់នាងអង្គុយកៅអីក្រោយ ហើយត្រឡប់ទៅធ្វើការវិញ។ ប៉ុន្តែពេលនោះនាងបានភ្លេចថាកូនរបស់នាងនៅគេងខាងក្រោយកៅអីរថយន្ត ទើបគាត់បិទម៉ាស៊ីន ចាក់សោររថយន្ត រួចបន្តទៅធ្វើការនៅមន្ទីរពេទ្យ។Five-year-old girl dies in Malaysia after mother leaves her in car - CNA

លុះដល់ម៉ោងប្រហែល ៦ ល្ងាច ទើបប្តីរបស់នាងទូរស័ព្ទមក ទើបស្ត្រីអាយុ ៣៤ ឆ្នាំដឹងថា កូនស្រីរបស់នាងនៅក្នុងរថយន្ត ហើយក៏រត់សំដៅទៅរថយន្តបើកទ្វារឡាន ស្រាប់តែឃើញកូនស្រីបានសន្លប់ស្តូកស្តឹងនៅពេលនោះ ហើយត្រូវបានគេយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Shah Alam តែម្តង។ ទោះជាយ៉ាងណា គ្រូពេទ្យបានបញ្ជាក់ថា ក្មេងស្រីម្នាក់នោះបានស្លាប់បាត់ទៅហើយ។

អធិការប៉ូលិសស្រុក Shah Alam លោក Mohd Iqbal Ibrahim បាននិយាយថា គ្មានរបួសណាមួយត្រូវបានរកឃើញលើក្មេងស្រីនោះទេ។ រឿងនេះកំពុងត្រូវបានស៊ើបអង្កេតក្រោមច្បាប់កុមារម៉ាឡេស៊ី។ មន្ត្រីម៉ាឡេស៊ីក៏បានដាស់តឿនឱ្យឪពុកម្តាយ ឬអាណាព្យាបាលទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នពេលដឹកជញ្ជូនកុមារតូចៗដើម្បីការពារឧប្បត្តិហេតុសោកនាដកម្មស្រដៀងគ្នានេះ។8-Month-Old Baby In M'sia Dies After Being Left In Car For 10 Hours

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលករណីនេះបានកើតឡើង ប្រហែលបីខែមុន ឧប្បត្តិហេតុស្រដៀងគ្នានេះក៏បានកើតឡើងលើទារកអាយុ ២ ឆ្នាំម្នាក់បន្ទាប់ពីម្តាយរបស់គាត់ទុកក្នុងឡានអស់រយៈពេល ៧ ម៉ោងផងដែរ។ ជាមួយគ្នានេះដែរកាលពីខែតុលា ឆ្នាំ២០២៣ ក្មេងស្រីអាយុ ១៦ ខែនៅប្រទេសម៉ាឡេស៊ី ក៏បានស្លាប់ដោយសារតែឪពុករបស់នាងទុកនាងនៅក្នុងឡានអស់រយៈពេលជាច្រើនម៉ោង។ ក្នុងខែដដែលនោះ ទារកអាយុ ៨ ខែម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានគេទុកចោលក្នុងរថយន្តរយៈពេល ១០ ម៉ោងក្នុងទីក្រុង Kuala Lumpur ផងដែរ៕

អស្ចារ្យមែន! ស្ត្រីម្នាក់អាចផលិតសាប៊ូពីខ្លាញ់ចម្អិនអាហាររួច

0

ប្រទេសបូលីវី ៖ អ្នកជំនាញគីមីម្នាក់រស់នៅប្រទេសបូលីវី (Bolivia គឺជាប្រទេសស្ថិតនៅអាមេរិកខាងត្បូង) បានផលិតសាប៊ូពីខ្លាញ់ដែលចម្អិនអាហាររួចនៅតាមផ្ទះបាយ នៅទីក្រុងឡាប៉ាស ។ នេះជាវិធីមួយផ្សេងទៀតក្នុងការកម្ចាត់ខ្លាញ់ប្រើប្រាស់រួច និងកាត់បន្ថយការចោលកាកសំណល់អាហារ ដោយយកកាកសំណល់ទាំងនេះមកធ្វើជាផលិតផលថ្មីសម្រាប់ប្រើប្រាស់ជាប្រយោជន៍បានច្រើនជាងមុន ។

អ្នកនាង Silveria Cutipa Pari ជាអ្នកគីមីវិទ្យា និងមានគំនិតច្នៃប្រឌិតនេះនិយាយថា នាងទទួលបានគំនិតនេះដំបូង គឺនៅពេលនាងបានសិក្សាមុខវិជ្ជាគីមី និងបង្កើតគម្រោងមួយក្នុងសាកលវិទ្យាល័យ ។ ពេលនោះ នាងបានរៀនសូត្រថា ខ្លាញ់ប្រើប្រាស់រួចហើយ គឺជាកាកសំណល់មួយប្រភេទដែលអាចបំពុលបរិស្ថានយ៉ាងខ្លាំង បើកម្ចាត់វាមិនបានត្រឹមត្រូវទេនោះ ។ ហេតុនេះ នាងក៏ចាប់ផ្តើមរកវិធីផ្លាស់ប្តូរខ្លាញ់ចម្អិនអាហាររួចហើយឱ្យក្លាយទៅជាសាប៊ូ តាំងពីឆ្នាំ២០១៤ ហើយនាងបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា «Suma Qhana Soaps Krolla» មានន័យថា ជាសាប៊ូផលិតពីរុក្ខជាតិឱសថ តាមភាសា Aymara ។ វាជាភាសាមួយក្នុងចំណោមភាសាដែលពលរដ្ឋរស់នៅប្រទេសបូលីវី និយមប្រើប្រាស់ ។

អ្នកនាង Silveria Cutipa Pari បញ្ជាក់ថា ផលិតផលរបស់ក្រុមហ៊ុនមានដូចជា ៖ សាប៊ូម្សៅបោកគក់សម្លៀកបំពាក់, សាប៊ូលាងដៃ និងសាប៊ូងូតទឹក ។ សាប៊ូទាំងនេះជាមិត្តជាមួយបរិស្ថាន ហើយវាមិនបង្កគ្រោះថ្នាក់ដល់ប្រភពទឹកទេ បើធៀបនឹងក្រុមហ៊ុនធំៗ ឬឧស្សាហកម្មផ្សេងទៀត ដែលផលិតម្សៅសាប៊ូដោយប្រើប្រាស់នូវសារធាតុគីមី និងពណ៌ដើម្បីបង្កើនបរិមាណខ្ពស់ ។ ដូច្នេះ វានឹងបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងប្រភពទឹកក្នុងសហគមន៍ ។

ទោះយ៉ាងណា នាងពុំបានបញ្ជាក់ពីដំណើរការផលិតសាប៊ូពីកាកសំណល់ខ្លាញ់របស់ក្រុមហ៊ុននាងទេ ប៉ុន្តែការច្នៃប្រឌិតបែបនេះមិនមែនជារឿងថ្មីទេ ព្រោះគេធ្លាប់បានឃើញការផលិតសាប៊ូពីខ្លាញ់ប្រើប្រាស់រួចយកមកផ្សំជាមួយសារធាតុ Sodium Hydroxide និងម្សៅពោត ។ រីឯការផលិតសាប៊ូអាចខុសៗគ្នាអាស្រ័យលើរូបមន្តរបស់អ្នកផលិត ប៉ុន្តែចំណុចសំខាន់ ការផលិតសាប៊ូ គួរតែធ្វើឡើងដោយអ្នកមានជំនាញ និងត្រូវប្រុងប្រយ័ត្នយ៉ាងខ្លាំង ។

អ្នកនាង Silveria Cutipa Pari យល់ឃើញថា ការផលិតសាប៊ូពីខ្លាញ់សល់ពីការចម្អិនអាហារបែបនេះ នឹងជួយដល់ប្រព័ន្ធអេកូឡូស៊ីកាន់តែខ្លាំងឡើងសម្រាប់អតិថិជន រួមទាំងសង្គមផងដែរ ។ អតិថិជនអាចប្រើប្រាស់ផលិតផលពីធម្មជាតិ និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថាន ៕

អគ្គនាយកស៊ីម៉ាក់ ស្នើសមត្ថកិច្ចពាក់ព័ន្ធនិងក្រសួងចំនួនពីរចាត់វិធានការស្រ្តីពីរនាក់របស់ក្រុមចែអំបិលម្ទេស

0

ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសម្តែងការសោកស្តាយនិងសង្វេកយ៉ាងខ្លាំងទៅស្រ្តីខ្មែរប៉ុន្មាននាក់ចំអិននិងបរិភោគសាច់សុនកហើយផ្សព្វផ្សាយតាមបណ្តាញសង្គម។ ជាមួយគ្នានេះអគ្គនាយកស៊ីម៉ាក់ស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធ និងក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងវប្បធម៌ជួយចាត់វិធានការអប់រំចំពោះមុខសញ្ញាល្មើសនេះ។

រយៈពេលប៉ុន្មានថ្ងៃនេះមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងទៅលើស្រ្តីពីរនាក់ដែលបង្កើតមាតិកាផលិតវីដេអូយកសត្វសុនកមកសម្ញែងពេញបណ្តាញសង្គមនៅក្នុងគណនីទិកតុកមួយឈ្មោះថា good.food.2024 ដែលត្រូវបានគេនិយាយថាជាគ្នីគ្នារបស់ក្រុមចែអំបិលម្ទេស។ ការផលិតមាតិកាក្នុងរូបភាពមិនសមភ្នែកម្តងហើយម្តងទៀតរបស់ក្រុមនេះ មហាជននៅមិនទាន់ឃើញសមត្ថកិច្ចចាត់វិធានការអប់រំទៅលើក្រុមនេះនៅឡើយ។ ការផលិតវីដេអូហូបរបស់មិនសមភ្នែក ញញើតគួរឱ្យខ្លាចរញើមនេះត្រូវបានមហាជនលើកឡើងថាមិនត្រឹមតែប៉ះពាល់បុគ្គលប៉ុណ្ណោះទេប៉ុន្តែគឺប៉ះពាល់ទៅដល់ប្រជាជននិងប្រទេសខ្មែរទាំងមូល។

ទន្ទឹមនឹងផ្ទុះការមិនពេញចិត្តពីប្រជាពលរដ្ឋនោះ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ក៏សម្តែងការរន្ធត់ចិត្តនិងសង្វេកយ៉ាងខ្លាំងចំពោះទង្វើរបស់ស្រ្តីខ្មែរ២នាក់ដែលចំអិននិងបរិភោគសាច់សុនក ហើយផ្សព្វផ្សាយតាមបណ្តាញសង្គមដោយស្នើឱ្យសមត្ថកិច្ចនិងក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ ចាត់វិធានលើស្រ្តីទាំងពីរនាក់នេះ។

នៅលើបណ្តាញសង្គមរបស់អគ្គនាយកស៊ីម៉ាក់ ល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្តីរន្ធត់និងសង្វេកខ្លាំងណាស់ ដោយប៉ុន្មានថ្ងៃនេះឃើ ញស្ត្រីខែ្មរប៉ុន្មាននាក់ចំអិននិងបរិភោគសាច់សុនក(ឆ្កែ) ហើយធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម(Tik Tok)។ ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែនិងបរិភោគខ្លែមស្រា ដោយគ្មានការអៀនខ្មាសអ្វីបន្តិចសោះឡើយ។ ខ្ញុំសង្វេកនិងសោកស្តាយបំផុតចំពោះទង្វើរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃស្ត្រីខែ្មរដ៏ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វើដែលគួរតែមានច្បាប់ហាមឃាត់»។

ឯកឧត្តម ហេង រតនា បន្តទៀតថា «អង្គភាពស៊ីម៉ាក់តែងតែយកចិត្តទុកដាក់អាណិតស្រលាញ់សត្វសុនកជាសហការីដ៏ស្មោះត្រង់និងកម្លាំងជំនាញជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋដែលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់សង្គ្រាម។ នៅចំពោះមុខនេះខ្ញុំសូមសំណូមពរកម្លាំងសមត្ថកិច្ចពាក់ពន្ធ័ជាពិសេសក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងវប្បធម៌ មេត្តាជួយចាត់វិធានការអប់រំចំពោះមុខសញ្ញាល្មើសនេះ។

ឯកឧត្តម បន្តថា វិធានការបន្ទាប់ ព្រះរាជាណាចក្រក្នុងកាល:ទេស:នេះ អាចជាពេលវេលាយ៉ាងចាំបាច់ក្នុងការរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនក ដូចបណ្តាប្រទេសរីកចម្រើនជឿនលឿនមួយចំនួនលើពិភពលោក៕